Monday, July 22, 2013

thumbnail

អារម្មណ៍​អ្នក​យ៉ាងណា​នៅពេល​ក្រុម​សិល្បករ សិល្បការិនី​ដែល​អ្នក​ធ្លាប់​គាំទ្រ​ទៅ​ឃោសនាឲ្យ​គណបក្សនយោបាយ​?



ក្រៅពី​ឈ្មួញ​ធំៗ​ស្និទ្ធ​នឹង​មន្ត្រី​គ្រាក់ៗ​គណបក្ស​ប្រជាជន​កម្ពុជា​ដែលជា​គណបក្ស​កាន់​អំំណាច​រកស៊ី​មានបាន​ធ្វើ ​ឧកញ៉ា​កាន់កាប់​លុយកាក់​រាប់លាន​ដុល្លារ​អាមេរិក សូម្បីតែ​ក្រុម​សិល្បករ សិល្បការិនី​ទាំង​ច្រៀង ទាំង​រាំ ទាំង​សម្តែង​(​ជាពិសេស​ក្រុម​សិល្បៈ​សម័យ​)​ក៏​អាច​មានឱកាស​កើប​លុយ​បាន​ យ៉ាងច្រើន​ក្រាស់ក្រែល​នៅក្នុង​សម័យ​(​សម្តេច​តេ​ជោ​សែន​)​នេះដែរ​ឲ្យ​តែមាន ​ទេពកោសល្យ សម្រស់​និង​ចេះ​យល់​កាលៈទេសៈ ។​
​មិន​ត្រឹមតែ​អាច​កើប​លុយកាក់​យកមក​ប្រកួតប្រជែង​ប្រណាំង​ម៉ូដ​រថយន្ត​គ្នា​ នោះទេ ក្រុម​សិល្បករ សិល្បការិនី​ភាគច្រើន​ទទួលបាន​បុណ្យស័ក្តិ​ចាប់ពី​ស័ក្តិ​៣​រហូតដល់​ស័ក្តិ​ ៥​ ឬ​ ផ្កាយ​ក្នុង​ក្របខ័ណ្ឌ​កងយោធពល​ខេមរភូមិន្ទ​(​ក្រុម​សិល្បៈ​បញ្ជាការដ្ឋាន​ កង​អង្គរក្ស​សម្តេចនាយករ​ដ្ឋ​មន្ត្រី​)​ឬ​ក្នុង​ក្របខ័ណ្ឌ​នគរបាលជាតិ​ទៀតផង ​។​ ឧទាហរណ៍​នាយ​កុយ នាយ​ក្រឹម នាយព្រហ្ម​ម៉ាញ យាយ​អឿន​…​រហូតដល់​នាយ​ពែ​កមី ដែល​ទើបនឹង​ល្បីឈ្មោះ​សុទ្ធ​តែមាន​ស័ក្តិ​ពាក់​នៅលើ​ស្មា​។​ដូច្នេះហើយ​ ក្រុម​សិល្បករ សិល្បការិនី​ទាំងនោះ​ត្រូវតែ​ចូលរួម​គាំទ្រ​រាជរដ្ឋាភិបាល​ឬ​គាំទ្រ​គណបក្ស​ ប្រជាជន​កម្ពុជា​ទុក​ជាការ​តបស្នង​សងគុណ​វិញ ដ្បិតអ្វីៗ​នៅ​កម្ពុជា​គឺជា​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ឬ​របស់​(​សម្តេច​ តេ​ជោ​សែន​)​ទាំងអស់​។​ ​
មជ្ឈដ្ឋាន​អ្នកអាន​ អ្នក​ស្តាប់ ដែល​ធ្លាប់​បាននិងកំពុង​គាំទ្រ​ទៅលើ​ក្រុម​សិល្បករ សិល្បការិនី ដូចជា អ្នកចម្រៀង​សុគន្ធ នីសា អ្នកចម្រៀង​ឆន សុវណ្ណ​រាជ អ្នកចម្រៀង​ ករុណា ពេជ្រ អ្នកកំប្លែង​នាយ​ក្រិន​…​ជាពិសេស​ប្រិយមិត្ត​នៃ​បណ្តាញ​ព័ត៌មាន​សង្គម​ហ្វេ​ ស​ប៊ុ​កបាន​ចុច Like គាំទ្រ​ទៅលើ​អ្នកចម្រៀង​សុគន្ធ នីសា​…​ហើយ​អ្នកចម្រៀង​រូបនេះ​ចូលរួម​ឃោសនា​គាំទ្រឲ្យ​គណបក្ស​ប្រជាជន​ កម្ពុជា​តើ​អារម្មណ៍​របស់​អ្នក​ធ្លាប់​គាំទ្រ​គិត​ឃើញ​យ៉ាងណាដែរ​?
​ក្រុមអ្នកវិភាគ​នយោបាយ​នៅ​កម្ពុជា​បានលើកឡើង​ថា កុំថាឡើយ​អ្នកសិល្បៈ​ទោះបី​អ្នកកាសែត កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ​ស៊ីវិល និស្សិត សិស្សានុសិស្ស ព្រះសង្ឃ តាអាចារ្យ តាជី​ដូនជី​…​រួមទាំង​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​) ​ក៏​គណបក្ស​ប្រជាជន​កម្ពុជា​មានអំណាច​គ្រប់​ដណ្តប់​ពីលើ​យ៉ាងធ្ងន់ធ្ងរ​ដែរ​ ។​
​ដូច្នេះ​តើ​ប្រិយមិត្ត​អ្នកអាន​ជាពិសេស​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ទាំងអស់​ យល់ឃើញ​យ៉ាងណា​នៅពេល​ក្រុម​សិល្បករ សិល្បការិនី​ដែល​ខ្លួន​ធ្លាប់​គាំទ្រ​យ៉ាង​ពេញចិត្ត​ហើយ​បែរជា​ប្រមូល​ នាំគ្នា​ទៅ​ពាក់អាវ​គណបក្ស​ចូលរួម​ឃោសនា​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​?​ ឬក៏​ទាំង​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​និង​អ្នក​នៅក្រៅ​ហ្វេ​ស​ប៊ុ​ក​ត្រៀមខ្លួន​ទៅ ​ចុះចូល​ដង្ហែ​តាម​(​សម្តេច​តេ​ជោ​សែន​)​អស់​បាត់ទៅហើយ​ ? ហេស ហេ​!៕​ដកស្រង់ចេញពី ដើមត្នោត DNT7.COM
ចុចអានបន្ត»

