Sunday, July 21, 2013

ឆេះ​ផ្ទះ​លេខា​គណ​បក្ស​ សង្រ្គោះ​​ជាតិ​ ​ប្រចាំ​ស្រុក​ព្រះ​នេត​ព្រះ​ សង្ស័យ​មាន​គេ​លួច​ដុត​

Published by សមាគម និងវិទ្យុសំលេងជនពិការភ្នែក on Sunday, July 21, 2013  | No comments

បន្ទាយមានជ័យ៖ ម្ចាស់​មិន​នៅ​ផ្ទះ​ លំ​នៅ​ដ្ឋាន​​សង់​ពី​ឈើ​ប្រក់​ស័ង្ក​សី​ ទំ​ហំ​៤​ម៉ែត្រ​ គុណ​នឹង​៦​ម៉ែត្រ​ របស់​លេខា​គណ​បក្ស​សង្គ្រោះ​ជាតិ​ ប្រចាំ​​​​ស្រុក​​ព្រះ​​នេត្រ​​ព្រះ​​
សង្ស័យថាមានគេលួចដុតឲ្យឆេះរាបដល់ដី កាលពីរាត្រីទៀបភ្លឺថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៣។ ម្ចាស់ផ្ទះឈ្មោះ ឆួរ ចិន អាយុ៥៧ឆ្នាំ មន្ត្រីលេខាគណបក្ស​សង្រ្គោះជាតិបានបញ្ជាក់ថា មុនពេលកើតហេតុរូបគាត់ ត្រូវបានគេគំរាមសម្លាប់មួយពូជ កាលពីថ្ងៃទី៣ មានទូរស័ព្ទមកគំរាមម្ដងមកដល់ថ្ងៃទី១១ កក្កដា គំរាមម្ដងទៀត ឲ្យឈប់ធ្វើការជាមួយគណបក្សសង្គ្រោះជាតិ។
រូបលោក និងក្រុមគ្រួសារក៏បានគេចខ្លួនមកស្នាក់ការគណបក្សសង្គ្រោះជាតិ នៅទីរួមខេត្តបន្ទាយមានជ័យ។ ស្រាប់តែ ថ្ងៃទី១៩ស្រាប់ ផ្ទះរបស់គាត់ត្រូវ​ភ្លើងឆេះតែម្តង។ គាត់សង្ស័យថា ការដុតបំផ្លាញលំនៅដ្ឋាននេះអាចមានជាប់ពាក់ព័ន្ធទៅករណី ជនមិនស្គាល់មុខដែលបានគំរាម​គ្រួសារលោកសម្លាប់​មួយពូជតាមទូរស័ព្ទនោះ។
ស្នងការនគរបាលខេត្តបន្ទាយមានជ័យលោក ខេង ស៊ុម សន្និដ្ឋានថា អគ្គិភ័យឆេះបំផ្លាញលំនៅឋានសកម្មជនគណបក្សសង្គ្រោះជាតិនោះ ទំនងកើតមានឡើង​ដោយសារការឆ្លងចរន្តអគ្គិសនីនៅ ខណៈពុំមានមនុស្សនៅផ្ទះ លោកបដិសេធថា ហេតុការណ៍នេះគ្មានជាប់ពាក់ព័ន្ធនឹងនយោបាយនោះទេ។
លោក ​ស៊ុម ​ចាន់​គា ​ប្រធានអង្គការអាដហុកប្រចាំខេត្តមន្ត្រីឃ្លាំមើលសិទ្ធិមនុស្សរបស់បន្ទាយមានជ័យ ដែលបានចុះអង្កេតដល់កន្លែងកើតហេតុនោះបញ្ជាក់ថា ភ្លើងឆេះលំនៅដ្ឋានរបស់សកម្មជនគណបក្សសង្គ្រោះជាតិ កើតឡើងដោយសារមានគេលួចដុតបំផ្លាញមែន ព្រោះគេឃើញមានសាច់មាន់ និងសាច់ក្រក នៅលើផ្លូវដើរចំហៀងផ្ទះ ប្រឡាក់ថ្នាំពុលដែលគេយកទៅសម្រាប់បំពុលសត្វឆ្កែទៀតផង។
ទើបសន្និដ្ឋានថា រឿងនេះគឺមានជាប់ពាក់ព័ន្ធរឿងនយោបាយព្រោះលោក ឆួរ ចិន ធ្លាប់រងការគំរាមសម្លាប់តាមទូរស័ព្ទចំនួនពីរលើកផ្ទួនៗគ្នា ដោយសារតែគាត់​មិនព្រមលាឈប់ហើយនៅតែរក្សារជំហរ នៅក្នុងបក្សសង្រ្គោះជាតិដដែល។
លោកក៏បានជំរុញឲ្យគ្រប់គណបក្សទាំងអស់ គួរតែបញ្ឈប់វប្បធម៌ហិង្សារើសអើងបក្សនយោបាយ និងលាបពណ៌ដាក់គ្នាព្រោះថាជាខ្មែរដូចគ្នា ហើយលោក​ជំរុញ​ឲ្យអាជ្ញាធរមានសមត្ថកិច្ចជួយរកយុត្តិធម៌ជូនជនរងគ្រោះផង ៕
ប្រភពពី អង្គរធំមេឌា

About the Author

Write admin description here..

0 comments:

    If you would like to receive our RSS updates via email, simply enter your email address below click subscribe.

Blogger template. Proudly Powered by Blogger.
back to top