ប្រភពដដែលបានបង្ហើបថា លោក ដា ស្រឡាញ់កូនប្រុស រីឯ សុខសោភា ចង់បានកូនស្រីជាង ដូច្នេះលោកដា ក៏សុខចិត្តបំពេញបំណងគូស្នេហ៍ដែរគឺឲ្យតែបានកូនប្រើនឹងគេទុកជាចំណងស្នេហ៍។តាំងពីបែកធ្លាយចំណងស្នេហ៍តាំងពីឆ្នាំ២០០៩មក អ្នកណាក៏ដឹងថា អ្នកទាំងពីររួមរស់ជាមួយគ្នាក្នុងផ្ទះតែមួយដែរ តែនៅពេលចោទសួរពីទំនាក់ទំទងនោះ បែរជាពេលខ្លះ មាស សុខសោភា មិនបានទទួលស្គាល់លោកដា ថា ជាប្តីទេ ពោលជាគូស្នេហ៍សង្សារ តែពេលខ្លះគ្រួសារនាងនិយាយថា មាស សុខសោភា បានរៀបការបែបអឺរ៉ុបនៅប្រទេសកាណាដា រួចហើយ។ យ៉ាងណាក្នុងរយៈពេលជាច្រើនឆ្នាំនេះ ពួកគេមិនធ្លាប់លេចឮពីការចង់បានកូនចៅនោះទេ ទើបតែពេលនេះមានការបែកធ្លាយតែម្តង។ ប៉ុន្តែនៅពេលសួរនាំពីរឿងនេះ លោក មាស សុខរតនៈ ជាបងបង្កើត និងជាអ្នកនាំពាក្យបែរជាបដិសេធហើយបានចាត់ទុកព័ត៌មានបែកធ្លាយនោះជាចេតនាមិនល្អលើប្អូនស្រីរបស់លោក ក្នុងបំណងចង់ឱ្យកេរ្តិ៍ឈ្មោះរបស់ មាស សុខសោភា មានភាពដុនដាបទៅវិញ។
លោក មាស សុខរតនៈ ប្រាប់សារព័ត៌មានក្នុងស្រុកថា អ្នកណាថា អាភា ចង់យកកូននោះ? ជាការបង្កាច់បង្ខូចសុទ្ធសាធ។ អាភា មិនចេះស្រឡាញ់ក្មេង ហើយកាន់តែមិនចង់មានកូន។ វាតែងនិយាយថា ចង់តែច្រៀង និងមិនចង់គិតគូររឿងកូនចៅអីទេ។ លោកបានបញ្ជាក់បន្តថា ទៅគិតអីអារឿងកូនចៅនោះ ចង់បានពេលណាក៏បាន តែឱកាសរកលុយ មិនមែនមានរហូតទេសម្រាប់អ្នកចម្រៀង។ ពេលនេះ ទីផ្សារមានការប្រកួតប្រជែងខ្លាំង ដូច្នេះកាន់តែត្រូវខំប្រឹងទៀត៕

0 comments: