ភ្នំពេញ: នៅពេលដែលសារ និងរូបភាពនយោបាយជាច្រើន បានជន់លិចនៅក្នុងបណ្តាញសង្គម ហ្វេសប៊ុក facebook នោះតួលេខចុងក្រោយបានបង្ហាញថា ប្រជាជនកម្ពុជាមានវ័យពី ១៨ ឆ្នាំឡើងទៅចំនួន ៨៤០.០០០ នាក់បានប្រើប្រាស់ហ្វេសប៊ុកនេះ សម្រាប់ការទំនាក់ទំនងជាមួយមិត្តភក្តិ និងកម្សាន្ត។
តួលេខហ្វេសប៊ុក ដែលបង្ហាញនៅក្នុងថ្ងៃនេះ ក៏បានអោយដឹងផងដែរថា នៅក្នុងចំនួនទាំងអស់នោះ គឺមានស្ត្រីចំនួន ៣០០.០០០ នាក់ហើយក្រៅពីនោះ គឺបុរស។
ក្នុងចំណោមនុស្សទាំង ៨៤០.០០០ នាក់ដែលប្រើហ្វេសប៊ុកនោះ គេឃើញមានមនុស្សអាយុរហូតដល់ ៧៨០.០០០ នាក់គឺមានអាយុនៅចន្លោះពី ១៨ ឆ្នាំដល់ ៣៥ ឆ្នាំ។
អ្នកប្រើហ្វេសប៊ុកជនជាតិកម្ពុជា កំពុងតែមានដាក់ផ្សាយនូវសារ និងរូបភាពនយោបាយជាច្រើន តាមបណ្តាញសង្គមមួយនេះ ខណៈដែលការបោះឆ្នោតនឹងត្រូវធ្វើនៅថ្ងៃទី២៨ ខែកក្កដា ខាងមុខនេះ។ អ្វីដែលគួរអោយបារម្ភនោះ មានសារនយោបាយខ្លះមានលក្ខណៈភូតភរ ឬជេរប្រមាថហួសហេតុ ខណៈដែលមានរូបភាពជាច្រើន ត្រូវបានគេកាត់ត ដើម្បីបំពេញទៅតាមបំណងដែលពួកគេចង់បាន។
ប្រភពៈ CEN


0 comments: