Showing posts with label សន្តិសុខសង្គម. Show all posts
Showing posts with label សន្តិសុខសង្គម. Show all posts

Monday, July 22, 2013

thumbnail

ចោរ​ចូល​ប្លន់​ធនាគារ​ស្ថាបនា​ នៅ​ស្រុក​ខ្សាច់កណ្ដាល​ ចាក់​សម្លាប់​សន្ដិសុខ​ម្នាក់​និង​សែង​ទូរ​ទទេ​យក​ទៅ​បាត់​

កណ្ដាល​ ៖​ គ្រឹៈ​ស្ថាន​មីក្រូហិរញ្ញវត្ថុ​ស្ថាបនា​លី​មី​ធី​ត​ នៅ​ស្រុក​ខ្សាច់កណ្តាល​ ត្រូវ​បាន​ចោរ​ចូល​ប្លន់​ និង​បាន​ចាប់​ចងដៃ​ យក​ស្កុ​តរុំ​មុខ​និង​ចាក់​សម្លាប់​សន្ដិសុខ​យាម​នៅ​ទីនោះ​ម្នាក់​ ។​ ប៉ុន្ដែ​ការ​ប្លន់​នេះ​មិន​បានទ្រព្យ​សម្បត្ដិ​នោះ​ឡើយ​ ក្រោយ​ពី​ពួក​វា​បាន​ធ្វើ​សកម្មភាព​យក​ទូដែក​ដាក់​លុយ​គេចខ្លួន​បាត់​។​
ករណី​ប្លន់​ដែល​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​នៅ​ព្រឹក​ ព្រលឹម​ថ្ងៃ​ទី​២២​ ខែកក្កដា​ ឆ្នាំ​ ២០១៣​នេះ​ នៅ​ទីតាំង​គ្រឹៈ​ស្ថាន​មីក្រូហិរញ្ញវត្ថុ​ស្ថាបនា​លី​មី​ធី​ត​ ស្ថិត​ក្នុងភូមិ​វិហារ​សួគ៌​ជើង​ ឃុំ​វិហារ​សួគ៌​ ស្រុក​ខ្សាច់​ កណ្ដាល​ ខេត្ដកណ្ដាល​ បន្ទាប់​ពី​ប្រទះ​ឃើញ​ ក្រុម​សន្ដិសុខ​យាម​នៅ​ពេល​យប់​ ត្រូវ​បាន​ក្រុម​ចោរ​ចាក់​សម្លាប់​រួច​ចងដៃ​ បិទ​ស្កុ​ត​និង​រុំ​ស្កុ​ត​មុខ​ជិត​ ។​
​បើ​តាម​ប្រភព​ព័ត៌មាន​ពី​មន្ដ្រី​នគរបាល​មូលដ្ឋាន​ បានឱ្យ​ដឹង​ថា​ សន្ដិសុខ​ដែល​ យាម​វេន​យប់​ ចាប់ពី​ម៉ោង​៦​ល្ងាច​រហូត​ដល់​ ម៉ោង​៦​ទាប​ភ្លឺ​ នៅ​ធនាគារ​ខាងលើ​នេះ​ មានឈ្មោះ​ ឃឺ​ន​ ស៊ឺ​ន​ អាយុ​៤២​ឆ្នាំ​ មុខរបរ​ជា​សន្ដិសុខ​របស់​ក្រុមហ៊ុន​បេស​ ។​ ក្រោយ​ពី​មាន​ករណី​នេះ​កើតឡើង​ ត្រូវ​បាន​ម្ចាស់​គ្រឹៈ​ស្ថាន​ប្រាប់​សមត្ថកិច្ច​ថា​ សម្ភារៈ​ ដែល​ត្រូវ​បាត់បង់​រួម​មាន​ទូដែក​មួយ​កម្ពស់​០,៧​តឹក​ ប៉ុន្ដែ​គ្មាន​លុយ​នៅ​ក្នុង​នោះ​ទេ​ ។​
​សមត្ថកិច្ច​ជំនាញ​ដែល​ចុះ​ទៅ​ពិនិត្យ​មើល​នៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង ​ថា​ ជន​រង​គ្រោះ​អាច​ត្រូវ​ក្រុម​ចោរ​សម្លាប់​ នៅ​វេលា​ម៉ោង​ប្រមាណ​១​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២២​ ខែកក្កដា​ ឆ្នាំ​២០១៣​ ក្រោយ​ពី​ពួក​វា​បាន​រត់គេច​ខ្លួន​បាត់​ ។​ ក្រោយ​ពី​មាន​ករណី​ដ៏​សាហាវ​នេះ​ ស្នងការ​នគរបាល​ខេត្ដកណ្ដាល​ លោក​ឧត្ដមសេនីយ៍ត្រី​ អ៊ា​វ​ ចំរើន​ និង​កម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​បើក​ការ​ស្រាវជ្រាវ​ជា​បន្ទាន់​តាម​ ជំនាញ​ស្វែងរក​តាម​ចាប់​ក្រុម​ចោរ​ទាំងនេះ​ឲ្យ​បាន​យក​មក​ដាក់ទោស​តាម​ ផ្លូវច្បាប់​៕​
 ដោយ​៖​ ស្រី​ផល
ក្រុមចោរបានយកស្កុតរំមាត់ និងមុខសន្តិសុខ
ប្រភពពី ABCNONSTOP


ចុចអានបន្ត»

Sunday, July 21, 2013

thumbnail

ឆេះ​ផ្ទះ​លេខា​គណ​បក្ស​ សង្រ្គោះ​​ជាតិ​ ​ប្រចាំ​ស្រុក​ព្រះ​នេត​ព្រះ​ សង្ស័យ​មាន​គេ​លួច​ដុត​

បន្ទាយមានជ័យ៖ ម្ចាស់​មិន​នៅ​ផ្ទះ​ លំ​នៅ​ដ្ឋាន​​សង់​ពី​ឈើ​ប្រក់​ស័ង្ក​សី​ ទំ​ហំ​៤​ម៉ែត្រ​ គុណ​នឹង​៦​ម៉ែត្រ​ របស់​លេខា​គណ​បក្ស​សង្គ្រោះ​ជាតិ​ ប្រចាំ​​​​ស្រុក​​ព្រះ​​នេត្រ​​ព្រះ​​
សង្ស័យថាមានគេលួចដុតឲ្យឆេះរាបដល់ដី កាលពីរាត្រីទៀបភ្លឺថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៣។ ម្ចាស់ផ្ទះឈ្មោះ ឆួរ ចិន អាយុ៥៧ឆ្នាំ មន្ត្រីលេខាគណបក្ស​សង្រ្គោះជាតិបានបញ្ជាក់ថា មុនពេលកើតហេតុរូបគាត់ ត្រូវបានគេគំរាមសម្លាប់មួយពូជ កាលពីថ្ងៃទី៣ មានទូរស័ព្ទមកគំរាមម្ដងមកដល់ថ្ងៃទី១១ កក្កដា គំរាមម្ដងទៀត ឲ្យឈប់ធ្វើការជាមួយគណបក្សសង្គ្រោះជាតិ។
រូបលោក និងក្រុមគ្រួសារក៏បានគេចខ្លួនមកស្នាក់ការគណបក្សសង្គ្រោះជាតិ នៅទីរួមខេត្តបន្ទាយមានជ័យ។ ស្រាប់តែ ថ្ងៃទី១៩ស្រាប់ ផ្ទះរបស់គាត់ត្រូវ​ភ្លើងឆេះតែម្តង។ គាត់សង្ស័យថា ការដុតបំផ្លាញលំនៅដ្ឋាននេះអាចមានជាប់ពាក់ព័ន្ធទៅករណី ជនមិនស្គាល់មុខដែលបានគំរាម​គ្រួសារលោកសម្លាប់​មួយពូជតាមទូរស័ព្ទនោះ។
ស្នងការនគរបាលខេត្តបន្ទាយមានជ័យលោក ខេង ស៊ុម សន្និដ្ឋានថា អគ្គិភ័យឆេះបំផ្លាញលំនៅឋានសកម្មជនគណបក្សសង្គ្រោះជាតិនោះ ទំនងកើតមានឡើង​ដោយសារការឆ្លងចរន្តអគ្គិសនីនៅ ខណៈពុំមានមនុស្សនៅផ្ទះ លោកបដិសេធថា ហេតុការណ៍នេះគ្មានជាប់ពាក់ព័ន្ធនឹងនយោបាយនោះទេ។
លោក ​ស៊ុម ​ចាន់​គា ​ប្រធានអង្គការអាដហុកប្រចាំខេត្តមន្ត្រីឃ្លាំមើលសិទ្ធិមនុស្សរបស់បន្ទាយមានជ័យ ដែលបានចុះអង្កេតដល់កន្លែងកើតហេតុនោះបញ្ជាក់ថា ភ្លើងឆេះលំនៅដ្ឋានរបស់សកម្មជនគណបក្សសង្គ្រោះជាតិ កើតឡើងដោយសារមានគេលួចដុតបំផ្លាញមែន ព្រោះគេឃើញមានសាច់មាន់ និងសាច់ក្រក នៅលើផ្លូវដើរចំហៀងផ្ទះ ប្រឡាក់ថ្នាំពុលដែលគេយកទៅសម្រាប់បំពុលសត្វឆ្កែទៀតផង។
ទើបសន្និដ្ឋានថា រឿងនេះគឺមានជាប់ពាក់ព័ន្ធរឿងនយោបាយព្រោះលោក ឆួរ ចិន ធ្លាប់រងការគំរាមសម្លាប់តាមទូរស័ព្ទចំនួនពីរលើកផ្ទួនៗគ្នា ដោយសារតែគាត់​មិនព្រមលាឈប់ហើយនៅតែរក្សារជំហរ នៅក្នុងបក្សសង្រ្គោះជាតិដដែល។
លោកក៏បានជំរុញឲ្យគ្រប់គណបក្សទាំងអស់ គួរតែបញ្ឈប់វប្បធម៌ហិង្សារើសអើងបក្សនយោបាយ និងលាបពណ៌ដាក់គ្នាព្រោះថាជាខ្មែរដូចគ្នា ហើយលោក​ជំរុញ​ឲ្យអាជ្ញាធរមានសមត្ថកិច្ចជួយរកយុត្តិធម៌ជូនជនរងគ្រោះផង ៕
ប្រភពពី អង្គរធំមេឌា

ចុចអានបន្ត»

thumbnail

កម្លាំងនគរបាល ស្រុកកញ្រ្ជៀច តាមចាប់ក្រុមចោរ គាស់តូបលក់ដូរ យកទ្រព្យសម្បត្តិ

ព្រៃវែង៖ ជនសង្ស័យពីរនាក់ ដែលជាប់ពាក់ព័ន្ធនិង សកម្មភាពចូលគាស់តូបលក់អីវ៉ាន់ យកទ្រព្យសម្បតិ្ត អស់ជា ច្រើនត្រូវបានកម្លាំង នគរបាលស្រុកកញ្ជ្រៀច ដឹកនាំដោយលោក ចាន់ ណារិទ្ធ អធិការនគរបាល ស្រុកបានធ្វើការ ស្រាវជ្រាវ ហើយឈានទៅដល់ការចាប់ខ្លួន ពួកគេទាំងពីរនាក់ កាលពីវេលាម៉ោង ៦និង ៣០នាទីព្រឹក ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៣ ស្ថិតនៅភូមិប្រស្រែមុខ ឃុំកញ្រ្ជៀច ស្រុកកញ្ជ្រៀច ក្រោយពីធ្វើសកម្មភាព កាលពីយប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៣។
លោកវរសេនីយ៍ត្រី ចាន់ ណារិទ្ធ បានឲ្យដឹងថា ក្រោយពីទទួលបានពាក្យបណ្តឹង របស់ជនរងគ្រោះឈ្មោះ ធាង ឈឿង អាយុ ២៧ឆ្នាំរស់នៅភូមិ ឃុំកើតហេតុខាងលើ ថាមានករណីចោរចូលគាស់ជញ្ជាំង តូបលក់អីវ៉ាន់យកទ្រព្យ សម្បត្តិជាច្រើនរួចមក លោកបានដឹកនាំកម្លាំងនគរបាល ជំនាញនិងកម្លាំង នគរបាលមូលដ្ឋាន ចុះទៅស្រាវជ្រាវ ជាបន្ទាន់ តាមរយៈការប្រមែប្រមូលភស្តុតាង ទើបឈានទៅដល់ការចាប់ខ្លួន ជនសង្ស័យទាំងពីរនាក់នេះភ្លាមៗ តែម្តង។
លោក ចាន់ ណារិទ្ធ បានបន្តថា ជនសង្ស័យទី១-ឈ្មោះ ថា សារី ភេទប្រុសអាយុ ១៧ឆ្នាំ រស់នៅភូមិជើងទឹក ឃុំកញ្ជ្រៀច ស្រុកកញ្ជ្រៀច មានមុខរបរជាកម្មករលីសែងទឹកកក និងទី២-ឈ្មោះ ជិន បូនិត ភេទប្រុសអាយុ ១៨ឆ្នាំ រស់នៅភូមិ១៤ ឃុំកោះសុទិន ស្រុកកោះសុទិន ខេត្តកំពង់ចាម។
បើតាមជនរងគ្រោះដែលបានប្រាប់សមត្ថកិច្ចបានបញ្ជាក់ថា ទ្រព្យសម្បត្តិដែលត្រូវក្រុមចោរលួចគាស់ ជញ្ជាំង យកទ្រព្យសម្បត្តិនោះរួមមាន ទូរស័ព្ទដៃ៣គ្រឿង ស៊ីមកាត មេម៉ូរី ឡានជ័រមេម៉ូរី និងថ្មទូរស័ព្ទដៃជាដើម។
បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ ត្រូវបានកម្លាំងនគរបាលស្រុកកញ្ជ្រៀច កំពង់រៀបចំកសាងសំណុំរឿង បញ្ជូនទៅ តុលាការចាត់ការទៅតាមផ្លូវច្បាប់៕
ប្រភពដើមពីៈ ដើមអម្ពិល

ចុចអានបន្ត»

Saturday, July 20, 2013

thumbnail

ប៉ូលិស​ប្រុស​ស្រី ​២​នាក់ ​រង​​ការ​ចោទ​ប្រកាន់ ​នាំ​ក្មេង​ស្រី​អាយុ ១​៣​ឆ្នាំ​ ឡើង​ផ្ទះ​សំណាក់​

ខេត្តស្វាយរៀង ៖ ប៉ូលិសប្រុសស្រី ២នាក់ បានរងការចោទប្រកាន់ពីបទជួញដូរមនុស្ស ដោយនាំក្មេងស្រីអាយុ ១៣ឆ្នាំ ម្នាក់មកឡើងផ្ទះសំណាក់យីហោ៩៩៩ ត្រូវឪពុកម្តាយក្មេងស្រីប្តឹងឱ្យចាប់ខ្លួន បានតែ ២ថ្ងៃ សមត្ថកិច្ចដោះលែងទៅវិញ ធ្វើឱ្យក្រុមគ្រួសារក្មេងស្រីរងគ្រោះខកចិត្តយ៉ាងខ្លាំង ។
តាមសមត្ថកិច្ចម្នាក់បានទម្លាយឱ្យដឹងថា កាលពីថ្ងៃទី១៨ កក្កដា ២០១៣ វេលាម៉ោង ៤ និង ៣០នាទី រសៀល ឳពុកកុមារីរងគ្រោះឈ្មោះ ខាន់ សុខន់ អាយុ ៤៩ឆ្នាំ ជាជនពិការភ្នែក រស់នៅភូមិគោកល្វៀង សង្កាត់ព្រៃអង្គុញ ក្រុងបាវិត បានបាត់កូនស្រីឈ្មោះ ខាន់ ចរិយា អាយុ ១៣ឆ្នាំ ពីផ្ទះ ក្រោយមកក៏តាមរកឃើញ នៅផ្ទះសំណាក់៩៩៩ បន្ទប់លេខ១០៧ ស្ថិតក្នុងភូមិបាក់រនាស់ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ក៏ប្តឹងសមត្ថកិច្ច ហើយរដ្ឋបាលសង្កាត់សង្ឃ័រ និងអធិការដ្ឋាននគរបាលក្រុងស្វាយរៀង បានព័ទ្ធចាប់បាននៅក្នុងផ្ទះ សំណាក់នៅវេលាម៉ោង ១០យប់ រហូតដល់ម៉ោង ១ រំលងអាធ្រាត្រ ទើបជនសង្ស័យព្រមបើកទ្វារ ឱ្យសមត្ថកិច្ចចូលចាប់ខ្លួន ។
ប៉ុន្តែ ក្រោយចាប់ខ្លួន ២យប់ ២ថ្ងៃ ស្រាប់តែនៅកាលពីវេលាម៉ោង ២រសៀល ថ្ងៃទី២០ កក្កដា ២០១៣ នេះ សមត្ថកិច្ចក៏បានដោះលែងជនសង្ស័យទៅវិញ ធ្វើឱ្យក្រុមគ្រួសារកុមារីរងគ្រោះមានការខកចិត្តយ៉ាងខ្លាំង ក៏បានប្តឹងទៅតុលាការសាលាដំបូងខេត្តស្វាយរៀង និងសុំឱ្យសារព័ត៌មានជួយចុះផ្សាយ ដើម្បីជួយរកយុត្តិធម៌ឱ្យ។
គួរបញ្ជាក់ថា មន្រ្តីនគរបាលដែលរងការចោទប្រកាន់ ១. ឈ្មោះ ជួន សុវណ្ណមុន្នី ភេទស្រី អាយុ ២៣ឆ្នាំ មុខរបរជាមន្រ្តីប៉ូលិសរដ្ឋបាលសង្កាត់ច្រកម្ទេស ក្រុងបាវិត ២. ឈ្មោះ សារុំ វិចិត្រ ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរជាមន្រ្តីប៉ូលិសរដ្ឋបាលឃុំព្រៃគគីរ ស្រុកចន្រ្ទា ។
ទាក់ទិននឹងករណីខាងលើនេះ លោកឧត្តមសេនីយ៍ត្រី កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង បានប្រាប់តាមទូរស័ព្ទឱ្យដឹងថា លោកពុំមានសិទ្ធិចាប់ខ្លួនជនសង្ស័យទាំង ២នាក់ នោះទេ លោកបានឱ្យទៅជំនាញចាត់ការហើយ សូមសួរទៅមន្រ្តីជំនាញចុះ ខណៈដែលមន្រ្តីជំនាញមិនអាចទំនាក់ទំនងបានឡើយ ៕
ប្រភពដើម  កោះសន្តិភាព

ចុចអានបន្ត»

thumbnail

លោក ប៊ុន សេរី ប្រើ​អំណាច​លុយ ជួយ​កូនប្រុស​ដែល​បង្ក គ្រោះថ្នាក់​ចរាចរ​ដ៏​រន្ធត់ ដើម្បី​កុំ​ឲ្យ​មានរឿង​វែងឆ្ងាយ​

រាជធានី​ភ្នំពេញ ៖ ករណី​គ្រោះថ្នាក់​ចរាចរ​ដ៏ សែន​រន្ធត់​មួយ បានកើត​ឡើង កាលពី​វេលា​ម៉ោង ៥​និង​៣០​នាទី រសៀល​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៣ ជនបង្ក​ហេតុ​ត្រូវគេ​ស្គាល់​ថា ជា​កូនសំណព្វចិត្ត​របស់លោក ប៊ុន សេរី ជា​អ្នក​កាន់​លុយ​ដ៏​មានអំណាច​និង​ដុះ​ស្លែ ប្រចាំ​សាលា​រាជធានី​ភ្នំពេញ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ភ្លាមៗ ប៉ុន្តែ​ករណីនេះ​អាច​បញ្ចប់ ដោយ​ការសម្រុះសម្រួល​គ្នា ជា​លុយកាក់ ដើម្បី​កុំ​ឲ្យ​មានរឿង​វែងឆ្ងាយ ។​ 

​មន្ត្រីនគរបាល​ចរាច​រណ៍​ខណ្ឌមានជ័យ បាន​ឲ្យ​ដឹងថា​ជន​បើករថយន្ត​បង្ក​ខាងលើ​មានឈ្មោះ ប៊ុន រតនៈ ភេទ​ប្រុស អាយុ ៣១​ឆ្នាំ ស្នាក់នៅ​សង្កាត់​ទួល​ទំពូង​១ ខណ្ឌចំការមន ដែលមាន​អាកា​រៈ​ស្រវឹង​ជោកជាំ ជា​កូនប្រុស​លោក ប៊ុន ស៊េរី ប្រធាន​ហិរញ្ញវត្ថុ​សាលា​រាជធានី​ភ្នំពេញ ត្រូវបាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ខណ្ឌមានជ័យ​ជា​បណ្តោះអាសន្ន ដើម្បី​បញ្ជូនទៅ​ការិយាល័យ នគរបាល​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ។​

