ភ្នំពេញ: កុមារីអាយុ៦ឆ្នាំម្នាក់ ត្រូវបានរថយន្តដឹកទឹកកក បុកដួលកិនក្បាល កល់ជាប់ក្រោមរថយន្តប៊ិះស្លាប់ កាលពីវេលាម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃទី១២ខែកក្កដា ឆ្នាំ២០១៣ នៅតាមបណ្តោយផ្លូវបេតុង ភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ។
កុមារីរងគ្រោះឈ្មោះប៊ុក សុគ្ធនានី ស្នាក់នៅភូមិចំការឪឡឹក សង្កាត់កាកាប។ ចំណែកតៃកុងរថយន្តបង្ក ត្រូវសមត្ថកិច្ចចាប់ខ្លួន ប៉ុន្តែពុំទាន់ស្គាល់ឈ្មោះ ព្រោះស្ថិតក្នុងដំណាក់កាលសាកសួរនៅនគរបាលខណ្ឌពោធិសែនជ័យ។ រថយន្តបង្ក Fromrier ពណ៌ស ស្លាកលេខភ្នំពេញ 2Q 7322។ស្រីឈ្មោះស៊ុន ធារ៉ា អាយុ៤០ឆ្នាំ ជាម្តាយក្មេងកុមារីរងគ្រោះ បាននិយាយថា បានដឹកកូនស្រីទៅរៀនតាមផ្លូវបេតុង ពីលិចទៅកើត មកដល់ផ្លូវបំបែកជាបួន ក៏បានឈប់ ស្រាប់តែមានរថយន្តដឹកទឹកកក បើកពីត្បូងទៅជើង បុកទាំងកំរោលតែម្តង ហើយរថយន្តបានកិនក្បាលកូនស្រី កល់ជាប់ពីក្រោមរថយន្ត ហើយក៏រថយន្តបានឈប់។
ស្រីឈ្មោះស៊ុន ធារ៉ា បានបន្តថា “ក្នុងពេលនោះ បើរថយន្តមិនឈប់ទេ ច្បាស់ជាកិនកូនស្រីស្លាប់ជាមិនខានឡើយ”៕
ប្រភព CEN


0 comments: