Saturday, July 13, 2013

ជួប ស្រីពៅ ហៅ ណាណា ចង់ល្បី​ក្នុង​អាជីព​សម្ដែង​រឿង តែ​មិន​ហ៊ាន​លះ​បង់​ពេល​វេលា

Published by សមាគម និងវិទ្យុសំលេងជនពិការភ្នែក on Saturday, July 13, 2013  | No comments

ភ្នំពេញៈ តារាសម្តែងស្រស់វ័យក្មេង ទម្រង់មុខកូនកាត់ចិន មានឈ្មោះពិតថា ជួប ស្រីពៅ ហៅ ណាណា បានបង្ហើបប្រាប់ ឲ្យដឹងថា ក្រៅពីការថតជា ឈុតឆាកខារ៉ាអូខេ នាងក៏មានក្តីស្រមៃ ចង់ចាប់យកអាជីពជាច្រើនទៀត នៅក្នុងវិស័យសិល្បៈ។ ទោះជា ណាណា ទើបតែបោះ ជំហានលើវិថីសិល្បៈ មិនយូរប៉ុន្មានក៏ដោយ តែនាងមានក្តីស្រមៃ ចង់ក្លាយជា តារាសម្តែងតួក្រម៉ិចក្រម៉ើមមួយដួង មានឈ្មោះបោះសំឡេង ក្នុងពិភពពោរពេញដោយ ការប្រកួតប្រជែង និងការលះបង់ខ្ពស់នេះ ។
ស្រីស្រស់សម្រស់ឆើតឆាយ វ័យក្មេងសម្បូរមន្តស្នេហ៍ កញ្ញា ណាណា បានប្រាប់ LookingTODAY ឲ្យដឹង កាលពីពេលថ្មីៗនេះថា បច្ចុប្បន្ននាងមាន ការមមាញឹក ជាមួយការងារសិល្បៈច្រើន ទៅលើការថតស្ពតពាណិជ្ជកម្ម និងថតឈុតឆាកខារ៉ាអូខេឲ្យផលិតកម្មច្រើន ។ នាងក៏ជាបុគ្គលិក បម្រើការងារឲ្យ ក្រុមហ៊ុនឯកជនថែមទៀត មិនមានពេលទំនេរទេ ។
តារាស្រីដែលបានបណ្តែតខ្លួន លើវិថីសិល្បៈអស់រយៈពេល ប្រមាណជិត ២ឆ្នាំ ណាណា បានប្រាប់ឲ្យដឹងថា សម្រាប់នាងគឺមានចិត្តស្រលាញ់សិល្បៈ តាំងពីកុមារភាព ទោះជានាងធ្លាប់ជួបបរាជ័យ ក្នុងការចូលប្រឡូកសិល្បៈក៏ដោយ។ ដោយសារតែទឹកចិត្តស្រលាញ់នេះ បានជម្រុញ ឲ្យនាងចូលប្រឡូកសិល្បៈ រហូតទទួលបានជោគជ័យ គួរឲ្យរំភើបចិត្តនឹកស្មានមិន ដល់ថា មានថ្ងៃនេះទេ។
បុប្ផាក្រពុំមានដើមកំណើត នៅលើទឹកដីខេត្ត កោះកុង កញ្ញា ណាណា បានប្រាប់ឲ្យដឹងបន្ថែមទៀតថា "ក្រៅពីការថតឈុតខារ៉ាអូខេ ខ្ញុំក៏មានក្តីស្រមៃចង់ក្លាយជា តារាសម្តែងតួក្រម៉ិចក្រម៉ើម ដូចតារាស្រីដទៃ ។ ម្យ៉ាងកន្លងមក ខ្ញុំក៏មិនធ្លាប់បានសាកល្បង ក្នុងការសម្តែងរឿងទេ ដូច្នេះបើសិនជា មានឱកាស ខ្ញុំនឹងក្រសោបយកតំណែង តួឯកនៅក្នុងរឿងណាមួយ ដូចក្នុងក្តីស្រមៃរបស់ខ្ញុំ "។
តារាសម្តែងវ័យជាង ២០ឆ្នាំ ហាក់លេចមុខជាច្រើន តាមរយៈការសម្តែងខារ៉ាអូខេបទចម្រៀង នៅតាមបណ្តាផលិតកម្មក្នុងស្រុកធំៗ ជាច្រើន កញ្ញា ណាណា បានប្រាប់ ឲ្យដឹងទៀតថា កន្លងមកធ្លាប់មានខាងផលិតកម្ម ទាក់ទងហៅនាងឲ្យថតរឿងបន្តបន្ទាប់ គ្រាន់តែមិនទាន់មានពេលគ្រប់គ្រាន់ ក្នុងការទទួលថតរឿង។ ដូច្នេះទើបធ្វើឲ្យនាងសម្រេចចិត្ត ដោយបង្ខំចិត្តមិនទទួលយក ទាំងដែលនាងស្រលាញ់ចង់ក្លាយ ជាតារាសម្តែងរឿង ជាយូរមកហើយនោះ ។ នៅពេលណា ដែលនាង ពេលទំនេរ នាងក៏ចង់សាកល្បងសមត្ថភាព ក្នុងការសម្តែងរឿង និងការច្រៀងចម្រៀង ជាភាសាបរទេសទៀតផង ដើម្បីឲ្យធ្វើឲ្យ សន្ទុះកេរ្តិ៍ឈ្មោះរបស់នាងកាន់ តែមានប្រជាប្រិយភាព និងសន្ទុះនៃការគាំទ្រកាន់តែច្រើន ជាងមុន។
គួរបញ្ជាក់ថា កញ្ញា ជួប ស្រីពៅ ហៅ ណាណា គឺជាអតីត Freshie Girl ឆ្នាំ២០១១ជាប់ ក្នុងចំណោមបេក្ខជន២០នាក់ នាងត្រូវបានមហាជនទូទៅ និងមិត្តៗស្រទាប់យុវវ័យស្គាល់ច្រើន តាមរយៈការសម្តែងខារ៉ាអូខេ ក្នុងបទចម្រៀងមួយចំនួន ដែលមានដូចជាបទ "ឈឺឡើងលែងចង់ឈឺ" និងបទ "នៅក្បែរគេយូរទៅ អូនគង់ភ្លេចបង" ។ មិនតែប៉ុណ្ណោះ ជួប ស្រីពៅ ក៏ត្រូវបានគេស្គាល់យ៉ាងច្បាស់ តាមរយៈស្ពតពាណិជ្ជកម្ម របស់ក្រុមហ៊ុនទូរស័ព្ទ qb និងស្ពតពាណិជ្ជកម្មម៉ូតូ Suzuki Nex ទៀតផង៕
ប្រភពៈ lookingtoday

About the Author

Write admin description here..

0 comments:

    If you would like to receive our RSS updates via email, simply enter your email address below click subscribe.

Blogger template. Proudly Powered by Blogger.
back to top