Friday, July 12, 2013

លោក សម រង្ស៊ី ប្រកាស​ចូល​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី​១៩​កក្កដា

Published by សមាគម និងវិទ្យុសំលេងជនពិការភ្នែក on Friday, July 12, 2013  | No comments

ភ្នំពេញ: លោក សម រង្ស៊ី បានប្រកាស​ជា​ផ្លូវការ​ថា នឹង​វិល​មកកាន់​ប្រទេស​កម្ពុជា​វិញ នៅ​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៣ ខាងមុខនេះ​។ ការប្រកាស​នេះ​បានធ្វើ​ឡើង​នៅ​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៣​។​
​លោក សម រង្ស៊ី បាន​ឲ្យ​ដឹងថា  លោក​នឹង​មកដល់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ នៅវេលា​ម៉ោង​៩​ព្រឹក ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៣ តាម​ជើងយន្តហោះ Thai Airways​។​
​ការប្រកាស​វិលត្រឡប់​មកវិញ​នេះ បន្ទាប់ពី ទទួលបាន ព្រះរាជក្រឹត្យ លើកលែងទោស ពី ព្រះមហាក្សត្រ កាលពី​ថ្ងៃទី ១២ ខែកក្កដា បន្ទាប់ពី សម្តេច​តេ​ជោ ហ៊ុន សែន ស្នើរ​សុំ​ការលើកលែងទោស ឲ្យ​លោក សម រង្ស៊ី កាលពី​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៣៕​
ប្រភពៈ CEN


About the Author

Write admin description here..

0 comments:

    If you would like to receive our RSS updates via email, simply enter your email address below click subscribe.

Blogger template. Proudly Powered by Blogger.
back to top