ពលរដ្ឋម្នាក់ បានជិះម៉ូតូទៅបុកគូថរថយន្ត ដែលគេចតស្ងៀម បណ្តាលស្លាប់បាត់ បង់ ជីវិតភ្លាមៗ នៅកន្លែង កើតហេតុ កាលពីយប់ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០១៣ វេលាម៉ោង៧និង១៥នាទី នៅលើ កំណត់ផ្លូវជាតិលេខ៥ ម្តុំសាលាក្រហម ក្នុងភូមិសុរិយាថ្មី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
មុនកើតហេតុ ជនរងគ្រោះ បានបើកម៉ូតូយ៉ាងលឿន ពីកើតទៅលិច ហើយបានមកបុកគូថរថយន្ត ធុនធំមួយ គ្រឿង ដែលក្រឡាប់ពីព្រឹក ហើយគេទើបតែស្ទូច យកមកដាក់ចិញ្ចើមផ្លូវ បណ្តាលឲ្យបែកក្បាលធ្លាយខួរ ស្លាប់មួយរំពេច។ ក្រោយកើតហេតុ នគរបាលបាននាំយករថយន្ត និងម៉ូតូទៅរក្សាទុក ដើម្បីដោះស្រាយគ្នា តាមច្បាប់។ ដោយ ឡែកសពត្រូវបានសាច់ញាតិ មកទទួលទៅធ្វើបុណ្យតាមប្រពៃណី៕
ដើម្បីមើលពត៌មានដើម សូមចុចត្រង់នេះ

0 comments: