Friday, July 12, 2013

ស្រវឹងស្រាបើកម៉ូតូ បុកម៉ូតូរងរបួស ធ្ងន់ស្រាល៤នាក់

Published by សមាគម និងវិទ្យុសំលេងជនពិការភ្នែក on Friday, July 12, 2013  | No comments

ភ្នំពេញៈ យុវជនពីរនាក់ របួសធ្ងន់ និងពីរនាក់ទៀត រងរបួសស្រាល ដោយសារតែជិះម៉ូតូ លឿនដូចគ្នា ជ្រុលចង្កូត ទៅបុកគ្នា យ៉ាងពេញ បន្ទាប់ពីកើតហេតុ ត្រូវក្រុម សង្គ្រោះ ដឹកយកជនរងគ្រោះ រងរបួសធ្ងន់ទៅ កាន់មន្ទីរពេទ្យព្រះកុសមៈ ហៅមន្ទីរពេទ្យលោកសង្ឃ រីឯពីរនាក់ទៀតរងរបួស ស្រាលត្រូវសាច់ ញាតិដឹកយក ទៅ សម្រាកព្យាបាលនៅគ្លីនិកឯកជន កាលពីវេលាម៉ោង១០និង០០នាទី យប់ថ្ងៃទី១២ខែកក្កដា ឆ្នាំ២០១៣ នៅខាងលិចរង្វង់ មូលចោមចៅ ប្រមាណ៥០ម៉ែត្រ លើ កំណាត់ផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិថ្នល់បំបែក សង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជ ធានីភ្នំពេញ។
តាមសមត្ថកិច្ច បានអោយដឹងថា ជនរងគ្រោះឈ្មោះ ស៊ុន រដ្ឋា ភេទប្រុស អាយុ២០ឆ្នាំ មានមុខរបរជា កម្មករ សំណង់ ស្នាក់នៅភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតភូមិ ស្វាត ឃុំចេក ស្រុក ស្វាយ ជ្រុំ ខេត្តស្វាយរៀង និងម្នាក់ទៀតឈ្មោះ វ៉ាន់ ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរកម្មករសំណង់ និងស្នាក់ នៅជាមួយ គ្នា មានស្រុកកំណើតភូមិព្រៃខ្លា ឃុំព្រៃខ្លា ស្រុកកោះអណ្តែត ខេត្តតាកែវ ទាំង២នាក់ អ្នកទាំងពីរជិះ ម៉ូតូមួយគ្រឿង ម៉ាកសង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ ដ 5168 ភព1 បើកដោយឈ្មោះ ស៊ុន រដ្ឋា ។ ចំណែក ម៉ូតូមួយគ្រឿង ទៀតម៉ាក C125 សេរី 2012 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AN-6930 បើកបរដោយឈ្មោះ ឡា វាសនា ភេទ ប្រុស អាយុ ១៩ឆ្នាំ ជាសិស្សរៀន នៅវិទ្យាល័យជម្ពូវ័ន រងរបួសស្រាល បែកមុខបែកមាត់ រួម ដំណើរដោយប្អូនស្រី បង្កើតឈ្មោះ ឌុម រ៉ាវីត ភេទស្រី អាយុ១១ឆ្នាំ រងរបួសជើងឆ្វេង ទាំង២នាក់រស់ នៅភូមិ ជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។
សមត្ថកិច្ចបានបន្តថា មុនពេលកើតហេតុគេ ឃើញម៉ូតូម៉ាកសង់កូរ៉េ ជិះក្នុងទិសដៅពីលិច ទៅកើតក្នុងស្ថានភាព ស្រវឹងស្រាជោគជាំរេចង្កូតពេញផ្លូវ ក្នុងទិសដៅពីកើត ទៅលិច បើកបរច្រាសទិសបានជ្រុល ទៅបុកម៉ូតូមួយ គ្រឿង ទៀត បណ្តាលឲ្យដួលបោកទៅនឹង ថ្នល់រងរបួសធ្ងន់ អ្នកបើកបរម៉ូតូសង់កូរ៉េ រងរបួសធ្ងន់ និងដាច់ម្រាម ជើង១ រីឯអ្នករួមដំណើរក៏រងរបួសធ្ងន់ រីឯភាគីម្ខាងទៀត រងរបួសស្រាល ត្រូវក្រុមគ្រួសារ ដឹកតាមម៉ូតូយកព្យា បាលនៅគ្លីនឯកជន ។ ក្រោយពេលកើតហេតុ នគរបាល ចរាចរ ចុះទៅដល់ជួយ ធ្វើអន្តរាគមន៍ បញ្ជៀសចរាចរ និងហៅរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកជនរងគ្រោះធ្ងន់ យកទៅកាន់មន្ទីរ ពេទ្យ ព្រះកុសមៈ ដើម្បីជួយសង្គ្រោះអាយុ ជីវិតបន្ទាន់ រីឯវត្ថុតាងត្រូវយកទៅរក្សា ទុកនៅចរាចរខណ្ឌ ដើម្បីរង់ចាំ ភាគី ទាំងសង់ខាងចូលខ្លួន ទៅដោះស្រាយ ទៅតាមផ្លូវច្បាប់ ៕
ប្រភពៈ ដើមអម្ពិល

About the Author

Write admin description here..

0 comments:

    If you would like to receive our RSS updates via email, simply enter your email address below click subscribe.

Blogger template. Proudly Powered by Blogger.
back to top