Friday, July 12, 2013

លីសែង​មិនកាក់កបបែកគំនិតជីករ៉ូងដី ចូលផ្ទះពលរដ្ឋវាយប្លន់ យកទ្រព្យសម្បត្តិមិនបានសម្រេចគេចខ្លួន ត្រូវនគរឃាត់ខ្លួនបាន

Published by សមាគម និងវិទ្យុសំលេងជនពិការភ្នែក on Friday, July 12, 2013  | No comments

កណ្តាលៈ កម្មករលីសែងម្នាក់ ទំនងជាមិនសូវកាក់កប បែកគំនិត ជីកដីរ៉ូង ចូលក្នុងផ្ទះប្រជាពលរដ្ឋ ដើម្បីលួច យកទ្រព្យសម្បត្តិ និងវាយជនរងគ្រោះ ២ នាក់ ប្តី-ប្រពន្ធ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ រួចហើយរត់គេចខ្លួន ប៉ុន្តែ ត្រូវ នគរបាលធ្វើការស្រាវជ្រាវឃាត់ខ្លួនបាន និងកសាងសំណុំរឿង បញ្ជូនមកកាន់ស្នងការដ្ឋាន ដើម្បីចាត់ការ ទៅតាម នីតិវិធីនៃច្បាប់ ។
ហេតុការណ៍នេះ កើតឡើង កាលពីវេលាម៉ោង ០០និង៣០នាទី ឈានចូលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៣ ស្ថិត នៅក្នុងលំនៅដ្ឋាន របស់ជនរងគ្រោះ ភូមិកំពង់ថ្កុល ឃុំ សំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ។
លោក ម៉ុយ ចាន់ពេជ្រ អធិការ នគរបាលស្រុកកោះធំ បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ យ៉ាន់ រស់ ហៅហាក់ ភេទប្រុស អាយុ ២៩ ឆ្នាំ មានមុខរបរ ជាកម្មករលីសែង រស់នៅក្នុងភូមិជំនីក ឃុំកំពង់រាប ស្រុក ព្រៃកប្បាស ខេត្ត តាកែវ បច្ចុប្បន្នស្នាក់នៅផ្ទះជួល ជិតផ្ទះជនរងគ្រោះ ត្រូវឃាត់ខ្លួនបន្ទាប់ពីជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹង។ ចំណែកឯ ជនរងគ្រោះប្តីឈ្មោះ យ៉ុង សារុន អាយុ ២៩ ឆ្នាំ មានមុខរបរ ជាជាងផ្សារដែក រងរបួសស្មាស្តាំ ទ្រូង ខាងស្តាំ និងក និងប្រពន្ធឈ្មោះ ទូច ស្រីលក្ខ័ណ អាយុ ២៤ ឆ្នាំ រងរបួស បែកក្បាល ។
លោកអធិការ បានបន្តទៀតថា បើយោងតាម ការសារភាពរបស់ជនសង្ស័យវិញ បានឲ្យដឹងថា កាលពីវេលាម៉ោង ០០ និង៣០នាទីរូបគេបានចេញផ្ទះជួល យកកាំបិទមួយ ដើរទៅជីករ៉ូងដីក្រោមជញ្ជាំងផ្ទះជន រងគ្រោះ ចូលទីក្នុង ផ្ទះដើម្បីលួចយកទ្រព្យសម្បត្តិ លុះរហូតដល់ម៉ោង ៤ទាបភ្លឺ ទើបគេយកដែកទីបមួយដើម ទៅគាស់ទ្វារ បន្ទប់ជន រងគ្រោះ ចូលទៅវាយជនរងគ្រោះ រួមទាំងប្រពន្ធ បណ្តាលឲ្យរងរបួសយ៉ាងដំណំ ដើម្បីប្លន់យកទ្រព្យសម្បត្តិ ប៉ុន្តែ ត្រូវជនរងគ្រោះ ២ នាក់ ប្តី-ប្រពន្ធ ស្រែកឆោឡោឡើងដឹងដល់ អ្នកជិតខាង ទើបធ្វើឲ្យជនសង្ស័យ រត់លូនចេញ មកវិញ រត់គេចខ្លួនបាត់ ក្រោយពេលកើតហេតុ ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹង ឲ្យនគរបាលជួយអន្ត រាគមន៍ ។
លោកបានបន្តថា បន្ទាប់ពីទទួលបានពាក្យបណ្តឹង ពីជនរងគ្រោះហើយនោះ លោកបានបញ្ជាកម្លាំងឲ្យ ខិតខំស្រាវ ជ្រាវរកចាប់ខ្លួនជនសង្ស័យឲ្យខាងតែបាន ដើម្បីយកមកផ្តន្ទាទោស ឲ្យស្របទៅតាមទោស កំហុសរបស់គេ ម្យ៉ាង វិញទៀត ដោយមានពន្លឺមួយចំនួន ពីជនរងគ្រោះ ទើបឈានទៅឃាត់ខ្លួនជនសង្ស័យតែម្តងទៅ ។ 
បច្ចុប្បន្ន កម្លាំង កំពុងកសាងសំណុំរឿង បញ្ជូនមកកាន់ស្នងការដ្ឋាន ដើម្បីចាត់ការបន្ត ទៅតាមនីតិវិធីច្បាប់ ៕
ប្រភពៈ ដើមអម្ពិល

About the Author

Write admin description here..

0 comments:

    If you would like to receive our RSS updates via email, simply enter your email address below click subscribe.

Blogger template. Proudly Powered by Blogger.
back to top