ការរួមភេទរវាងបុរស និងស្ត្រី តែងតែមានលក្ខណៈខុសប្លែកគ្នា។ បុរស ចូលចិត្តឡើងឋានសួគ៌ ទាំងព្រឹកព្រលឹម ខណៈដែលស្ត្រី ភាគច្រើនប្រាថ្នាចង់ធ្វើកិច្ចការនេះ នៅពេលរាត្រីកាលទៅវិញ។ ពេលព្រឹកព្រហាម លិង្គតែងឡើងរឹង ដោយឯកឯង ធ្វើឱ្យបុរសត្រៀមខ្លួនរួចជាស្រេច ក្នុងការវាយប្រហារដៃគូ។ រីឯស្ត្រីវិញ នាងមិនអាចទទួលយកការសម្រុកចូលដោយ ឥតគ្រោងទុក បានឡើយ។ ប្រសិនបើបុរសឆ្លាត គួរតែបង្កើតទម្លាប់ និងបញ្ឆេះអារម្មណ៍នាងមុនបង្កាត់ភ្លើងក្នុងសមរភូមិលើគ្រែ ដូចខាងក្រោម៖
១. ត្រៀមខ្លួនចាំតាំងពីពេលយប់ជាមុន : ការត្រៀមទុកនោះ មានដូចជាការរៀបចំ ដូចជា ស្ករកៅស៊ូបំបាត់ក្លិនមាត់ ការសម្អាតកាយ ឬតែងខ្លួន ឱ្យមានភាពសិចស៊ី ជាដើម។ អ្នក ក៏ត្រូវងូតទឹកសម្អាតកាយ ឱ្យបានស្អាតបាត មុននឹងប្រតិបត្តិការ។ ជាពិសេសនោះ ត្រូវត្រៀមស្រោមអនាម័យទុកជាស្រេច ផងដែរ។
២. ដាក់ម៉ោងរោទ៍កំណត់ពេល : វាក៏ជាការបង្កើតនូវរសជាតិសម្ព័ន្ធភាព ដ៏មានន័យមួយដែរក្នុងការប្រើប្រាស់ពេលវេលានែបនិត្យកាយ នាពេលព្រឹកព្រលឹម មុនពេលបែកគ្នាចេញទៅធ្វើការរៀងៗខ្លួននោះ។ ដូច្នេះ អ្នកត្រូវត្រៀមការដាក់កំណត់ពេលវេលា ឱ្យបានត្រឹមត្រូវ សម្រាប់ការរួមភេទនាពេលព្រឹក ដ៏មានន័យរបស់អ្នកជាមួយគូស្នេហ៍ ឱ្យបានសមរម្យ ក្រែងប្រថុចញ៉ុចពេក ទៅធ្វើការមិនទាន់។
៣. ដាស់គូស្នេហ៍ដោយសភាពទន់ភ្លន់ : ស្ត្រី ពិតជាមិនត្រូវការឡើងឋានសួគ៌នាពេលព្រឹក ក្នុងសភាពបែបតក់ក្រហល់តាមចំណង់របស់អ្នកនោះឡើយ ដូច្នេះ ត្រូវចេះបង្កើតស្ថានភាពងាយៗសម្រាប់នាង។ យ៉ាងណាមិញ អ្នកត្រូវយកដៃអង្អែលដាស់នាងថ្នមៗ ដើម្បីឱ្យនាងភ្ញាក់សិន សឹមចាត់ការ។ បន្ទាប់មក ត្រូវថ្នាក់ថ្នមនាង ដោយការថើបបំបោសអង្អែលពេញរាងកាយ នាងតែម្តង។ ជួនកាលយកដៃអ្នកទៅត្រដុសសក់នាង ក៏ជាវិធីមួយដ៏មានប្រសិទ្ធភាព។ ទង្វើបែបនេះ គឺជាសិល្ប៍វិធីបែបវិជ្ជមាន ក្នុងការដាស់អារម្មណ៍ភេទនាង ឱ្យមានឡើង និងចូលរួមបង្កើតរសជាតិដ៏ផ្អែមល្ហែមនាពេលព្រឹកនេះ ជាក់ជាមិនខាន។
