Showing posts with label គ្រោះថ្នាក់ចរាចរណ៍. Show all posts
Showing posts with label គ្រោះថ្នាក់ចរាចរណ៍. Show all posts

Monday, July 22, 2013

thumbnail

ពលរដ្ឋ​ម្នាក់ ជិះ​ម៉ូតូ បុក​គូថរ​យន្ត គេ​ចត​ស្ងៀម ធ្លាយ​ខួរ ស្លាប់​ខ្លួនឯង ទាំង​ព្រលប់​

ពលរដ្ឋ​ម្នាក់ បាន​ជិះ​ម៉ូតូ​ទៅបុក​គូថ​រថយន្ត ដែល​គេ​ចត​ស្ងៀម បណ្តាល​ស្លាប់បាត់ បង់ ជីវិត​ភ្លាមៗ នៅ​កន្លែង កើតហេតុ កាលពី​យប់​ថ្ងៃ​ទី ២១ ខែកក្កដា ឆ្នាំ​២០១៣ វេលា​ម៉ោង​៧​និង​១៥​នាទី នៅលើ កំណត់​ផ្លូវជាតិ​លេខ​៥ ម្តុំ​សាលាក្រហម ក្នុងភូមិ​សុរិយា​ថ្មី ឃុំ​កូប ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ។​
​មុន​កើតហេតុ ជនរងគ្រោះ បាន​បើក​ម៉ូតូ​យ៉ាង​លឿន ពី​កើត​ទៅ​លិច ហើយ​បាន​មក​បុក​គូថ​រថយន្ត ធុន​ធំ​មួយ គ្រឿង ដែល​ក្រឡាប់​ពី​ព្រឹក ហើយ​គេ​ទើបតែ​ស្ទូច យកមក​ដាក់​ចិញ្ចើមផ្លូវ បណ្តាលឲ្យ​បែកក្បាល​ធ្លាយ​ខួរ ស្លាប់​មួយ​រំពេច​។  ក្រោយ​កើតហេតុ នគរបាល​បាន​នាំ​យក​រថយន្ត និង​ម៉ូតូ​ទៅ​រក្សាទុក ដើម្បី​ដោះស្រាយ​គ្នា តាមច្បាប់​។ ដោយ ឡែក​សព​ត្រូវបាន​សាច់ញាតិ មក​ទទួល​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​
ដើម្បីមើលពត៌មានដើម សូមចុចត្រង់នេះ

ចុចអានបន្ត»

Sunday, July 21, 2013

thumbnail

តក់ស្លុតខ្លាំងបំផុត ! រថយន្តតូចធំជាច្រើនគ្រឿង បុករះស្លាប់របួសពេញថ្នល់ (មានវីដេអូ)

ទីរួមខេត្ត : ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ័រន្ធត់តក់ស្លុតមួយបានកើតឡើងនៅពាសពេញ
ទ្រូងថ្នល់ ដោយសារតែរថយន្តធំតូចជាច្រើនគ្រឿងបានបុកគ្នាខ្ទេចខ្ទីមើលលែងយល់ ឯអ្នក
ស្លាប់​និងរបួសនៅតាមចិញ្ចើមថ្នល់ ។មិនដឹងហេតុការណ៍នេះនៅតំបន់ណា និងម៉ោង
ប៉ុន្មានណាទេ ប៉ុន្តែត្រូវបណ្តាញព័ត៌មាន Youtube (khmer2all) អះអាងថា កើតឡើងនៅថ្ងៃម្សិលម៉ិញ
(២១/០៧/២០១៣) ៕
ប្រភពដើមពីៈ khmeronlinenews

ចុចអានបន្ត»

thumbnail

ជិះ​ម៉ូតូ​គេច​ពី​ស្ទាវ​តាម​ញ៉ែ បណ្តាល​ឲ្យ​ដួល​ម៉ូតូ​បោក​ក្បាល​សន្លប់​បាត់ស្មារតី

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​រងរបួស​សន្លប់​​បាត់បង់​ស្មារតី ខណៈពេលដែល​ព្យាយាម​ជិះ​ម៉ូតូ​គេច​ពី​ក្មេងស្ទាវ​២​នាក់​ដែល​បាន​ជិះ​ម៉ូតូ​តាម​ញ៉ែ​នាង ហើយ​​បាន​យកដៃ​ចាប់​ចង្កេះ​ ធ្វើ​ឲ្យ​នារី​រង​គ្រោះ​​ភ័យស្លន់​ស្លោ​ក៏  ​ព្យា​យាម​​ជិះ​ម៉ូតូ​គេច​បណ្តាល​ឲ្យ​ដួល​ម៉ូតូ​បោក​ក្បាល​សន្លប់​ភ្លាមៗ​។ ហេតុការណ៍​នេះ​បាន​​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​២៥​នាទី​យប់​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៣ នៅ​ចំណុច​ផ្លូវ​ហ្សា​ល​ឌឺ​ហ្គោល​(២១៧) សង្កាត់​អូរឫស្សី​៣ ខណ្ឌ​៧​មក​រា​។​

​បើតាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា  មុនពេល​កើតគេ​ឃើញ​​នារី​វ័យរង​គ្រោះ​ ដែលមាន​វ័យ​​ជាង​២០​ឆ្នាំ ជិះ​ម៉ូតូ​ម៉ាក​អាយ​ខន ពណ៌​លឿង ពាក់​ស្លាក​លេខ ភ្នំពេញ 1IH-4040 តាម​បណ្ដោយ​ផ្លូវ​ហ្សា​ល​ឌឺ​ហ្គោល ពី​កើ​តទៅ​លិច លុះ​មកដល់​ចំណុចកើតហេតុ​ស្រាប់​តែមាន​ក្មេងស្ទាវ​២​នាក់​​បាន​​ជិះ​ម៉ូតូ​តាម​ញ៉ែ ហើយ​ក្មេងស្ទាវ​ម្នាក់​ជិះ​ពីក្រោយ​បាន​យកដៃ​លូក​ស្ទាប​ចង្កេះ​នាង​ ធ្វើ​ឲ្យ​នារី​រងគ្រោះ​ភ័យ​ស្លន់​ស្លោ​ក៏​​កាច់ចង្កូត​ម៉ូតូ​បណ្ដាល​ឲ្យ​ដួល​​នៅ​កន្លែងកើតហេតុ​រង របួសធ្ងន់​។ ចំណែក​ក្មេងស្ទាវ ទាំង​២​នាក់​នោះ​ពេល​ឃើញ​ដូច្នេះ​ក៏​បើក​ម៉ូតូ​គេចខ្លួន​បាត់ទៅ ដោយ​គេ​មិនបាន​ដឹងថា ក្មេង​ស្ទាវ​ទាំង​២ នាក់​នេះ​ជិះ​ម៉ូតូ​ម៉ា​កអី ពាក់​ស្លាក​លេខ​ប៉ុន្មាន​នោះទេ​។​

ប​ន្ទា​ប់​ពី​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះទៅ​អន្តរាគមន៍ ដោយបាន​បញ្ជូន​នារី​រងគ្រោះ ទៅ​ព្យាបាល នៅ​គ្លីនិក​ឯកជន​។ ចំណែក​ម៉ូតូ​ត្រូវបាន​នគរ​បាល​​ប៉ុស្តិ៍​អូរឫស្សី​៣ អូស​យកទៅ​រក្សាទុក​ដើម្បី​រង់ចាំ​ក្រុម គ្រួសារ​មក​ទទួល​ ៕


