Friday, July 12, 2013

ឆ្លងទន្លេ បានកូនភ្លោះ តែម្ដាយបាត់បង់ជីវិត

Published by សមាគម និងវិទ្យុសំលេងជនពិការភ្នែក on Friday, July 12, 2013  | No comments

តាកែវ ៖ ស្ដ្រីឆ្លងទន្លេម្នាក់ ក្រោយពីប្រឹង កើតកូនភ្លោះប្រុសទាំងពីរ បានសម្រេចរួច ហើយនោះ ស្រាប់តែ ជួប គ្រោះអកុសល ដោយខ្លួនឯងជាម្ដាយ បានស្លាប់បាត់ បង់ជីវិត គួរឱ្យអាណិតអាសូរ យ៉ាងពន់ពេក បន្សល់ ទុកកូនប្រុសទាំងពីរ រស់នៅគ្មានម្ដាយ ហើយ រស់នៅជាមួយឪពុកនិងជីដូនជីតា ដែលមាន ជីវភាព ក្រលំបាក វេទនា យ៉ាងពន់ពេកហើយ បានអំពាវនាវនិងស្វែងរកការ ឧបត្ថម្ភពីសប្បុរសជន ទាំង ឡាយ ដើម្បីកាត់បន្ថយការលំបាក ក្នុងការចិញ្ចឹមបីបាច់ទារកទាំងពីរនាក់ ។
គ្រោះអកុសលស្លាប់ម្ដាយ ក្រោយបង្កើត កូនភ្លោះបានជោគជ័យខាងលើនេះ បានកើត ឡើងកាលពីល្ងាច ថ្ងៃទី១១ ខែកក្កដា ឆ្នាំ ២០១៣ នៅមន្ទីរពេទ្យក្នុងខេត្ដតាកែវ ហើយស្ដ្រីនិងក្រុមគ្រួសារដ៏កំសត់រូបនេះ រស់ នៅភូមិទួលសាំងខ ឃុំអង្គរបុរី ស្រុកអង្គរបុរី ខេត្ដតាកែវ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិជាមួយស្ដ្រីរងគ្រោះបាន ប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលតាម ទូរស័ព្ទឱ្យដឹងថា ស្ដ្រីដែលឆ្លង ទន្លេបានកូន ប្រុសទាំងពីរនាក់ ហើយស្លាប់ បាត់ បង់ ជីវិត គួរអាណិតអាសូរយ៉ាងពន់ពេកនោះ មាន ឈ្មោះស្រឿន អាយុ២៥ឆ្នាំ រីឯប្ដីរបស់ខ្លួន ឈ្មោះញាក់ អាយុជិត៣០ឆ្នាំ ហើយពួកគេ ទាំងពីរនាក់ រស់នៅភូមិ-ឃុំកើតហេតុខាង លើ និងកើតកូនជាលើកទី១ ក្រោយពីពួក គេទាំងពីរនាក់ បានរៀបការជាមួយគ្នាមក នោះ ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅក្នុងភូមិ បានបន្ដទៀតថា នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ ២០១៣ ស្ដ្រីរងគ្រោះ រូបនេះ បានឈឺពោះ កើតកូន រួចហើយត្រូវបានប្ដីនិង ក្រុមគ្រួសារ ជួយដឹកបញ្ជូនភ្លាមៗទៅកាន់មន្ទីរពេទ្យ ក្នុង ខេត្ដតាកែវ ប៉ុន្ដែក្រោយពីស្ដ្រីរូបនេះសម្រាល កូនទាំងពីរនាក់រួចហើយ ក៏បានដាច់ដង្ហើម ស្លាប់តែ ម្ដងទៅ ចោលកូនទាំងពីរនាក់ គួរ ឱ្យអាណិតអាសូរ និងកំព្រាម្ដាយ នៅពេល ដែលខ្លួនមិនទាន់ឃើញ ពន្លឺថ្ងៃផងនោះ ។
បើតាមប្រជាពលរដ្ឋដដែលនេះ មូលហេតុ ចម្បង ដែលនាំឱ្យស្ដ្រីរូបនេះ ស្លាប់បាត់បង់ ជីវិត ក្រោយ សម្រាល កូនទាំងពីរនាក់រួចមក សង្ស័យមកពីសុខភាពខ្សោយ ព្រោះតែស្ដ្រី រងគ្រោះ មានជីវភាពមិនសូវ ធូរធា ហើយ មិនបានបរិភោគ សម្រាប់ប៉ូវកម្លាំង និងបំប៉ន សុខភាព នៅពេលដែលខ្លួនកំពុងពរពោះកូន ទាំងពីរនាក់នោះ ។ មានន័យថា មូលហេតុ ដែលនាំឱ្យស្ដ្រីរូបនេះស្លាប់ បន្សល់ទុកឪពុក ពិការភ្នែក ម្ដាយ ចាស់ ជរា និងប្ដីទុកចិញ្ចឹម កូនទាំងពីរនាក់ មិនបណ្ដាលមកពីកំហុស របស់ក្រុម គ្រូពេទ្យឡើយ ពីព្រោះ ក្រុម គ្រូ ពេទ្យ បានជួយយ៉ាងយកចិត្ដទុកដាក់ ក្នុងការ ជួយបង្កើតកូនទាំងពីរនាក់នេះ។ ក្រោយពីស្ដ្រី រូបនេះ ស្លាប់បាត់បង់ជីវិតនៅល្ងាច ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៣ ប្ដីនិងក្រុមគ្រួសារបាន ដឹកបញ្ជូន មកធ្វើបុណ្យ នៅផ្ទះដ៏តូចរបស់ខ្លួន ក្នុងភូមិឃុំកើតហេតុខាងលើ ដើម្បីធ្វើបុណ្យ តាមប្រពៃណី ។ ដោយ សារតែមានជីវភាព ខ្វះខាតទាំងប្ដី និងឪពុកម្ដាយរបស់ស្ដ្រីរងគ្រោះ បានអំពាវនាវស្វែងរកជំនួយ ក៏ដូចជា ការ ឧបត្ថម្ភផ្សេងៗ ពីសំណាក់សប្បុរសជននានា ដើម្បីយកទៅ ចិញ្ចឹមបីបាច់ ដូចជាការទិញ ទឹកដោះគោ ដើម្បីឱ្យទារកទាំងពីរបៅ ដោយ សារតែពួកគេ បានបាត់ម្ដាយជាទីស្រឡាញ់ ទៅហើយនោះ ៕
ប្រភពៈ ដើមអម្ពិល

About the Author

Write admin description here..

0 comments:

    If you would like to receive our RSS updates via email, simply enter your email address below click subscribe.

Blogger template. Proudly Powered by Blogger.
back to top