Wednesday, July 17, 2013

មិនស្រួលខ្លួន ដាស់មិត្តភក្តិ ឲ្យជួយដឹកទៅ មន្ទីរពេទ្យ ដាច់ខ្យល់ស្លាប់ ពាក់កណ្តាលផ្លូវ

Published by សមាគម និងវិទ្យុសំលេងជនពិការភ្នែក on Wednesday, July 17, 2013  | No comments

ភ្នំពេញៈ យុវជនម្នាក់បាន ស្លាប់បន្ទាប់ពីមិត្ត ភក្តិដឹកបញ្ជូន ទៅមន្ទីរពេទ្យ ដល់ពាក់ កណ្តាលផ្លូវ រួចក៏ដឹកត្រឡប់ មករក្សាទុក នៅមន្ទប់ជួលវិញ ក្រោយពេលកើតហេតុ នគរបាលជំនាញចក្ខុ ខណ្ឌ ចុះទៅពិនិត្យដល់កន្លែងកើតហេតុ សន្និដ្ឋានថា បណ្តាលមក ពីជំងឺគាំបេះដូង ហេតុការណ៍ ភ្ញាក់ផ្អើលនេះ កើតឡើងកាលពីវេលាម៉ោង ៣និង៣០នាទីទៀបភ្លឺថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៣ ស្ថិតនៅក្នុងផ្ទះជួល បន្ទប់លេខ១៥ជាន់ទី១ភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សាក្សីកន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ស៊ុន សោភ័ណ្ឌ ភេទប្រុស អាយុ២៣ឆ្នាំ មានមុខ របរជាកម្មកររោងចក្រ ស្នាក់កន្លែងកើតហេតុ មានស្រុកកំណើតនៅភូមិទួលសាង ឃុំកោះសំពៅ ស្រុមពាមជ័រ ខេត្តព្រៃវែង។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុខណៈកំពុងតែដេកសុខៗ ស្រាបតែជនរងគ្រោះមាន អាការៈ មិនស្រួលខ្លួនបាន ដាស់មិត្តភក្តិឲ្យជួយ ហើយពេល នោះមិត្តភក្តិ បានជួយគត់ច្របាច់ ប៉ុន្តែដោយ ស្ថានភាព ជំងឺកាន់តែធ្ងន់ធ្ងរនោះ ក៏បាននាំគ្នាដឹកតាមរយៈម៉ូតូទៅមន្ទីរពេទ្យ ប៉ុន្តែដឹកដល់ពាក់កណ្តាលផ្លូវស្រាប់តែ ជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់រួចក៏នាំគ្នាដឹកត្រឡប់មកបន្ទប់ជួលវិញ ។ រួចក៏បានប្តឹងឲ្យនគរបាល មូលដ្ឋានចុះទៅពិនិត្យមើល ហើយបានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារជំងឺ គាំបេះដូង រួចក៏ប្រគល់ សាកសពទៅឲ្យសាច់ញាតិដឹកយកទៅកាន់ស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕
ប្រភពៈ ដើមអម្ពិល

About the Author

Write admin description here..

0 comments:

    If you would like to receive our RSS updates via email, simply enter your email address below click subscribe.

Blogger template. Proudly Powered by Blogger.
back to top