Friday, July 12, 2013

ទុស្សេខ្សែភ្លើងឆេះបំផ្លាញផ្ទះប្រជាពលរដ្ឋ៣ខ្នង នៅសង្កាត់ក្បាលកោះ

Published by សមាគម និងវិទ្យុសំលេងជនពិការភ្នែក on Friday, July 12, 2013  | No comments

ភ្នំពេញ ៖ ផ្ទះប្រជាពលរដ្ឋ ចំនួន ៣ខ្នង  ដែលស្ថិតនៅភូមិជ្រោយអំពិល សង្កាត់ ក្បាលកោះ ខណ្ឌមានជ័យ ត្រូវបានអគ្គិភ័យ  ឆេះបំផ្លាញ អស់គ្មានសល់ រួមទាំងទ្រព្យ សម្បត្ដិ ដែលនៅក្នុងផ្ទះ ប៉ុន្ដែ មិនទាន់មាន ការបញ្ជាក់ពីទំហំ នៃការខូចខាតនៅឡើយនោះទេ ។
យោងតាមសេចក្ដីរាយការណ៍ ពីកន្លែង កើតហេតុបានឱ្យដឹងថា គ្រោះអគ្គិភ័យខាងលើនេះ បានកើតឡើងនៅវេលាម៉ោង ប្រមាណ ២ និង១០នាទីរសៀល ថ្ងៃទី១២ ខែកក្កដា ឆ្នាំ ២០១៣ ដែលតាមសេចក្ដី រាយការណ៍ជាជំហានដំបូង ដាក់ការសង្ស័យ ទៅលើករណីទុស្សេខ្សែភ្លើង ដោយសារតែ ភ្លើងនៅទីនោះ បានដាច់ហើយពេលភ្លើងមកវិញ ក៏កើតមានអគ្គិភ័យតែម្ដង ។
បើយោងតាមសេចក្ដីរាយការណ៍ ក្រោយ ពីមានព័ត៌មាន នៃគ្រោះអគ្គិភ័យខាងលើ នេះកើតឡើង រថយន្ដពន្លត់អគ្គិភ័យជាច្រើន គ្រឿងត្រូវបានបញ្ជូន ទៅជួយអន្ដរាគមន៍ ភ្លាមៗក្នុងនោះ រថយន្ដ៣គ្រឿង មកពីខណ្ឌ មានជ័យ និងរថយន្ដ ២គ្រឿងផ្សេងទៀត មកពីស្រុកកៀនស្វាយ ខេត្ដកណ្ដាល ។ប៉ុន្ដែ  បើទោះបីមានការជួយអន្ដរាគមន៍ ពីសំណាក់ សមត្ថកិច្ច និងអាជ្ញាធរ ក៏ភ្លើងមិនត្រូវបាន រលត់ទាំងស្រុង ហើយឆេះអស់ចំនួន ៣ខ្នង។
យោងតាមប្រភពព័ត៌មានពីអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា ប្រជា ពលរដ្ឋទាំង ៣គ្រួសារ ដែលត្រូវអគ្គិភ័យ ឆាបឆេះខាងលើនេះ រួមមាន លោក គង់ ឃាង អាយុ ៥៦ឆ្នាំ មុខរបរ លក់បាយដែល ផ្ទះរបស់គាត់ មានទំហំ ៥គុណ៦ម៉ែត្រ ធ្វើ ពីឈើ លោក ប៊ុត ឡា អាយុ ៥៥ឆ្នាំ រត់ ម៉ូតូកង់ ៣ ទំហំ ៧គុណ៨ម៉ែត្រ និងលោក ឌី សុខា អាយុ ៥៥ឆ្នាំ មុខរបរ នៅផ្ទះដែល មានទំហំ ៥គុណ៦ម៉ែត្រ ។
យោងតាមប្រជាពលរដ្ឋ នៅកន្លែងកើត ហេតុ បានបន្ដថា មុនពេលមានអគ្គិភ័យនេះ គឺប្រជាពលរដ្ឋក្នុងភូមិ ផ្ទះរបស់ពួកគាត់ ដាច់ភ្លើង ហើយពេលភ្លើងភ្លឺឡើងវិញក៏ឆេះ តែម្ដង ដែលពួកគាត់សង្ស័យថា ជាករណី ទុស្សេខ្សែភ្លើង ។
ជាមួយគ្នានេះ ក្រោយកើតហេតុភ្លាម អាជ្ញាធរ ខណ្ឌមានជ័យ ដឹកនាំដោយលោក អភិបាលរងខណ្ឌ ហៀក ចាន់លាង មេបញ្ជា ការអាវុធហត្ថ លោក សៀង ឆាយ អធិការ រងនគរបាល លោក តេង ស៊ីណូ ចៅសង្កាត់ ក្បាលកោះ និងក្រុមយុវជនសង្កាត់ជាច្រើន នាក់ផ្សេងទៀត ចុះទៅពិនិត្យមើលនៅ កន្លែងកើតហេតុផងដែរ ៕
ប្រភពៈ ដើមអម្ពិល

About the Author

Write admin description here..

0 comments:

    If you would like to receive our RSS updates via email, simply enter your email address below click subscribe.

Blogger template. Proudly Powered by Blogger.
back to top