Sunday, June 30, 2013

ធ្វើឱ្យកុំព្យួទ័របើកដំណើរការ មានសំលេងមនុស្សនិយាយ

Published by សមាគម និងវិទ្យុសំលេងជនពិការភ្នែក on Sunday, June 30, 2013  | No comments

ជាធម្មតាពេលលោកអ្នកបើកកុំព្យួទ័រ (នៅលើ windows) តែងតែឮសម្លេងដែលភ្ជាប់មកជាមួយនឹង windows ស្រាប់ តែយើងក៏អាចផ្លាស់ប្ដូរបានដែរ។ អត្ថបទនេះយើងនឹងបង្ហាញលោកអ្នកនូវរបៀប ធ្វើឱ្យកុំព្យួទ័ររបស់យើងពេលបើកមានសម្លេងនិយាយថា Welcome to Your PC, i live with technology ។
ជាដំបូងសូមបើកកម្មវិធី Notepad រួចសរសេរកូដថាៈ
Dim speaks, speech
speaks=”Welcome to Your PC, i live with technology”
Set speech=CreateObject(“sapi.spvoice”)
speech.Speak speaks
រួចសូមរក្សាទុកដោយឈ្មោះថា Welcome.vbs កុំភ្លេចកន្ទុយ *vbs
សូមចម្លង file ខាងលើ (Welcome.vbs) យកទៅក្នុងនៅទីតាំង

សម្រាប់ windows XP

C:\Documents and Settings\All Users\Start Menu\Programs\Startup

សម្រាប់ windows7

C:\Users\ User-Name\AppData\Roaming\Microsoft\Windows\Start Menu\Programs\Startup
ចំណាំៈ ត្រង់ Welcome to Your PC, i live with technology អាចប្ដូរទៅដាក់ពាក្យអ្វីក៏បានដែរ។
សូមបើកកុំព្យួទ័រឡើងវិញ នោះបងប្អូននឹងបានឮសម្លេងមនុស្សនិយាយថា Welcome to Your PC, i live with technology 

About the Author

Write admin description here..

0 comments:

    If you would like to receive our RSS updates via email, simply enter your email address below click subscribe.

Blogger template. Proudly Powered by Blogger.
back to top