Monday, July 15, 2013

បានប្រពន្ធកូនខ្ចី ប្តីកំហូចសប្បាយ ឌុបស្រីដើរលេងត្រូវ រថយន្តបុកស្លាប់

Published by សមាគម និងវិទ្យុសំលេងជនពិការភ្នែក on Monday, July 15, 2013  | No comments

ភ្នំពេញ៖ បុរសម្នាក់ស្លាប់ បាត់បង់ជីវិត នៅនឹងកន្លែងកើតហេតុ និងស្រីម្នាក់ទៀត រងរបួសស្រាល ខណៈដែលពួក គេ ជិះម៉ូតូឌុបគ្នាដើរលេង ពេលយប់ ហើយត្រូវរថយន្តកុងតឺន័រ បើកបុកយ៉ាងពេញទំហឹង កាលពីវេលាម៉ោង ២៤ យប់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៣ នៅតាមបណ្តោយ ផ្លូវវេងស្រេង ភូមិដំណាក់ធំទី៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
ជនរងគ្រោះ ជិះម៉ូតូគុបជ្រុង មួយគ្រឿង ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ សៀមរាប 1I-9538 ធ្វើដំណើរតាមបណ្តោយ ផ្លូវវេងស្រេង ក្នុងទិសដៅពីកើត ទៅលិច ដោយបានជិះក្នុងល្បឿនលឿន ខណៈមកដល់ចំណុច កែងផ្លូវឌួងងៀប ក្មុងភូមិដំណាក់ធំ៤ សង្កាត់ស្ទឹងមានជ័យ ក៏ស្រាប់តែមានរថយន្ត កុងតឺន័រ មួយគ្រឿង ពណ៌សឆ្នូតក្រហម ពាក់ ស្លាកលេខភ្នំពេញ 3B-2219 របស់ក្រុមហ៊ុនផែស្ងួត តិចស្រុន ដែលកំពុងបើកចេញ ពីផ្លូវឌួងងៀប ក្នុងទិសដៅពី ជើងទៅត្បូងនោះ បានជ្រុលទៅបុកម៉ូតូគុបជ្រុង យ៉ាងពេញទំហឹង បណ្តាលឲ្យបុរស ជាម្ចាស់ម៉ូតូឈ្មោះ ឈុំ វិទ្យា ហោះផ្លោងបោក ផ្ទប់នឹងក្បាលរថយន្តធ្លាក់ទៅ នឹងថ្នល់ស្លាប់យ៉ាង អាណោចអាធ័ម ។ ចំណែកនារីម្នាក់ដែលរួម ដំណើរជាមួយបុរសនេះ ត្រូវរងរបួសស្រាល ហើយម៉ូតូវិញត្រូវរថយន្ត កុងតឺន័រកិនអូសជាង ២០ម៉ែត្រ ពីចំណុច កើត ហេតុ ដាច់តួម៉ូតូជា២កំណាត់ ខ្ទេចទាំងស្រុង ។
យោងតាមសេចក្តីរាយការណ៍ពីសមត្ថកិច្ច មូលដ្ឋានបានឲ្យដឹងថា បុរសដែលស្លាប់ក្នុង ហេតុការណ៍គ្រោះ ថ្នាក់ ខាង លើនេះ មានឈ្មោះ ឈុំ វិទ្យា ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរជាជាងកាត់ដេរ ស្នាក់នៅភូមិព្រែកថ្លឹង សង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅខេត្តព្រៃវែង នឹងស្រីស្នេហ៍ របស់គេមិនបានស្គាល់ អត្តសញ្ញាណ នោះទេ ដោយហេតុថា បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរ នារីជាស្រីស្នេហ៍នេះ បានរត់គេចខ្លួនបាត់ ។
ក្រោយកើតហេតុ អ្នកបើកបរ រថយន្តបង្ក បានចុះរត់គេចខ្លួនបាត់ ដោយទុករថយន្តចោល នៅនឹងកន្លែងកើតហេតុ ។ មន្រ្តីនគរបាលមូលដ្ឋាន ដែលចុះមកដល់កន្លែង កើតហេតុ បានឲ្យដឹងថា សពបុរសរងគ្រោះ ខាងលើនេះ ត្រូវបាន ក្រុមគ្រួសារ សាច់ញាតិមកទទួល យកទៅធ្វើ បុណ្យនៅ ស្រុកកំណើត ខេត្តព្រៃវែង ។ ចំពោះរថយន្ត បង្កហេតុ និងម៉ូតូរបស់ជនរងគ្រោះ ត្រូវបានសមត្ថកិច្ចជំនាញ ចុះវាស់វែង យកទៅរក្សាទុក នៅការិយាល័យ នគរបាលចរាចរណ៍ជើងគោក រាជធានីភ្នំពេញរង់ចាំ ដោះស្រាយតាមផ្លូវច្បាប់។
សូមបពា្ជក់ថា ក្រោយកើតហេតុ គេឃើញយុវជនពីរនាក់ ដែលអះអាងថា ជាសាច់ញាតិរបស់បុរសរងគ្រោះ បាន និយាយប្រាប់សមត្ចកិច្ចថា ជនរងគ្រោះឈ្មោះ ឈុំ វិទ្យា មានប្រពន្ឋទើបតែឆ្លងទន្លេ បានចំនួន៣ថ្ងៃ តែប៉ុណ្ណោះ ហើយថ្ងៃនេះឈ្មោះ ឈុំ វិទ្យា បានមកជួបជុំមិត្តភ័ក្រ ផឹកស៊ី រហូតឈានដល់ការ សប្បាយភ្លេចខ្លួន និងឆ្លៀតឌុប ស្រីដើរលេង ក៏ជួបបញ្ហាគ្រោះថ្នាក់ ចរាចរណ៍បណ្តាល ឲ្យស្លាប់បាត់បង់ជីវិត ធ្វើឲ្យប្រពន្ធក្លាយជាស្ត្រីមេម៉ាយ ទាំងខ្លួននៅវ័យក្មេង ចំណែកកូនដែលកើតបាន៣ ថ្ងៃក៏ត្រូវកំព្រា ឪពុក ៕
ប្រភព ដើមអម្ពិល

About the Author

Write admin description here..

0 comments:

    If you would like to receive our RSS updates via email, simply enter your email address below click subscribe.

Blogger template. Proudly Powered by Blogger.
back to top