Thursday, July 18, 2013

ចាប់ចោរជិះ រថយន្តស៊េរីទំនើប លួចទ្រព្យសម្បត្តិ ប្រជាពលរដ្ឋ នៅតាមបូរី

Published by សមាគម និងវិទ្យុសំលេងជនពិការភ្នែក on Thursday, July 18, 2013  | No comments

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក ដែលតែងតែធ្វើ សកម្មភាព ជិះរថយន្ត ស៊េរីទំនើប ដូចជា រថយន្ត លុច្សស៊ីស៤៧០ជាដើម ត្រូវបានកម្លាំងអាវុធហត្ថ ការិយាល័យ ស្រាវជ្រាវ បទល្មើសព្រហ្មទណ្ឌ នៃអាវុធហត្ថលើ ផ្ទៃប្រទេស ឃាត់ខ្លួនកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៣ កន្លងទៅ នៅខាងក្រោយ វិទ្យាល័យសន្ធរម៉ុក ខណៈបក្ខពួកផ្សេងទៀត បាននិងកំពុងរត់គេចខ្លួន។
លោកឧត្តមសេនីយ៍ត្រី សៀ សម្បត្តិ ស្នងការរង ស្នងការដ្ឋាន ស្រាវជ្រាវ និងយុត្តិធម៌ បានឲ្យដឹងថា ក្រោយពីមានបទបញ្ជាពីសំណាក់ នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាអាវុធហត្ថ លើផ្ទៃប្រទេស រួចមក លោក បានដឹកនាំកម្លាំង ជំនាញ ចុះធ្វើការស្រាវជ្រាវ ជាបន្ទាន់ ហើយឈានទៅដល់ការចាប់ខ្លួន ជនសង្ស័យរូបនេះ តែម្តង និងបញ្ជូនទៅកាន់តុលាការ នៅថ្ងៃទី១៩ខែកក្កដា ឆ្នាំ២០១៣នេះ។
លោក គង់ សន្ថារិន នាយការិយាល័យ ស្រាវជ្រាវ បទល្មើសព្រហ្មទណ្ឌ បានថ្លែងថា ជនសង្ស័យរូបនេះ មានឈ្មោះ អាត រដ្ឋា ហៅ មាន អាយុ២៩ឆ្នាំ រស់នៅផ្ទះជួលលេខ១២៨បេ ផ្លូវលេខ១៥០ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ។
លោកបានបន្តថា ក្រោយការចាប់ខ្លួនជនសង្ស័យរូបនេះ សមត្ថកិច្ច បានរឹបអូស រថយន្តម៉ាកលុច្សស៊ីស ៤៧០ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2G-4697 មួយគ្រឿងផងដែរ រួមទាំង វត្ថុតាងជាច្រើនផ្សេងទៀត។បើតាមសមត្ថកិច្ច ជនសង្ស័យរូបនេះ តែងតែធ្វើសកម្មភាព លួចទ្រព្យសម្បត្តិ ប្រជាពលរដ្ឋ នៅតាមបូរី នាពេលកន្លងមក៕
ប្រភពៈ ដើមអម្ពិល

About the Author

Write admin description here..

0 comments:

    If you would like to receive our RSS updates via email, simply enter your email address below click subscribe.

Blogger template. Proudly Powered by Blogger.
back to top