Sunday, July 14, 2013

ចំនួនមនុស្សស្លាប់ កើនឡើង៤៣នាក់ ក្នុងគ្រោះថ្នាក់បាក់ដី នៅប្រទេសចិន

Published by សមាគម និងវិទ្យុសំលេងជនពិការភ្នែក on Sunday, July 14, 2013  | No comments

ចេងឌូ៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិហួ បានដកស្រង់សម្តីក្រុមមន្រ្តីអាជ្ញាធរប្រចាំតំបន់ បានឲ្យដឹងនៅព្រឹកថ្ងៃអាទិត្យ ទី១៤ ខែកក្កដា ឆ្នាំ២០១៣នេះថា ចំនួនអ្នកស្លាប់ ដោយសារការបាក់ដី នៅភាគនិរតី ក្នុងខេត្តចេងឌូ (CHENGDU) នៃប្រទេសចិន បានកើនឡើង៤៣នាក់ បន្ទាប់ពីរកឃើញសាកសពច្រើនជាង២០នាក់។
លោក ចេន យាងជេ (Chen Yangjie) អភិបាលខេត្តរង បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា នៅម៉ោង៩ និង៣០នាទី កាលពីថ្ងៃសៅរិ៍ម្សិលមិញនេះ ក្រុមអ្នកជួយសង្គ្រោះ បានរកឃើញសាកសពចំនួន៤៣នាក់ពីការបាក់ដី ដែលបានកើតឡើងកាលពីព្រឹកថ្ងៃពុធ ទី១០កន្លងទៅនេះ នៅក្នុងភូមិសានស៊ី(Sanxi) ក្នុងទីក្រុងឌូយាង យៀន(Dujiangyan)។
លោក បានបន្ថែមទៀតថា មនុស្សប្រមាណជា១១៨នាក់ ទូទាំងក្រុង បានបាត់ខ្លួន ហើយភាគច្រើន នៃជនរង គ្រោះ គឺជាអ្នកទេសចរ។
គួរបញ្ជាក់ថា ក្នុងគ្រោះបាក់ដី និងភ្លៀងធ្លាក់យ៉ាងខ្លាំងនេះ បានកប់ផ្ទះចំនួន១១ខ្នង និងបានធ្វើខូតខាត ហេដ្ឋារចនាសម្ព័ន្ធជាច្រើន៕
ប្រភពៈ ដើមអម្ពិល

About the Author

Write admin description here..

0 comments:

    If you would like to receive our RSS updates via email, simply enter your email address below click subscribe.

Blogger template. Proudly Powered by Blogger.
back to top