Wednesday, July 10, 2013

សុំម្តាយទៅងូត ទឹកស្រះ លង់ស្លាប់ទាំង ២នាក់បងប្អូន

Published by សមាគម និងវិទ្យុសំលេងជនពិការភ្នែក on Wednesday, July 10, 2013  | No comments

កំពង់ឆ្នាំងៈ កុមារាជាសិស្ស សាលាបឋមសិក្សា មា្សច័ន្ទលាភ ២នាក់បងប្អូនបង្កើត បានលង់ទឹកស្លាប់បាត់ បង់ជីវិតយ៉ាងអណោចអធម នៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៣ ខណៈសុំម្តាយ ទៅហែលទឹកស្រះលេង នៅវាលត្រាញ ខាងជើងបឹងឈូក ស្ថិតក្នុងភូមិទី១ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។
ម្តាយកុមារារងគ្រោះ ឈ្មោះ អ៊ុំ សាវិន អាយុ២៨ឆ្នាំ និងឳពុកឈ្មោះ ឈឿន នឿន អាយុ៣០ឆ្នាំ រស់នៅភូមិឃុំ កើតហេតុខាងលើ បានអោយដឹងថា កូនរបស់គាត់ដែលលង់ទឹកស្លាប់ ទាំង២នាក់បងប្អូន ទី១-មានឈ្មោះ បាត់ នេន អាយុ១០ឆ្នាំ ទី២-ឈ្មោះ បាត់ នីន អាយុ៦ឆ្នាំ បានសុំពួកគាត់ទៅងូតទឹកស្រះ ដែលជារណ្តៅជីកយកអាចម៍ ដីលក់ នៅវេលាម៉ោង១២ថ្ងៃត្រង់ លុះបាត់យូរទើបសង្ស័យ ក៍នាំអ្នកភូមិអោយជួយរក រហូតដល់ម៉ោង៤ ក្នុងថ្ងៃ កើតហេតុ ទើបមុជរកសាកសពកុមារាទាំង២ឃើញ ខណៈទឹកជំរៅជាង២០ម៉ែត្រ ។
ចៅសង្កាត់ខ្សាម លោក ឈួរ ថន បានអោយដឹងថា គ្រួសារកុមាររងគ្រោះទាំង២ គឺជាគ្រួសារទីទ័លក្រលំបាក ។ អ្នកភូមិបានសង្ស័យថា កុមារាទាំងពីរនាក់ទំនងមានម្នាក់លង់ទឹក ឃើញដូច្នេះ ម្នាក់ទៀតក៍ទៅជួយ ប៉ុន្តែ អកុសល ត្រូវលង់ទឹកស្លាប់ទាំង២នាក់តែម្តង ដោយមានសារាយរុំជាប់ជើង ។ 
កុមារារងគ្រោះទាំង២នាក់ ត្រូវបានក្រុមគ្រួសារ និងអ្នកភូមិយកទៅធ្វើបុណ្យតាមប្រពៃណីនៅក្នុងសាលា បុណ្យក្នុងភូមិ យ៉ាងអណោចអធម ក្តុកក្តួល ពីសំណាក់ម្តាយឳពុក ជីដូនជីតា និងអ្នកភូមិជាពន់ពេក ដោយសារតែឳពុកម្តាយ មានជីវភាពក្រខ្សត់ ជាកម្មករឡឥដ្ឋ ៕


ប្រភពៈ ដើមអំពិល

About the Author

Write admin description here..

0 comments:

    If you would like to receive our RSS updates via email, simply enter your email address below click subscribe.

Blogger template. Proudly Powered by Blogger.
back to top