Thursday, July 18, 2013

គូស្នេហ៍បែកគ្នាជាង៧០ឆ្នាំ ជួបគ្នាវិញភ្លាមរៀបការភ្លែត

Published by សមាគម និងវិទ្យុសំលេងជនពិការភ្នែក on Thursday, July 18, 2013  | No comments

អង់គ្លេស:  យោងតាមការផ្សាយ ព័ត៌មានពីគេហទំព័រ metro.co.uk បានឲ្យដឹងថា គូសង្សារមួយគូកាលពី វ័យកុមារភាពបានបែកគ្នា ក្នុងកំឡុង សង្រ្គាមលោកលើកទី២ ហើយបានជួបគ្នាឡើងវិញ ខណៈដែលពួកគេមានវ័យ ចំណាស់ទៅហើយ។
លោកតា Bob Humphries អាយុ៨៩ឆ្នាំ និងលោកយាយ Bernie Bluett អាយុ៨៧ឆ្នាំ កន្លងមក ពួកគេបានបែកគ្នា ដោយសារឪពុកម្តាយ បំបែក និងផ្តាច់ការទាក់ទងគ្នា រហូតមកចូលដល់ សម័យសង្គ្រាមលោក លើកទី២អីចឹង តាំងពីលោកតា Humphries មានអាយុ១៨ឆ្នាំ ហើយលោកយាយ Bluett មានអាយុ ១៧ឆ្នាំ។
អ្នកទាំងពីរបានរៀបការ រៀងៗខ្លួន ដោយលោកយាយ Bluett បានផ្លាស់ទៅរស់នៅ ប្រទេសញូវហ្សឺ លែន។ប៉ុន្តែកាលពីឆ្នាំ២០១១ ពួកគេបានជួបគ្នាជាថ្មីម្តងទៀត ពួកគាត់ និយាយថា គួរតែអរគុណ ដល់កូនស្រីរបស់លោកយាយ ដែលបានធ្វើឲ្យចំណង ទាក់ទងរបស់គាត់ បានកម្រើកជាថ្មីម្តង ទៀត បន្ទាប់ពីខានជួបគ្នា អស់រយៈពេល ជាង ៧០ឆ្នាំហើយនោះ។
លោកតា Humphries បាននិយាយថា ពេលវេលា បានឲ្យគាត់ជួបលោក យាយម្តងទៀត និងរៀបការសម្រាប់ ជីវិតចុងក្រោយ របស់ពួកគេ។ លោកយាយ Bluett បានលើកឡើងថា នៅពេលដែល បានជួបអតីតសង្សារនេះ គាត់មានអារម្មណ៍ថា លោកតាហាក់ដូចជាទាហានដ៏ ក្មេងម្នាក់ មិនមែនបុរសវ័យ ចំណាស់នោះទេ ពួកគាត់មាន អារម្មណ៍ថា ដូចជាស្ថិតនៅក្នុងសម័យ វ័យក្មេងជាមួយគ្នាអីចឹង ៕
ប្រភពៈ LookingToday

About the Author

Write admin description here..

0 comments:

    If you would like to receive our RSS updates via email, simply enter your email address below click subscribe.

Blogger template. Proudly Powered by Blogger.
back to top