Sunday, July 21, 2013

នារី​វ័យ​ក្មេង​ដែល​លោត​ទឹក​ពី​លើ​ស្ពាន​ជ្រោយ​ចង្វា​រក​ឃើញ​សព​ហើយ (មានវីដេអូ)

Published by សមាគម និងវិទ្យុសំលេងជនពិការភ្នែក on Sunday, July 21, 2013  | No comments

ខេត្តកណ្តាល ៖ យុវនារីម្នាក់ដែលលោតទឹកសម្លាប់ ខ្លួនពីលើស្ពានជ្រោយចង្វា កាលពីប៉ុន្មានថ្ងៃមុន ឥឡូវបានអណ្តែតហើយ និងត្រូវរកឃើញកប់ក្នុងដុបកំប្លោកមុខវត្តពាម (នៅទល់មុខសង្កាត់ព្រែកព្នៅ) បង្កឱ្យមានការភ្ញាក់ផ្អើលកាល ពីវេលាម៉ោងប្រហែល១២ថ្ងៃត្រង់ ថ្ងៃទី២១ កក្កដា ២០១៣ ស្ថិតក្នុងភូមិពាម ឃុំសំបួរមាស ស្រុកមុខកំពូល ។

សពនារីវ័យក្មេងម្នាក់នេះត្រូវ បានគេស្គាល់ឈ្មោះ តឹប គឹមហៀង អាយុ១៨ឆ្នាំ ជានិស្សិតឆ្នាំទី១នៃវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានទីលំនៅភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ាហ៊ី ក្រុងប៉ៃលិន ខេត្តប៉ៃលិន បច្ចុប្បន្នស្នាក់នៅ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ក្រុមគ្រួសារសពនារីរងគ្រោះបានឱ្យដឹងថា មូលហេតុដែលបណ្តាលឱ្យនារីរូបនេះលោត ទឹកសម្លាប់ខ្លួនដោយសារតូចចិត្ត នឹងខ្លួនមានជំងឺប្រចាំកាយ តែងតែសន្លប់ជាញឹកញាប់ ហើយនៅមុនថ្ងៃកើតហេតុ ប្រហែល១សប្តាហ៍នាងបាន ដួលសន្លប់នៅក្នុងសាលា។
បច្ចុប្បន្នសពនារីរងគ្រោះត្រូវក្រុម គ្រួសារសាច់ញាតិរបស់ នាងចាត់ចែងយកទៅធ្វើ បុណ្យតាមប្រពៃណីហើយ។
គួររំលឹកផងដែរថា កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១៩ កក្កដា ២០១៣ កន្លងមក គេឃើញនារីម្នាក់ជិះម៉ូតូម៉ាកហ្វីណូ ពណ៌ក្រហមលាយស ពាក់ស្លាកលេខភ្នំពេញ១V៥៥៥៩ ខណៈពេលទៅដល់លើស្ពានជ្រោយ ចង្វារក៏បានចុះពីលើម៉ូតូឡើងលើបង្កាន់ ដៃស្ពានរួចលោតសម្លាប់ ខ្លួនលិចបាត់ទៅក្នុងទឹកតែម្តង៕

ប្រភពពី កោះសន្តិភា

About the Author

Write admin description here..

0 comments:

    If you would like to receive our RSS updates via email, simply enter your email address below click subscribe.

Blogger template. Proudly Powered by Blogger.
back to top