Showing posts with label ការថែរក្សាសម្រស់. Show all posts
Showing posts with label ការថែរក្សាសម្រស់. Show all posts

Monday, July 22, 2013

thumbnail

ស្ត្រី ពាក់អាវ​ទ្រនាប់​ជាប្រចាំ ប្រឈម​​នឹង​​ជំងឺ​មហា​រីក​​សុ​ដន់

ក្រុម​អ្នកវិទ្យាសាស្ត្រ បានធ្វើការ​សិក្សា​ទៅលើ​ទំនាក់ទំនង​នៃ​ការពាក់​អាវទ្រនាប់ ទៅនឹង​ជំងឺមហារីក​សុដន់​។ ក្នុងនោះ​ពួកគេ​បាន​បង្ហាញថា ដើម្បី​បង្ការ​នូវ​ជំងឺ​នេះ ស្ត្រី​គួរ​ពាក់អាវ​ទ្រនាប់ ក្នុង​រយៈពេល​ខ្លី​បំផុត តាម​ដែល​អាច​ធ្វើបាន ជាការ​ល្អ​ឲ្យ​បាន​តិចជាង​១២​ម៉ោង​ក្នុង​១​ថ្ងៃ​។ ពេលវេលា​ដ៏​សាក​សម ក្នុងការ​ផ្តល់ឱកាស​ឲ្យ​ដើមទ្រូង​របស់​ស្ត្រី​បាន​សម្រាក​នោះ គឺ​នៅ​ពេលយប់​។ 
​ការសិក្សា បានបញ្ជាក់​ទៀតថា ពាក់អាវ​ទ្រនាប់ រយៈពេល​យូរពេក អាច​នឹង​បង្កើន​សីតុណ្ហភាព​នៃ​ជាលិកា​របស់​សុដន់​។ ចំពោះ​ស្ត្រី​ដែល​ពាក់អាវ​ទ្រនាប់​រយៈ​ពេល​យូរ នឹងមាន​កម្រិត​នៃ​អរ​ម៉ូ​ន​ប្រូ​ឡាក់​ទីន (​ជា​អរ​ម៉ូ​ន​ដែលមាន​មុខងារ​ជំរុញ​ឲ្យ​មាន​ការផលិត​ទឹកដោះ​) កើនឡើង​ខ្ពស់​។​
​កត្តា​ទាំងពីរ​នេះ គឺអាច​ជំរុញ​ឲ្យ​កើត​ជំងឺមហារីក​សុដន់​បាន​។ លើសពីនេះ ការពាក់​អាវទ្រនាប់​ដែលមាន​សភាព​តឹង​ណែន យូរពេក អាច​នឹង​ផ្តល់​គ្រោះ​ថា្នក់​ដល់​សុខភាព​បាន​ផងដែរ នេះ​ដោយសារតែ វា​អាច​ទប់ស្កាត់​ចរន្ត​ទឹករងៃ​នៅក្នុង​សុដន់ មិន​ឲ្យ​មាន​ដំណើរការ​បានល្អ​។ ជាធម្មតា​ទឹករងៃ​ទាំងនោះ មានមុខ​ងារ​លាង​សម្អាត​កាកសំណល់ និង​កំចាត់​ចោល​ជាតិពុល ចេញពី​ក្នុង​ដើមទ្រូង​របស់​ស្ត្រី​៕

ប្រភពមកពី KhmerNews


ចុចអានបន្ត»

Friday, July 19, 2013

thumbnail

ស្ត្រី​សិច​ស៊ី​អាចជួយ​បំបាត់​ភាព​តានតឹង​របស់​បុរស​

ការសិក្សា​ថ្មី​មួយ​ពី Carnegie Mellon University បានចង្អុលបង្ហាញ​ឲ្យដឹងថា បន្ទាប់​ពី​ប៉ុន្មាន​នាទី នៃ​ការមើល​រូបថត​អាក្រាត​ដែល​ផ្សាយ និង​លក់​ចេញ​នៅ​តាម​ទីផ្សារ​នោះ ជាពិសេស​រូបភាព​របស់តារា​ម៉ូដែល​ស្រស់​សោភានៅ ក្នុង​កម្មវិធី Victoria’s Secret ដែល​ធ្វើឲ្យ​ទស្សនិកជន និង​អ្នក​មើលរូប​ទាំងនោះ​មាន​ភាព​តានតឹង​ជាង រូបភាព​ដែល​មិន​សូ​ជា​សិច​ស៊ី ។​តែ​ទោះជា​យ៉ាងណា​បុរស​ដែល​លួច​មើល​រូបភាព​សិច​ស៊ី ក៏​អាច​កាត់បន្ថយ​ភាព​តានតឹង​បាន ៥០ ភាគរយ​ផង​ដែរ​។​
​មូលហេតុ​នេះ​ដោយសារ​តែ រាងកាយ​ទាំងមូល​បាន​ផលិត​អរ​ម៉ូ​ន កូទី​សូ​ល (Cortisol) ដោយ​ដាស់តឿន​ភាព​រសាប់រសល់ និង​បង្អាក់​ដើម្បី​ដោះស្រាយ​បញ្ហា ខណៈ​ដែល​ខួរក្បាល​ទទួល​យក​រូប​ភាព​អាសគ្រាម​យ៉ាង​ឆាប់រហ័ស​។ នេះ​បើ​តាម​សម្តី​របស់​លោក វេជ្ជបណ្ឌិត David Creswell និង​សមាជិក​ដែល​ធ្វើ​ការសិក្សា​លើ​បញ្ហា​នេះ​។​
​មាន​មនុស្ស​ជាច្រើន​ដែល​ជួប​រឿង​លំបាក​ក្នុង​សង្គម​ការងារ​បាន​សម្រេច​ចិត្ត​មើល​រូបថត​សិច​ស៊ី ដោយ​យល់ឃើញថា វាឲ្យ​មាន​លទ្ធផល​ល្អ​។​
​ដូច្នេះ​ការមើល​រូបថត​ស្រី​ស្អាត​សិច​ស៊ី ពីរ ទៅ ៣ នាទី ជា​រៀងរាល់​ព្រឹក អាច​ជួយ​បុរស​ដែល​មាន​ស្ងប់ស្ងាត់ និង​ការ​ស្នាក់នៅ​ជាមួយនឹង​បញ្ហា​ផ្លូវចិត្ត​មាន​ភាពប្រសើរ​ឡើង​វិញ​៕​

ដកស្រង់ចេញពី ដំណឹង
 
ចុចអានបន្ត»

Sunday, June 30, 2013

thumbnail

បរិភោគ​អ្វី​ដើម្បី​សម្រក​ក្បាលពោះ​?

វិទ្យាសាស្ត្រ​ចាត់ទុកថា ពពួក​គ្រាប់​ធញ្ញជាតិ​អាច​បង្ក្រាប​ភាព​ឃ្លាន និង​បន្ថយ​ខ្លាញ់​ពោះ​យ៉ាង​មាន​ប្រសិទ្ធភាព​អស្ចារ្យ ។ ដោយ​មិន​ចាំបាច់​ត្រូវទទួលទាន​ច្រើន​នោះ គេ​ត្រូវការ​តែ​មួយ​ក្តាប់​ក្នុង​មួយ​ថ្ងៃ​ក៏​គ្រប់គ្រាន់​ដើម្បី​ជួយអ្នក​ ប្រែជា​រៀវ​ស្តើង​និង​កម្ចាត់​ខ្លាញ់​ពោះ​។ តាម​កាសែត Daily Mail, នេះ​ជា​លើកដំបូង​ដែល​វិទ្យាសាស្ត្រ​រកឃើញ និង​បញ្ជាក់ បាន​ទំនាក់ទំនង​រវាង​ពពួក​គ្រាប់​ធញ្ញជាតិ​ជាមួយនឹង​កម្រិត​ខ្ពស់​របស់​ សារជាតិ Serotonin ដែល​ជា​សារជាតិ​មួយ​ប្រភេទ​ធ្វើឱ្យ​ថយចុះ​អារម្មណ៍​ឃ្លាន ធ្វើឱ្យ​សោមនស្ស​រីករាយ​និង​បង្កើន​សុខភាព​បេះដូង។​

​    ​ពួក​អ្នក​ស្រាវជ្រាវ​នៅ​មហាវិទ្យាល័យ​ បា​សេ​ឡូ​ណា​ ឱ្យដឹងថា ដោយ​គ្រាន់តែ​បរិភោគ​មួយ ​1 ounce (៣០​ក្រាម​) គ្រាប់​កៅឡាក់​, អាល់​ម៉ុន​ ឬ​ប្រភេទ​គ្រាប់មួយចំនួន​ទាំង​សម្បក​ក្នុង​មួយ​ថ្ងៃ​ ក៏​បង្កើតបាន​ប្រសិទ្ធភាព​ច្បាស់ក្រឡែត ។​

​    ​" របប​ទទួលទាន​តម​មួយ​តាម​បែប​វិទ្យាសាស្ត្រ​ជាមួយនឹង​វត្ត​មាន​ជាប្រចាំ​របស់ ​ពពួក​គ្រាប់​(​ផ្ទុក​សារជាតិ​ខ្លាញ់​ល្អ​និង​សារជាតិ​ប្រឆាំង​អុកស៊ីតកម្ម​ ) នឹង​ជួយ​អ្នកជំងឺ​កម្ចាត់​ចោល​បាន​ទម្ងន់​លើស​, បន្ថយ​គ្រោះថ្នាក់​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​២​និង​ជំងឺ​សរសៃ ឈាម​បេះដូង​" -​បណ្ឌិត​គ្រីស្ទៀ​ន អានឌ្រី​សឡាគូ​វ៉ា (Christian Andris-Lacueva) ឱ្យដឹង ។​

​    ​នៅ​ក្នុង​ការស្រាវជ្រាវ ពួក​អ្នកវិទ្យាសាស្ត្រ​បាន​អនុវត្ត​របប​ទទ​ទួល​ទានតម​ដោយសារ​អាហារ​សម្បូ​រព ​ពួក​គ្រាប់​ក្នុង​រយៈពេល​១-២​សប្តាហ៍​សម្រាប់​អ្នកជំងឺ​លើស​ទម្ងន់​២២​នាក់ ប្រៀបធៀប​ជាមួយនឹង​ក្រុម​មួយ​ផ្សេង​រួមមាន​អ្នកជំងឺ ២២​នាក់​ទទួលទាន​តម​ធម្មតា ។ លទ្ធផល​បង្ហាញ​ថា អ្នក​ទទួល​ទាន​គ្រាប់​២០ ក្រាម​ក្នុង​មួយថ្ងៃ នឹង​មាន​កម្រិត Serotonin ក្នុង​ទឹកនោម​ខ្ពស់ជាង ។​

​     ​ប្រមាណ​៩០​ភាគរយ​នៃ​បរិមាណ Serotonin របស់​សរីរាង្គ​មានក្នុង​ពោះវៀន ។ ចំនួន​នៅ​សល់​ប្រមូលផ្តុំ​នៅ​ប្រព័ន្ធ​សរសៃប្រសាទ​មជ្ឈិម ជាកន្លែង​សម្រួល​សភាព​ចិត្ត​គំនិត​និង​អារម្មណ៍​ឆ្ងាញ់​មាត់ ។ ភាគច្រើន​នៃពពួក​ឱសថ​ពិសេស​សម្រាប់​ព្យាបាលរោគ​សោកសៅ ច្របូកច្របល់​សកម្មភាព​...​សុទ្ធតែ​ត្រូវបាន​ស្ថាបនា​ដើម្បី​ផ្លាស់ប្តូរ​ កម្រិត Serotonin នេះ ។​

​    ​បណ្ឌិត Christian សន្និដ្ឋានថា អាស្រ័យហេតុនេះ ទស្សនៈ​ទាំងឡាយមុន​នេះ​អំពី​ការ​កម្ចាត់​គ្រាប់​ចេញពី​របប​ទទួលទាន​តម​ ដើម្បី​បន្ថយ​បរិមាណ​កាឡូរី និង​ម្សៅ​គឺ "​ខុសឆ្គង​ទាំងស្រុង​" ៕
ចុចអានបន្ត»

    If you would like to receive our RSS updates via email, simply enter your email address below click subscribe.

Blogger template. Proudly Powered by Blogger.
back to top