Sunday, June 30, 2013

កំពូលតារាម៉ូដែលស្រីទាំង៤ របស់ប្រទេសចិន

Published by សមាគម និងវិទ្យុសំលេងជនពិការភ្នែក on Sunday, June 30, 2013  | No comments

ប្រិយមិត្តទាំងអស់គ្នា ប្រហែលជាធ្លាប់ បានស្គាល់រួចមកហើយ នូវតារាម៉ូដែលស្រី ជាច្រើនរបស់ប្រទេសចិន ដែលពួកគេសុទ្ធតែមានសម្រស់ស្រស់ស្អាត និងគួរឲ្យស្រលាញ់។ ថ្ងៃនេះដែរ ខ្មែរឡូតសូមធ្វើការបង្ហាញ នូវកំពូលតារាម៉ូដែលស្រី ទាំង៤ រូប របស់ប្រទេសចិន ប្រចាំខែមិថុនា ឆ្នាំ២០១៣នេះ ដែលពួកគេគឺសុទ្ធតែមានសម្រស់ស្រស់ស្អាត និងគួរឲ្យស្រលាញ់ ថែមទាំងមានភាពទាក់ទាញ ជាងតារាម៉ូដែលស្រីដទៃទៀតផងដែរ។

១. Jin Mei Xin

តារាម៉ូដែលស្រីដ៏ស្រស់ស្អាត និងស៊ិចស៊ី Jin Mei Xin រូបនេះ គឺកើតនៅថ្ងៃទី២១ ខែសីហា ឆ្នាំ១៩៨៩ ហើយនាងមានកំពស់ ១ម៉ែត្រ និង ៧៥សង់ទីម៉ែត្រ មានទំងន់ ៥០គីឡូក្រាម មកពីទីក្រុង Yantai ប្រទេសចិន។
២. Li Meng Tain
តារាម៉ូដែលស្រី Li Meng Tain មានឈ្មោះក្រៅពីរទៀត ហៅថា Shan Shan និង Maity កើតនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៩២ មានកំពស់ ១ម៉ែត្រ និង ៧២សង់ទីម៉ែត្រ មានទំងន់ ៥២គីឡូក្រាម មកពីទីក្រុង Shiyan ប្រទេសចិន។
៣. Li Ying Zhi
Li Ying Zhi គឺជាតារាម៉ូដែលដ៏ល្បីមួយរូប របស់ប្រទេសចិន ដែលចូលចិត្តបង្ហាញនូវម៉ូតសម្លៀកបំពាក់ បែបសិចស៊ី និងបញ្ចេញសាច់ដ៏សខ្ចីរបស់នាង។ តារាស្រីរូបនេះ កើតនៅថ្ងៃទី៤ ខែតុលា មានតំពស់ ១ម៉ែត្រ និង ៧៧សង់ទីម៉ែត្រ មានទំងន់ ៥០គីឡូក្រាម មកពីទីក្រុង Qingdao ប្រទេសចិន។ នាងគឺជាតារាម៉ូដែលផង និងជាតួសម្តែងផង។
៤. Zhang Wan You
តារាស្រី Zhang Wan You គឺជាតារាស្រីដែលមកពីទីក្រុង Qingdao ប្រទេសចិន ដែលនាងកើតនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ១៩៨៧ មានកំពស់ ១ម៉ែត្រ និង ៧០សង់ទីម៉ែត្រ និងទំងន់ ៥៥គីឡូក្រាម។ តារាស្រីរូបនេះ មានឈ្មោះក្រៅពីរទៀត ដែលហៅថា You You និង Yoyo។ នាងក៏ជាតារាស្រី ដែលចូលចិត្តបង្ហាញភាពសិចស៊ី មិនចាញ់តារាស្រីដទៃទៀតឡើយ។
តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះតារាស្រីទាំង ៤រូបខាងលើនេះ?

ដកស្រង់ពី : ខ្មែរឡូដ

About the Author

Write admin description here..

0 comments:

    If you would like to receive our RSS updates via email, simply enter your email address below click subscribe.

Blogger template. Proudly Powered by Blogger.
back to top