ចុចអានបន្ត»

thumbnail

ជិះ​ម៉ូតូ​អូស​រទេះ​នំ​ប៉ាវ ឡើង​ទួល ដួល​កំពុបទឹក​ក្តៅ​លើ រលាក​ពេញ​ខ្លួន​

ភ្នំពេញ: ​យុវជន​ម្នាក់​បាន​រងរបួស​រលា​ក​រលួយ​ពេញ​ខ្លួន​ដោយសារ​ទឹក​ក្តៅ​ចំហុយ​នំ​ប៉ាវ​កំពុប​លើ កាលពី​វេលា​ម៉ោង ៨​និង​៣០​នាទី​យប់ ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៣ នៅ​ចំណុច​ក្នុង​បុរី​ប៉េង​ហួត ភូមិ​ព្រែកប្រា សង្កាត់​ព្រែកប្រា ខណ្ឌមានជ័យ​។​
​ឪពុក​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ ប៊ុន លាភ អាយុ​១៨​ឆ្នាំ ស្នាក់នៅ​ភូមិ​ព្រែកប្រា សង្កាត់​ព្រែកប្រា ខណ្ឌមានជ័យ មាន​ស្រុកកំណើត​នៅ​ភូមិ​ព្រែក​គាំ ឃុំ​ព្រែ​កនាង​ផ្ទះ ស្រុក​ពោធិ៍​រៀង ខេត្តព្រៃវែង។
​នៅ​មុនពេល​កើតហេតុ​កូន​របស់គាត់​បាន​រុញ​រទេះ​លក់​នំ​ប៉ាវ​ដូច​សព្វដង ខណៈ​រុញ​មកដល់​ចំណុច​ខាងក្នុង​បុរី​ប៉េង​ហួត ក៏មាន​មិត្ត​ភ័ក្តិ កូន​ជនរងគ្រោះ បាន​ហៅ​ឲ្យ​ឡើង​ជិះ​ម៉ូតូ​ដើម្បី​ជូនទៅ​ផ្ទះ ដោយ​ជនរងគ្រោះ​ជិះ​លើ​ម៉ូតូ ដៃ​កាន់​រទេះ​នំ​ប៉ាវ អូស ទៅដល់​ចំណុចកើតហេតុ ដោយសារ​តែមាន​ទួល​កាត់ ទទឹងផ្លូវ ធ្វើ​ឲ្យ​ម៉ូតូ និង​រទេះ​នំ​ប៉ា​ដួល បណ្តាល​ឲ្យ​ជនរងគ្រោះ​ជា​កូន​របស់គាត់ ត្រូវ​ទឹក​ក្តៅ​ចំហុយ​នំ​ប៉ាវ កំពុប​ស្រោច​ពេញ​ខ្លួន​។
​ក្រោយ​កើតហេតុ​កូន​របស់គាត់​ត្រូវបាន​មិត្ត​ភ័ក្តិ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ​ភ្លាមៗ​ផងដែរ​៕
ប្រភពដើមពីៈ cen.com.kh

ចុចអានបន្ត»

Saturday, July 20, 2013

thumbnail

ក្មេងស្រី​សិស្សសាលា​០៣​នាក់​របួសធ្ងន់​មិន​សង្ឃឹមថា​រស់ ដោយសារតែ​រថយន្ត​បុក​ម៉ូតូ​

កំពង់ធំ ៖ ក្មេងស្រី​០៣​នាក់​រង​បួស​ធ្ងន់​មិន​សង្ឃឹមថា​រស់ ត្រូវ​បាន​បញ្ជូន​តាម​រថយន្ត សាមុយ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ធំ​ជាបន្ទាន់ បន្ទាប់ពី​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​មួយ​បាន​កើត​ឡើង ដោយសារតែ​រថយន្ត​ម៉ាក​ហ្វ​តរបស់​ក្រុមហ៊ុន​សាល​អង្គរ ១​គ្រឿង​បុក​ម៉ូតូ​១ គ្រឿង កាលពី​វេលា​ម៉ោង​១៦​និង​ល្ងាច​ថ្ងៃទី​១៩ ខែកក្កដា ​ឆ្នាំ​២០១៣​នៅ​លើ​កំណាត់​លេខ​៦ ទល់មុខ​សាលា​វិទ្យាល័យ​កំពង់ធំ ស្ថិតនៅ​ភូមិ​អាចារ្យ​លាក់ សង្កាត់​អាចារ្យ​លាក់ ខេត្តកំពង់ធំ។

ចុចអានបន្ត»

thumbnail

រ៉ង់​រ៉ូវែ​រ​ស៊េរី​ទំនើប​បើក​បុក​រះ​បណ្ដាល​ឲ្យ​របួស​និង​ស្លាប់​ជិត​១០​នាក់​

ភ្នំពេញ​ ៖​ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​មួយ​បាន​កើតឡើង​បង្កឡើង​ដោយ​រថយន្ត​ស៊េរី​ទំនើប​បើកបរ​ក្នុង​សភាព​ស្រវឹង​បាន​រេ​ចង្កូត​ពេញ​ផ្លូវ​បណ្ដាល​ឲ្យ​បុក​មនុស្ស​បន្តបន្ទាប់​ជិត​១០​នាក់ ​មាន​អ្នកខ្លះ​ស្លាប់​នៅ​នឹងកន្លែង និង​ខ្លះទៀត​រង​របួស​ធ្ងន់​ស្រាល។
គ្រោះថ្នាក់​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​រសៀល​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៣ នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១ មុខ​វត្ត​ចំប៉ា ក្នុង​សង្កាត់​ក្បាលកោះ ខណ្ឌមានជ័យ។ ប្រភព​ជំហាន​ដំបូង​ឲ្យ​ដឹង​ថា រថយន្ត​បង្ក​ម៉ាក​រ៉ង់​រ៉ូ​វែ​រ​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​2AA-6777 ធ្វើដំណើរ​ពី​ស្រុក​កៀនស្វាយ ចូល​មក​រាជធានី​ភ្នំពេញ ហើយ​មកដល់​ចំណុច​កើតហេតុ​អ្នកបើកបរ​ទំនងជា​ស្រវឹង​ក៏បាន​បុក ម៉ូតូ​បន្តបន្ទាប់​ជាច្រើន​គ្រឿង និង​មនុស្ស​រង​របួស ស្លាប់​រដូករណែល​តែម្ដង​។ ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​តៃកុង​រថយន្ត​បង្ក​ដើម្បី​ធ្វើការ​តាមផ្លូវ​ច្បាប់៕
ប្រភព កម្ពុជាថ្មី

ចុចអានបន្ត»

thumbnail

រថយន្តតួរីស ដឹកឈើប្រណិត ចូលក្រុងទាំងព្រឹក ត្រូវអាវុធហត្ថ ក្រុងក្របួច

ស្ទឹងត្រែង៖ រថយន្តម៉ាកតួរីសមួយគ្រឿង ដឹកឈើប្រណិតប្រភេទធ្នង់ចេញ ពីទីរួមស្រុក សេសាន បម្រុងចូលមក ក្នុងខេត្តទាំងព្រឹក ថ្ងៃទី២០ខែកក្កដា ឆ្នាំ២០១៣ លុះមកដល់ ចំណុចដុងតាដាំក្នុងភូមិស្រែពោធិ៍ ក្រុង/ខេត្តស្ទឹងត្រែង ក៏ត្រូវកម្លាំងអាវុធហត្ថ ក្រុងក្របួច ជាប់នៅពេលនោះដែរ រួចមកក៏នាំយកទៅកាន់ទីបញ្ជារការអាវុធហត្ថក្រុង ដើម្បីដោះស្រាយ។
លោកអនុសេនីយ៍ឯក សៅ វុត្ថា មេបញ្ជារការអាវុធហត្ថក្រុង បានឲ្យដឹងថា មុននឹងឈាន ទៅដល់ការឃាត់រថយន្ត តួរីសដឹកឈើប្រណិតនេះបាន ដោយមានសេចក្តីរាយការណ៍ពី ប្រជាពលរដ្ឋឲ្យដឹងថា មានរថយន្តមួយគ្រឿង ម៉ាក តួរីស ពណ៌ទឹកប៊ិចចាស់ ចំណុះ ១២កៅអី ពាក់ស្លាកលេខ ភ្នំពេញ 2J-0085 បានដឹកឈើ ចេញភូមិភ្លុក ក្នុងទឹកដី ស្រុកសេសាន ឆ្ពោះចូលមកក្នុងខេត្ត នៅពេលនោះលោកក៏បានបញ្ជា ឲ្យកូនចៅក្រោមឱវាទ ចុះទៅធ្វើ ការឃាត់ រថយន្តនោះតែម្តង។
លោកអនុសេនីយ៍ឯកបន្តទៀតថា ឈើប្រណិតនៅក្នុងរថយន្តនោះជាប្រភេទឈើធ្នង់ ចំនួន ២៤កំណាត់ និងមាន មុខកាត់ ២០សង់ទីម៉ែត្រ មានប្រវែង១ម៉ែត្រកន្លះ។  ក្រោយពីឃាត់រថយន្តដឹកឈើធ្នង់នោះរួចមក កម្លាំងអាវុធហត្ថ ក្រុងក៏ប្រគល់ទៅឲ្យ ជំនាញ នៃខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ដើម្បីដោះស្រាយបន្តទៅតាមនីតិវិធី។
ដោយបានទទួលបញ្ជាពីថ្នាក់លើ សមត្ថកិច្ចដែលពាក់ព័ន្ធនិងករណីនេះ ក៏បានអញ្ជើញ ម្ចាស់រថយន្តដែលដឹក ឈើធ្នង់នោះឲ្យចូលខ្លួនមកធ្វើកិច្ចសន្យារួច ប្រគល់រថយន្តទៅ ឲ្យម្ចាស់វិញ។
បើតាមប្រភពពីសមត្ថកិច្ច បានលួចបង្ហើបឲ្យដឹងថា រថយន្តដឹកឈើប្រណិត ដែលត្រូវ ឃាត់នេះ គឺតែងតែលួចដឹក ឈើប្រណិត ចូលមកក្នុងខេត្តជាច្រើនជើងមកហើយ ដោយមិនមានអ្នកណាដឹងឡើយ ទើបនៅពេលនេះត្រូវ បែកការណ៍តែម្តង៕
ប្រភពដើមពីៈ ដើមអម្ពិល

ចុចអានបន្ត»

Friday, July 19, 2013

thumbnail

បើក​លឿន​ពេលយប់​ធ្លា​ប់ដ​ង្ហុ​ក រថយន្ត​បុក​បញ្ច្រាសទិស​កិន​ស្លាប់​ម្នាក់​

ពោ​ធិ៏​សាត់ ៖ បុរស​២​នាក់ ម្នាក់​ត្រូវ​បាន​រថយន្ត​ជាន់​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង និង ​ម្នាក់ទៀត​រង​របួស ធ្ងន់​ធ្លាក់​ទៅ​វាលស្រែ ខណៈ​ពួកគេ​ជិះ​ម៉ូតូ​ពេលយប់​ប្រើ​ល្បឿន​លឿន​ធ្លាក់​ដ​ង្ហុ​ក​ខ្ទាត​ទៅ​ខាង​ឆ្វេង​ដៃ​។​
ហេតុការណ៍​រន្ធត់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៨ និង ៣០​នាទី យប់​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៣ ត្រង់​ចំនុច​ទល់មុខ​វិទ្យាល័យ​១០​មករា ស្ថិត​ក្នុង​ភូមិ​ក្របី​ស ឃុំ​ត្នោតជុំ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។​
​ ​បើ​តាម​លោក សុង នាយរង​ប៉ុស្តិ៍​រដ្ឋបាល​ក្បែរ​នោះ​ទៅដល់​កន្លែង​កើត​ហេតុ​ភ្លាមៗ​ដែល​ទទួល បាន​ពីសា​ក្សី​ឃើញ​ហេតុការណ៍​និយាយ​ថា បុរស​២​នាក់​នេះ​ទំនងជា​ពួក​និ​ស្សិត​មកពី​ភ្នំពេញ​បាន​ជិះ​ម៉ូតូ​ប្រភេទ Honda C110 ពណ៌​ទឹក​ប៉ិច ពាក់​ស្លាក​លេខ​ភ្នំពេញ 1BN 5624 ឌុប​គ្នា​២​នាក់​ជិះ​ក្នុង​ទិស ដៅ​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​លឿន​។ ខណៈ​ពេល​មកដល់​ចំនុច​កើត​ហេតុ​ខាងលើ​ក៏​អ្នកបើកបរ​នោះ ប៉ះ​ជាមួយ​រថយន្ត​ចូល​ផ្លូវ​ដ​ង្ហុ​ក ក៏​ដួល​ទាំង​ម៉ូតូ និង មនុស្ស ខ្ទាត​ប៉ើង​ទៅ​ខាង​ឆ្វេង​ដៃ​ក្បែរ​ចិញ្ចើម​ផ្លូវ​ជាតិ និង ម្នាក់ទៀត​ខ្ទាត​ទៅ​ក្នុង​ស្រែ គាប់​ជួន​ពេលនោះ​ក៏​មាន​រថយន្ត​៣​តោន ម៉ាក Hyundaiពណ៌ត្រេអ៊ី ពាក់​ស្លាក​លេខ​កំពត 3A 0465 ដឹក​អង្ករ​បាន​បើក​បញ្ច្រាសទិស​គ្នា​ពី​លិចទៅ​កើត ក៏​ជាន់​ប៉ះ​បុរស​ម្នាក់​ដែល​ធ្លា​ក់​លើ​ចិញ្ចើម​ផ្លូវ​ខាងឆ្វេង​ដៃ​ជាមួយ​ម៉ូតូ​ត្រឹម​មួយ​សុវត្ថិភាព និង ក្បាល​ម៉ូតូ​បណ្តាល​អោយ​ស្លាប់​ភ្លាមៗ​បែកក្បាល​ខ្ទេច​យ៉ាង​រន្ធត់​តែម្តង​។ ឯ​បុរស​ម្នាក់ទៀត​ដែល​ធ្លាក់ ទឹក​ស្រែ​សំណាងល្អ​គ្រាន់តែ​សន្លប់​ធំ​ប៉ុណ្ណោះ​។​
​ ​លោក ម៉ោល សា​វ៉ាន នគរបាល​ចរាចរណ៍​បាន​ឲ្យ​ដឹង​ថា ក្រោយ​កើតហេតុ​រថយន្ត​បាន​បើក គេចខ្លួន​តែ​ត្រូវ​ចាប់បាន​វិញ ប៉ុន្តែ​អ្នកបើកបរ​គេច​ខ្លួន​បាត់ រីឯ​ជនរងគ្រោះ​ដែល​បាន​ស្លាប់​នោះ​ត្រូវ បាន​ក្រុម​គ្រួសារ​ដឹក​យក​មក​ផ្ទះ ហើយ​ជនរងគ្រោះ​ទាំង​២​នាក់​នោះ​មានឈ្មោះ ១. ឡាវ ពិសី អាយុ​២៣​ឆ្នាំ (​ស្លាប់​) និង ម្នាក់ទៀត​ឈ្មោះ អឿន កុសល អាយុ​២៥​ឆ្នាំ (​សន្លប់​) អ្នក​ទាំងពីរ​មាន​ទី លំនៅ​ឃុំ​វាល​ស្រុក​កណ្តៀង ខេត្តពោធិ៍សាត់​។ ដោយ​ពួកគេ​មកពី​ភ្នំពេញ​ក្នុង​គោលបំណង​ទៅផ្ទះ ហើយ​មកដល់​ចំនុច​ខាងលើ​ក៏​ជួប​គ្រោះថ្នាក់​បែបនេះ​ទៅ​។​
​ ​នគរបាល​បាន​បញ្ជាក់​ថា រថយន្ត​បាន​យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​ស្រុក ឯ​ម៉ូតូ​រក្សាទុក​នៅ ប៉ុស្តិ៍​នៅឡើយ​ដើម្បី​ធ្វើការ​ដោះស្រាយ​នៅពេល​ក្រោយ​៕
ប្រភព កម្ពុជាថ្មី

ចុចអានបន្ត»

Thursday, July 18, 2013

thumbnail

សិស្សសាលា​ម្នាក់​ស្លាប់​និង​ម្នាក់​របួសធ្ងន់​ដោយ​រថយន្ត​បា​ឡែ​ន​បុក​កង់​ប៉ើង​អូស​៥០​ម៉ែត្រ​

