Thursday, July 18, 2013

ឡិច​ស៊ីស​៤៧០​​បើក​លឿន​ពេក​ ជ្រុល​ទៅ​បុក​ខឿន​ចិញ្ចើម​ផ្លូវ​ និង​ខឿន​សួន​ច្បារ​ របួស​​ស្រាល​​២​នាក់

Published by សមាគម និងវិទ្យុសំលេងជនពិការភ្នែក on Thursday, July 18, 2013  | No comments

រាជ​ធានី​ភ្នំពេញ​៖ បុរស​ម្នាក់​បើក​រថយន្ត​​ឡិច​ស៊ីស​៤៧​០​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំ​ពេញ​ 2T​ 0090​ បើក​លឿន​ពេក​ ដល់​ចំណុច​​ផ្លូវ​កោង​បួង​ចង្កូត​មិន​ទាន់​ជ្រុល​​ទៅ​បុក​ខឿន​ចិញ្ចើម​ផ្លូវ​
ហើយជ្រុលទៅបុករបាំងថ្មដាក់បាំងនៅក្រោមស្ពានអាកាស៧មករា បាក់អស់មួយកង់ រថយន្តនៅមិនទាន់អស់ល្បឿនទៀត ហោះទៅបុកខឿនសួនច្បារ​បាក់បែកអស់ជាច្រើនកង់ ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១១និង៤៥នាទី យប់ថ្ងៃទី១៧ កក្កដា នៅក្រោមស្ពានអាកាស៧មករា
តាមមហាវិថីកម្ពុជាក្រោម ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ។
ប្រភពព័ត៌មានពីសមត្ថមិច្ចគោលដៅស្ពានអាកាស៧មករាបានឲ្យដឹងថា រថយន្តបង្កខាងលើបើកលឿនពេក តាមមហាវិថីកម្ពុជាក្រោមក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចខាងលើជាផ្លូវកោង​ រថយន្តបត់ស្តាំបួងចង្កូតខ្លំាងពេកបានជ្រុលទៅបុកខឿនចិញ្ចើមផ្លូវ​ធ្វើឲ្យខូចខាតតិចតួច​ ហើយរថយន្តជ្រុលទៅបុក​របាំង​ថ្មដាក់បាំងនៅក្រោមស្ពាន បណ្តាលឲ្យបាក់អស់មួយកង់ រថយន្តបង្កនៅតែមិនទាន់អស់ល្បឿនបានផ្លោងទៅបុក ខឿនសួនច្បារធ្វើឲ្យបែកខូចខាត​អស់ជាច្រើន​កង់​ទៀត ធ្វើឲ្យអ្នកជិះក្នុងរថយន្ត២នាក់ រងរបួសស្រាល ។
ក្រោយពេលកើតហេតុ អ្នកបើកនិងរថយន្តដែលរងការខូចខាតយ៉ាងដំណំ ត្រូវនគរបាលចរាចរណ៍ឃាត់យកទៅធ្វើការដោះស្រាយ នៅការិយាល័យ​នគរបាល​ចរាចរណ៍ផ្លូវគោក ៕

About the Author

Write admin description here..

0 comments:

    If you would like to receive our RSS updates via email, simply enter your email address below click subscribe.

Blogger template. Proudly Powered by Blogger.
back to top