Sunday, July 21, 2013

រំលោភក្មេងស្រី ត្រូវកាត់ទោសប្រហារជីវិត

Published by សមាគម និងវិទ្យុសំលេងជនពិការភ្នែក on Sunday, July 21, 2013  | No comments

បុរស​ជនជាតិ​ចិន​ម្នាក់​ត្រូវបាន​គេ​ដាក់​រហ័ស​នាម​ថា ជា​អ្នកប្រព្រឹត្ត​បទឧក្រិដ្ឋ​ផ្លូវភេទ នៅក្នុង​ប្រទេស​ចិន ត្រូវបាន​កាត់ទោស​ប្រហារជីវិត​ពី​បទ​ចាប់រំលោភ និង​លូកលាន់​ទៅ​លើ​ក្មេងស្រី​តូចៗ ដែល​ខ្លួន​បាន​ប្រព្រឹត្ត​នៅ​ចន្លោះ​ឆ្នាំ ២០០៨ ដល់ ២០១២​។​

​បុរស​ម្នាក់​នេះ​មានឈ្មោះ Zhang Qinghai ជា​កម្មករ​រ៉ែ​ធ្យូង​ថ្ម ត្រូវបាន​រកឃើញ​មាន​ទោស​ពី​បទ​បាន​រំលោភ​ក្មេងស្រី ២​នាក់ ដែល​មាន​អាយុ ៧​ឆ្នាំ និង ៩​ឆ្នាំ ដែល​ត្រូវបាន​កាត់ទោស​នៅ​តុលាការ​នៅភាគ​ខាងកើត​ក្នុង​ខេត្ត Anhui នៃ​ប្រទេស​ចិន​។​

Zhang ក៏​ត្រូវ​មាន​ទោស​ពី​បទ​លូកលាន់ ក្មេងស្រី​៤​នាក់​ផ្សេង​ទៀត​ផង​ដែរ ដែល​ក្មេង​ស្រី​អាយុ​តិចជាងគេ​ក្នុងចំណោម​នោះ គឺ​មាន​អាយុ ៥​ឆ្នាំ​។ តុលាការ​បាន​និយាយថា អ្នកប្រព្រឹត្ត​បទឧក្រិដ្ឋ​ផ្លូវភេទ​នេះ ក៏បាន​ថតរូប​អាក្រាតកាយ​របស់​ក្មេង​ស្រី​ជា​ច្រើន​នាក់​ផងដែរ​។​

Zhang បាន​តាំងចិត្ត​ប្រព្រឹត្ត​បទល្មើស​នេះ​នៅ​ចន្លោះ​ឆ្នាំ ២០០៨ ដល់ ២០១២​។ គាត់​បាន​ល្បួង​ក្មេង​ស្រី​ទាំងនោះ​ដោយ​យក​លេស​ជា​ការទិញ សូ​ដា ឬក៏​ខ្មៅ​ដៃ​អោយ​ពួកគេ ហើយក៏​បាន​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋកម្ម​នេះ​បន្ទាប់ពី​គាត់​បាន​នាំ​ពួកគេ​ទៅ​ច្រក​ផ្លូវ​ដ៏​ស្ងាត់​ដើម្បី​ងាយស្រួល​ក្នុង​ការរំលោភ និង​លូកលាន់​៕
ប្រភពដើមពីៈ HappyCambodia

About the Author

Write admin description here..

0 comments:

    If you would like to receive our RSS updates via email, simply enter your email address below click subscribe.

Blogger template. Proudly Powered by Blogger.
back to top