៤. ធ្វើឱ្យនាងមានអារម្មណ៍ថា sexy : នៅពេលភ្ញាក់ពីដំណេក ស្ត្រីតែងមានអារម្មណ៍ថា ខ្លួនស្ថិតក្នុងសភាពសើងមម៉ើង និងខ្មាសអៀន មិនចង់រួមភេទ។ ឆ្លៀតឱកាសនេះ អ្នកត្រូវចេះសរសើរនាងថា “អូនស្អាតគ្របពេល” ឬ “ទោះក្រោកពីគេង ក៏គួរឱ្យស្រឡាញ់” ដើម្បីឱ្យនាងផ្ដើមមានអារម្មណ៍សិចស៊ីឡើងវិញ។
Friday, July 19, 2013
ពេលព្រឹក ជាសមរភូមិក្តៅ សម្រាប់សង្គ្រាមលើគ្រែ
Published by សមាគម និងវិទ្យុសំលេងជនពិការភ្នែក on Friday, July 19, 2013 | No comments
Filed in : សុខភាពផ្លូវភេទ
About the Author
Write admin description here..
Subscribe to:
Post Comments (Atom)
Powered by Blogger.
If you would like to receive our RSS updates via email, simply enter your email address below click subscribe.
-
របៀបលាក់ មិនឱ្យមើលឃើញ Drive នៅលើ Windows
-
យកទូរសព្ទដៃធ្វើជា Mouse (Wifi Mouse)
-
តើស្ដ្រីមានចំណង់នៅពេលណា ?
-
បរិភោគអ្វីដើម្បីសម្រកក្បាលពោះ?
-
សារប្រយោជន៍ ៥ យ៉ាង នៃការនែបនិត្យគ្នារវាងប្តី-ប្រពន្ធ
-
មូលហេតុដែល បណ្តាលឲ្យ លិង្គមិនសូវរឹង
-
ចោរចូលប្លន់ធនាគារស្ថាបនា នៅស្រុកខ្សាច់កណ្ដាល ចាក់សម្លាប់សន្ដិសុខម្នាក់និងសែងទូរទទេយកទៅបាត់
-
ស្ត្រី ពាក់អាវទ្រនាប់ជាប្រចាំ ប្រឈមនឹងជំងឺមហារីកសុដន់
-
អារម្មណ៍អ្នកយ៉ាងណានៅពេលក្រុមសិល្បករ សិល្បការិនីដែលអ្នកធ្លាប់គាំទ្រទៅឃោសនាឲ្យគណបក្សនយោបាយ?
-
បច្ចេកវិទ្យាថ្មី បោះពុម្ពរូបទារក ក្នុងផ្ទៃរបស់ម្ដាយ ជារូប3D
Popular Posts
Labels
- Khmer Stars News (47)
- ការថែរក្សាសម្រស់ (3)
- គ្រោះថ្នាក់ចរាចរណ៍ (54)
- ចំណេះដឹងទូទៅ (5)
- តារាបរទេស (58)
- នយោបាយ (27)
- បច្ចេកវិទ្យា (24)
- បច្ចេកវិទ្យាកុំព្យូទ័រ (21)
- បច្ចេកវិទ្យាទូរស័ព្ទ (2)
- ព័ត៌មានជាតិ (200)
- ព័ត៌មានប្លែកៗ (71)
- ព័ត៌មានអន្តរជាតិ (73)
- វិទ្យាសាស្ត្រ (2)
- សន្តិសុខសង្គម (43)
- សិល្បៈ (41)
- សុខភាព (12)
- សុខភាពផ្លូវភេទ (15)
Blogger template. Proudly Powered by Blogger.

0 comments: