Friday, July 12, 2013

ម៉ូតូបុកម៉ូតូនៅមុខសណ្ឋាគារភ្នំពេញ រងរបួសធ្ងន់៤នាក់

Published by សមាគម និងវិទ្យុសំលេងជនពិការភ្នែក on Friday, July 12, 2013  | No comments

ភ្នំពេញ៖ ជនរងគ្រោះ ចំនួន៤នាក់ ក្នុងនោះ មានទាំង ជនបរទេសម្នាក់ផង បានរងរបួសធ្ងន់ ក្រោយពីពួកគេ បានបើក ម៉ូតូបុកគ្នា នៅតាមផ្លូវព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ ទល់មុខ សណ្ឋាគារ ភ្នំពេញ។
សេចក្តីរាយការណ៍ពី កន្លែងកើតហេតុ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ ខាងលើនេះបាន កើតឡើង នៅយប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៣ ខណៈដែល ជនរងគ្រោះទាំង៤នាក់ ជិះម៉ូតូចំនួន២គ្រឿង បានធ្វើដំណើរ ស្របទិសគ្នា លុះមកដល់ ចំណុចកើតហេតុ ស្រាប់តែបុកគ្នាមួយទំហឹង តែម្តងបណ្តាលឲ្យរងរបួសធ្ងន់ ។
យ៉ាងណាក៏ដោយ សេចក្តីរាយការណ៍ ពីកន្លែងកើតហេតុ មិនបានស្គាល់ អត្តសញ្ញាណ ជនរងគ្រោះទាំង៤នាក់នេះទេ ។ ក្រោយកើតហេតុ ជនរងគ្រោទាំង៤នាក់ ត្រូវបានដឹកបញ្ជូន ទៅកាន់មន្ទីរពេទ្យភ្លាមៗ ខណៈម៉ូតូរបស់ពួកគេ ត្រូវបាននាំយកទៅរក្សាទុក នៅកន្លែងសមត្ថកិច្ច ដើម្បីធ្វើការដោះស្រាយ បន្តទៀត៕
ប្រភពៈ ដើមអម្ពិល

About the Author

Write admin description here..

0 comments:

    If you would like to receive our RSS updates via email, simply enter your email address below click subscribe.

Blogger template. Proudly Powered by Blogger.
back to top