thumbnail

សូ ដានីតា ចូល​ក្លឹប​ផឹកស៊ី​ស្រវឹង ផ្ទុះ​ជម្លោះ​ជាមួយ​ប្រុស​ស្នេហ៍

ភ្នំពេញ៖ វាពិតជារឿងរ៉ាវមួយ មិនគួរឲ្យជឿទាល់តែសោះ ខណៈដែលតារាសម្ដែង និងជាពិធីការិនីធ្លាប់ មានឈ្មោះល្បី សូ ដានីតា បានលេចចេញនូវ រឿងហេតុអាស្រូវ ផឹកស៊ីស្រវឹង ហើយបែរជាផ្ទុះជម្លោះ ជាមួយប្រុសស្នេហ៍ ផ្អើលអស់អ្នកជិតខាង និងអ្នករួមតុជាមួយនាង ។ សូ ដានីតា ត្រូវបានមហាជន កោតសរសើ ពីវិរភាពរបស់នាង ក្នុងនាមជាអ្នកសិល្បៈខ្មែរ មានគំនិតបង្កើតមូលនិធិ ស្វែងរកថវិកាពីសប្បុរសជន ជួយដល់ជនក្រីក្រ និងជនអ្នកគ្មានទីពឹង ហើយសកម្មភាព មនុស្សធម៌មួយនេះ ស្ដែងឲ្យឃើញពី ទឹកចិត្តចេះជួយគ្នា ក្នុងគ្រាអាសន្នអន់ក្រ ក្នុងនាមជាខ្មែរដូចគ្នា។
ប៉ុន្តែអ្វីដែលធ្វើឲ្យ មហាជនភ្ញាក់ផ្អើល សម្រាប់ពិធីការិនី សម្បូរវោហារស័ព្ទ សូ ដានីតា គឺកាលពីវេលាម៉ោងជាង ១រំលងអាធ្រាត្រថ្ងៃទី២១ ឈានចូលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៣ នាងបាននាំប្រុសស្នេហ៍ និងមិត្តភក្តិ ២-៣នាក់ទៀត ចូលផឹកស៊ីក្នុងក្លឹប C2 ស្ថិតក្នុងសង្កាត់ បឹងព្រលឹត ខណ្ឌ៧មករា ហើយពេលស្រវឹង ជោគរៀងៗខ្លួន ក៏ចាប់ផ្ដើមផ្ទុះជម្លោះ ពាក្យសម្ដីគ្នាយ៉ាង តឹងសរសៃក ផ្អើលអស់តុអ្នកជិតខាង ដែលបានចូលទៅក ម្សាន្តនៅទីនោះ ធ្វើឲ្យពួកគេដក-ក ចំហមាត់មើលនាងគ្រប់ៗគ្នា។
ប្រភពព័ត៌មានច្បាស់ការមួយ ចេញពីក្លឹប C2 បានបង្ហើបប្រាប់ថា កាលពីវេលាម៉ោងខាងលើ គេបានឃើញ ពិធីការិនីមានឈ្មោះល្បី សូ ដានីតា និងមិត្តភក្តិ ក្នុងនោះ មានប្រុស៣នាក់ ស្រី២នាក់ រួមទាំងរូបនាង បានមកអង្គុយផឹកស៊ី យ៉ាងសប្បាយរីករាយ ក្នុងក្លឹបC2 ហើយ សូ ដានីតា ត្រូវបានភ្ញៀវដែល ចូលរួមកម្សាន្តនៅទីនោះ ចោលក្រសែភ្នែក មើលគ្រប់ៗគ្នា ព្រោះនាងជាតារាល្បី តាមកញ្ចក់ទូរទស្សន៍ មានអ្នកស្គាល់ច្រើន។
មួយសន្ទុះក្រោយមក ខណៈដែលគេឃើញ សូ ដានីតា ហាក់ស្រវឹងខ្លាំងបន្តិច ក៏ចាប់ផ្ដើមជជែកគ្នាឮខ្លាំងៗ ជាមួយបុរសម្នាក់ រួមតុជាមួយនាង ដែលគេសង្ស័យថា ជាប្រុសស្នេហ៍។ ដោយមិនអាច ទប់កំហឹងបាន ភ្លាមៗនោះ សូ ដានីតា បានអុកកែវស្រាមួយ ទំហឹងទៅនឹងតុ ធ្វើឲ្យទឹកកកក្នុងកែវ និងស្រា ខ្ទាតខ្ចាយប៉ះប្រឡាក់លើអាវ បុរសម្នាក់ជាភ្ញៀវ ដែលអង្គុយក្បែរនោះ និងទទឹកស្មាមួយ ចំហៀងទៀតផង។
ប្រភពព័ត៌មានបាន បន្តឲ្យដឹងទៀតថា សូ ដានីតា ហាក់មិនបានខ្វល់ខ្វាយ និងទទួលខុសត្រូវពី ទង្វើខុសឆ្គងរបស់នាង ចំពោះអ្នកដទៃឡើយ ពោលគឺមិនបានសុំទោស សូម្បីតែមួយម៉ាត់ ក្នុងនាមនាងជា អ្នកសិល្បៈល្បីឈ្មោះ និងមានមុខមាត់ក្នុង សង្គមម្នាក់ផងនោះ។ ពេលនោះ គេបែរជាឃើញ បុរសម្នាក់រួមតុជាមួយ និងត្រូវបានគេសង្ស័យថា ជាប្រុសស្នេហ៍របស់នាង បានដើរតត្រុកទៅសុំទោស ភ្ញៀវម្នាក់នោះ ជំនួសនាងទៅវិញ ។
ក្នុងខណៈនោះ ទោះបីជាមិនបានបង្កជា អំពើហឹង្សាអ្វីឲ្យធ្ងន់ធ្ងរ ប៉ុន្តែសម្រាប់ សូ ដានីតា ត្រូវបានអ្នកផឹកស៊ីក្បែរនោះ សម្ដែងអារម្មណ៍ មិនពេញចិត្ត ចំពោះទង្វើរបស់នាង គឺហាក់បីដូចជា តម្កើងឫកហួសហេតុ មិនក្រែងចិត្តអ្នកដទៃ និងធ្វើចរិកច្រងេងច្រងាង មិនសមជាតារាល្បី ដែលមហាជន គាំទ្រទាល់តែសោះ ។ ប៉ុន្តែទោះបីជាយ៉ាង ណាភ្ញៀវម្នាក់ ដែលត្រូវស្រានិងដុំទឹកកក ខ្ទាតចេញពីកែវស្រារបស់ សូ ដានីតា បានគិតថា នាងស្រវឹងខ្លាំងទៅហើយ បើឆេវឆាវ និងតតាំង ជាមួយនាង គឺមានផ្ទុះជម្លោះធ្ងន់ធ្ងរ ជាងនេះប៉ុណ្ណោះ ម៉្លោះហើយសុខចិត្ត យកការសម្របសម្រួល ពីសំណាក់មិត្ត ប្រុសរបស់នាង ក្នុងរាត្រីនោះ តែម្ដង។
ទាក់ទិននឹងរឿងហេតុ ពិធីការិនី សូ ដានីតា ផឹកស្រវឹងក្នុងក្លឹបរាត្រី រករឿងទាស់ទែងគ្នានេះ គេហទំព័រ LookingTODAY បានព្យាយាមទាក់ទង តាមរយៈលេខទូរស័ព្ទ ដែលនាងធ្លាប់ប្រើ ជាច្រើនលើកច្រើនសារ នៅវេលាថ្ងៃត្រង់នេះ ប៉ុន្តែពេលខល ចូលជាច្រើនដង បែរជាគ្មានអ្នកទទួល៕
ប្រភពដើមពីៈ LookingToday

ចុចអានបន្ត»

thumbnail

បច្ចេកវិទ្យាថ្មី បោះពុម្ពរូបទារក ក្នុងផ្ទៃរបស់ម្ដាយ ជារូប3D

បំភ្លេចចោលនូវការឆ្លុះអេកូ រូបភាពស.ខ្មៅ ចោលទៅ ឥលូវនេះ ក្រុមហ៊ុនជប៉ុនបានបង្កើតនូវ បច្ចេកវិទ្យាថ្មីមួយសំរាប់ ឪពុកម្ដាយថ្មីដែលចង់ឃើញ រូបរាងកូនរបស់ពួកគេ ខណៈពេលដែលនៅក្នុងស្បូនម្ដាយ។
វិស្វករខាងវិទ្យាពេទ្យ បានបង្កើតនូវឧបករណ៍ FASOTEC ដែលប្រើប្រាស់បច្ចេកវិទ្យាឆ្លុះអេកូជាលក្ខណៈ 3D និងមានពណ៌ក្នុងតម្លៃប្រហែល ៥០០ដុល្លារអាមេរិក ក្នុងរូបមួយ។ តែឥលូវនេះ អ្វីដែលប្លែក និងអស្ចារ្យជាងរូបភាពពណ៌នោះ មានក្រុមហ៊ុនមួយ បានបង្កើតនូវបច្ចេកវិទ្យមួយដ៏ថ្មីស្រឡាង ដែលអាចឆ្លុះមើលរូបរាងទារក ហើយបោះពុម្ភចេញមកក្រៅ អាចឲ្យយើងប៉ះ និងស្ទាបបានមុនពេលឆ្លងទន្លេ។ ក្រុមហ៊ុនមួយនេះ បានប្រើនូវបច្ចេកវិទ្យា ការឆ្លុះមើលដោយប្រើសំលេង ហើយសាងសង់នូវរូបភាព 3D ដែលមានរូបរាងដូចទៅនឹងកូននៅក្នុងផ្ទៃបេះបិទ។
រូបទារកដែលមានប្រវែង ៩សង់ទីម៉ែត្រ មានតម្លៃប្រមាណ ១,១៦៤ដុល្លារ។ តើប្រិយមិត្តយល់យ៉ាងណាចំពោះ បច្ចេកវិទ្យាថ្មីរបស់ជប៉ុនមួយនេះ? សូមទស្សនារូបភាពខាងក្រោម៖

ប្រភពដើមពីៈ Khmerload

ចុចអានបន្ត»

thumbnail

សារប្រយោជន៍ ៥ យ៉ាង នៃ​ការ​នែបនិត្យ​គ្នា​រវាង​ប្តី​-​ប្រពន្ធ​



កាយវិការ​នៃ​ការ​ថ្នាក់ថ្នម​លួងលោម​រវាង​គូ​ស្វាមី ភរិយា​មាន​ប្រសិទ្ធភាព​ក្នុង​ការជួយ​លើផ្លូវ​ចិត្ត រហូត​អាចជួយ​ព្យាបាល​ជំងឺ​ឲ្យ​ជាសះស្បើយ​ថែម​ទៀតផង​។​ ​
នេះ​បើតាម​ការបញ្ជាក់​ឲ្យ​ដឹង​របស់លោក​វេជ្ជបណ្ឌិត Thierry Hertoghe នាយក​សភា​ជាន់ខ្ពស់​អឺរ៉ុប ស្តីពី​សុខភាព និង​ឱសថ​សាស្ត្រ «EAQUALL»​។​ ​សារប្រយោជន៍​ទាំង ៥ យ៉ាងនោះ មាន​ដូចតទៅ​៖
១- ធ្វើ​ឲ្យ​ចង្វាក់បេះដូង​ទៀងទាត់ ដើម្បី​បង្កើន​កម្លាំង​ស្វិតស្វាញ​៖ ការធ្វើ​ចលនា​រួមភេទ អាចជួយ​កែលម្អ​បាន​នូវ​ស្ថានភាព​របស់​បេះដូង​។ ជំរុញ​ចង្វាក់បេះដូង​ឲ្យ​កើនឡើង​យ៉ាង​រហ័ស​ក្រោម​ឥទ្ធិពល​នៃ​ការ​បំបែក Cortisol ពី​ក្រពេញ​ជិត​តម្រងនោម ហើយ​អ័រម៉ូន​នេះ​ជះឥទ្ធិពល​មកលើ​សរីរាង្គ​ជាច្រើន​។​ ​វា​ធ្វើ​ឲ្យ​កើន​សម្ពាធ​ឈាម និង​រីក​យឺត​សរសៃ​ឈាមក្រហម​។ ទន្ទឹមនឹងនេះ បេះដូង​ត្រឡប់​មករក​ចង្វា​ក់ធ​ម្ម​តា​វិញ និង​មាន​តុល្យភាព​ដោយសារ​សភាព​ទៀងទាត់​របស់​អ័រម៉ូន​ផ្សេងទៀត «Testosteron» ដែលជា​អ័រម៉ូន​បុរស ត្រូវបាន​ផលិត​ពី​ពងស្វាស​។ នៅពេល​ជ្រាបចូល​សព្វ​រាងកាយ​ហើយ​វា​នឹងធ្វើ​ឲ្យ​សាច់ដុំ​មាំមួន បេះដូង និង​សរសៃ​ឈាមក្រហម​ស្វិតស្វាញ​ល្អ​។​ ​លើសពីនេះ Cortisol ថែមទាំង​បាន​ជំរុញ​ឲ្យ​រាងកាយ «​ដុត​ឆេះ​» ក្នុង​បណ្តុំ​កោសិកា​សរីរៈវិទ្យា ដើម្បី​ផលិត​ថាមពល​បំពេញបន្ថែម​។​ ​ប៉ុន្តែ ការផលិត​ច្រើន​ជ្រុល​នៃ​សារធាតុ​សេរី​សមាសភាព​ជីវសាស្ត្រ​វា​ក៏បង្ក​ឲ្យ​ ខ្លួន​យើង​ចាស់ជរា​ខ្លាំង​ណាស់ដែរ​។ ដោយសារ​សភាព​ទៀងទាត់​របស់​អ័រម៉ូន Melatonin រាងកាយ​យើង​អាច​បំបាត់ ឬ​បន្ថយ​នូវ​ផ្នែក​ខ្លះ​នៃ​សកម្មភាព​របស់​សារធាតុ​សេរី​ទាំងឡាយ​។ ដើម្បី​ទទួលបាន​លទ្ធផល​នេះ​គូ​ស្វាមី ភរិយា ត្រូវ​ប្រព្រឹត្ត​ឲ្យ​បាន​ពេញលេញ​នូវ​មធ្យោបាយ​តែមួយគត់ ដើម្បី​បំបែក​អ័រម៉ូន Melatonin ដែលជា​អ័រម៉ូន​ម្យ៉ាង​បង្ក​ឲ្យ​ងងុយដេក​។​

២- ជំរុញ​ឲ្យ​កោសិកា​សរសៃប្រសាទ​ចង​ចាំ​ខ្ពស់​៖ មិនអាច​ប្រកែក​បានឡើយ​ដែលថា សកម្មភាព​កាមតណ្ហា​វា​មាន​ប្រយោជន៍​ដល់​ខួរក្បាល។ វា​ជួយ​ឲ្យ​មើលឃើញ​អំពី​ជីវភាព​រស់នៅ​មាន​សុភមង្គល ហើយ​ជំរុញ​ឲ្យ​រាងកាយ​ផលិត​ចេញ Morphin ខាងក្នុង​ក្រពេញ Endorphin និង Enkephalin ជា​ជាតិ​ពីរ​យ៉ាង​ជួយ​ឲ្យ​មាន​អារម្មណ៍​ស្កប់ស្កល់​។ ម្យ៉ាងទៀត​ត្រូវបាន​បំបែក​នូវ​ពេលចេញ​ទឹកកាម Vasopressin គឺ​បាន​ជួយ​កែលម្អ​ស្មារតី​ឲ្យ​ចងចាំ​ខ្ពស់បំផុត​។
៣- បំបែក​អ័រម៉ូន​ខ្វល់ខ្វាយ «​ស្ត្រេ​ស​» ឲ្យ​ចុះខ្សោយ​៖ ដោយសារ​ការ​បំបែក​របស់​អ័រម៉ូន​ជាច្រើន​ចូលក្នុង​ឈាម​ក្នុង​លក្ខខណ្ឌ​មាន​ ពេលវេលា ដែល​បណ្តើរៗ​ឈានដល់​ការបំពេញ​បំណង​។ ដំបូងបង្អស់​គឺ Cortisol វា​បង្កើន​ចលនា​ជាតិ​ស្ករ​ក្នុង​ឈាម ហើយ​ជួយ​ជំរុញ​ដល់​កិច្ច​បង្ការ​ការពារ​ស្ត្រេ​ស​។ ក៏ប៉ុន្តែ ប្រសិទ្ធភាព​របស់​វា​មាន​រយៈពេល​ខ្លី​បំផុត​។ បន្ទាប់មក​គឺ​តួនាទី​របស់​អ័រម៉ូន ទាំងឡាយ​ផ្សេងទៀត ធ្វើ​ឲ្យ​បង្កើន​ចំណង់តណ្ហា​ចំពោះ​ស្ត្រី ធ្វើ​ឲ្យ​សុខ​ស្រួល កែលម្អ​អាកប្បកិរិយា និង​បន្ថយ​កង្វល់​។​
៤- បន្ថយ​ការឈឺចាប់​៖ ក្នុង​រយៈពេល​ថ្នាក់ថ្នម រាងកាយ​របស់​ស្ត្រី​បាន​ផលិត​ចេញ​នូវ​ជាតិ​ខាងក្នុង​ម្យ៉ាង​ត្រូវបាន​បំបែក​ ដោយ​ខួរក្បាល ហើយ​មាន​ប្រសិទ្ធភាព​ប្រហាក់ប្រហែល​នឹង Morphin «​បន្ថយ​ការឈឺចាប់​»​។ ការរួមបញ្ចូល​គ្នា​របស់​វា​កើតឡើង​នៅពេល​អ្នក​ទាំងពីរ​កំពុង​បញ្ចេញ​នូវ​ ចលនា​ភេទ​។ ប៉ុន្តែ នេះ​មិនមែនជា​កម្រិត​ថ្នាំ​បន្ថយ​ការឈឺចាប់​យូរអង្វែង​ឡើយ​។ ផ្ទុយ​ក​មកវិញ Cortisol នោះ មានលទ្ធភាព​ទប់ទល់ និង​ការ​រលាក តែ​វា​គ្មាន​ប្រសិទ្ធភាព​ខ្ពស់​ដោយសារ​វា​ជ្រាប​ចេញ​តិចពេក​។ អា​ការៈឈឺចាប់​ទាំងឡាយ​អាច​ពឹងផ្អែក​ដល់​អ័រម៉ូន Porgesteron ជ្រាប​ចេញ​ទៀងទាត់​ដោយ​ក្រពេញ​ជិត​តម្រងនោម​របស់​បុរស និង​ស្ត្រី ជាពិសេស​នៅពេល​មាន​ឈាមរដូវ​តែងមាន​អា​ការៈឈឺចាប់​។ ត្រូវ​រួមផ្សំ​គ្នា​ប្រើប្រាស Oestorgen ក្នុងពេល​សកម្មភាព​កាមតណ្ហា វា​នឹង​បន្ថយ​ជា​អប្បបរមា​នូវ​អាកា​រៈ​ឈឺពោះ​ទាំងឡាយ​។​
៥- ធ្វើ​ឲ្យ​ស្បែក​មាន​សំណើម និង​ម៉ត់​ល្អ​៖ សកម្មភាព​កាមតណ្ហា​មានលទ្ធភាព​កែលម្អ​ស្ថានភាព​របស់​ស្បែក ជាពិសេស​ចំពោះ​ស្បែក​ស្ងួត​។ នៅពេល​គូ​ស្វាមី ភរិយា នែបនិត្យ​គ្នា​ពោលគឺ Testosteron បាន​ជ្រាប​ចេញ​ជា​ទៀងទាត់​។ ស្បែក​ក្លាយជា​ទន់ និង​មាន​ជាតិ​សើម​ជា​និ​ច្ច្​៕​ 
ប្រភពមកពី ដើមត្នោត DTN7.COM

ចុចអានបន្ត»

thumbnail

រាជរដ្ឋាភិបាល​ចាស់​គ្មាន​លទ្ធភាព​ចាប់ខ្លួន​ជនជាប់ចោទ​ឈ្មោះ​ឈូក បណ្ឌិត មានតែ​ទុក​ឲ្យ​រាជរដ្ឋាភិបាល​ថ្មី​ចាត់ការ​វិញ​



នៅសល់តែ​ចន្លោះពេល ៥​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ប្រជាពលរដ្ឋ​ដែលមាន​សិទ្ធិ​បោះឆ្នោត​ចំនួន​៩.៦៧៥.៤៥៣​នាក់ នឹង​អញ្ជើញ​ទៅកាន់​ការិយាល័យ​បោះឆ្នោត​ចំនួន​១៩.០០៩​ការិយាល័យ នៅ​ទូទាំងប្រទេស ដើម្បី​ធ្វើការ​បោះឆ្នោត​ផ្លាស់ប្តូរ​រាជរដ្ឋាភិបាល​ចាស់​ជ្រើស​រើសយក​ រាជរដ្ឋាភិបាល​ថ្មី​សម្រាប់​អាណត្តិ​ទី​៥ នៅ​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៣ ខាងមុខ​។​
​ដោយឡែក នៅក្នុង​សំណុំរឿង​ក្តី​របស់​ជនជាប់ចោទ​ឈ្មោះ ឈូក បណ្ឌិត អតីត​អភិបាលក្រុង​បាវិត​ដ៏​ក្តៅគគុក​ពាក់ព័ន្ធ​នឹង​ការប្រើ​អាវុធ​ បាញ់ប្រហារ​ទៅលើ​កម្មការិនី​បម្រើ​ការងារ​នៅ​រោងចក្រ​ផលិត​ស្បែកជើង កៅ​វ៉េ «KAOWAY» ឋិត​នៅ​ក្រុង​បាវិត ខេត្តស្វាយរៀង ចំនួន​៣​នាក់ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​សឹង​បាត់បង់​ជីវិត​នោះ មាន​រយៈពេល​ជិត​០១​ខែ​ហើយ ដែល​តុលាការ​សាលាដំបូង​ខេត្តស្វាយរៀង​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ ជនជាប់ចោទ​រូបនេះ​យកមក​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​តាមច្បាប់ «​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ចុះ​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១៣» ប៉ុន្តែ សមត្ថកិច្ច​នគរបាល​យុត្តិធម៌ «​ទាំង​ប៉ូលិស ទាំង​ប៉េអឹម​» មិនទាន់​តាម​ចាប់ខ្លួន​ឈ្មោះ​ឈូក បណ្ឌិត បាន​នៅឡើយ ហើយក៏​មានន័យថា ជនជាប់ចោទ​ឈ្មោះ ឈូក បណ្ឌិត កំពុងមាន​សេរីភាព​យ៉ាង​ពេញ​បរិបូរ​ណ៌​ទោះបី​តុលាការ​បានសម្រេច​ផ្តន្ទាទោស​ ដាក់ពន្ធនាគារ​ចំនួន​១៨​ខែ គិតពី​ថ្ងៃ​ចាប់ខ្លួនបាន​ក៏ដោយ​។

​ប្រិយមិត្ត​អ្នកអាន​គេហទំព័រ​សារព័ត៌មាន​ដើមត្នោត ដែល​ស្រឡាញ់​យុត្តិធម៌ ធ្លាប់បាន​ប្រកាស​ផ្តល់រ​ង្វាន់​ជា​ប្រាក់​ចំនួន ៧.០០០.០០០ «​ប្រាំ​ពីរលាន​» រៀល ដល់​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​ដែល​បាន​ផ្តល់ព័ត៌មាន​ពី​ទីកន្លែង​ លាក់ខ្លួន និង​ឈានទៅរក​ការចាប់ខ្លួន​ឈ្មោះ ឈូក បណ្ឌិត បាន​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​របស់​តុលាការ ដើម្បី​ទុកជា​ការលើកទឹកចិត្ត «​សូម​ចូល​អាន​គេហទំព័រ​សារព័ត៌មាន​ដើមត្នោត​ចុះផ្សាយ​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១៣​បន្ថែម​»​។​
​ឥឡូវនេះ ប្រិយមិត្ត​អ្នកអាន​គេហទំព័រ​សារព័ត៌មាន​ដើមត្នោត ដែល​ស្រឡាញ​យុត្តិធម៌​ទាំងនោះ​បានប្រកាស​ផ្តល់ប្រាក់​រង្វាន់​បន្ថែម​គិត​ ចាប់​ពីថ្ងៃ​ប្រកាស​ចុះផ្សាយ​នេះ​តទៅ​រហូតដល់​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៣ វេលា​ម៉ោង ១៩ ល្ងាច «​ឬ​ម៉ោង ០៧ ល្ងាច មុន​ថ្ងៃ​បោះឆ្នោត​» នូវ​ទឹកប្រាក់​ចំនួន ៧០.០០០ «​ប្រាំ​ពីរម៉ឺន​» រៀល ក្នុង​មួយថ្ងៃ ទៅលើ​ប្រាក់រង្វាន់​ចំនួន ៧ លាន​រៀល ក្នុងករណី​មានការ​ចាប់ខ្លួន​ឈ្មោះ ឈូក បណ្ឌិត បាន​។ មានន័យថា ប្រាក់រង្វាន់​ក្នុងការ​ចាប់ខ្លួន​ឈ្មោះ ឈូក បណ្ឌិត មាន​ចំនួន​សរុប ៧.៤២០.០០០ «​ប្រាំ​ពីរលានបួន​សែន និងពីរម៉ឺន​» រៀល ។​ ​
ប្រិយមិត្ត​អ្នកអាន​គេហទំព័រ​សារព័ត៌មាន​ដើមត្នោត ដែល​ស្រឡាញ់​យុត្តិធម៌​បានបញ្ជាក់​បន្ថែម​ទុកជា​ការប្រកាស​ជូនដំណឹង​ ចុងក្រោយ​ដែរ​ថា ប្រាក់រង្វាន់​ទាំងអស់​ដែល​បានប្រកាស​នាពេលនេះ «​ទាំង​ប្រាក់រង្វាន់​ប្រកាស​ពីលើ​ក​មុន និង​ប្រាក់រង្វាន់​បន្ថែម ដែល​ប្រកាស​លើក​ក្រោយនេះ​» នឹងត្រូវ​បញ្ចប់​ជា​ស្តាពរ​ក្នុងករណី​ចាប់ខ្លួន​ឈ្មោះ ឈូក បណ្ឌិត មិនបាន​សម្រេច​រហូត​ដល់​ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ​២០១៣ វេលា​ម៉ោង ១៩ «​ឬ​ម៉ោង ០៧» ល្ងាច ដោយ​មានន័យថា រាជរដ្ឋាភិបាល​កម្ពុជា​ចាស់ គ្មាន​លទ្ធភាព​នឹង​តាម​ចាប់ខ្លួន​ជនជាប់ចោទ​ឈ្មោះ ឈូក បណ្ឌិត បាន គឺមាន​តែ​ទុក​ឱកាស​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ថ្មី ដែល​កើតចេញពី​ការបោះឆ្នោតជាតិ​ឆ្នាំ​២០១៣ ខាងមុខនេះ​ជា​អ្នកមាន​សមត្ថកិច្ច​ចាត់កា​រ​ជំនួស​វិញ​។​ ​
ចំពោះ​កម្មវិធី​ប្រកាស​រង្វាន់​លើកទឹកចិត្ត​ថ្មី​បើ​មាន​តទៅទៀត​គេហទំព័រ​ សារព័ត៌មាន​ដើមត្នោត នឹងធ្វើ​ការប្រកាស​ជូន​ដំណឹង​នៅពេល​ក្រោយ​៕ប្រភពមកពី ដើមត្នោត DTN7
ចុចអានបន្ត»

thumbnail

វិធី​ព្យាបាល ជំងឺ​ឬ​ស​ដូង​បាត តាម​បែប​ធម្មជាតិ​

ជំងឺ​ឬ​ស​ដូង​បាត ត្រូវបាន​គេ​ស្គាល់​ថា ជា​ពំនូកនៃ​ស​សៃវ៉ែន​នៅត្រង់តំ​បន់​ក្រសាលគូថ ដែល​បាន​រីក​ហើម ប៉ោង ឬ រលាក​។ ពួកវា​អាច​មាន​សភាព​ឈឺចាប់​ខ្លាំង​បំផុត ដែល​ធ្វើអោយ​នរណាម្នាក់ ដែល​កើតមាន​ជំងឺ​នេះ​ហើយ តែងចង់​រក​វិធី​ដែល​ព្យាបាល​វាអោយ​ជា​បាន​យ៉ាង​ឆាប់​បំផុត តាម​ដែល​អាច​ធ្វើបាន​។ នៅ​ពេល​អ្នកមានការ​រងគ្រោះ ដោយសារ​ជំងឺ​ឬ​ស​ដូង​បាត​នេះ នោះ​អ្នក​ត្រូវ​ជៀសវាង​ការផឹក​កាហ្វេ​ ពីព្រោះថា វា​មាន​ផ្ទុក​សារជាតិ​រំខាន ដែលអាច​ធ្វើអោយ​អ្នកនឹង​ចង់​អេះ​នៅត្រង់​តំបន់​ដែល​រង​ការប៉ះពាល់​នេះ​។ អ្នក​ក៏​មិន ត្រូវ​ទទួល​ទាន​អាហារ ដែលមានជាតិ​ហ្វ្រូ​ម៉ា​សដែរ ព្រោះ​វា​អាច​នឹង​ធ្វើអោយ​អ្នក​មាន​ការ​ទល់លាមក​។
ជំងឺ​ឬ​ស​ដូង​បាត មាន​ពីរ​ប្រភេទ​គឺ ជំងឺ​ឬ​ស​ដូង​ផ្នែក​ខាងក្រៅ និង ជំងឺ​ឬ​ស​ដូង​បាត​ផ្នែក​ខាងក្នុង​។ ជំងឺ​ឬ​ស​ដូង​បាត ផ្នែក​ខាងក្រៅ​គឺ​អាច​មើលឃើញ មាន​ការឈឺចាប់ ប៉ុន្តែ​វា​មិន​មាន​ការ​ហូរ​ឈាម​នោះ​ទេ ខណៈ​ដែល ជំងឺ​ឬ​ស​ដូង​បាត​ផ្នែក​ខាងក្នុង គឺ​មិន​ត្រូវបាន​មើលឃើញ​នោះ​ទេ តែ​ភាគច្រើន​វា​ធ្វើអោយ​មាន​ការហូរ ឈាម​តាម​បាត និងមិន​មាន​ការឈឺចាប់​។
តើ​មាន​វិធី​ព្យាបាល​បែប​ធម្មជាតិ សម្រាប់​ជំងឺ​ឬ​ស​ដូង​បាត​នេះ​ដែរ​ឬទេ​? តើ​មាន​មូលហេតុ​អ្វី​ខ្លះ ដែលនាំអោយជំងឺ​នេះ​កើតមាន​? មាន​សំណួរ​ជាច្រើន ដែល​អ្នក​ប្រហែលជា​ចង់​សួរ​ខ្លួនឯង ដើម្បី​វាយតម្លៃ​ថា ហេតុអ្វី​បានជា​អ្នកមាន​ជំងឺ​ប្រភេទ​នេះ? តើ​ការងារ​របស់​អ្នក មាន​តម្រូវអោយ​អ្នក​ត្រូវ​លើកដាក់ របស់​ធ្ងន់ៗ​ដែរឬទេ​? តើ​អ្នកកំពុង​មានគភ៌ មាន​ដែរ​ទេ​? ការលើកដាក់​របស់​ធ្ងន់ៗ និងការ​មាន​ផ្ទៃពោះ អាច​ជា​មូលហេតុ​មួយចំនួន ដែល​ធ្វើអោយអ្នក​មាន​ជំងឺ​ឬ​ស​ដូង​បាត។

​ទាំងនេះ​គឺជា វិធី​បែប​ធម្មជាតិ​មួយចំនួន ដែល​អាច​ធ្វើ​ការព្យាលបាន​ជំងឺឬ​សដូង​បាតបាន ៖
+ ទឹក​ក្តៅឧណ្ណៗ អាច​ជួយ​ធ្វើអោយ​សាច់ដុំ​ខ្ជឹប បាន​សម្រាក និងជួយ​សម្រាល​ដល់​ភាពឈឺចាប់​។ ចាក់​ទឹកក្តៅ​ឧណ្ណៗ​ចូល​ក្នុង​អាង​ងូតទឹក អោយបាន​កំពស់​ពី ៣ ទៅ ៤ អ៊ី​ញ បន្ទាប់​មក​អង្គុយ​ត្រាំ​នៅក្នុង​នោះ។ ចំណាយពេល អោយបាន ១៥​ ទៅ ២០​នាទី មុន​ពេល​អ្នក​ក្រោក​ចេញពី​ក្នុងទឹក​។ ការអនុវត្តន៍នូវ​វិធី​បែបនេះ អោយបាន​ជា​ច្រើន​ដង​ក្នុង​មួយថ្ងៃ អាច​ជា​វិធី​ដ៏​លឿន​បំផុត ដើម្បី​ជួយ​អ្នក​អោយ​មាន​ភាព​ធូរស្រាល​។​
+ ទទួលទាន​អាហារ ដែល​មាន​ជាតិ​ស​សៃ​អោយបាន​ច្រើន ដើម្បី​ធ្វើអោយអ្នក​បត់ជើង​បាន​ស្រួល​ជាង​មុន និងមិនសូវ​មាន​ការឈឺចាប់​។ ការ​ទទួលទាន​ផ្លែ​ចេក គឺជា​ការព្យាបាល​មួយ​ដ៏​មានប្រសិទ្ធភាព​។ អ្នក​អាចផឹកទឹកដោះគោ​ក្តៅឧណ្ណៗ​ដែល​លាយ​ជាមួយ​នឹង​ផ្លែ​ចេកទុំ។​
+ ខ្ទឹម​ស និងខ្ទឹម​បារាំង គឺ​មាន​ផ្ទុក​សារជាតិ​ដែល​ជួយ​អោយ​រួញ​ស្វិត ដែល​វា​អាច​ជួយ​ព្យាបាល បាន​នូវ​ជំងឺឬ​ស​ដូង​បាត​នេះ​។ អ្នក​អាច​យក ខ្ទឹម​ស និងខ្ទឹមបារាំង​មក​ជិត​ជា​បន្ទះៗ រួច​បិត​ទៅលើ​ក្រសាល​គូថ មុនពេលអ្នក​ចូល​គេង។​
+ ដាក់​ស្បៃ​ត្រជាក់ និងលាយ​ជាមួយ​ប្រេង​អូ​លីវ​បន្តិច រួច​បិត​វា​នៅ​លើ​តំបន់​នោះ ដើម្បី​អោយ​វា​បាន​ជួយបន្ទន់ និងព្យាបាល​ដល់​ស្ថានភាព​ជំងឺ​នេះ។​
​អ្នក​មិន​ត្រូវ​ចាត់ទុក​ជំងឺ​ឬ​ស​ដូង​បាត​នេះ ជា​ជំងឺ​ដែល​គួរ​អោយ​មាន​ភាព​ខ្មាសអៀន​នោះទេ​។ វា​គឺជា​បញ្ហា​ទូទៅ ដែល​តែងតែ​កើតមាន ចំពោះ​មនុស្ស​ម្នាក់ៗ គ្រាន់តែ​មាន​មនុស្ស​មួយចំនួន នៅតែ​មាន​ភាព​អៀនខ្មាស និងមិន​ព្រម​ទទួលស្គាល់ថា ពួកគេ​បាន​រងគ្រោះ​ដោយ សារ​វា​។ ការព្យាបាល គឺ​មាន​ច្រើន​ទំរង់​ខុសៗ​គ្នា គឺ​មាន​ចាប់ពី​វិធី​ព្យាបាល​តាម​បែប​បុរាណ ឬ តាម​ធម្មជាតិ រហូតដល់​ការព្យាបាល​តាម​បែប​ទំនើ​ប​នោះ គឺ​ការវះកាត់ គឺវា​អាស្រ័យ​ទៅតាម​ការយល់ឃើញ របស់​អ្នកជំងឺ​។ តែ​យ៉ាងណាក៏ដោយ ការព្យាបាល​ជំងឺ​ឬ​ស​ដូង​បាត តាមបែបធម្មជាតិ​នេះ គឺ​ហាក់​មាន​ប្រជាប្រិយភាព​ជាង ដោយសារ​តែ​វា​មាន​ភាពងាយស្រួល​, មាន​តម្លៃថោក និងវា​មិនមាន​ផល​រំខាន​ជា​អវិជ្ជមាន​នោះទេ ប្រសិនបើ​គេ​ធ្វើ​ការប្រៀបធៀប ទៅ​នឹង​ការព្យាបាល​ដូច ដែល​គេ​បាន​ផ្សព្វផ្សាយ​នោះ។ លើសពីនេះទៅទៀត វា​ជា​ការប្រសើរ​ក្នុងការសិក្សា​ពី គុណសម្បត្តិ និងគុណវិបត្តិ នៃប្រភេទផ្សេងៗ​គ្នា នៃ​ការព្យាបាល​របស់​ជំងឺ​នេះ៕

