Friday, July 19, 2013

ស្ត្រី​ជនជាតិ​ចិន​ដែល​ស្លាប់​ នៅ​ពេល​លើក​ទូរស័ព្ទ​នោះ ប្រហែល​ជា​ប្រើ​ឧបករណ៍​សាកថ្ម​ក្លែងក្លាយ

Published by សមាគម និងវិទ្យុសំលេងជនពិការភ្នែក on Friday, July 19, 2013  | No comments

យោងតាមសេចក្ដីរាយការណ៍ របស់សារព័ត៌មាន south China Morning Post បានឲ្យដឹងថា ស្ត្រីជនជាតិចិនវ័យ ២៣ឆ្នាំដែលស្លាប់ នៅពេលដែលនាងបាន លើកទូរស័ព្ទខណៈពេល កំពុងសាកថ្មនោះគឺ ដោយសារតែនាងប្រើ ឧបករណ៍សាកថ្មី ក្លែងក្លាយ ដែលមិនមែនជា របស់ក្រុមហ៊ុន Apple។
សារព័ត៌មាន MacRumors បានចុះផ្សាយថា លោក Xiang Ligang អ្នកឯកទេសខាង Telecom បានផ្ដល់បទសម្ភាសន៍ ជាមួយនឹងស CCTV មូលហេតុដែលបណ្ដាល ឲ្យស្ត្រីនោះស្លាប់ដោយសារតែ នាងមិនប្រើ ឧបករណ៍សាកថ្ម (ឆ្នាំងសាក) ក្លែងក្លាយ។
លោកបានបន្តទៀតថា ដោយសារតែវាជារបស់ក្លែងក្លាយ ដូច្នេះហើយទើបសមត្ថភាព នៃការផ្ទុកចរន្តមិនល្អ ទើបវាបញ្ជូនចរន្តភ្លើង ២២០វ៉ុលទៅដល់ថ្មទូរស័ព្ទ ដែលជាហេតុធ្វើឲ្យចរន្តភ្លើងឆក់នាងស្លាប់តែម្ដង។
បើទោះជាមានការសន្និដ្ឋានបែបនេះក្ដី ប៉ុន្តែលទ្ធផលនៃ ការស្រាវជ្រាវរបស់ប៉ូលិស នៅមិនទាន់មាននោះទេ ព្រោះថាប៉ូលិសនៅ តែបន្តធ្វើការស៊ើបអង្កេត ហើយប្រហែលជា ត្រូវស៊ើបដល់ក្រុមហ៊ុន ដែលផលិតនូវ ឧបករណ៍សាកថ្ម ក្លែងក្លាយនោះទៀត៕
ប្រភពពីៈ LookingToday

About the Author

Write admin description here..

0 comments:

    If you would like to receive our RSS updates via email, simply enter your email address below click subscribe.

Blogger template. Proudly Powered by Blogger.
back to top