Friday, July 19, 2013

អគ្គិភ័យឆាបឆេះ ផ្ទះប្រជាពលរដ្ឋមួយខ្នង សល់តែផេះ

Published by សមាគម និងវិទ្យុសំលេងជនពិការភ្នែក on Friday, July 19, 2013  | No comments

ភ្នំពេញ៖ អគ្គិភ័យបានឆាបឆេះផ្ទះ១ខ្នង ធ្វើពីឈើ ប្រក់ស័ង្កសី កាលពីវេលាម៉ោង ១០យប់ថ្ងៃទី១៩ ខែកក្កដា ២០១៣ នៅមុខបញ្ជាការដ្ឋានកងទ័ពជើងទឹក ក្នុងក្រុមទី៥ ភូមិកៀនឃ្លាំង សង្កាត់ជ្រោយចង្វា ខណ្ឌឫស្សីកែវ មូលហេតុពិតប្រាកដ នៃការឆាបឆេះ គេនៅពុំទាន់ដឹងនៅឡើយទេ។
ម្ចាស់ផ្ទះរងគ្រោះឈ្មោះ ថោង សុខា ភេទប្រុស អាយុ ៥៥ឆ្នាំ ជាយោធាចូលនិវត្ត បានឱ្យដឹងថា ផ្ទះឈើធំ ១ខ្នង នេះ គាត់ធ្វើខណ្ឌចែកជាបន្ទប់តូចៗ ជួលឱ្យក្រុមគ្រួសារកងទ័ពស្នាក់នៅ។
គួរបញ្ជាក់ថា នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះ មានរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការក្រុងចេញប្រតិបត្តិការចំនួន ២គ្រឿង បាញ់ពន្លត់ផងដែរ ទើបភ្លើងរលត់អស់ និងមិនបានរាលដាលឆេះដល់ផ្ទះប្រជាពលរដ្ឋជិតខាង ឬ បណ្តាលឱ្យមានគ្រោះថ្នាក់ដល់ជីវិតមនុស្សឡើយ៕
ប្រភព៖ ដើមអម្ពិល

About the Author

Write admin description here..

0 comments:

    If you would like to receive our RSS updates via email, simply enter your email address below click subscribe.

Blogger template. Proudly Powered by Blogger.
back to top