យ៉ាងណាក៏ដោយ​គេ​ដឹងថា លោក ប៊ុន សេរី កំពុង​ប្រើ​អំណាច​និង​លុយ​របស់ខ្លួន ដើម្បី​ដោះស្រាយ​បញ្ហា​នេះ នៅត្រឹម​ការិយាល័យ នគរបាល​ចរាចរណ៍​ផ្លូវគោក មុនពេល​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ តាមរយះ​ការចរចា​សម្របសម្រួល ជាមួយ​ក្រុមគ្រួសារ​ជនរងគ្រោះ ដូច​តាម​ទម្លាប់​ដែល​អ្នកមាន​លុយ​មានអំណាច ធ្លាប់​បានធ្វើ​ក្នុងពេល​កន្លងមក ដើម្បី​កុំ​ឲ្យ​មានរឿង​វែងឆ្ងាយ ព្រោះ​បើ​បញ្ជូន​ករណីនេះ​ទៅដល់​តុលាការ ក៏ត្រូវ​ចំណាយលុយ​អស់​ច្រើន និង​ជាប់ឃុំ​ច្រើន​ថ្ងៃ​ផងដែរ ។​

ករណី​គ្រោះថ្នាក់​ចរាចរ​ដ៏ សែន​រន្ធត់​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ៥​និង​៣០​នាទី រសៀល​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៣ នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១ មុខ​វត្ត​ចំប៉ា ក្នុង​សង្កាត់​ក្បាលកោះ ខណ្ឌមានជ័យ ដោយ​ស្ថានភាព​នៅ​កន្លែងកើតហេតុ មើលទៅ​គួរ​ឲ្យ​រន្ធត់​ខ្លាំងណាស់ ហើយ​ជនរងគ្រោះ​ខ្លះ ស្លាប់​យ៉ាង​វេទនា​បំផុត ។ រថយន្ត​បង្កហេតុ​បាន​ព្យាយាម បើក​រត់​បាន​ប្រហែល ២០០​ម៉ែត្រ ស្រាប់តែ​រថយន្ត បែក​កង់​ទៅមុខ​លែងរួច ទើបត្រូវ​ប្រជាពលរដ្ឋ​ឃាត់ខ្លួន ដែល​ក្នុងនោះ​មាន​ស្ត្រី​ម្នាក់ រួម​ដំណើរ​ផងដែរ តែ​គេ​មិនដឹងថា ជា​ប្រពន្ធ​ឬ​ស្រី​កំណាន់​នោះឡើយ ។​

​រថយន្ត​បង្កហេតុ​របស់​ឈ្មោះ  ប៊ុន រតនៈ ម៉ាក​រ៉ង់​រ៉ូ​វែ​រ​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ 2AA-6777 ធ្វើដំណើរ ពី​ស្រុក​កៀនស្វាយ ចូលមក​រាជធានី​ភ្នំពេញ ហើយ​មកដល់​ចំណុចកើតហេតុ ដែល​កំពុងមាន​ល្បឿន​លឿន ក៏​ជ្រុល​ទៅបុក​ម៉ូតូ​មួយគ្រឿង ម៉ាក​ឌ្រី​ម​១២៥ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ ភ្នំពេញ 1BQ-4083 ចំ​ពីមុខ​ពេញទំហឹង បណ្តាល​ឲ្យ​មនុស្ស​ស្រី ដែល​ជិះ​នៅលើ​ម៉ូតូ​ចំនួន ៣​នាក់ ស្លាប់​រដូករណែល​ភ្លាមៗ នៅនឹងកន្លែង​កើតហេតុ​

ចូលអានព័ត៌មានលំអិតនៅគេហទំព័រដើម

ចុចអានបន្ត»

thumbnail

ស្ត្រី​ពីរ​នាក់​វាយតំ​គ្នា​ព្រោះ​កាន់ជើង​បក្សនយោបាយ​ដែរ​ខ្លួន​ស្រលាញ់ អ្នកចាញ់​ចូល​ពេទ្យ អ្នកឈ្នះ​ចូល​ស្នងការ​ខេត្ត

ក្រុង​ប៉ោយប៉ែ​ត៖ កាល​វេលា​ម៉ោង​៥​និង​៤០​នាទី​ល្ងាច ថ្ងៃទី​១៩ កក្កដា ឆ្នាំ​២០១៣ មាន​ករណី​ផ្អើ​រ​មនុស្សម្នា​ជាច្រើន​នាក់​ទាំងប្រុស ទាំងស្រី ទាំង​ក្មេង​ឈរ​មើល​ស្ត្រី​សង្ស័យ​បាន​វាយ​ធ្វើបាប​ដៃគូរ​ខ្លួន​ទន់ខ្សោយ ហេតុការណ៍​នេះ​កើតឡើង​នៅ​ចំនុច​ក្រោយ​ផ្សារ​សមាគម ស្ថិតនៅ​ភូមិ​ចាន់​គី​រី សង្កាត់​-​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយសារ​ស្ត្រី​ទាំងពីរ​នាក់​នេះ​ឈ្លោះ​ពាក្យសំដី​គ្នា ដោយ​ស្ត្រី​ដៃដល់​មានប្រៀប​ជាង​រហូតដល់​ប្រើ​អំពើ​ហឹ​ង្សា បណ្តា​យ​អោយ​ស្ត្រី​រងគ្រោះរ​ងរ​របួសធ្ងន់​ធ្ង​រ រហូតដល់​ប​ញ្ជូ​ល​ទៅកាន់​មន្ទី​ពេទ្យ​បង្អែក​ប៉ោយប៉ែត​។​

​    ​បើតាម​សំដី​ពី​លោក ផាន់ ង៉ែត អាយុ ២៦​ឆ្នាំ​ជា​ប្តី​ជនរងគ្រោះ​បាន​ប្រាប់​អោយដឹងថាៈ​ប្រពន្ធ​គាត់​មានឈ្មោះ យាន ធី អាយុ​២៤​ឆ្នាំ មានកូន​ប្រុស ស្រី​បីនាក់ មាន​មុខរប​ជា​កម្មករ​អូសរ​ទះ​នៅ​ច្រកទ្វារ​ន្ត​រ​ជាតិ​ប៉ោយប៉ែត មាន​ទីលំនៅ​ភូមិ សង្កាត់​កើតហេតុ​ខាងលើនេះ លោក​បញ្ជាក់ថា ប្រពន្ធ​គាត់​ខ​ណះ​ពេល​គេ​វាយតំ​ធ្វើបាប​រហូត​ត​ត្រូវ​ប​ញ្ជូ​ល​ទៅកាន់​មន្ទី​ពេទ្យ​បង្អែក​ប៉ោយប៉ែត នេះ​ជា​ក៏​ករណី​មួយ​រំលោភបំពាន​មួយ​ទៅ​ភរិយា​គាត់​យ៉ាងធ្ងន់ធ្ងរ ពេលនេះ​ប្រពន្ធ​ខ្ញុំ​កំពុង​បាន​បញ្ជូន​ទៅកាន់​មន្ទី​ពេទ្យ​មង្គល​បូរី​មិត្តភាព​កម្ពុជា​-​ជប៉ុន នៅ​ស្រុក​មង្គល​បូរី ។​

​    ​បើតាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​និង​កន្លែងកើតហេតុ​បាន​ប្រាប់​ អោយដឹងថាៈ​មុន​និង​កើតហេតុ​គេ​ឃើញ​ស្ត្រី​ពីរ​នាក់​នេះ​បាន​ជជែក​គ្នា​ពី​ រឿង​គណបក្សនយោបាយ​ដោយ​និង​មិន​ស៊ីជម្រូវ​គ្នា​ទើប​បង្ករ​អោយ​ស្ត្រី​ដៃដល់​ ស្រែក​យ៉ាង​តឹង​ស​សៃ​ក​ដាក់​ជន​ស្ត្រី​រងគ្រោះ ដោយសារតែ​ស្ត្រី​រងគ្រោះ​មិនមាន​អំណាច​ដូច​ស្ត្រី​ដៃដល់ ព្រោះ​ស្ត្រី​ដៃដល់​ជា​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​ផងដែរ រហូតដល់​ពេលនេះ ស្ត្រី​ដៃដល់​មានឈ្មោះ ហ៊ុន សុធា​រី អាយុ ៣១​ឆ្នាំ ហើយ​ត្រូវជា​ប្រពន្ធ​លោក សំ វ៉ាន់​ណា​រ៉ា អាយុ ៤០​ឆ្នាំ មាន​ទីលំនៅ​ភូមិ សង្កាត់​កើតហេតុ​ខាងលើ ហើ​ក៏​ជា​សកម្មជន​គណបក្ស​ស​ង្គ្រោះ​ជាតិ ក្នុង​ក្រុង​ប៉ោយប៉ែត​។​

​បច្ចុប្បន្ន​លោក អ៊ុំ សុផល​អធិការ​ក្រុង​ប៉ោយប៉ែត​បាន​ឃាត់ខ្លួន  ដើម្បី​សួរនាំ​ពី​បង្ហាញ​ប្រើ​អំពើរ​ហឹ​ង្សា​រ​ខាងលើ និង​បាន​បញ្ជូន​ទៅកាន់​ស្នងការ​ខេត្តបន្ទាយមានជ័យ​ដើម្បី​ដោះស្រាយ​តាម​និតិ​វិធី​ច្បាប់​៕​ដោយ​ចិន្តា
ប្រភពដើមពីៈ វាលឥន្រ្ទី

ចុចអានបន្ត»

Friday, July 19, 2013

thumbnail

សមាជិកបក្សប្រជាជន និងសង្គ្រោះជាតិប៉ះគ្នាមួយប្រាវ រងរបួសសមាជិក បក្សប្រជាជន ជាង១០នាក់ (មានវីដេអូ)

ភ្នំពេញ ៖ សមាជិក សមាជិកា គណបក្ស ប្រជាជន មកពីខណ្ឌដូនពេញ និងខណ្ឌឫស្សី កែវ ជាង ១០នាក់ បានរងរបួស ខ្លះបែក ក្បាល និងត្រូវចំដងខ្លួន ក្រោយពីសមាជិក របស់គណបក្សប្រជាជន និងគណបក្ស សង្គ្រោះជាតិ បានប៉ះគ្នាមួយប្រាវដោយគប់ ដបទឹកសុទ្ធ និងគប់ដុំថ្ម ពីសមាជិកគណ បក្សសង្គ្រោះជាតិ នៅវេលាម៉ោងប្រមាណ ៣រសៀល ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៣ នេះ ។
សេចក្ដីរាយការណ៍ ពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅវេលាម៉ោង ៣រសៀលថ្ងៃ ទី១៩ ខែកក្កដា នេះ ខណៈដែលសមាជិក គណបក្សប្រជាជន ខណ្ឌដូនពេញ ដែលបើក ការប្រគំតន្ដ្រី នៅមុខនាឡិកា នៃរមនីយ ដ្ឋានវត្ដភ្នំ និងមានការចូលរួមរាំកំសាន្ដពី សមាជិក គណបក្សប្រជាជនមកពីខណ្ឌចំនួន ៣ រួមមាន ខណ្ឌមានជ័យ ខណ្ឌសែនសុខ និងខណ្ឌឫស្សីកែវ ស្រាប់តែគាប់ជួននឹង សមាជិកគណបក្សសង្គ្រោះជាតិ នាំគ្នាទៅ ផ្ទះក្រោយពីជួបលោក សម រង្ស៊ី រួចមក នោះ ក៏ប៉ះទង្គិចគ្នាតែម្ដង ។
បើតាមសេចក្ដីរាយការណ៍ ពីកន្លែង កើតហេតុ ខណៈដែលសមាជិកគណបក្ស ប្រជាជន កំពុងរាំលេងសប្បាយស្រាប់តែ មានសមាជិក គណបក្សសង្គ្រោះជាតិដែល ឈរក្បែរនោះ ដើរសសៀៗមកក្បែរក្រុម គណបក្សប្រជាជន រួចហើយយកដបទឹក សុទ្ធគប់ទៅលើសមាជិកខ្លួនឯង ។ពេលនោះ សមាជិកគណបក្សសង្គ្រោះជាតិ គិតថា សមាជិកគណបក្សប្រជាជន ជាអ្នកគប់ក៏ បានគប់មកវិញ ហើយក៏នាំគ្នាគប់ទៅវិញ ទៅមក ប៉ុន្ដែ ពេលនោះសមាជិកគណបក្ស សង្គ្រោះជាតិ បែរជាយកដុំថ្មគប់មកលើ សមាជិក គណបក្សប្រជាជនបណ្ដាលឱ្យរង របួសធ្ងន់ស្រាលតែម្ដងជាង ១០នាក់ ក្នុង នោះ សមាជិករបស់ខណ្ឌដូនពេញ ៥នាក់ និងខណ្ឌឫស្សីកែវជិត ១០នាក់ ។ក្រោយពេលមានបញ្ហានេះកើតឡើង កម្លាំងសមត្ថកិច្ចបានជួយអន្ដរាគមន៍ និង បំបែកកុំឱ្យមានការប៉ះទង្គិចគ្នាបន្ដទៀត ៕
ប្រភពពីៈ ដើមអម្ពិល

ចុចអានបន្ត»

thumbnail

ឃាត់​ខ្លួន​ជន​ជាតិ​ចិន​៣​នាក់​ នៅ​ផ្ទះ​សំណាក់​សំណាង​ល្អ​ ពាក់​ព័ន្ធ​ជួញ​ដូរ​គ្រឿង​ញៀន ​ទ្រង់​ទ្រាយ​

រាជ​ធានី​​ភ្នំពេញ៖ កម្លាំង​នគរ​បាល​ជាតិ​​សហ​ការ​ជា​មួយ​ព្រះ​រាជ​អាជ្ញា​រង​អម​សា​លា​ដំបូង​ រាជ​ធានី​ភ្នំ​ពេញ​ ព្រម​ទាំង​អាជ្ញា​ធរ​មូល​ដ្ឋាន​បាន​ចុះ​បង្រ្កាប​​នឹង​ ធ្វើ​ការ​ឃាត់​ខ្លួន​ជន​ជាតិ​ចិន​​៣​នាក់​
ជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំ និងដកហូតបានគ្រឿងញៀនមួយចំនួន នៅក្នុងផ្ទះសំណាក់សំណាងល្អ ក្នុងបន្ទប់លេខ១១ មានទីតាំងនៅ​ចំណុចផ្លូវលេខ៣០៤កែង១៩៥ ភូមិ៥ ក្រុម៤២ សង្កាត់អូឡាំពិក ខណ្ឌចំការមន ។ ការចុះបង្រ្កាបនេះធ្វើឡើងកាលពីវេលាម៉ោង១២និង២០នាទីរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៣នេះ ។
យុទ្ធនាការនេះឃាត់ខ្លួនបានជនជាតិចិនចំនួន៣នាក់ ដែលទើបតែចូលមកស្នាក់នៅក្នុងផ្ទះសំណាក់សំណាងល្អ កាលពីវេលាម៉ោង១២អធ្រាតយប់មិញនេះ និងដកហូតបានរថយន្តស៊េរីទំនើប២គ្រឿង មួយគ្រឿងម៉ាក RANGE ROVER ពណ៌ខ្មៅ និងម៉ាកឡិចស៊ីស RX300 ពណ៌ខ្មៅ រួមទាំងគ្រឿងញៀនមួយចំនួនទៀត ។
ជនជាតិចិនជាប់ពាក់ព័ន្ធនឹងគ្រឿងញៀនទាំង៣នាក់ និងវត្ថុតាងដែលដកហូតបានត្រូវបានបញ្ជូនទៅអគ្គស្នងការនគរបាលជាតិ ដើម្បីធ្វើការស្រាវជ្រាវ​រក​បក្ស​ពួកបន្ថែមទៀត ៕
ប្រភព អង្គរធំមេឌា

ចុចអានបន្ត»

thumbnail

បាត់​ខ្លួន២ថ្ងៃ​ប្រទះឃើញ​សព​អណ្ដែត​ទឹកជ្រោះ​បាត់​ស្នេហ៍​

ភ្នំពេញ ៖ កម្មការិនី​​កាត់ដេរ​ម្នាក់​ត្រូវ​បាន​គេ​ប្រទះឃើញ​សព​អណ្ដែត​ទឹកជ្រោះ​បាត់​ស្នេហ៍ បន្ទាប់ពី​បាត់​ខ្លួន រយះ​ពេល២ថ្ងៃ​រួចមក តាម​ការ​អះអាង​របស់​មិត្ត​ភក្តិ​នារី​រងគ្រោះ​ថា​នាង​អាច​លោតទឹក​សំ​លាប់​ខ្លួន ដោយសារ​មាន​វិបត្តិ​អ្វីមួយ ប៉ុន្តែ​មិន​មាន​អ្នកណា​ដឹង​ដោយសារ​វិបត្តិ​អ្វី​នោះ​ទេ។​ហេតុ​ការណ៍​ប្រទះ​ឃើញ​សព​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង៨ព្រឹក​ថ្ងៃទី​១៩ខែកក្កដា​ឆ្នាំ​២០១៣នៅក្នុង​ទឹកជ្រោះ​បាត់​ស្នេហ៍ ក្នុង​ក្រុម​ទី១៤​ ភូមិ​ទួល​សង្កែ​ សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សីកែវ។​
សព​នារី​រងគ្រោះ​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ យុន សុខ​ជា អាយុ២៥​ឆ្នាំ​ ស្នាក់នៅ​ផ្ទះ​ជួល ក្រុម​ទី​ ១៤ សង្កាត់​ហេតុ​ខាងលើ មាន​ស្រុកកំណើត​ភូមិ​ត្រពាំង​លាជ ឃុំ​ព្រះ​ពន្លា​ស្រុក​កំពង់​រោ​រិ៍ ខេត្ត​ស្វាយ​រៀង ជា​កម្មការិនី​កាត់ដេរ​នៅ​រោងចក្រ ស​ប្លេ​ន​ឌី​ដ ឆេន (SPLENID CHANCE) ហៅ​រោងចក្រ​ដំបូល​ក្រហម មាន​ទីតាំងនៅ​សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ។​បើ​តាម​ឈ្មោះ ឈៀន វុត្ថា អាយុ២៣ឆ្នាំ​ ជា​មិត្ត​រួមការ​ងារ​បាន​ឱ្យ​ដឹង​ថា មុន​ថ្ងៃ​បាត់​ខ្លួន គឺ​នៅ​ល្ងាច​ថ្ងៃទី២៧​ខែកក្កដា​ឆ្នាំ២០១៣ នារី​រងគ្រោះ បាន​មក​លេង​និង​ហូបបាយ​នៅ​បន្ទប់​ជួល​របស់​នាង យប់​ឡើង​បាន​ដេក​ជាមួយ​នាង ដល់​ព្រឹក​ថ្ងៃទី​១៨ នារី​រងគ្រោះ​បាន​ភ្ញាក់​ពី​ដំណេក​មុន​មក​អង្គុយ​នៅ​មាត់ជ្រោះ​បាត់​ស្នេហ៍​មុន ហើយ​ក្រោយមក នាង​ក៏​មក​អង្គុយ​ជាមួយគ្នា​ដែរ​ ដោយ​មាន​ម្ចាស់ផ្ទះ​ម្នាក់ទៀត​ជជែក​គ្នា​លេង​ជា​ធម្មតា។​
ប្រភព​បន្ត​ថា ក្រោយមក​នាង​ដល់​ម៉ោង​ធ្វើការ​ក៏​បបួល​ស្ត្រី​រងគ្រោះ​ទៅ ធ្វើការ​ដែរ​តែ​ស្ត្រី​រង​គ្រោះ​ប្រាប់​ថាឱ្យ​នាង​ទៅ​មុន ក្រោយមក​ស្រាប់​បាត់​ខ្លួន​នាង​រហូត​ទើប​មាន​គេ​ប្រទះឃើញ​សព​អណ្ដែត​ទឹក​ជ្រោះ​បាត់​ស្នេហ៍​នេះ​តែម្តង។​តាម​រយះ បុរស​ឈ្មោះ ទុំ​គង្គា​ត្រូវជា​បង​ជីដូនមួយ បាន​ឱ្យ​ដឹង​ថា នារី​រងគ្រោះ​ជា​កូនកំព្រា​រស់នៅ​ជាមួយ​ជីដូន​ចាស់ជរា​គ្មាន​ទីពឹង បាន​មក​ធ្វើ​កម្មករ​កាត់ដេរ​រយះ​ពេល៦ឆ្នាំ​មក​ហើយ មិនដែល​មានរឿង​អ្វី​នោះ​ទេ។​បើ​តាម​ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច​ជំហាន​ដំបូង នារី​រងគ្រោះ​គឺ​អាច​លោតទឹក​សម្លាប់​ខ្លួន ដោយសារ​មាន​វិបត្តិ​អ្វីមួយ ប៉ុន្តែ​គេ​មិនដឹង​មាន​វិបត្តិ​អ្វី​នោះ​ឡើយ​។​ក្រោយ​មក​ពី​ប៉ូលិស​ធ្វើការ​ពិនិត្យ​រួចរាល់​បាន​ប្រគល់​សព​ស្ត្រី​រងគ្រោះ​ឱ្យទៅ​បងប្អូន​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី​​នៅ​វត្ត​ទួល​៕
ឌី រៀ​
ប្រភព៖ កម្ពុជាថ្មី

ចុចអានបន្ត»

Thursday, July 18, 2013

thumbnail

ចាប់ចោរជិះ រថយន្តស៊េរីទំនើប លួចទ្រព្យសម្បត្តិ ប្រជាពលរដ្ឋ នៅតាមបូរី

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក ដែលតែងតែធ្វើ សកម្មភាព ជិះរថយន្ត ស៊េរីទំនើប ដូចជា រថយន្ត លុច្សស៊ីស៤៧០ជាដើម ត្រូវបានកម្លាំងអាវុធហត្ថ ការិយាល័យ ស្រាវជ្រាវ បទល្មើសព្រហ្មទណ្ឌ នៃអាវុធហត្ថលើ ផ្ទៃប្រទេស ឃាត់ខ្លួនកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៣ កន្លងទៅ នៅខាងក្រោយ វិទ្យាល័យសន្ធរម៉ុក ខណៈបក្ខពួកផ្សេងទៀត បាននិងកំពុងរត់គេចខ្លួន។
លោកឧត្តមសេនីយ៍ត្រី សៀ សម្បត្តិ ស្នងការរង ស្នងការដ្ឋាន ស្រាវជ្រាវ និងយុត្តិធម៌ បានឲ្យដឹងថា ក្រោយពីមានបទបញ្ជាពីសំណាក់ នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាអាវុធហត្ថ លើផ្ទៃប្រទេស រួចមក លោក បានដឹកនាំកម្លាំង ជំនាញ ចុះធ្វើការស្រាវជ្រាវ ជាបន្ទាន់ ហើយឈានទៅដល់ការចាប់ខ្លួន ជនសង្ស័យរូបនេះ តែម្តង និងបញ្ជូនទៅកាន់តុលាការ នៅថ្ងៃទី១៩ខែកក្កដា ឆ្នាំ២០១៣នេះ។
លោក គង់ សន្ថារិន នាយការិយាល័យ ស្រាវជ្រាវ បទល្មើសព្រហ្មទណ្ឌ បានថ្លែងថា ជនសង្ស័យរូបនេះ មានឈ្មោះ អាត រដ្ឋា ហៅ មាន អាយុ២៩ឆ្នាំ រស់នៅផ្ទះជួលលេខ១២៨បេ ផ្លូវលេខ១៥០ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ។
លោកបានបន្តថា ក្រោយការចាប់ខ្លួនជនសង្ស័យរូបនេះ សមត្ថកិច្ច បានរឹបអូស រថយន្តម៉ាកលុច្សស៊ីស ៤៧០ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2G-4697 មួយគ្រឿងផងដែរ រួមទាំង វត្ថុតាងជាច្រើនផ្សេងទៀត។បើតាមសមត្ថកិច្ច ជនសង្ស័យរូបនេះ តែងតែធ្វើសកម្មភាព លួចទ្រព្យសម្បត្តិ ប្រជាពលរដ្ឋ នៅតាមបូរី នាពេលកន្លងមក៕
ប្រភពៈ ដើមអម្ពិល

ចុចអានបន្ត»

Wednesday, July 17, 2013

thumbnail

ឪពុក​ចុង​ចិត្ដ​តិ​រិ​ច្ឆាន​ ចាប់​រំ​លោភ​កូន​ស្រី​ អាយុ​១៤​ឆ្នាំ

រាជធានីភ្នំពេញ៖ ឪពុក​ចុង​មាន​ជម្ងឺ​ប្រចាំ​កាយ​​បាន​ចាប់​រំ​លោភ​កូន​ស្រី​​ជា​អនី​តិ​ជន​ បាន​សំរេច​ ហើយ​គំរាម​មិន​​ឲ្យ​​និយាយ​ប្រាប់​អ្នក​ណា​​​ទេ​​​បើ​​ហ៊ាន​ប្រាប់​គេ​នឹង​​ សម្លាប់​​ចោល​​ ។​​
ករណីនេះកើតឡើងនៅផ្ទះជួលភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៦
ខែកក្កដា ឆ្នាំ២០១៣ ។
ឪពុកចុងតិរិច្ឆានរូបនោះមានឈ្មោះ អ៊ឹង វុទ្ធី អាយុ៤១ឆ្នាំ មុខរបរបើកឡានដឹកគ្រឿងសំណង់ក្រុមហ៊ុន ស៊ីន ហួរ ស្នាក់នៅផ្ទះជួលកើតហេតុខាងលើ មានប្រពន្ធឈ្មោះញ៉ែម ដា អាយុ៤១ឆ្នាំ មានមុខរបរមេផ្ទះ ជាស្រ្តីមេម៉ាយមានកូន៤នាក់ស្រី៣នាក់ ប្រុសម្នាក់ បានគ្នាជាប្តីប្រពន្ធរយៈពេល៤ឆ្នាំមកហើយ ទើបតែមានកូនស្រីម្នាក់កើតបាន២ខែប៉ុណ្ណោះ។
ប្រភពព័ត៌មានបានឲ្យដឹងថា កាលពីយប់កើតហេតុឪពុកចុងបានផឹកស្រាថ្នាំអស់ចំនួន៣លីត្រ រួចបានទាស់សម្ដីជាមួយប្រពន្ធរបស់គាត់​ថែមទាំងមានអំពើហិង្សា​ទៅលើប្រពន្ធ ​ទើបធ្វើឲ្យប្រពន្ធរត់ទៅបាត់មិនបានសំរាននៅយប់កើតហេតុទេ។
តាមសម្ដីឪពុកចុងនិយាយថា ប្រហែលជាម៉ោង២យប់ឈានចូលថ្ងៃទី១៦ ខែកក្ដដា បន្ទាប់ពីផឹងស្រា រូបគាត់បានចូលទៅដេកជាមួយកូនទាំងពីរ រួចធ្វើ​សកម្មភាព​រំលោភកូនចុង​ដោយមានការព្រមព្រៀងគា្ន​ ដោយសារពីមុនរូបគាត់ធ្លាប់បានស្ទាបអង្អែលពីរដងរួចមកហើយ​ ប៉ុន្ដែមិនបានសំរេចទើបតែម្ដងនេះទេបានសម្រេច ប្រពន្ធមកទាន់បានប្ដឹងទៅនគរបាលខណ្ឌមានជ័យតែម្ដង។
បើតាមសម្ដីក្មេងស្រីរងគ្រោះឈ្មោះ ពៅ ចំរើន អាយុ១៤ឆ្នាំ រៀននៅអង្គការមូលនិធិកុមារកម្ពុជា បានប្រាប់អង្គការឲ្យដឹងថា រូបនាងមិនហ៊ានប្រាប់ទេ​ទៅពឹងមិត្ដ​ ភ័ក្កិឲ្យសរសេរសាច់រឿងប្រាប់ទៅអង្គការដែលនាងបានរៀននៅទីនោះ ថារូបនាងត្រូវបានឪចុងរូបនេះ ចាប់រំលោភបានសំរេចនៅយប់ថ្ងៃទី១៦ ខែកក្ដដា ដោយរូបនាងអត់ដឹងអ្វីសោះលុះរូបនាងភ្ញាក់ឡើងឃើញអាក្រាតកាយ ថែមទាំងមានឈាមនៅត្រង់ប្រដាប់ភេទ ឈឺចុកចាប់ព្រមទាំងឃើញឪពុកចុងដេកនៅជិត មានកាន់កាំបិតគំរាមមិនឲ្យប្រាប់អ្នកណា បើហ៊ានតែប្រាប់នឹងសម្លាប់ចោល ។
លុះស្អែកឡើងនាងបានប្រាប់មា្ដយតែត្រូវមា្ដយនាងវាយទាំងកូននិងឪពុកហើយថានឹងប្ដឹងឪពុកចុងរូបនោះប៉ុន្ដែបាត់ឆឹងអត់ដំណឹងអ្វីសោះ ទើបរូបនាង​សំរេចចិត្ត​ប្រាប់ទៅអង្គការតែម្ដងទៅ។ លុះថ្ងៃទី១៧ ខែកក្ដដា វេលាម៉ោង១១ រហូតដល់រសៀលទើបសមត្ថកិច្ចឃាត់ខ្លួនឪពុកចិត្ដតិរិឆ្ឆានរូបនេះ បានបញ្ចូនទៅសាកសួរនៅប៉ុស្តិ៍ នគរបាលស្ទឹងមានជ័យ រួចកសាងសំណុំរឿងបញ្ជូនទៅអធិកាដ្ឋាននគរបាលខណ្ឌមានជ័យ ចាត់ការបន្ត ៕

ប្រភព៖ អង្គរធំ

ចុចអានបន្ត»

Tuesday, July 16, 2013

thumbnail

ប៉េអឹម ឃាត់រថយន្ត ១ គ្រឿង និងឈើគ្រញូង ១០១ដុំ

ប៉ៃលិន: កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ប៉ៃលិន បាន​ចុះបង្ក្រាប​ករណី​ដឹកឈើ​គ្រញូង ឃាត់​បាន​រថយន្ត​កាម​រី​មួយគ្រឿង និង​ដកហូត​បាន​ឈើ​គ្រញូង​ចំនួន ១០១​កំណាត់ ស្មើនឹង ៤១៥ គីឡូគ្រាម​។ អ្នកបើកបរ​បាន​រត់​គេចខ្លួនបាត់​។​
​ហេតុការណ៍​ចុះបង្ក្រាប​នេះ បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង ៤ ទៀបភ្លឺ ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១៣ នៅ​ចំណុច​តាមផ្លូវ​លំ​ចេញ​មកពី​ភ្នំ​ដំបង ស្ថិតក្នុង​ភូមិ​ភ្នំ​រាំង សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន​។​
លោក ងួន សោ​ភ័​ណ្ឌ ប្រធាន​មន្ទីរ​ព័ត៌មាន និង​សន្តិសុខ កង​រាជ​អាវុធ​ហេ​ត្ថ​ខេត្ត​ប៉ៃលិន បាន​ឲ្យ​ដឹងថា ប្រតិបត្តិ​ការណ៍​ចុះបង្ក្រាប​ករណី​ដឹង​ឈើ​គ្រញូង​ខុសច្បាប់​នេះ កម្លាំង​អាវុធហត្ថ​ឃាត់​បាន​រថយន្ត ១ គ្រឿង​ម៉ាក​កាមរី សេរី ឆ្នាំ​១៩៩៥ ពណ៌​ស បិទ​ស្កុ​ដ​ពណ៌​សំបក​ឪឡឹក ពាក់​ស្លាក​លេខ ពោធិសាត់ 2A-1235 និង​ដកហូត​បាន​ឈើ​គ្រញូង​ចំនួន ១០១ កំណាត់​ស្មើនឹង ៤១៥ គីឡូក្រាម​។ ចំណែក​អ្នកបើកបរ​រត់គេចខ្លួន​បាត់​។​
លោក ងួន សោ​ភ័​ណ្ឌ បាន​បញ្ចា​ក់ថា បន្ទាប់ពី​ទទួលបាន​សេចក្តីរាយការណ៍​ករណី​មាន​រថយន្ត​ដឹកជញ្ជូន​ឈើ​គ្រញូង​ខុសច្បាប់ យើង​បានដាក់​កម្លាំង​ពួនស្ទាក់​នៅ​ចំណុច​ខាងលើ ស្រាប់តែ​ទៀបភ្លឺ​ថ្ងៃទី​១៦ ខែកក្កដា ក៏​ឃើញ​រថយន្ត​នោះ បើក​ចេញមក​តាមផ្លូវ​ក៏​ឃាត់​រថយន្ត​ឲ្យ​ឈប់ តែ​រថយន្ត​នោះ​ព្យាយាម​បើក​រត់ មិន​ព្រម​ឈប់ រហូតមកដល់​ចំណុច​ខាងលើ​រថយន្ត​នោះបាន​កិន​ចំប៉ា​រាស់​ដែកគោល​បែក​កង​ទៅមុខ​លែងរួច ទើប​អ្នកបើកបរ​ចុះ​រត់​គេចខ្លួនបាត់ នៅសល់តែ​រថយន្ត​។ រថយន្ត​ដឹកឈើ​គ្រញូង​នោះ គឺ​ដឹក​ចេញពី​ចំណុច​ស្រុក​សំឡូត ដោយ​ធ្វើដំណើរ​ឆ្លងកាត់​ខេត្ត​ប៉ៃលិន ទៅ​ខេត្តបាត់ដំបង​។ ឈើ​គ្រញូង​ត្រូវបាន​ប្រគល់​ទៅ​ឲ្យ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ប៉ៃលិន ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​។ ចំណែក​រថយន្ត ត្រូវបាន​រក្សាទុក​នៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ប៉ៃលិន​៕


ចុចអានបន្ត»

thumbnail

ប្លន់សម្លាប់ ប្រពន្ធ និងកូនស្រីថៅកែ កាប់ជ្រូក យកទ្រព្យសម្បត្ដិ ជិត ៣ម៉ឺន ដុល្លារ

កំពង់ស្ពឺ ៖ ភរិយាថៅកែកាប់ជ្រូក នៅ ខាងកើត ផ្សារត្រែងត្រយឹងបានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ខណៈ ដែល កូនស្រីរបស់ ខ្លួនអាយុ ១៤ឆ្នាំ កំពុងដេកជាមួយម្ដាយរង របួសធ្ងន់ ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះ នៅមន្ទីរ ពេទ្យគន្ធបុបា្ជ ក្នុងរាជធានីភ្នំពេញ ក្រោយពីមានជនសង្ស័យមួយក្រុម ចូលទៅវាយ និងប្លន់យកទ្រព្យសម្បត្ដិ ទាំង គ្រឿង អលង្កា និងលុយកាក់សរុប ជិត ៣ម៉ឺនដុល្លារ ។
ករណីប្លន់វាយសម្លាប់ និងរងរបួស ប្រពន្ធ និងកូនស្រីថៅកែកាប់ជ្រូកខាងលើ នេះ បង្កឱ្យមានការភ្ញាក់ផ្អើល កាល ពីវេលា ម៉ោង ៤ និង៣០នាទីព្រឹកទៀបភ្លឺ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ ២០១៣ ស្ថិតនៅផ្ទះជនរង គ្រោះ ក្នុងភូមិ៥ ឃុំ ត្រែងត្រយឹង ស្រុកភ្នំ ស្រួច ខេត្ដកំពង់ស្ពឺ ពោលនៅខាងកើតផ្សារ ត្រែងត្រយឹង ជាង ១០០ម៉ែត្រ ។
សេចក្ដីរាយការណ៍ ពីកន្លែងកើតហេតុ បានឱ្យដឹងថា ស្ដ្រីរងគ្រោះដែលស្លាប់នៅនឹង កន្លែងកើតហេតុនោះ ឈ្មោះ ទី សុឃឿន អាយុ ៣៦ឆ្នាំ រីឯកូនស្រីដែលរងរបួសធ្ងន់ ឈ្មោះ ស៊ឹម ស្រីលក្ខណ៍ អាយុ ១៤ឆ្នាំ ។ បុរសជាប្ដីលោក ស៊ឹម ណែល អាយុ៤៣ឆ្នាំ បាននិយាយថា នៅវេលាម៉ោងកើតហេតុ ខាងលើ ខណៈដែលរូបលោកត្រឡប់មកពី កន្លែងកាប់ជ្រូក ស្រាប់តែឃើញសពប្រពន្ធ ស្លាប់នៅក្នុងថ្លុកឈាម រីឯកូនស្រីរងរបួសធ្ងន់ ដោយស្នាមចាក់នឹង អាវុធចុងស្រួចនៅ លើដងខ្លួន និងក្បាល គួរឱ្យរន្ធត់ និងភ្ញាក់ ផ្អើលយ៉ាងខ្លាំង ។ បុរសជាប្ដីបានបន្ដថា ទ្រព្យ សម្បត្ដិ ដែលត្រូវក្រុមចោរប្លន់យក ទៅនោះ រួមមាន មាស ១០តំឡឹង បា្លទីន ៧ តំឡឹង លុយខ្មែរ ១០លានរៀល និងដុល្លារ ៣ពាន់ដុល្លារ ។
បើតាមលោក ស៊ឹម ណែល ករណីប្លន់ ខាងលើនេះ បានកើតឡើងសូម្បីតែប្អូនជី ដូនមួយរបស់ភរិយាលោក ដែល ដេកនៅ ឡៅតឿក៏មិនដឹងដែរ ។ ក្រោយកើតហេតុ និងបច្ចុប្បន្ននេះ កម្លាំងសមត្ថកិច្ចចម្រុះ របស់ខេត្ដកំពង់ស្ពឺ ទាំងនគរបាល និងអាវុធ ហត្ថ បានចុះទៅពិនិត្យភ្លាមៗនៅកន្លែងកើត ហេតុដើម្បីកំណត់អត្ដសញ្ញាណក្រុមចោរ ទាំងនោះ ៕
ប្រភព ដើមអម្ពិល

ចុចអានបន្ត»

thumbnail

ប្រើ​សង្សារ​ទៅ​ខ្ចី​ម៉ូតូ​គេ​រួច​សម្លាប់​នាង​ចោល​ប្លន់​យក​ម៉ូតូ​ទីបំផុត​ជាប់អន្ទាក់​ប៉ូលិស​

ប៉ោយប៉ែត​ ​៖​ ​ឃាតក​ដែល​សម្លាប់​នារី​ខារ៉ាអូខេ​នៅ​ប៉ោយប៉ែត​ត្រូវ​បាន​ប៉ូលិស​ក្របួច​បាន​ហើយ​ ជន​ល្មើស​គឺ​ជា​សង្សារ​របស់​ជន​រងគ្រោះ​ផ្ទាល់​តែ​ម្ដង​ ហើយ​បាន​ប្រើ​នាង​ឲ្យ​ទៅ​ខ្ចី​ម៉ូតូ​អ្នក​ដទៃ​យក​មក​ជិះ​បែរ​ជា​យក​ទៅ​លក់​រួច​សម្លាប់​នាង​បំបិទ​ភស្តុតាង​តែ​ម្ដង​។​
សូម​បញ្ជាក់​ដែល​ថា​ រឿង​ឈាម​ស្រែក​ស្បែក​ហៅ​នោះ​គឺ​គេច​មិន​ផុត​ពី​កណ្ដាប់ដៃ​របស់​សមត្ថកិច្ច​ទេ​តែ​វា​គ្រាន់​តែ​យូរ​និង​ឆាប់​តែ​ប៉ុណ្ណោះ​ ដូច​ជា​ករណី​បុរស​ជា​ជន​ល្មើស​បាន​យក​កាំបិត​ទៅ​អារក​ស្រី​ស្នេហ៍​របស់​ខ្លួន​រួច​ប្លន់​យក​ម៉ូតូ​ស្កុប​ពី​ពណ៌​ស​ទៅ​លក់​បាត់​ ហើយ​គេច​ខ្លួន​ទៅ​ស្រុក​កំណើត​ទី​បំផុត​ចូល​អន្ទាក់​ប៉ូលិស​តែ​ម្ដង​។​
​លោក​ អុំ​ សុផល​ អធិការ​នគរបាល​ក្រុង​ប៉ោយប៉ែត​បញ្ជាក់​ថា​ ជន​សង្ស័យ​ឈ្មោះ​ ងិង​ លុន ​ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ​ រស់​នៅ​ភូមិ​រកា​ ឃុំ​មេបុណ្យ ​ស្រុក​ស្វាយ​អន្ទរ ​ខេត្ត​ព្រៃវែង ​មុខ​របរ​ជា​សន្ដិសុខ​យាម​ការ​នៅ​ខារ៉ាអូខេ​នាគ​ទិព្វ​១ ក្រោយមក​ក៏​រត់​ម៉ូតូឌុប​ប្រចាំ​នៅ​នាគ​ទិព្វ​២​ក្រុង​ប៉ោយប៉ែត​។ ​លោក​ អុំ សុផល ​បន្ដ​ទៀត​ថា​ មុន​ពេល​កើត​ហេតុ​ជន​សង្ស័យ​ខាង​លើ​បាន​ប្រើ​នាង​រង​គ្រោះ​ជា​សង្សារ​ឲ្យ​ទៅ​ខ្ចី​ម៉ូតូ​ឈ្មោះ​ ភឿ​ក ​ពេល​នាង​ខ្ចី​ម៉ូតូ​បាន​ហើយ​ កាល​ពី​ព្រឹក​ថ្ងៃទី​១២ ​ខែ​កក្កដា ​ឆ្នាំ​២០១៣ ​រួច​ជន​សង្ស័យ​បាន​ដឹក​នាង​តាម​ម៉ូតូ​ដែល​ខ្ចី​គេ​យក​មក​ជិះ​រួច​យក​នាង​ទៅ​សម្លាប់​ចោល​ក្នុង​គំនរ​ក្រណាត់​តែ​ម្ដង​ ហើយ​រត់​គេច​ខ្លួន​ទៅ​ស្រុកកំណើត​ខាង​លើ​នោះ​។ ​លោក​ អុំ ​សុផល​ បន្ដ​ទៀត​ថា ​ដោយ​មាន​ការ​សហការ​ជា​មួយ​ប៉ូលិស​ស្រុក​ខេត្ត​ព្រៃវែង​ទើប​អាច​ចាប់​ជនល្មើស​បាន​កាល​ពី​ល្ងាច​ថ្ងៃ​ទី​១៤ ​ខែ​កក្កដា​ ឆ្នាំ​២០១៣ ​រួច​ដឹក​យក​មក​ខេត្ត​បន្ទាយ​មាន​ជ័យ​ចាត់​ការ​តាម​នីតិវិធី​ច្បាប់​តែ​ម្ដង​ទៅ​៕​
ប្រភព កម្ពុជាថ្មី

