Tuesday, July 16, 2013

ស្រវឹង​ជិះ​ម៉ូតូឌុប​គ្នា ទៅបុក​រង្វង់​មូល​ចោមចៅ របួស​បីនាក់​

Published by សមាគម និងវិទ្យុសំលេងជនពិការភ្នែក on Tuesday, July 16, 2013  | No comments

ភ្នំពេញ: បុរស​៣​នាក់ បានទទួល​រងរបួស​ធ្ងន់​និង​ស្រាល ក្រោយពី​ជិះ​ម៉ូតូឌុប​គ្នា​ទាំង​ស្រវឹង ទៅបុក​ខឿន​រង្វង់​មូល រួច​ជ្រុល​ទៅបុក​រថយន្ត​ឡិច​ស៊ី​ស កាលពី​វេលា​ម៉ោង ៩​និង​៤០​នាទី​យប់ ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៣ តាម​បណ្តោយ​មហាវិថី​សហព័ន្ធរុស្ស៊ី ចំណុច​រង្វង់​មូល​ចោមចៅ ស្ថិតក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​
​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា អ្នករងរបួស​ទាំងបី​នាក់​ខាងលើ ជិះ​ម៉ូតូ​ម៉ាក​ហុងដា C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ស្ពឺ 1A-9845 ធ្វើដំណើរ​តាម​បណ្តោយ​មហាវិថី​សហព័ន្ធរុស្ស៊ី ក្នុងទិសដៅ​ពី​លិចទៅ​កើត លុះ​មកដល់​ចំណុច​រង្វង់​មូល​ចោមចៅ ម៉ូតូ​បាន​រេ​ចង្កូត​ទៅបុក​ខឿន​រង្វង់​មូល រួច​ជ្រុល​ទៅបុក​រថយន្ត​ឡិច​ស៊ី​ស​RX300 ពណ៌​ស អត់​ចាំ​ស្លាក​លេខ បណ្តាលឱ្យ​ដួល​បោក​នឹង​ថ្នល់ ចំណែក​រថយន្ត​បាន​បើក​គេច​បាត់​។​
​ជនរងគ្រោះ​ត្រូវ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ ចំណែក​ម៉ូតូ​ជនរងគ្រោះ​ត្រូវ​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​រង់ចាំ​ការដោះស្រាយ​៕​
ប្រភព៖ CEN

About the Author

Write admin description here..

0 comments:

    If you would like to receive our RSS updates via email, simply enter your email address below click subscribe.

Blogger template. Proudly Powered by Blogger.
back to top