Monday, July 15, 2013

ចេញពី​ធ្វើការ​ត្រូវ​រថយន្ដ​បុក​ប៉ើង​ជិត​៦​ម៉ែត្រ​សន្លប់​ស្ដូក​រថយន្ដ​បង្ក​បើក​រត់គេច​បាត់​

Published by សមាគម និងវិទ្យុសំលេងជនពិការភ្នែក on Monday, July 15, 2013  | No comments

ខេត្ដកំពង់ឆ្នាំង​ ៖​ ស្ដ្រី​ម្នាក់​ត្រូវ​បាន​រថ​ យន្ដ​មួយ​គ្រឿង​បុក​ប៉ើង​ជិត​៦​ម៉ែត្រ​បណ្ដាល​ឱ្យ​សន្លប់​ស្ដូកស្ដឹង​កណ្ដាល​ទ្រូងផ្លូវ​ ខណៈ​ ដែល​ចេញពី​ធ្វើការ​ដើរ​ឆ្លងផ្លូវ​ហើយ​ត្រូវ​ ដឹក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ដកំពង់ឆ្នាំង​ ។​
​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២០​ ថ្ងៃ​ទី​១៣​ ខែកក្កដា​ ឆ្នាំ​២០១៣​ នៅ​ចំណុច​ស្លាក​ប៉ាយ​សាន​ដេ​ ស្ថិត​ក្នុងភូមិ​ទួល​ក្រឡាញ់​ សង្កាត់​កំពង់​ ឆ្នាំង​ ក្រុង​កំពង់ឆ្នាំង​ ។​
​នគរបាល​ចរាចរ​បានឱ្យ​ដឹង​ថា​ ស្ដ្រី​ រង​គ្រោះ​ដែល​ត្រូវ​រថយន្ដ​បុក​បណ្ដាល​ឱ្យ​សន្លប់​មានឈ្មោះ​រី​ ស្រី​ អាយុ​៤៥​ឆ្នាំ​ មាន​ ស្រុក​កំណើត​ ភូមិ​ប៉ប្រក​ ឃុំ​សំរោង​ សែន​ ស្រុក​កំពង់លែង​ ខេត្ដកំពង់ឆ្នាំង​ ធ្វើការ​ជា​អ្នក​លាងចាន​នៅ​ក្នុង​ភោជនីយដ្ឋាន​អង្គរ​ថ្មី​ ។​
​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា​ ជន​រង​គ្រោះ​បាន​ចេញពី​ធ្វើការ​ ដើរ​ឆ្លងផ្លូវ​ទៅ​កន្លែង​ស្នាក់​នៅ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ ពេល​មក​ដល់​ចំណុច​ កើតហេតុ​មាន​រថយន្ដ​មួយ​គ្រឿង​មិន​ស្គាល់​ម៉ាក​បើក​យ៉ាង​លឿន​ក្នុង​ទិស​ដៅ​ពី​ ជើង​ទៅ​ត្បូង​ហើយ​បាន​បុក​ស្ដ្រី​រង​គ្រោះ​ ពេញ​មួយ​ទំហឹង​ប៉ើង​ខ្ទាត​បោក​ទៅ​នឹង​ថ្នល់​បណ្ដាល​ឱ្យ​សន្លប់​ស្ដូកស្ដឹង​រួច​រថយន្ដ​បង្ក​បាន​បន្ថែម​ល្បឿន​រត់គេច​បាត់​ស្រមោល​តែ​ម្ដង​ ។​
​ក្រោយ​ពេល​កើតហេតុ​ស្ដ្រី​រង​គ្រោះ​ ត្រូវ​បាន​រថយន្ដ​ល្បាត​របស់​នគរបាល​ដឹក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ដ​ កំពង់ឆ្នាំង​ ៕
ប្រភពពីនគរវត្ត

About the Author

Write admin description here..

0 comments:

    If you would like to receive our RSS updates via email, simply enter your email address below click subscribe.

Blogger template. Proudly Powered by Blogger.
back to top