កំពង់ឆ្នាំង ៖ កុមារី​សិស្សសាលា​ម្នាក់​បាន​ស្លាប់​នៅ​កន្លែង​កើតហេតុ និង​ម្នាក់ទៀត​​​បាន​រង​របួស​ជា​ទម្ងន់ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​ដែល​បាន​កើត​ឡើង កាលពី​វេលា​ម៉ោង​៤ និង​៣០​នាទី ល្ងាច​ថ្ងៃទី ១៨​ខែកក្កដា តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ចំណុច​ចន្លោះ​គីឡូម៉ែត្រ​១០០​និង​១០១ ទុល​មុខ​ផ្សារ​ពង្រ​ស្ថិត​ក្នុងភូមិ​ថ្មី ឃុំ​ពង្រ ស្រុក​បរិបូ​ណ៏ ក្នុង​ដែល​កុមារី​ទាំង​២​នាក់​ជិះ​កង់​ឆ្លង​ផុត​ថ្នល់ជាតិ ទៅ​ហើយ។
នគរបាល​មូលដ្ឋាន​បាន​និយាយ​អោយ​ដឹង​ថា កុមារី​រងគ្រោះ​ឈ្មោះ​ឈឹម ភី​ណា អាយុ ១៤​ឆ្នាំ បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ និង​ម្នាក់ទៀត​ឈ្មោះ រិ​ន ស្រី​ម៉ី អាយុ ១៤​ឆ្នាំ​ដូចគ្នា​រង​របួស​ធ្ងន់ ពួកគេ​ទាំង​២​នាក់​រស់នៅ​ភូមិ​ឧទម្ពរ ឃុំ​ពង្រ ស្រុក​រលាប្អៀរ។
មុន​ពេល​កើតហេតុ កុមារី​ទាំងពីរ​នាក់​បាន​ជិះកង់​ឌុប​គ្នា ចេញពី​សាលារៀន ហើយ​ពេល​មក​ដល់​មុខ​ផ្សារ​ពង្រ បាន​ជិះ​កង់​ឆ្លង​ថ្នល់ជាតិ​ពី​ជើង​ទៅ​ត្បូង ផុត​ទៅ​ហើយ ក៏​ស្រាប់តែ​ពេលនោះ​មាន​រថយន្ត​ម៉ាក​កាមរី​បា​ឡែ​នព​ណ៍​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2S.0950 មួយ​គ្រឿង​បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន​ដោយ​ជន​ពុំ​ស្គាល់​មុខ​ក្នុង​ដំណើរ​ពី​លិចទៅ​កើត លុះ​មកដល់​ចំណុច​កើតហេតុ​ក៏បាន​ជែង​វ៉ា​រថយន្ត​មួយ​គ្រឿង​ទៀត ទើប​ជ្រុល​ទៅ​បុក​កុមារី​ទាំងពីរ​នាក់​ប៉ើង និង​អូស​ជាង​៥០​ម៉ែត្រ រួច​ជ្រុល​ទៅ​បុក​តូប​លក់​ឥវ៉ាន់​មួយ និង​បាន​ជ្រុល​បុក​ចូល​ផ្ទះ​អ្នក​ប្រកបមុខរបរ​បោះពុម្ព​មួយទៀត។ ទើប​រថយន្ត​ជាន់​ហ្វ្រាំង​ជាប់ ហើយ​បាន​បើក​គេច​ទៅមុខ​ជាង​៧​គីឡូម៉ែត្រ ក៏បាន​បត់​រថយន្ត បើក​ឡើង​ដល់​ចង្កេះភ្នំ ធម្ម​វ័ន ស្ថិត​ក្នុងភូមិ​ត្រពាំង​អញ្ចាញ ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ ទើប​អ្នកបើកបរ​ឈប់​ទុក​រថយន្ត​ចោល​នៅ​ទីនោះ ហើយ​ចុះ​រត់​គេច​ខ្លួន​បាត់​តែម្តង។
កុមារី​រង​របួស​ធ្ងន់​ត្រូវ​បាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​ជាបន្ទាន់ ចំណែក​សព​ជនរងគ្រោះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ជួយ​យក​គ្រប​កន្ទេល​ពីលើ នៅ​កៀន​ចិញ្ចើម​ថ្នល់​រង់ចាំ​ក្រុម​គ្រួសារ​មក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី។ ក្នុងពេលនោះ​ដែរ​ក៏​មាន​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង ធ្វើអោយ​អ្នក​ឈរ​មើល​ហេតុ​ការ​ណ៍​នេះ​បាន​រត់​រក​កន្លែង​ជ្រក​គ្រប់គ្នា។ ចំណែក​សព​ជនរងគ្រោះ​បាន​ទុកចោល​នៅ​ហាលភ្លៀង គួរ​អាណិតអាសូរ។ ក្រោយមក​ក្រុម​គ្រួសារ​បាន​មក​ដល់​និង​បាន​ដឹក​សព​កុមារ​រងគ្រោះ​តាម​ម៉ូតូ​ទាំង​ភ្លៀង​ដូច​ចាក់ទឹក យ៉ាង​សង្វេគ​និង​រន្ធត់​ក្រៃលែង។
រថយន្ត​បង្ក​ត្រូវ​បាន​សមត្ថកិច្ច​នាំមក​រក្សាទុក នៅ​ការិយាល័យ​ចរាចរ​ណ៍ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ទាំង​មេឃ​កំពុង​ធ្លាក់​ភ្លៀង ដើម្បី​ចាត់ការ​ដោះស្រាយ​តាម​នីតិវិធី នៅក្នុង​រថយន្ត​នោះ គេ​ពិនិត្យ​ឃើញ​មាន​ដឹក​ស្រា​ទំពាំងបាយជូរ​មានតម្លៃ​ប្រមាណ​ជាង​១០​កេះ និង​ស្បែកជើង​មានតម្លៃ​ច្រក​កា​រ៉ុង​មួយ​ចំនួន​ទៀត៕
ឈៀង ថា​រិ​ទ្ធ
ប្រភព កម្ពុជាថ្មី

ចុចអានបន្ត»

thumbnail

បើករថយន្ត បុក​រ៉ឺម៉ក​ដឹក​ក្រូចឆ្មារ និង​ម៉ូតូ​ស្តេ​ប អូស​ជាង​៣​គីឡូម៉ែត្រ របួសធ្ងន់​៤​នាក់​

ភ្នំពេញ: ​បួន​នាក់​បានទទួល​រងរបួស​ធ្ងន់ ក្រោយពី​ត្រូវ​រថយន្ត​ស្ព័​រ​មួយគ្រឿង​បើក​បុក​ជា​បន្តបន្ទាប់ ពីមុខ​វត្ត​ស្ទឹងមានជ័យ ដល់​មុខ​សាលា​ភូមិន្ទ​កសិកម្ម​ចម្ការ​ដូង កាលពី​វេលា​ម៉ោង ២​និង​៣០​នាទី រំលង​អា​ធ្រា​ត្រ​ឈានចូល ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៣ ស្ថិតក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។
​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់​វ័យ​ជាង ៣០​ឆ្នាំ បើករថយន្ត​ស្ព័​រ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2V-4003 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​រ៉េត ទិសដៅ​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​យ៉ាង​លឿន ខណៈ​មកដល់​មុខ​វត្ត​ស្ទឹងមានជ័យ រថយន្ត​ក៏បាន​រេ​ចង្កូត​បុក​រ៉ឺម៉ក​ដឹក​ក្រូចឆ្មារ ១​គ្រឿង បណ្តាលឱ្យ​បុរស​អ្នកបើកបរ​រ៉ឺម៉ក​បោក​ក្បាល​នឹង​ថ្នល់​សន្លប់​របួសធ្ងន់ និង​ស្ត្រី​ម្នាក់​ទើ​លើ​រថយន្ត​បង្ក​ជាង ៥០០​ម៉ែត្រ ទើប​ធ្លាក់​ពីលើ​រថយន្ត​រងរបួស​ធ្ងន់​។ រថយន្ត​បង្ក​បាន​ព្យាយាម​បើក​រត់​ជ្រុល​ទៅបុក​ម៉ូតូ​ស្តេ​ប ១​គ្រឿង​ទៀត នៅ​ជិត​ទីស្នាក់ការ​នគរបាល​ប៉ុស្តិ៍​ស្ទឹងមានជ័យ បណ្តាល​ឲ្យ​បុរស ២​នាក់ រងរបួស​ធ្ងន់ បាក់ដៃ​បាក់ជើង​។ រថយន្ត​បន្ត​អូស​ម៉ូតូ​ស្តេ​ប​ពី​ចំណុចកើតហេតុ​ជាង ៣​គីឡូម៉ែត្រ ទើប​ម៉ូតូ​ខ្ទាត​ចេញពី​រថយន្ត ហើយ​រថយន្ត​បន្ត​បើក​រហូតមកដល់​មុខ​សាលា​ភូមិន្ទ​កសិកម្ម​ចម្ការ​ដូង ជ្រុល​ទៅបុក​គំនរ​សំរាម​បើក​ទៅមុខ​លែងរួច​។​
​ក្រោយ​កើតហេតុ អ្នកបើកបរ​រថយន្ត​បង្ក ត្រូវ​សមត្ថកិច្ច​ចាប់បញ្ជូន​មកកាន់​ទីស្នាក់កា​រ​នគរបាល​ប៉ុស្តិ៍​ស្ទឹងមានជ័យ​៕​
ប្រភពៈ CEN

ចុចអានបន្ត»

thumbnail

បុរស២នាក់ បើកម៉ូតូបុកគេ ពីស្រុកកណ្តាលស្ទឹង ត្រូវនគរបាល ខណ្ឌដង្កោ ឃាត់ខ្លួនខណ:ជន បង្កនេះដកកាំភ្លើងគំរាមសមត្ថកិច្ច

