Thursday, July 11, 2013

តារា​ម៉ូដែល​ល្បី​តៃវ៉ាន់​ យក​សាច់​ត្រី​សាល់ម៉ុង​មក​ធ្វើ​ឈុត​ប៊ីគីនី ( មានវីដេអូ)

Published by សមាគម និងវិទ្យុសំលេងជនពិការភ្នែក on Thursday, July 11, 2013  | No comments

រូបថត​ចុង​ក្រោយ​របស់​តារា​ម៉ូដែល​តៃវ៉ាន់​នាង​ Ili Zheng ​កំពុង​ស្ថិត​នៅ​ក្នុង​ការ​រិះគន់​​យ៉ាង​ខ្លាំង​​ព្រោះ​តែ​នាង​បាន​យក​សាច់​ ត្រី​សាល់ម៉ុង​មក​ធ្វើ​ជា​ឈុត​ខោ​អាវ​ទ្រនាប់​​។
​បើ ​តាម​ប្រភព​ពី​បណ្ដាញ​សារព័ត៌មាន​មួយ​ ​បាន​ឲ្យ​ដឹង​ថា ​តារា​ម៉ូដែល​រូប​ស្អាត​ខាង​លើ​​​ប្រហែល​ជា​​យក​ស្ទិល​ការ​តុបតែង​ខ្លួន​នេះ ​ពី​សៀវភៅ​ណែនាំ​ម៉ូដ​សំលៀក​បំពាក់​របស់​តារា​ចម្រៀង​ល្បី​ Lady Gaga។
នៅ ​ក្នុង​ការ​ថត​បង្ហាញ​ម៉ូដ​មួយ​ Leo Liao សហគ្រិន​ម៉ូដ​សំលៀក​បំពាក់​និង​ជា​តន្ត្រីករ​ម្នាក់​ បាន​ឲ្យ​ Ili Zheng យក​សាច់​ត្រី​សាម៉ុង​មក​គ្រប​លើ​ខ្លួន​នាង​ពី​លើ​​ឈុត​ខោអាវ​ក្នុង។
​ ​រូបភាព​​យក​សាច់​ត្រី​មក​គ្រប​ពី​លើ​ដង​ខ្លួនដែល​​បាន​បង្ហោះ​លើ​បណ្ដាញ​ អ៊ីនធឺណិត​​​​នោះ​ បាន​ទទួល​រង​ការ​រិះគន់​យ៉ាង​ដំណំ​​​ពី​អ្នក​និយម​​​លេង​អ៊ីនធឺណិត​មួយ​ ចំនួន​ ​ហើយ​មាន​អ្នក​ខ្លះ​ថែម​ទាំង​​បាន​​ប្រើ​ពាក្យ​​​​​​ថា​ ​”គ្មាន​រស​ជាតិ​”​ ទៀត​ផង​។
ប្រភពៈ Sabaynews

About the Author

Write admin description here..

0 comments:

    If you would like to receive our RSS updates via email, simply enter your email address below click subscribe.

Blogger template. Proudly Powered by Blogger.
back to top