Friday, July 12, 2013

រថយន្តកាមរីឆ្លាម បើកបុករបាំងដែក ចែកទ្រូងផ្លូវ បាក់អស់៨ផ្ទាំង នៅផ្លូវព្រះមុនីវង្ស

Published by សមាគម និងវិទ្យុសំលេងជនពិការភ្នែក on Friday, July 12, 2013  | No comments

ភ្នំពេញ៖ របាំងដែកចែក ទ្រូងផ្លូវចំនួន៨ផ្ទាំង មួយកន្លែង ស្ថិតនៅតាម បណ្តោយផ្លូវព្រះមុនីវង្ស នៅមុខភោជនីយ៍ដ្ឋាន ប៉ោកី ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន ត្រូវរថយន្ត បើកដោយ បុរសម្នាក់ ស្រវឹងស្រា បុករះយ៉ាងពេញទំហឹង បាក់រៀបស្មើដី កាលពីវេលាម៉ោង ២ និង៣០នាទី យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០១៣។
យោងតាម ប្រភពព័ត៌មាន ពីកន្លែងកើតហេតុបាន ឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្តមួយគ្រឿង ម៉ាកកាមរីឆ្លាម ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 2I 4151 បើកបរដោយ បុរសម្នាក់ ស្ថិតក្នុងស្ថានភាព ស្រវឹងស្រា តាមបណ្តោយផ្លូវ ព្រះមុនីវង្ស ក្នុងទិសដៅ ពីត្បូងទៅជើង ដោយបានបើកបរក្នុង ល្បឿនយ៉ាងលឿន រេចុះរេ ឡើងពេញផ្លូវ ខណៈបើកមកដល់ចំណុចកើតហេតុ ខាងលើនេះស្រាប់តែរេចង្កូតទៅ ខាងឆ្វេងដៃ បុករបាំងដែក ចែកទ្រូងផ្លូវ បាក់អសចំនួន ៨ ផ្ទាំងដាច់រាយប៉ាយ ពេញផ្លូវ ហើយរថយន្តបុកធ្លាយពីម្ខាង ទៅម្ខាង នឹងបណ្តាលឲ្យ ក្បាលរថយន្ត ផ្នែកខាងមុខខ្ទេចទាំងស្រុង នឹងកង់ខាងមុខត្រូវដាច់ខ្ទាត ចេញពីរថយន្ត ។
ប៉ុន្តែក្នុងហេតុការណ៍ ដ៏គួរឲ្យភ្ញាក់ផ្អើលនេះមិនបណ្តាលឲ្យមនុស្សណាម្នាក់ ត្រូវរងរបួសធ្ងន់ធ្ងរនោះទេ ហើយលើសពីនេះក្រោយ កើតហេតុអ្នកបើកបរ រថយន្តបង្កបានចុះពីលើរថយន្តរត់គេចខ្លួន បាត់ដោយសុវត្ថិភាព ដោយទុករថយន្តចោលកន្លែង។
សមត្ថកិច្ចបានបញ្ជាក់ថា បន្ទាប់ពីមានហេតុការណ៍នេះសមត្ថកិច្ច មូលដ្ឋាន បានសហការជាមួយ នគរបាល ជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះវាស់វែងអូស យករថយន្តបង្កហេតុនេះ ទៅរក្សាទុកនៅការិយា ល័យចរាចរណ៍ជើងគោក រាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់ ។ គ្រោះថ្នាក់ត្រូវបានសមត្ថកិច្ចប្រាប់ថា បង្កឡើងដោយសារ រថយន្តបង្កបើកបរ ក្នុងល្បឿនលឿនពេកទើបបានជាធ្វើឲ្យរេចង្កូត បុករបាំងដែកយ៉ាងពេញទំហឹងតែម្តង៕
ប្រភពៈ ដើមអម្ពិល

About the Author

Write admin description here..

0 comments:

    If you would like to receive our RSS updates via email, simply enter your email address below click subscribe.

Blogger template. Proudly Powered by Blogger.
back to top