ចុចអានបន្ត»

Monday, July 15, 2013

thumbnail

ប្រជាពលរដ្ឋ ឡោមព័ទ្ធ ចាប់ចោរឆក់ កាបូប ក្រោយធ្វើសកម្មភាព រួចបើកម៉ូតូ បុកគូថរថយន្ដ អ្នកដំណើរ

ភ្នំពេញ ៖ ប្រជាពលរដ្ឋនៅតាមផ្លូវ បាន នាំគ្នាឡោមព័ទ្ធ និងចាប់វាយចោរឆក់ កាបូប ២នាក់ ក្រោយពីជនសង្ស័យទាំង នេះ បានធ្វើសកម្មភាពឆក់កាបូបអ្នកដំណើរ នៅមុខមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ រួចហើយ ពួកគេទាំង ២ ដោយភ័យខ្លាំងពេកបានបើក ម៉ូតូស៊េរីចាស់ ១គ្រឿង ទៅបុកគូថរថយន្ដ អ្នកដំណើរ ក៏ដួលនៅខាងលិចស្ដុបទេពផន។
យោងតាមសេចក្ដីរាយការណ៍ ពីកន្លែង កើតហេតុ បានឱ្យដឹងថា ករណីប្រជាពលរដ្ឋ ឡោមព័ទ្ធ និងចាប់វាយចោរឆក់ទាំង ២ នាក់នេះ បានកើតឡើងកាលពីវេលាម៉ោង ៣ និង២០នាទីរសៀល ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០១៣ ស្ថិតនៅខាងលិចស្ដុបទេពផន សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានី ភ្នំពេញ ។
បើតាមសេចក្ដីរាយការណ៍ដដែល មុន ពេលកើតហេតុ ពួកគេទាំង ២នាក់ បានជិះ ម៉ូតូម៉ាក អេកាណូ ១គ្រឿង ធ្វើសកម្មភាព ឆក់កាបូបពីអ្នកដំណើរ នៅមុខមជ្ឈមណ្ឌល ម៉ុងឌីយ៉ាល់ រួចហើយបើករត់ ក៏ជ្រុលទៅ បុកគូថរថយន្ដរបស់អ្នកដំណើរ ១គ្រឿង បណ្ដាលឱ្យដួល ក៏ត្រូវបានប្រជាពលរដ្ឋនៅ ក្បែរនោះនាំគ្នាឡោមព័ទ្ធ និងចាប់វាយមួយ ដៃមួយជើង ប្រគល់ជូនសមត្ថកិច្ច ។
បច្ចុប្បន្ន ជនសង្ស័យទាំង ២នាក់ ដែល គេមិនទាន់ស្គាល់អត្ដសញ្ញាណ ត្រូវបានគេ សួរនាំជាបណ្ដោះអាសន្ន នៅកន្លែងសមត្ថ កិច្ច ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលា ការចាត់ការតាមផ្លូវច្បាប់ ៕
ប្រភពៈ ដើមអម្ពិល

ចុចអានបន្ត»

Sunday, July 14, 2013

thumbnail

សន្តិសុខផ្សារ បឹងកេងកងក្របួច ស្រ្តីវៀតណាម មុខសញ្ញា ឆក់កាបូបលុយសកម្មម្នាក់

ភ្នំពេញ៖ ស្រីជនជាតិវៀតណាមម្នាក់ ត្រូវសន្តិសុខ ផ្សារបឹងកេងកង ឃាត់ខ្លួន ខណ:ធ្វើសកម្មភាពឆក់កាបូបលុយ អាជីវករលក់ដូរ នៅក្នុងផ្សារបឹងកេងកង កាលពីម៉ោង១០ព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៣ ហើយត្រូវម្ចាស់កា បូបឃើញទាន់ស្រែកឆោឡោឡើងផ្អើលសមត្ថកិច្ច និងសន្តិសុខក្របួចជាប់តែម្តង។
ស្រ្តីជាជនសង្ស័យជាជនវៀតណាមខាងលើ មានឈ្មោះ ង្វៀង លីហាំង អាយុ ២៦ឆ្នាំ រស់នៅភូមិដើមចាន់ សង្កាត់ ច្បារអំពៅទី២ ខណ្ឌមានជ័យ។
បើតាមការបង្ហាញរបស់សមត្ថកិច្ច បានឲ្យដឹងថា នៅក្នុងកាបូបដែលស្រ្តីវៀតណាមលួចមិនបានសម្រេចនោះ មាន ប្រាក់ជាង២ពាន់ដុល្លារ។ នេះជាសំណាងល្អហើយ ដោយសារសន្តិសុខផ្សារឃើញ និងចាប់បានកុំអីមិនដឹងថា ម្ចាស់កាបូបសោកស្តាយយ៉ាងណាទេ។
យោងតាមវត្ថុតាង និងចម្លើយសារភាពរបស់ស្រ្តីសង្ស័យ លោកប្រធានផ្សារបឹងកេងកងសម្រេចបញ្ជូនទៅប៉ុស្តិ៍រដ្ឋ បាលនគរបាលបឹងកេងកងទី១ ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន ចាត់ការតាមនិតិវិធីច្បាប់៕
ប្រភព៖ ដើមអម្ពិល

ចុចអានបន្ត»

thumbnail

គូស្នេហ៍១គូ ចូលទៅសាសងស្នេហ៍ ក្បែរគម្ពោតព្រៃ ភ្លេចគិតម៉ូតូ ត្រូវចោរលួចយកទៅបាត់

កំពង់ឆ្នាំង៖ បុរសម្នាក់ រវល់ចូលទៅឱបសាសងគ្នា ជាមួយស្រីស្នេហ៍ នៅក្នុងគម្ពោតព្រៃ ក្បែរចិញ្ចើមផ្លូវ ចូលទៅ រោងចក្រអ៊ឹមនិងវ៉េ (M&V) ស្ថិតនៅក្នុងភូមិត្រពាំងចឹកសារ សង្កាត់-ក្រុងកំពង់ឆ្នាំង ដោយដាក់ម៉ូតូចោល មិន បានដកសោរទុក ជាឱកាសល្អ ត្រូវលោកចោរជិះយកទៅបាត់ដោយសុវត្ថិភាព ។
ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៧និង៥០នាទីយប់ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៣ ។ ជនរងគ្រោះឈ្មោះ សាន សំ អាយុ៣០ឆ្នាំ មានទីលំនៅ ភូមិបាញ់ឆ្គោល ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ ឆ្នាំង ។ ម៉ូតូដែលចារយកទៅបាត់ ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៩ ឡើងតែមឆ្នាំ២០១១ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1B-6196 ។
ជនរងគ្រោះបានបញ្ជាក់ប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុរូបគាត់រួម និងមិត្តភក្តិ ៣ទៅ៤នាក់ជិះម៉ូតូ២គ្រឿង នាំគ្នាចូលច្រៀងខារ៉ាអូខេ យោះហោ 333 ក្រោយពីច្រៀងចប់ មិត្តភក្តិដែលរួមដំណើរបាននាំគ្នាជិះម៉តូ ត្រឡប់ មកផ្ទះមុន ដោយឡែករូបគាត់បាននាំនារីម្នាក់ ដែលជាកំណានចិត្តឌុបគ្នាទៅហូបប្រហិត ខណៈត្រឡប់មកវិញ ក៏ឈប់ចូលទៅឱបសាសងគ្នា ដោយចតម៉ូតូទុកក្បែរចិញ្ចើមផ្លូវ ស្រាប់តែមានចោរ២នាក់ ជិះម៉ូតូមួយគ្រឿងមក ដល់ ប្លន់ម៉ូតូរបស់គេតែម្តង ។
សមត្ថកិច្ចកំពង់តែសង្ស័យថា ករណីខាងលើនេះ ម៉ូតូប្រហែលជាមិត្តិភក្តិរបស់គេជិះទៅបាត់ ឬក៍ជនរងគ្រោះរវល់ តែឱបគ្នាភ្លេចគិត ធ្វើអោយចោរមានឱកាសលួចយក ម៉ូតូទៅបាត់ បើករណីភ្ជុងប្លន់ មូលហេតុអ្វីបានជាខ្សែក៥ជី ដែលគាត់ពាក់នៅនឹងក ពួកចោរមិនបានប្លន់យកទៅជាមួយ៕
ប្រភពៈ LookingToday

ចុចអានបន្ត»

Saturday, July 13, 2013

thumbnail

ចោរយកកាំភ្លើងភ្ជង់ ប្លន់ម៉ូតូទៅបាត់ ពេលកំពុងឈរសារសង ជាមួយនារីខារ៉ាអូខេ

កំពង់ឆ្នាំង: បុរស​ម្នាក់​ត្រូវ​ចោរ​យក​កាំភ្លើង​ភ្ជង់​ប្លន់ ប្លន់​យក​ម៉ូតូ​មួយគ្រឿង​ទៅ​បាត់​ដោយ​សុវត្ថិភាព ពេល​ចត​ម៉ូតូ​ក្បែរ​ចិញ្ចើមផ្លូវ ហើយ​ឈរ​សាសង​ជាមួយ​នារី​ខារ៉ាអូខេ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៩​និង​៥០​នាទី ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៣ នៅតាម​ផ្លូវ​ចូលទៅ​រោងចក្រ​អឹម​និង​វ៉េ ក្នុងភូមិ​ត្រពាំង​ចិ​ក្សា សង្កាត់ កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង​។

ជនរងគ្រោះ​បានបញ្ជាក់​ប្រាប់​សមត្ថកិច្ច​អោយដឹងថា នៅ​មុនពេល​កើតហេតុ រូបគាត់ រួម​និង​មិត្តភក្តិ ៤ នាក់​ទៀត​ជិះ​ម៉ូតូ ២ គ្រឿង​នាំគ្នា​មក​ច្រៀង​ខារ៉ាអូខេ ដែលមាន​យីហោ​៣៣ ក្រោយពី​ច្រៀង​ចប់​មិត្តភក្តិ​បាននាំគ្នា​ទៅផ្ទះ​មុន ចំណែក​រូបគាត់​បាន​នាំ​នារី​ម្នាក់​ដែល​ខ្លួន​ពេញចិត្ត​ទៅ​ហូប​ប្រហិត នៅពេល​ត្រឡប់មកវិញ​ដល់​មុខ​ខារ៉ាអូខេ ១៦៨ ក៏​ឈប់ សាសង​គ្នា ដោយ​ចត​ម៉ូតូ​ទុក​នៅក្បែ​ចិញ្ចើមផ្លូវ ក្នុងខណៈ​ពេលនោះ​ស្រាប់​តែមាន​ចោរ​ពីរ​នាក់ ជិះ​ម៉ូតូ​មួយគ្រឿង​មកដល់​ភ្ជង់​ប្លន់​តែម្តង ប៉ុន្តែ​ចោរ​ភ្ជង់​ប្លន់​យកតែ​ម៉ូតូ​មួយគ្រឿង​ប៉ុណ្ណោះ ចំពោះ​ខ្សែ​កមាស​៥​ជី ដែល​គាត់​ពាក់​នៅ​នឹង​ក ពួកចោរ​មិនបាន​យក​ទេ ទំនងជា​ពួកវា​មើលមិនឃើញ​៕
ប្រភពៈ CEN

ចុចអានបន្ត»

thumbnail

ចោរ​ឆក់​កាបូប​លុយ​របស់​ជនជាតិ​កូរ៉េ​ម្នាក់​យក​លុយ​អស់​៥​ពាន់​ដុល្លារ រួច​គេច​ខ្លួន​បាត់​

ភ្នំពេញ​ ៖​ បុរស​ជនជាតិ​កូរ៉េ​ម្នាក់​ក្នុង​ចំណោម​២​នាក់ ​បាន​ស្រែក​​ឆោឡោ​ផ្អើល​ដល់​សមត្ថកិច្ច​ប៉ូលិស​ខណ្ឌ​សែនសុខ​នាំគ្នា​ឡោមព័ទ្ធ​ចាប់ចោរ​ឆក់​កាបូប​របស់​គាត់​ ដែល​​រត់​គេច​ខ្លួន​ចូល​​ក្នុង​ដី​ឡូត៍​មួយ​កន្លែង ប៉ុន្តែ​​ចាប់​ពុំបាន​ឡើយ ​ហើយ​ក្រោយមក​ទើប​ដឹង​ថា ជនជាតិ​កូរ៉េ​រូប​នោះ​ ត្រូវ​ចោរ​ឆក់​យក​កាបូបដៃ​បាត់​ ដែល​ក្នុង​នោះ​មាន​លុយ​ចំនួន​៥​ពាន់​ដុល្លារ​អាមេរិក។
ការ​ផ្អើល​ឆោឡោ​នេះ​បាន​កើតឡើង​កាលពី​ព្រលប់​ម៉ោង​ប្រហែល​៧ នា​ថ្ងៃទី​១១​ ខែកក្កដា ឆ្នាំ​២០១៣ នៅ​តាម​បណ្ដោយ​ផ្លូវលំ​មួយ​កន្លែង​ស្ថិតក្នុង​ភូមិ​ទំនប់​(​ផ្លូវ​រាំ​ដា​) សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។
សាក្សី​និង​ជនរងគ្រោះ​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ ជនរងគ្រោះ មាន​គ្នា​២​នាក់​កំពុង​ធ្វើដំណើរ​ដោយ​ថ្មើរជើង ទៅ​ហាត់​កីឡា ដោយ​កាន់​កាបូប​លុយ​តាម​ខ្លួន ព្រោះ​មិន​ទុកចិត្ត​សោ​បន្ទប់​ផ្ទះ​ជួល​ស្នាក់នៅ ខណៈ​ពេល​កំពុង​ដើរ​ក៏​ស្រាប់​តែ​មាន​ចោរ​ម្នាក់ មកពី​ក្រោយ​ឆក់​កាបូប​លុយ​របស់គាត់​រួច​រត់​គេចខ្លួន​ចូលក្នុង​ដីឡូត៍​មួយ​កន្លែង​ក្បែរ​នោះ តែ​គាត់​ពុំ​ហ៊ាន​ចូល​ទៅ​ចាប់​ដណ្ដើមយក​កាបូប​មកវិញ​ទេ ដោយ​គ្រាន់តែ​ស្រែក​ផ្អើល​ឆោឡោ​ឡើង ហើយ​ប្រជាពលរដ្ឋ​នៅ​កន្លែង​នោះ ក៏​នាំគ្នា​ប្ដឹង​ប៉ូលិស ឲ្យ​មក​ជួយ​អន្តរាគមន៍ ឡោមព័ទ្ធ​ចាប់ខ្លួន​ចោរ​នោះ ប៉ុន្តែ​រក​មិនឃើញ ដោយសារ​ស្ថានភាព​យប់​ងងឹត។
បុរស​ជនជាតិ​កូរ៉េ​នោះ​ពុំ​ត្រូវបាន​គេ​ប្រាប់​ឈ្មោះ​ឲ្យ​ដឹង​នោះទេ ហើយ​ប៉ូលិស​ប៉ុស្ដិ៍​ភ្នំពេញ​ថ្មី ក៏​ពុំ​បានធ្វើ​របាយការណ៍​ដែរ។
ពាក់ព័ន្ធ​នឹង​ករណី​ចោរឆក់​កាបូប​លុយ​ជនជាតិ​កូរ៉េ​អស់​៥​ពាន់​ដុល្លារ​នេះ ភ្នាក់ងារ​កម្ពុជា​ថ្មី​បាន​សុំ​ការ​ពន្យល់​ពី​លោក ដួង វណ្ណៈ នាយរង​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ភ្នំពេញ ទទួលបន្ទុក​ផ្នែក​​ព្រហ្មទណ្ឌ ដោយ​លោក​បាន​មានប្រសាសន៍​បដិសេធ​ថា មិន​មាន​ការ​បាត់​លុយ​រហូតដល់​៥​ពាន់​ដុល្លារ​នោះ​ទេ ហើយ​បញ្ជា​ក់ថា វា​ពិត​ជា​មាន​ករណី​ឆក់​កាបូប​លុយ​ពី​បុរស​ជនជាតិ​កូរ៉េ​នោះ​មែន ប៉ុន្តែ​ទ្រព្យសម្បត្តិ​នៅក្នុង​កាបូប​លុយ​ដែល​ចោរឆក់​យក​ទៅ​បាត់​នោះ មានតែ​ទូរស័ព្ទ​មួយ​គ្រឿង និង កូនសោ​ឡាន​១​ប៉ុណ្ណោះ ហើយ​ករណីនេះ​លោក​បានទទួល​បណ្ដឹង​តម្កល់ទុក​រួចហើយ៕
​សឿន​
ប្រភព កម្ពុជាថ្មី

ចុចអានបន្ត»

thumbnail

សងគុណឪពុក នឹង ៣វែកឆា

ពោធិ៍សាត់ ៖ កូនប្រុសអកត្ដញ្ញូ បាន សងគុណឪពុករបស់ខ្លួន ដែលខំចិញ្ចឹមបីបាច់ តាំងតូចក្រូចឆ្មានឹងវែកឆា ចំនួន ៣វែកឆា វាយចំក្បាល បណ្ដាលឱ្យហូរឈាមរងរបួស ធ្ងន់ ។
ករណីកូនអកត្ដញ្ញូចុះនរក ១៩ជាន់វាយ ក្បាលឪពុកនឹងវែកឆា បណ្ដាលឱ្យរងរបួស ធ្ងន់ខាងលើនេះ បានកើតឡើង កាលពី វេលាម៉ោង ១ និង៣០នាទីរសៀល ថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០១៣ ស្ថិតនៅសង្កាត់ ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្ដពោធិ៍សាត់ ។
សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា កូន ប្រុសវាយក្បាលឪពុកនឹងវែកឆា ដែលត្រូវ ចាប់ខ្លួនខាងលើនេះ ឈ្មោះ ម៉ម វាសនា ហៅ អាខ្លី អាយុ ២៨ឆ្នាំ រីឯឪពុកជាជនរង គ្រោះឈ្មោះ ម៉ម យុន អាយុជិត ៧០ឆ្នាំ។ បើតាមសមត្ថកិច្ច ជនបង្កជាកូនធ្លាប់ជាប់ ពន្ធនាគារ ហើយធ្លាប់វាយឪពុកប៉ុន្មានដង មកហើយ ឥឡូវចូលគុកវិញ ដោយសារ វាយក្បាលឪពុកខ្លួនឯងនេះ ៕
ប្រភពៈ ដើមអម្ពិល

ចុចអានបន្ត»

    If you would like to receive our RSS updates via email, simply enter your email address below click subscribe.

Blogger template. Proudly Powered by Blogger.
back to top