Wednesday, July 17, 2013

យុវជន​ខ្មែរ​ពីរ​រូប បង្ហោះ​ម៉ូតូ​យ៉ាង​សង្ហា មិន​ខ្លាច​មច្ចុរាជ​មក​ត​ថ្លៃ​ជីវិត (មានវីដេអូ)

Published by សមាគម និងវិទ្យុសំលេងជនពិការភ្នែក on Wednesday, July 17, 2013  | No comments

ភ្នំពេញ៖ យុវជនឈាមរាវពីរនាក់ ដែលគេមើលឃើញថា សុទ្ធតែជាយុវវ័យ ដែលមានអាយុជាង ២០ឆ្នាំ បានជិះម៉ូតូ បង្ហោះយ៉ាងសង្ហា ហើយបានថត ជាវីដេអូឃ្លីប យកមកបង្ហោះនៅលើ បណ្តាញទំនាក់ទំនងសង្គម Facebook និង YouTube ព្រោងព្រាត ។
ទោះជាយ៉ាងណាវីដេអូឃ្លីប ដែលមានរយៈពេល ១៖០៤វិនាទី នេះ ត្រូវបានគេ បង្ហោះតាំងពី ឆ្នាំ២០១២មកហើយ ទើបតែពេលនេះ ត្រូវបានអ្នកប្រើប្រាស់ បណ្តាញទំនាក់ទំនងសង្គម ដ៏ពេញនិយម Facebook ជ្រើសយកមកបង្ហោះនិង Share នៅលើបណ្តាញមួយនេះ យ៉ាងព្រោងព្រាត បន្ថែមទៀត។
ចំពោះវីដេអូឃ្លីប ដែលបង្ហាញពីការបង្ហោះម៉ូតូ របស់យុវជន ទាំងពីរនាក់នេះ ត្រូវគេស្គាល់ថា គឺជាយុវជនខ្មែរ ហើយកន្លែង ដែលពួកគេបង្ហោះម៉ូតូនេះ ត្រូវគេស្គាល់ថា នៅម្តុំតាមផ្លូវច្រក ចូលមជ្ឈមណ្ឌល កំសាន្តកោះពេជ្រ ដែល ជាតំបន់យុវវ័យ ។
ជារឿយៗមហាជន ប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណែត តែងតែឃើញ វីដេអូឃ្លីបបង្ហោះ ម៉ូតូរបស់ជនជាតិថៃ និងវៀតណាម ។ តែដោយឡែកពេលនេះ មហាជនបាន ឃើញវីដេអូឃ្លីប របស់យុវវជខ្មែរ បង្ហោះម៉ូតូ ទើបធ្វើឲ្យពួកគេ មានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ ។ តែទោះជាយ៉ាងណា ចំពោះការបង្ហោះ របស់យុវវជនខ្មែរ ដែលបង្ហោះម៉ូតូនៅ តាមផ្លូវក្នុង វីដេអូឃ្លីបនេះ ធ្វើការរិះគន់យ៉ាង ចាស់ដៃខ្លាំងៗ ព្រោះការបង្ហោះ ម៉ូតូបែបនេះ វាអាចបង្ករឲ្យមាន គ្រោះថ្នាក់ដល់ខ្លួនឯង និងអ្នកដទៃបាន ។ ជាពិសេសទៅទៀតនោះ វាអាចប៉ះពាល់ទៅ ដល់សណ្តាប់ធ្លាប់ សង្គមជាតិផងដែរ នៅពេលដែលគេ ឃើញយុវជនខ្មែរ ធ្វើនូវទង្វើបែបនេះ នៅតាមផ្លូវសារធារណៈ ។
ដូច្នេះដើម្បីឲ្យសង្គមជាតិ មានសណ្តាប់ធ្លាប់ល្អ និងកុំឲ្យមាន គ្រោះថ្នាក់ដល់ខ្លួន និងអ្នកដទៃសូមមិត្តៗ យុវវ័យទាំងអស់ គ្នាចៀសវាង ឲ្យផុតនៅការប្រព្រឹត្តិ នូវទង្វើបែបនេះ ។
តើប្រិយមិត្តទាំងអស់យល់យ៉ាងណាដែរ?
ប្រភព LookingToday

About the Author

Write admin description here..

0 comments:

    If you would like to receive our RSS updates via email, simply enter your email address below click subscribe.

Blogger template. Proudly Powered by Blogger.
back to top