ភ្នំពេញ៖ នគរបាលអន្តរាគមន៍ ខណ្ឌដង្កោ កាលពីវេលាម៉ោង ៩៖៣០នាទី យប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៣ បានឃាត់ខ្លួន បុរសពីរនាក់ នឹងព្រមទាំងដក ហូតអាវុធខ្លី ០១ដើម ម៉ាក CZ 75 លេខ B៧៣០៧ មាន ១២គ្រាប់ វិទ្យុទាក់ទង ប្រភេទ (ID) នឹងម៉ូតូធំមួយគ្រឿង ម៉ាក CBR ពណ៌សខ្មៅ លាយក្រហម ពាក់ស្លាក់លេខ ភ្នំពេញ 1BK-1731 បន្ទាប់ពីបុរសទាំងពីរនាក់ខាងលើបើកម៉ូតូទាំងស្រវឹងស្រាបុក គេ ពីស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល រួចដកកាំភ្លើង ភ្ជង់គំរាមគេឯង ហើយជិះគេចខ្លួនចូល ភូមិសាស្ត្រ ខណ្ឌដង្កោ។
នគរបាលអន្តរាគមន៍ ខណ្ឌដង្កោប្រាប់ឲ្យដឹងថា បុរសទាំងពីរនាក់ ដែលត្រូវឃាត់ខ្លូនទី១ឈ្មោះ ប្រឹង ធី អាយុ ៤៣ ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ និងទី២ ឈ្មោះជា ភារិទ្ធ អាយុ២៧ ឆ្នាំ មុខរបរនគរបាលប៉ុស្តិ៍ នគរបាលរដ្ឋបាលគោកបន្ទាយ នៃអធិការដ្ឋានស្រុករលាភ្អៀ ខេត្តកំពង់ឆ្នាំង បច្ចុប្បន្នស្នាក់ នៅភូមិគោកបន្ទាយ ស្រុករលាភ្អៀ ខេត្តកំពង់ឆ្នាំង ព្រមទាំងដកហូតអាវុធខ្លី ០១ដើម ម៉ាក CZ 75 លេខ B៧៣០៧ មាន១២គ្រាប់ វិទ្យុទាក់ទង ប្រភេទ (ID) ព្រមទាំងម៉ូតូធំមួយគ្រឿង ម៉ាក CBR ពណ៌សខ្មៅលាយក្រហម ពាក់ ស្លាក់លេខ ភ្នំពេញ 1BK-1731។
លោក សារឹម វុទ្ធី ប្រធានផ្នែកអន្តរាគមន៍ ខណ្ឌដង្កោ ប្រាប់ឲ្យដឹងថា ដោយបាន ទទួលបទបញ្ជាពីលោកវរសេនីយ៍ទោ យឹម សារ៉ាន់ អធិការនគរបាលខណ្ឌដង្កោ ឲ្យចុះល្បាតជាប្រចាំ នៅក្នុងភូមិសាស្ត្រ ខណ្ឌដង្កោ ទើបលោកជានិច្ច ជាកាល តែងតែដឹកនាំ កំលាំងចុះល្បាតទាំងយប់ទាំងថ្ងៃ គ្មានចន្លោះពេលនោះទេ លុះមកដល់ថ្ងៃកើតហេតុ ស្រាប់ តែទទួលព័ត៌មានតាម រយៈវិទ្យុទាក់ទងថា មានករណីគ្រោះថ្នាក់ចរាចរមួយកើតឡើង ដោយម៉ូតូ បុកម៉ូតូនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ហើយក្រោយពីកើតហេតុជនបង្កបាន ដកកាំភ្លើងខ្លីភ្ជង់គំរាមគេឯង ដើម្បីរំដោះ ខ្លួនរួចជិះម៉ូតូសំដៅចូលមករាជធានីភ្នំពេញ ។ លោក សារឹម វុទ្ធី ប្រាប់បន្តថា បន្ទាប់ពីឮបែបនេះ លោកក៏បាន ដឹកនាំកំលាំង របស់លោកចុះពួនស្ទាក់ តាមគោលដៅជាប្រចាំ ជាពិសេសនៅចំណុចផ្លូវ២១៧ កែង នឹងផ្លូវការ៉េប្រាំបី ស្ថិតក្នុងភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ ។ មួយសន្ទុះក្រោយមក ស្រាប់តែឃើញជនបង្កជិះម៉ូតូធំមួយគ្រឿងម៉ាក CBR ពណ៌សខ្មៅលាយក្រហម ពាក់ស្លាក់លេខ ភ្នំពេញ 1BK-1731 មានគ្នាពីរនាក់ បើកបរ តាមបណ្តោយផ្លូវ២១៧  ក្នុងទិសដៅពីត្បូងទៅជើង កំលាំងរបស់លោកក៏ធ្វើការ ឡោមព័ទ្ធកាក់ស្ទាក់ ចាប់ជាប់តែម្តង ប៉ុន្តែក្រុមបង្កបាន ប្រតាយ ប្រតប់ព្រមទាំងប្រុង ដកកាំភ្លើង គំរាមបាញ់សមត្ថកិច្ចទៀតផង តែដោយឃើញកម្លាំង នគរច្រើនពេក ក៏សម្រេចលើកសុំចាញ ឲ្យសមត្ថកិច្ចឃាត់ខ្លួនតែម្តងទៅ។
គួរបញ្ជាក់ថា ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតអាវុធខ្លី ០១ដើម ម៉ាក CZ 75 លេខ B៧៣០៧ មាន១២ គ្រាប់ និងវិទ្យុទាក់ទង ០១គ្រឿង ប្រភេទ (ID) រួចហើយនាំយកមកកាន់អធិការដ្ឋាន នគរបាលខណ្ឌដង្កោ ដើម្បី សាកសួរបន្តទៀត ក្នុងការកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី។
ទង្វើរបស់ជនបង្កខាងលើនេះមហាជនជាច្រើន ដែលឃើញហេតុការណ៍ កំពុងរងចាំមើល នីតីវិធីរបស់សមត្ថកិច្ច តើនឹងត្រូវដោះ ស្រាយយ៉ាងណាចំពោះពួកជនបង្កទាំងនេះ។ ទាក់ទិននឹងករណីនេះ ដែរលោកអធិការ ខណ្ឌដង្កោ បានឲ្យដឹងថា ជនបង្កទាងពីរ នាក់ខាងលើត្រូវតែបញ្ជូនទៅតុលាការ ផ្តន្ទាទោសតាមផ្លូវច្បាប់ ទោះបីជាមានអ្នកមក អន្តរាគមន៍ដល់អធិការខណ្ឌដង្កោក៏ដោយ៕
ប្រភពៈ ដើមអម្ពិល

ចុចអានបន្ត»

thumbnail

ឡិច​ស៊ីស​៤៧០​​បើក​លឿន​ពេក​ ជ្រុល​ទៅ​បុក​ខឿន​ចិញ្ចើម​ផ្លូវ​ និង​ខឿន​សួន​ច្បារ​ របួស​​ស្រាល​​២​នាក់

រាជ​ធានី​ភ្នំពេញ​៖ បុរស​ម្នាក់​បើក​រថយន្ត​​ឡិច​ស៊ីស​៤៧​០​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំ​ពេញ​ 2T​ 0090​ បើក​លឿន​ពេក​ ដល់​ចំណុច​​ផ្លូវ​កោង​បួង​ចង្កូត​មិន​ទាន់​ជ្រុល​​ទៅ​បុក​ខឿន​ចិញ្ចើម​ផ្លូវ​
ហើយជ្រុលទៅបុករបាំងថ្មដាក់បាំងនៅក្រោមស្ពានអាកាស៧មករា បាក់អស់មួយកង់ រថយន្តនៅមិនទាន់អស់ល្បឿនទៀត ហោះទៅបុកខឿនសួនច្បារ​បាក់បែកអស់ជាច្រើនកង់ ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១១និង៤៥នាទី យប់ថ្ងៃទី១៧ កក្កដា នៅក្រោមស្ពានអាកាស៧មករា
តាមមហាវិថីកម្ពុជាក្រោម ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ។
ប្រភពព័ត៌មានពីសមត្ថមិច្ចគោលដៅស្ពានអាកាស៧មករាបានឲ្យដឹងថា រថយន្តបង្កខាងលើបើកលឿនពេក តាមមហាវិថីកម្ពុជាក្រោមក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចខាងលើជាផ្លូវកោង​ រថយន្តបត់ស្តាំបួងចង្កូតខ្លំាងពេកបានជ្រុលទៅបុកខឿនចិញ្ចើមផ្លូវ​ធ្វើឲ្យខូចខាតតិចតួច​ ហើយរថយន្តជ្រុលទៅបុក​របាំង​ថ្មដាក់បាំងនៅក្រោមស្ពាន បណ្តាលឲ្យបាក់អស់មួយកង់ រថយន្តបង្កនៅតែមិនទាន់អស់ល្បឿនបានផ្លោងទៅបុក ខឿនសួនច្បារធ្វើឲ្យបែកខូចខាត​អស់ជាច្រើន​កង់​ទៀត ធ្វើឲ្យអ្នកជិះក្នុងរថយន្ត២នាក់ រងរបួសស្រាល ។
ក្រោយពេលកើតហេតុ អ្នកបើកនិងរថយន្តដែលរងការខូចខាតយ៉ាងដំណំ ត្រូវនគរបាលចរាចរណ៍ឃាត់យកទៅធ្វើការដោះស្រាយ នៅការិយាល័យ​នគរបាល​ចរាចរណ៍ផ្លូវគោក ៕

ចុចអានបន្ត»

Wednesday, July 17, 2013

thumbnail

ស្រវឹងស្រា ជិះម៉ូតូដួលខ្លួន ឯងរងរបួសធ្ងន់

ភ្នំពេញ ៖ យុវជនម្នាក់ ក្នុងស្ថានភាព ស្រវឹងស្រា ជោគជាំជិះ ម៉ូតូលឿនរអិលដួល បោកបែកក្បាល រងរបួសសន្លប់ឈឹង នៅនឹងកន្លែងកើតហេតុ មួយសន្ធុះទើបដឹងខ្លួនវិញ ។ ហេតុកាណ៏នេះកើត នៅវេលាម៉ោង៥និង៣០នាទី ល្ងាចថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៣ តាមបណ្តោយ ផ្លូវជាតិលេខ៤ មុខសាលាក្តីខ្មែរក្រហម ភូមិព្រៃបឹង សង្កាត់ កន្ទោក ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។
សាក្សីកន្លែងកើតហេតុបាន ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ គីន សុភ័ក្ត ភេទប្រុស អាយុ២១ ឆ្នាំ មានមុខរបរ ជាកម្មករ រោងចក្រ ជីមលី នៅក្បែរកន្លែងកើតហេតុ រស់នៅភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ជិះម៉ូតូមួយគ្រឿងម៉ាក សេ១២៥ សេរី ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BY-8185។
សាក្សីបានបន្តថា នៅមុនពេលកើតហេតុ ជនរងគ្រោះខាងលើចេញ ពីធ្វើការបានទៅផឹកស៊ីជាមួយ មិត្តភ័ក្តរួមការ ងារជាមួយគ្នា លុះស្រវឹងរៀងៗ ខ្លួនទើបចែកផ្លូវគ្នា ដោយជនរងគ្រោះ ជិះម្នាក់ឯងធ្វើដំណើរ ពីកើតទៅលិចជិះរេ ពេញផ្លូវបញ្ច្រាស ទិសដៅចរាចរណ៏ លុះដល់ចំណុចកើតហេតុ ខាងលើក៏ជ្រុលចង្កូតដួល បោកទៅនឹងថ្នល់បណ្តា លឲ្យរងរបួសបែកក្បាល ហូរឈាមកខ្លាក់សន្លប់ បាត់មាត់ បាត់ក មួយសន្ធុះទើបដឹងខ្លួន ។
ភ្លាមៗនោះនគរបាល បានចុះទៅដល់រួចហើយ បានហៅរថយន្ត របស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកទៅកាន់មន្ទីរពេទ្យព្រះ កុសមៈហៅមន្ទីរពេទ្យ លោកសង្ឃដើម្បីជួយ សង្គ្រោះអាយុជីវិតបន្ទាន់។ ចំណែកម៉ូតូត្រូវនគរបាល ប្រគល់ទៅឲ្យ ក្រុមគ្រួសារវិញ៕
ប្រភពៈ ដើមអម្ពិល

ចុចអានបន្ត»

Tuesday, July 16, 2013

thumbnail

ជិះគោយន្តទៅការបងប្អូន ដល់ពាក់កណ្តាលផ្លូវ ក្រឡាប់របួសធ្ងន់ និងស្រាល១៤នាក់

កំពង់ឆ្នាំង: មនុស្ស​១៤​នាក់ បាន​រងរបួស​ធ្ងន់ និង​ស្រាល ដោយសារ​ក្រឡាប់​គោយន្ត កាលពី​វេលា​ម៉ោង​៨ និង​៣០​នាទី​ព្រឹក ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១៣ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​កំ​ព្រ​ង ឃុំ​ផ្សារ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។​
​ប៉ូលិសចរាចរ​ខេត្ត​កំពង់​ឆ្នាំ បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ទាំងអស់ មាន​ទីលំនៅ​ភូមិ​ឪម៉ាល់ ឃុំ​អម្ពិលទឹក ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង​។ ពួកគាត់​បានធ្វើ​ដំណើរ​ទៅ​ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ដើម្បី​ចូលរួម​ក្នុង​ពិធីមង្គលការ​បងប្អូន ។ នៅពេល​ធ្វើដំណើរ​ដល់​ចំណុចកើតហេតុ អ្នកបើកបរ​គោយន្ត បាន​បើក​គេច​ពី​រថយន្ត​មួយគ្រឿង ដែល​បើក​វ៉ា​រថយន្ត​មួយគ្រឿង​ទៀត មកពី​មុខ បណ្តាល​ឲ្យ​ក្រឡាប់​ផ្ងារជើង ប៉ើង​មនុស្ស​ធ្លាក់​រដូករណែល​ពេញ​ផ្លូវ ។​
​ជនរងគ្រោះ​ដែល​ជិះ​នៅលើ​គោយន្ត​ទាំងអស់ ១៦​នាក់ ក្នុងនោះ​៦​នាក់ រងរបួស​ធ្ងន់ និង​៨​នាក់​ទៀត រងរបួស​ស្រាល​។ ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ត្រូវបាន​គេ​ដឹក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ឆ្នាំង​៕
ប្រភព CEN

ចុចអានបន្ត»

thumbnail

រថយន្ត​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ ​បើក​បុក​ម៉ូតូ​ហើយ ​ចុះ​វាយ​គេ​ទៀត រួចបើកគេចខ្លួនបាត់

ភ្នំពេញ: យុវជន​ទំនើង​៣ នាក់ បាន​បើករថយន្ត​ព្រូស​មួយគ្រឿង ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ 2-3068 ក្នុង​ល្បឿន​យ៉ាង​លឿន​ទំនងជា​ស្រវឹងស្រា បាន​ជ្រុល​ទៅបុក​ម៉ូតូ​វីវ៉ា​មួយគ្រឿង ដែលមាន​គ្នា​៣​នាក់​ដូចគ្នា កំពុង​ឈប់​នៅ​ភ្លើងស្តុប ហើយ​មិនដឹងថា​ខ្លួនឯង​ជា​អ្នក​ខុស បែរជា​ចុះ​ពីលើ​រថយន្ត នាំគ្នា​វាយ​ភាគី​ខាង​ម្ចាស់​ម៉ូតូ​យ៉ាង​ចាស់ដៃ រួច​ឡើង​បើករថយន្ត រត់គេចខ្លួន​បាត់​ដូចជា​គ្មាន​រឿង​អ្វី​កើតឡើង​។​
​ហេតុការណ៍​ដែល​បង្ក​ឲ្យ​មាន​ភ្ញាក់ផ្អើល​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩ និង​៣០ នាទី យប់​ថ្ងៃទី ១៣ ខែកក្កដា​ឆ្នាំ ២០១៣ នៅ​ចំណុច​ស្តុ​ប​ផ្សារ​ដើម​គ ផ្លូវ​ម៉ៅ​សេទុង កែង​ផ្លូវ​ព្រះ​មុនី​រ៉េត សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក ។​
​តាម​សាក្សី​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ​មាន​បុរស ៣ នាក់ ជិះ​ម៉ូតូ​វីវ៉ា​មួយគ្រឿង ពណ៌​ខ្មៅ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង បានមក​ឈប់​នៅ​ភ្លើងស្តុប​ផ្សារ​ដើម​គ​។ ភ្លាមៗ​នោះ ស្រាប់​តែមាន​ជន​ទំនើង​ដែល​អាង​ខ្លួន​មានអំណាច មាន​គ្នា​៣​នាក់ ស្លៀកពាក់​ស៊ីវិល បើករថយន្ត​ព្រូស ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ខេមរភូមិន្ទ 2-3068 មក​បុក​ម៉ូតូ​ពីក្រោយ​យ៉ាង​ពេញទំហឹង ហើយ​មិនដឹងថា​ខ្លួនឯង​ជា​អ្នក​ខុស បែរជា​នាំគ្នា​ចុះ​គំរាមកំហែង និង​បាន​វាយ​ទៅលើ​ម្ចាស់​ម៉ូតូ បណ្តាល​ឲ្យ​រងរបួស​យ៉ាងដំណំ ។​
​បន្ទាប់មក គេ​ឃើញ​មាន​នគរបាល​មូលដ្ឋាន ចុះ​ទៅដល់​កន្លែងកើតហេតុ ហើយក៏​បានធ្វើ​ការសាកសួ​រ​ទៅ​ភាគី​ខាង​រងគ្រោះ និង​ភាគី​ខាង​បង្កហេតុ​ផងដែរ តែ​មិន​អាចធ្វើ​អ្វី​ពួក​អ្នកមានអំណាច​ទាំងនោះ​បានឡើយ​។ ចំណែកឯ​ភាគី​ខាង​បង្កហេតុ បាននាំគ្នា​ឡើង​ជិះ​រថយន្ត​គេចខ្លួន ហាក់បីដូច​គ្មាន​រឿង​អ្វី​កើតឡើង បន្ទាប់ពី​បញ្ចេញ​អាកប្បកិរិយា​ច្រឡោ​ម​ខាមនៅ​ចំពោះមុខ​ប៉ូលិស និង​ភាគី​ជនរងគ្រោះនាពេលនោះ​។​
​ម្ចាស់​ម៉ូតូ មិន​ចង់​មានរឿង​វែងឆ្ងាយ ក៏​សម្រេច​ជិះ​ម៉ូតូឌុប​គ្នា ទាំង​រងរបួស ទៅកាន់​មន្ទីរពេទ្យ​ភ្លាមៗ ដោយ​មិន​បានដាក់​ពាក្យបណ្តឹង​អ្វី​ទេ ទំនងជា​ពួកគេ​គិតថា បើសិន​ដាក់ពាក្យ​បណ្តឹង​ទៅ ក៏​ប្រហែលជា​មិនអាច​យកឈ្នះ​អ្នក​ដែលមាន​អំណាច​ទាំងអស់​នោះឡើយ ៕
ប្រភព៖ CEN

ចុចអានបន្ត»

thumbnail

ស្រវឹង​ជិះ​ម៉ូតូឌុប​គ្នា ទៅបុក​រង្វង់​មូល​ចោមចៅ របួស​បីនាក់​

ភ្នំពេញ: បុរស​៣​នាក់ បានទទួល​រងរបួស​ធ្ងន់​និង​ស្រាល ក្រោយពី​ជិះ​ម៉ូតូឌុប​គ្នា​ទាំង​ស្រវឹង ទៅបុក​ខឿន​រង្វង់​មូល រួច​ជ្រុល​ទៅបុក​រថយន្ត​ឡិច​ស៊ី​ស កាលពី​វេលា​ម៉ោង ៩​និង​៤០​នាទី​យប់ ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៣ តាម​បណ្តោយ​មហាវិថី​សហព័ន្ធរុស្ស៊ី ចំណុច​រង្វង់​មូល​ចោមចៅ ស្ថិតក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​
​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា អ្នករងរបួស​ទាំងបី​នាក់​ខាងលើ ជិះ​ម៉ូតូ​ម៉ាក​ហុងដា C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ស្ពឺ 1A-9845 ធ្វើដំណើរ​តាម​បណ្តោយ​មហាវិថី​សហព័ន្ធរុស្ស៊ី ក្នុងទិសដៅ​ពី​លិចទៅ​កើត លុះ​មកដល់​ចំណុច​រង្វង់​មូល​ចោមចៅ ម៉ូតូ​បាន​រេ​ចង្កូត​ទៅបុក​ខឿន​រង្វង់​មូល រួច​ជ្រុល​ទៅបុក​រថយន្ត​ឡិច​ស៊ី​ស​RX300 ពណ៌​ស អត់​ចាំ​ស្លាក​លេខ បណ្តាលឱ្យ​ដួល​បោក​នឹង​ថ្នល់ ចំណែក​រថយន្ត​បាន​បើក​គេច​បាត់​។​
​ជនរងគ្រោះ​ត្រូវ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ ចំណែក​ម៉ូតូ​ជនរងគ្រោះ​ត្រូវ​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​រង់ចាំ​ការដោះស្រាយ​៕​
ប្រភព៖ CEN

ចុចអានបន្ត»

thumbnail

នារី​ម្នាក់​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ សម្រាក​នៅ​មន្ទីរ​ពេទ្យ​ រ​យៈ​ពេល​៣​ថ្ងៃ​មក​ហើយ​ អត់​មាន​សាច់​ញាតិ​

រាជធានីភ្នំពេញ៖ នារី​វ័យ​ប្រមាណ​ជា​២០​ឆ្នាំ​ម្នាក់​ សន្លប់​ស្តូក​ស្តឹង​ ខណៈ​ពេល​ជិះ​កង់​ចេញ​ពី​ធ្វើ​ការ​​ត្រូវ​ម៉ូតូ​មួយ​គ្រឿង​បុក​​នៅ​ចំណុច​ រង្វង់​មូល​កាំ​កូ​ស៊ី​ធី​​ប​ណ្តាល​​ឲ្យ​រង​របួស​ធ្ងន់​កាល​ពី​វេលា​​ម៉ោង​ ១២​ថ្ងៃ​ត្រង់​ ថ្ងៃ​ទី​១៣ ​កក្កដា​ កន្លង​មក​នេះ​។​
ត្រូវរថយន្តសង្គ្រោះគ្លីនិកឯកជនមួយគ្រឿងដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈរយៈពេល៣ថ្ងៃកន្លងមកហើយនៅតែមិនទាន់មានសាច់
ញាតិនៅឡើយទេ ។
តាមការឲ្យដឹងពីគ្រូពេទ្យបានឲ្យដឹងថា នារីរងគ្រោះមានវ័យប្រមាណជា២០ឆ្នាំ មិនដឹងថាជាកម្មការិនីកាត់ដេរ ឬកម្មករសំណង់ទេ នៅថ្ងៃកើតហេតុបាន​ ជិះកង់ចេញពីធ្វើការក្នុងគោលបំណងត្រឡប់ទៅកន្លែងស្នាក់វិញមកដល់រង្វង់មូលកាំកូស៊ីធី ស្រាប់តែមានម៉ូតូមួយគ្រឿងបើក បុកបណ្តាលឲ្យដួលសន្លប់
ស្តូកស្តឹង ត្រូវរថយន្តសង្គ្រោះគ្លីនិកឯកជនដឹកយកទៅព្យាបាលនៅ មន្ទីរពេទ្យកាល់ម៉ែត ។
ប្រភពពដដែលបន្តទៀតថា ពេលដែលរថយន្តសង្គ្រោះដឹកស្រ្តីរងគ្រោះមកដល់មន្ទីរពេទ្យ ឃើញមានស្រ្តីម្នាក់និងបុរសម្នាក់បានចុះពីលើរថយន្ត​មកជាមួយ​ ដែរមើលទៅដូចជាសាច់ញាតិរបស់ស្រ្តីរងគ្រោះ ។ តាមពិតជាជនបន្លំបោកប្រាស់សោះ ឆ្លៀតពេលគ្រូពេទ្យកំពុងញាប់ដៃញាប់ជើងក្នុងការជួយសង្គ្រោះជន
រងគ្រោះ បែរជាអ្នកទាំងពីរនាក់នោះបានរត់គេចទៅ​បាត់អស់ នៅសល់តែស្រ្តីរងគ្រោះដេកនៅក្នុងមន្ទីរពេទ្យក្នុងបន្ទប់សង្គ្រោះបន្ទាន់ទ្វារមុខ គ្រែលេខ L8
តែម្នាក់ឯង ស្ថិតក្នុងសភាពសន្លប់មិនទាន់ដឹងខ្លួននៅឡើយ និងមិនមានសាច់ញាតិមកជួយមើលថែទេ ។
បើសិនជាបងប្អូនណាម្នាក់បានឃើញឬស្គាល់ដូចក្នុងភាពនេះស្រាប់ សូមអញ្ជើញមកធ្វើការទំនាក់ទំនងនៅមន្ទីរពេទ្យកាល់ម៉ែត្រ​ នៅបន្ទប់សង្គ្រោះបន្ទាន់ទ្វារមុខ គ្រែលេខ L8 ៕


ចុចអានបន្ត»

thumbnail

បើករថយន្ត​ឡិច​ស៊ី​ស​៤៧០ ទាំ​ស្រវឹង ទៅបុក​បង្គោល​ភ្លើង និង​ខឿន​ផ្លូវ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​

ភ្នំពេញ: ​បុរស​ម្នាក់ បាន​បញ្ជា​រថយន្ត​ឡិច​ស៊ី​ស​៤៧០ របស់ខ្លួន​ទាំង​ស្រវឹង​ទៅបុក​បង្គោល​ភ្លើង​ធ្លាក់​បែក​ចង្កៀង​អស់​មួយ កាលពី​វេលា​ម៉ោង ១​និង​៥០​នាទី រំលង​អា​ធ្រា​ត្រ​ឈានចូល ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១៣ ចំណុច​មុខ​បុរី​ពិភពថ្មី ខាងជើង​ស្ថានីយទូរទស្សន៍​អាស៊ីអាគ្នេយ៍ ស្ថិតក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។​
​សាក្សី​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ឡិច​ស៊ី​ស​470 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2D-7689 បើកបរ​ដោយ​បុរស​ម្នាក់​ទំនងជា​ស្រវឹង ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​ណត​ប្រ៊ី​ត ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ខណៈ​មកដល់​ចំណុច​មុខ​បុរី​ពិភពថ្មី ខាងជើង​ស្ថានីយទូរទស្សន៍​អាស៊ីអាគ្នេយ៍ រថយន្ត​បាន​រេ​ចង្កូត​មក​ខាងស្តាំ​ដៃ​ទៅបុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ ១​ដើម រួច​ជ្រុល​ទៅបុក​ខឿន​ថ្នល់ បណ្តាលឱ្យ​ខូចខាត​អស់ ២​កង់ រថយន្ត​បង្ក​បែក​កង់​មុខ​ខាងឆ្វេង​ហើយ​ព្យាយាម​បើក​រត់គេច​ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់​បាន​។​
​សមត្ថកិច្ច​ជំនាញ​បានធ្វើការ​វាស់វែង និង​នាំយក​រថយន្ត​បង្ក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរ​ផ្លូវគោក​រាជធានី​ភ្នំពេញ​រង់ចាំ​ការដោះស្រាយ​តាមផ្លូវ​ច្បាប់​៕​
ប្រភព CEN

ចុចអានបន្ត»

Monday, July 15, 2013

thumbnail

រថយន្ដ ដឹកទឹកកក បុកអ្នកជិះម៉ូតូ ធ្លាយពោះវៀនស្លាប់ នៅស្រុកកៀនស្វាយ

ភ្នំពេញ ៖ បុរសម្នាក់ បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ក្រោយពីរថយន្ដដឹកទឹកកក បានបើកបុកអ្នកជិះម៉ូតូ ពេលឆ្លងផ្លូវចេញពីផ្ទះ កាលពីវេលាម៉ោង ២ រសៀល ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៣ ស្ថិតនៅលើកំណាត់ផ្លូវជាតិ លេខ១ ភូមិស្តៅកន្លែង ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
សេចក្ដីរាយការណ៍ ពីកន្លែងកើតហេតុ បានឱ្យដឹងថា ខណៈដែលបុរសម្នាក់ កំពុងជិះម៉ូតូហុងដា សេ១២៥ មួយ គ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1Q-1541លើកំណាត់ ផ្លូវជាតិលេខ១ ស្រាប់តែដល់ចំណុចកើតហេតុ ក៏ ត្រូវរថយន្តដឹកទឹកកក បើកបុកចំពាក់កណ្តាល ម៉ូតូ បណ្ដាលឱ្យជនរងគ្រោះប៉ើង អូសលើទ្រូងផ្លូវ ប្រមាណជាង ១០ម៉ែត្រ ធ្លាយពោះវៀន ស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង។ ក្រោយបង្កគ្រោះ ថ្នាក់ចរាចរ អ្នកបើករថយន្ដ បាន បើករត់គេចខ្លួន ដោយបានទុក រថយន្ដចោល នៅកន្លែងកើតហេតុ ។
យោងតាម សមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា រថយន្ដបង្កម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ត្រួយចេក ពាក់ស្លាកលេខ ភ្នំពេញ 3A-9832 ។
បើយោងតាម សមត្ថកិច្ច ជនរងគ្រោះ ឈ្មោះ សាត់ ប៊ុនធឿន អាយុ ២៣ ឆ្នាំ ស្នាក់នៅភូមិស្តៅកន្លែង ស្រុកកៀន ស្វាយ ខេត្តកណ្តាល ។ ជនរងគ្រោះ ជិះម៉ូតូឆ្លងផ្លូវពីត្បូងទៅជើង ខណ:ឆ្លងបានពាក់កណ្តាលផ្លូវ ស្រាប់តែ រថយន្ត ដឹកទឹកកក ដែលបើកបរក្នុងល្បឿនយ៉ាងលឿន ពីលិចទៅកើត ពោលគឺពីភ្នំពេញ ទៅអ្នកលឿង ហើយបុកចំពាក់ កណ្តាលម៉ូតូជាប់ក្រោមរថយន្ត អូសជាង១០ម៉ែត្រ បណ្តាលឲ្យជនរងគ្រោះធ្លាយពោះវៀនស្លាប់នៅនឹងកន្លែង តែ ម្តង។ បន្ទាប់ពីកើតហេតុ អ្នកបើករថយន្តបង្ក បានចុះរត់គេចខ្លួនបាត់ ដោយទុករថយន្តចោលនៅ នឹងកន្លែងកើត ហេតុ។
សមត្ថកិច្ចបានបញ្ជាក់ថា ម៉ូតូជនរងគ្រោះ និងរថយន្តបង្កហេតុ ត្រូវបានសមត្ថកិច្ចធ្វើការ វាស់វែងអូសយកទៅរក្សា ទុកនៅអធិការដ្ឋាន នគរបាលស្រុកកៀនស្វាយ  រង់ចាំដោះស្រាយតាមផ្លូវច្បាប់ ។ ចំណែកសពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕
ប្រភពៈ ដើមអម្ពិល

ចុចអានបន្ត»

thumbnail

ចេញពី​ធ្វើការ​ត្រូវ​រថយន្ដ​បុក​ប៉ើង​ជិត​៦​ម៉ែត្រ​សន្លប់​ស្ដូក​រថយន្ដ​បង្ក​បើក​រត់គេច​បាត់​

ខេត្ដកំពង់ឆ្នាំង​ ៖​ ស្ដ្រី​ម្នាក់​ត្រូវ​បាន​រថ​ យន្ដ​មួយ​គ្រឿង​បុក​ប៉ើង​ជិត​៦​ម៉ែត្រ​បណ្ដាល​ឱ្យ​សន្លប់​ស្ដូកស្ដឹង​កណ្ដាល​ទ្រូងផ្លូវ​ ខណៈ​ ដែល​ចេញពី​ធ្វើការ​ដើរ​ឆ្លងផ្លូវ​ហើយ​ត្រូវ​ ដឹក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ដកំពង់ឆ្នាំង​ ។​
​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២០​ ថ្ងៃ​ទី​១៣​ ខែកក្កដា​ ឆ្នាំ​២០១៣​ នៅ​ចំណុច​ស្លាក​ប៉ាយ​សាន​ដេ​ ស្ថិត​ក្នុងភូមិ​ទួល​ក្រឡាញ់​ សង្កាត់​កំពង់​ ឆ្នាំង​ ក្រុង​កំពង់ឆ្នាំង​ ។​
​នគរបាល​ចរាចរ​បានឱ្យ​ដឹង​ថា​ ស្ដ្រី​ រង​គ្រោះ​ដែល​ត្រូវ​រថយន្ដ​បុក​បណ្ដាល​ឱ្យ​សន្លប់​មានឈ្មោះ​រី​ ស្រី​ អាយុ​៤៥​ឆ្នាំ​ មាន​ ស្រុក​កំណើត​ ភូមិ​ប៉ប្រក​ ឃុំ​សំរោង​ សែន​ ស្រុក​កំពង់លែង​ ខេត្ដកំពង់ឆ្នាំង​ ធ្វើការ​ជា​អ្នក​លាងចាន​នៅ​ក្នុង​ភោជនីយដ្ឋាន​អង្គរ​ថ្មី​ ។​
​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា​ ជន​រង​គ្រោះ​បាន​ចេញពី​ធ្វើការ​ ដើរ​ឆ្លងផ្លូវ​ទៅ​កន្លែង​ស្នាក់​នៅ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ ពេល​មក​ដល់​ចំណុច​ កើតហេតុ​មាន​រថយន្ដ​មួយ​គ្រឿង​មិន​ស្គាល់​ម៉ាក​បើក​យ៉ាង​លឿន​ក្នុង​ទិស​ដៅ​ពី​ ជើង​ទៅ​ត្បូង​ហើយ​បាន​បុក​ស្ដ្រី​រង​គ្រោះ​ ពេញ​មួយ​ទំហឹង​ប៉ើង​ខ្ទាត​បោក​ទៅ​នឹង​ថ្នល់​បណ្ដាល​ឱ្យ​សន្លប់​ស្ដូកស្ដឹង​រួច​រថយន្ដ​បង្ក​បាន​បន្ថែម​ល្បឿន​រត់គេច​បាត់​ស្រមោល​តែ​ម្ដង​ ។​
​ក្រោយ​ពេល​កើតហេតុ​ស្ដ្រី​រង​គ្រោះ​ ត្រូវ​បាន​រថយន្ដ​ល្បាត​របស់​នគរបាល​ដឹក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ដ​ កំពង់ឆ្នាំង​ ៕
ប្រភពពីនគរវត្ត

ចុចអានបន្ត»

    If you would like to receive our RSS updates via email, simply enter your email address below click subscribe.

Blogger template. Proudly Powered by Blogger.
back to top