ប្រភពៈ News4kh

ចុចអានបន្ត»

thumbnail

តើ​ស្ដ្រី​មាន​ចំណង់​នៅ​ពេល​ណា​ ?

កាលណា​គេ​លើកយក​អំពី​ចំណង់​ផ្លូវភេទ​មក​ធ្វើ​ជា​ប្រធានបទ​ក្នុង​ការ​ជជែក​វែកញែក​ គេ​ច្រើន​តែ​សំដៅ​មក​លើ​បុរសៗ​ ដូច​ជា​មាន​សំណួរ​ ចោទសួរ​ថា​ តើ​បុរសៗ​មាន​ អារម្មណ៍​ផ្លូវភេទ​ ឬ​មាន​អារម្មណ៍​ចង់​រួម​ភេទ​ខ្លាំង​នៅ​ពេល​ណា​ ?​ ចម្លើយ​ គឺ​នៅ​ពេល​ព្រឹក​ព្រលឹម​ ។​ ដោយឡែក​ ចំពោះ​ស្ដ្រី​ក៏​មាន​ ពេលវេលា​សម្រាប់​ចំណង់​ផ្លូវភេទ​ដែរ​ ប៉ុន្ដែ​គ្មាន​ស្ដ្រី​រូប​ណា​ចង់​ប្រាប់​អំពី​ចំណង់​របស់​ខ្លួន​ឡើយ​ ពីព្រោះមក​ពី​ហេតុផល​ខ្មាស​អៀន​ពី​ធម្ម​ជាតិ​ផង​ និង​របាំង​ប្រពៃណី​ផង​។​
ដូច្នេះ​ តើ​ស្ដ្រី​មាន​ចំណង់​ផ្លូវ​ភេទ​នៅ​ពេល​ណា​ ?
ប្រភពមកពី KhmerNews

ចុចអានបន្ត»

thumbnail

ហាត់ប្រាណ​ខ្លាំង​ពេក​ ប្រយ័ត្ន​រលាក​ប្លោក​នោម

ហាត់ប្រាណ​ គឺ​មាន​បំណង​ចង់អោយ​សុខភាព​ល្អ​ ប៉ុន្តែ​បើ​ហាត់ប្រាណ​ខ្លាំង​ជ្រុល​ពេក​ ប្រយ័ត្ន​រលាក​ប្លោក​នោម​ …​។​  ​ស្ត្រី​ដែល​ឩ​ស្សា​ហ៍​មាន​ជំងឺ​ប្លោក​នោម​ តែងតែ​គិត​ថា​ មក​ពី​ការ​រួម​ភេទ​ ដែល​ជាដើម​ហេតុ​ នាម​អោយ​មេរោគ​បាក់តេរី​ ជ្រៀតចូល​ក្នុង​ប្រ​ព័​ន្ឋ​ផ្លូវ​នោម​បាន​ ។​ ប៉ុន្តែ​នេះ​អាច​ពុំ​មែន​ជា​ហេតុផល​ពី​ត​ឡើយ​ ។​ 

​ការ​ហាត់ប្រាណ​ដោយ​ខុស​ទំនង​ ឬ​ហាត់ប្រាណ​ខ្លាំង​ជ្រុល​ហួសហេតុ​ពេក​ ដូច​ជា​ការ​លើក​របស់របរ​ធ្ងន់ៗ​ ជិះ​កង់​មិន​ត្រឹមត្រូវ​ អាច​បណ្តាល​អោយ​ឆ្អឹងខ្នង​កោង​ សង្កត់​ទៅ​លើ​សរសៃប្រសាទ​ ដែល​គ្រប់គ្រង​ប្លោក​នោម​ ។​ទាំងនេះ​ នាំ​អោយ​ប៉ះពាល់​ដល់​ប្លោក​នោម​ ។​ល​ទ្ឋ​ផល​គឺ​មាន​ទឹកនោម​ នៅ​សល់​ក្នុង​ប្លោក​នោម​ ដែល​ជា​ហេតុ​ បង្ក​អោយ​មេរោគ​បាក់តេរី​ រីក​ធំធាត់​ និង​បង្ករ​អោយ​កើត​អាការ​រលាក​ ៕

ប្រភពមកពី KhmerNews

ចុចអានបន្ត»

thumbnail

ចោរ​ចូល​ប្លន់​ធនាគារ​ស្ថាបនា​ នៅ​ស្រុក​ខ្សាច់កណ្ដាល​ ចាក់​សម្លាប់​សន្ដិសុខ​ម្នាក់​និង​សែង​ទូរ​ទទេ​យក​ទៅ​បាត់​

កណ្ដាល​ ៖​ គ្រឹៈ​ស្ថាន​មីក្រូហិរញ្ញវត្ថុ​ស្ថាបនា​លី​មី​ធី​ត​ នៅ​ស្រុក​ខ្សាច់កណ្តាល​ ត្រូវ​បាន​ចោរ​ចូល​ប្លន់​ និង​បាន​ចាប់​ចងដៃ​ យក​ស្កុ​តរុំ​មុខ​និង​ចាក់​សម្លាប់​សន្ដិសុខ​យាម​នៅ​ទីនោះ​ម្នាក់​ ។​ ប៉ុន្ដែ​ការ​ប្លន់​នេះ​មិន​បានទ្រព្យ​សម្បត្ដិ​នោះ​ឡើយ​ ក្រោយ​ពី​ពួក​វា​បាន​ធ្វើ​សកម្មភាព​យក​ទូដែក​ដាក់​លុយ​គេចខ្លួន​បាត់​។​
ករណី​ប្លន់​ដែល​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​នៅ​ព្រឹក​ ព្រលឹម​ថ្ងៃ​ទី​២២​ ខែកក្កដា​ ឆ្នាំ​ ២០១៣​នេះ​ នៅ​ទីតាំង​គ្រឹៈ​ស្ថាន​មីក្រូហិរញ្ញវត្ថុ​ស្ថាបនា​លី​មី​ធី​ត​ ស្ថិត​ក្នុងភូមិ​វិហារ​សួគ៌​ជើង​ ឃុំ​វិហារ​សួគ៌​ ស្រុក​ខ្សាច់​ កណ្ដាល​ ខេត្ដកណ្ដាល​ បន្ទាប់​ពី​ប្រទះ​ឃើញ​ ក្រុម​សន្ដិសុខ​យាម​នៅ​ពេល​យប់​ ត្រូវ​បាន​ក្រុម​ចោរ​ចាក់​សម្លាប់​រួច​ចងដៃ​ បិទ​ស្កុ​ត​និង​រុំ​ស្កុ​ត​មុខ​ជិត​ ។​
​បើ​តាម​ប្រភព​ព័ត៌មាន​ពី​មន្ដ្រី​នគរបាល​មូលដ្ឋាន​ បានឱ្យ​ដឹង​ថា​ សន្ដិសុខ​ដែល​ យាម​វេន​យប់​ ចាប់ពី​ម៉ោង​៦​ល្ងាច​រហូត​ដល់​ ម៉ោង​៦​ទាប​ភ្លឺ​ នៅ​ធនាគារ​ខាងលើ​នេះ​ មានឈ្មោះ​ ឃឺ​ន​ ស៊ឺ​ន​ អាយុ​៤២​ឆ្នាំ​ មុខរបរ​ជា​សន្ដិសុខ​របស់​ក្រុមហ៊ុន​បេស​ ។​ ក្រោយ​ពី​មាន​ករណី​នេះ​កើតឡើង​ ត្រូវ​បាន​ម្ចាស់​គ្រឹៈ​ស្ថាន​ប្រាប់​សមត្ថកិច្ច​ថា​ សម្ភារៈ​ ដែល​ត្រូវ​បាត់បង់​រួម​មាន​ទូដែក​មួយ​កម្ពស់​០,៧​តឹក​ ប៉ុន្ដែ​គ្មាន​លុយ​នៅ​ក្នុង​នោះ​ទេ​ ។​
​សមត្ថកិច្ច​ជំនាញ​ដែល​ចុះ​ទៅ​ពិនិត្យ​មើល​នៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង ​ថា​ ជន​រង​គ្រោះ​អាច​ត្រូវ​ក្រុម​ចោរ​សម្លាប់​ នៅ​វេលា​ម៉ោង​ប្រមាណ​១​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២២​ ខែកក្កដា​ ឆ្នាំ​២០១៣​ ក្រោយ​ពី​ពួក​វា​បាន​រត់គេច​ខ្លួន​បាត់​ ។​ ក្រោយ​ពី​មាន​ករណី​ដ៏​សាហាវ​នេះ​ ស្នងការ​នគរបាល​ខេត្ដកណ្ដាល​ លោក​ឧត្ដមសេនីយ៍ត្រី​ អ៊ា​វ​ ចំរើន​ និង​កម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​បើក​ការ​ស្រាវជ្រាវ​ជា​បន្ទាន់​តាម​ ជំនាញ​ស្វែងរក​តាម​ចាប់​ក្រុម​ចោរ​ទាំងនេះ​ឲ្យ​បាន​យក​មក​ដាក់ទោស​តាម​ ផ្លូវច្បាប់​៕​
 ដោយ​៖​ ស្រី​ផល
ក្រុមចោរបានយកស្កុតរំមាត់ និងមុខសន្តិសុខ
ប្រភពពី ABCNONSTOP


ចុចអានបន្ត»

thumbnail

ស្ត្រី ពាក់អាវ​ទ្រនាប់​ជាប្រចាំ ប្រឈម​​នឹង​​ជំងឺ​មហា​រីក​​សុ​ដន់

ក្រុម​អ្នកវិទ្យាសាស្ត្រ បានធ្វើការ​សិក្សា​ទៅលើ​ទំនាក់ទំនង​នៃ​ការពាក់​អាវទ្រនាប់ ទៅនឹង​ជំងឺមហារីក​សុដន់​។ ក្នុងនោះ​ពួកគេ​បាន​បង្ហាញថា ដើម្បី​បង្ការ​នូវ​ជំងឺ​នេះ ស្ត្រី​គួរ​ពាក់អាវ​ទ្រនាប់ ក្នុង​រយៈពេល​ខ្លី​បំផុត តាម​ដែល​អាច​ធ្វើបាន ជាការ​ល្អ​ឲ្យ​បាន​តិចជាង​១២​ម៉ោង​ក្នុង​១​ថ្ងៃ​។ ពេលវេលា​ដ៏​សាក​សម ក្នុងការ​ផ្តល់ឱកាស​ឲ្យ​ដើមទ្រូង​របស់​ស្ត្រី​បាន​សម្រាក​នោះ គឺ​នៅ​ពេលយប់​។ 
​ការសិក្សា បានបញ្ជាក់​ទៀតថា ពាក់អាវ​ទ្រនាប់ រយៈពេល​យូរពេក អាច​នឹង​បង្កើន​សីតុណ្ហភាព​នៃ​ជាលិកា​របស់​សុដន់​។ ចំពោះ​ស្ត្រី​ដែល​ពាក់អាវ​ទ្រនាប់​រយៈ​ពេល​យូរ នឹងមាន​កម្រិត​នៃ​អរ​ម៉ូ​ន​ប្រូ​ឡាក់​ទីន (​ជា​អរ​ម៉ូ​ន​ដែលមាន​មុខងារ​ជំរុញ​ឲ្យ​មាន​ការផលិត​ទឹកដោះ​) កើនឡើង​ខ្ពស់​។​
​កត្តា​ទាំងពីរ​នេះ គឺអាច​ជំរុញ​ឲ្យ​កើត​ជំងឺមហារីក​សុដន់​បាន​។ លើសពីនេះ ការពាក់​អាវទ្រនាប់​ដែលមាន​សភាព​តឹង​ណែន យូរពេក អាច​នឹង​ផ្តល់​គ្រោះ​ថា្នក់​ដល់​សុខភាព​បាន​ផងដែរ នេះ​ដោយសារតែ វា​អាច​ទប់ស្កាត់​ចរន្ត​ទឹករងៃ​នៅក្នុង​សុដន់ មិន​ឲ្យ​មាន​ដំណើរការ​បានល្អ​។ ជាធម្មតា​ទឹករងៃ​ទាំងនោះ មានមុខ​ងារ​លាង​សម្អាត​កាកសំណល់ និង​កំចាត់​ចោល​ជាតិពុល ចេញពី​ក្នុង​ដើមទ្រូង​របស់​ស្ត្រី​៕

ប្រភពមកពី KhmerNews


ចុចអានបន្ត»

    If you would like to receive our RSS updates via email, simply enter your email address below click subscribe.

Blogger template. Proudly Powered by Blogger.
back to top