Thursday, July 11, 2013

សពស្រ្តីម្នាក់ ត្រូវបាន ឪពុកបង្កើត ប្រទះឃើញ នៅក្នុងផ្ទះ មានសភាព អាក្រាតកាយ សង្ស័យ រំលោភសម្លាប់

Published by សមាគម និងវិទ្យុសំលេងជនពិការភ្នែក on Thursday, July 11, 2013  | No comments

បាត់ដំបងៈ សពស្រ្តីម្នាក់ត្រូវបានឪពុកបង្កើត ដែលនៅផ្ទះផ្សេងគ្នា បានចូលទៅក្នុងផ្ទះ ក៏ប្រទះឃើញនៅក្នុងផ្ទះ មានសភាព អាក្រាតកាយ កាលពីវេលាម៉ោង៥និង២០នាទី ល្ងាចថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៣ នៅចំណុចភូមិ.ឃុំរស្មីសង្ហា ស្រុក រតនៈមណ្ឌល ខេត្តបាត់ដំបង បច្ចុប្បន្នសមត្ថកិច្ចជំនាញ កំពុងធ្វើការស្រាវជ្រាវ និងពិនិត្យធ្វើកោសល្យវិច្ច័យលើសព ដោយ សង្កេតឃើញថា មានស្នាមម្រាមដៃច្របាច់ក និងមានទឹកកាម នៅក្នុងប្រដាប់ភេទ ជនរងគ្រោះសង្ស័យ រំលោភហើយសម្លាប់។
តាមប្រភពព័ត៌មាន ពីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះ ដែលត្រូវឃាតកសម្លាប់នោះ មានឈ្មោះ លឹម រ៉ាត់ ភេទស្រី អាយុ ៣៨ឆ្នាំ មានទីលំនៅភូមិ.ឃុំរស្មីសង្ហាស្រុករតនៈមណ្ឌល។
ប្រភពដដែលបានបន្តថា ស្រ្តីរងគ្រោះធ្លាប់មានប្តីទី១ ទី២ រួច២ដងហើយ តែពេលថ្មីៗនេះ មានបុរសម្នាក់ បានស្តីដណ្តឹង រហូត ជិតដល់ថ្ងៃរៀបការ ជាលើកទី៣ហើយដែរ។ បើតាមឪពុកបង្កើត បាននិយាយប្រាប់សមត្ថកិច្ចថា រាល់ថ្ងៃកូនស្រី (ជនរងគ្រោះ) មិនដែលមកដេក ក្នុងផ្ទះកើតហេតុទេ គឺនាងដេកនៅផ្ទះឪពុក តែថ្ងៃកើតហេតុ ស្រាប់តែនាងមកដេកផ្ទះកើតហេតុ ក្រោយពី បានទទួលទូស័ព្ទពីបុរសម្នាក់។
តាមសាក្សីបានប្រាប់ សមត្ថកិច្ចថា មុនពេលកើតហេតុ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៣ មានម៉ូតូ១គ្រឿង បានជិះចូលទៅផ្ទះ ជនរងគ្រោះ ពេលម៉ោងប្រហែល ៧យប់ ហើយមិនដឹងថា ជាម៉ូតូរបស់អ្នកណានោះទេ ហើយក៏មិនដឹងចេញទៅវិញ ថ្មើរណា ដែរ។ លុះព្រឹកឡើងចូលថ្ងៃទី១១ ខែកក្កដា ឪពុកបង្កើតជនរងគ្រោះ បានចូលទៅក្នុងផ្ទះកូនស្រីរបស់គាត់ ក៏ប្រទះឃើញសព កូនស្រី មានសភាពអាក្រាតកាយ ស្លាប់បាត់ទៅហើយ។ ក្រោយពីបានឃើញហើយ ក៏មានការផ្អើលឆោឡោ ដល់អ្នកជិតខាង មកចោមរោមមើល រួចនាំគ្នាប្តឹងសមត្ថកិច្ច ឲ្យមកជួយពិនិត្យមើល និងស្រាវជ្រាវបន្ត។
ក្រោយពីសមត្ថកិច្ច ទាំងខាងអាវុធហត្ថ ស្រុក និងខេត្ត និងនគរបាលស្រុក បានសហការគ្នា ចុះពិនិត្យដល់កន្លែងកើតហេតុ និងធ្វើការស្រាវជ្រាវ ព្រមទាំងធ្វើ កោសលវិច័យ លើសពជនរងគ្រោះ ឃើញមានស្នាមម្រាមដៃច្របាច់ក និងមានទឹកកាម នៅមាត់ប្រដាប់ភេទ ជនរងគ្រោះ ហើយមានពូថៅ នៅជិតកន្លែងកើតហេតុ១ផងដែរ។ និងបានបន្តសាកសួរ ជនពាក់ព័ន្ធដូច ជាប្តីទី១ ទី២ និងប្តីទី៣ (គូដណ្តឹង) តើអ្នកជិះម៉ូតូ ចូលផ្ទះជនរងគ្រោះ មុនពេលកើតហេតុនោះជានណា ? បច្ចុប្បន្នសមត្ថកិច្ច ពុំទាន់បានធ្វើការសន្និដ្ឋាន និងព័ត៌មាន ពុំជាក់លាក់ណាមួយនៅឡើយទេ ដោយកំពុងធ្វើការស្រាវជ្រាវ នៅឡើយ។ ឯព័ត៌មាន ពិស្តារយើងរង់ចាំតាមដានបន្តទៀត នៅពេលក្រោយ៕
ប្រភព ដើមអម្ពិល

About the Author

Write admin description here..

0 comments:

    If you would like to receive our RSS updates via email, simply enter your email address below click subscribe.

Blogger template. Proudly Powered by Blogger.
back to top