Wednesday, July 10, 2013

រថយន្ត ហាយឡេនឌ័រ បើកលឿនបុកគូថ រថយន្តកាមរី ឆ្លាមខ្ទេច គាបជាប់គ្នា នៅស្តុបបូកគោ

Published by សមាគម និងវិទ្យុសំលេងជនពិការភ្នែក on Wednesday, July 10, 2013  | No comments

ភ្នំពេញ៖ រថយន្តពីរគ្រឿង ត្រូវរងនៅការ ខូចខាតយ៉ាងដំណំ ដោយ១គ្រឿង ម៉ាកហាយឡេនឌ័រ បើកបរ ដោយស្រ្តី ២នាក់ ក្នុងល្បឿនលឿន ជ្រុលទៅបុកគូថ រថយន្តកាម រីឆ្លាម មួយគ្រឿង ដែលកំពុងបើកបរ ពីមុខពេញទំហឹង កាលពីវេលា ម៉ោង ២៣ និង ២០នាទីយប់ ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៣  នៅចំណុចផ្លូវម៉ៅសេទុង កែងផ្លូវព្រះមុនីវង្សក្នុង សង្កាត់បឹងត្របែក ខណ្ឌចំការមន ។
សាក្សីដែលបានឃើញ ហេតុការណ៍ខាងលើនេះ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ រថយន្តមួយគ្រឿង ម៉ាកកាមរីឆ្លាម ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2C-6650 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយ ផ្លូវម៉ៅសេទុង ក្នុងទិសដៅពីលិចទៅកើត ដោយបានបើកបរ ក្នុងល្បឿនល្មម រហូតមកដល់ចំណុចជិត ស្តុបបូកគោ ស្រាប់តែមាន ស្រ្តី២នាក់ ដែលកំពុងបើកបររថយន្តហាយឡេនឌ័រ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2M-8177  មួយគ្រឿង ក្នុងល្បឿនលឿន តាមក្រោយរថយន្តកាមរីឆ្លាមនោះ ក៏ស្រាប់តែរថយន្តហាយឡេនឌ័រ ជ្រុលល្បឿនទៅបុកចំគូថ រថយន្តកាមរីឆ្លាម ពេញទំហឹង ហើយរុញទៅមុខជាង ២០ ម៉ែត្រ បណ្តាលឲ្យរថយន្តទាំងពីរគ្រឿង គាបជាប់គ្នា ខូចខាតទាំងស្រុង ។
គួរបញ្ជាក់ថា គ្រោះថ្នាក់នេះ មិនបណ្តាលឲ្យមនុស្សណាម្នាក់ ត្រូវរងរបួសឡើយ ប៉ុន្តែក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកអន្តរាគមន៍សម្របសម្រួលដោយ តម្រូវ ឲ្យម្ចាស់រថយន្តហាយឡេនឌ័រចេញសង ថ្លៃ ខូចខាតជូនម្ចាស់រថយន្តកាមរីឆ្លាម ព្រោះគ្រោះថ្នាក់នេះបង្កឡើងដោយសារថយន្តហាយឡេនឌ័រ ។ ភ្លាមៗ នោះម្ចាស់រថយន្តហាយឡេនឌ័រ បានសងប្រាក់ទៅ ឲ្យម្ចាស់រថយន្តកាមរីឆ្លាម យកជួសជុលរថយន្តឡើងវិញ ទាំងស្រុងតែម្តង ដើម្បីបញ្ចប់រឿង ព្រោះមិនចង់វែងឆ្ងាយតទៅទៀត៕
ប្រភព ដើមអម្ពិល

About the Author

Write admin description here..

0 comments:

    If you would like to receive our RSS updates via email, simply enter your email address below click subscribe.

Blogger template. Proudly Powered by Blogger.
back to top