Friday, July 19, 2013

បុរស​ម្នាក់​តូច​ចិត្ត​ ជិះ​ម៉ូតូ​ទៅ​លោត​ទឹក​សម្លាប់​ខ្លួន​ លើ​ស្ពាន​ព្រះ​មុនី​វង្ស​

Published by សមាគម និងវិទ្យុសំលេងជនពិការភ្នែក on Friday, July 19, 2013  | No comments

ភ្នំពេញ​៖ មនុស្ស​ម្នា​រាប់​រយ​នាក់​បាន​នាំ​​គ្នា​ផ្អើល​ទៅ​ឆោម​រោម​មើល​​បុរស​ម្នាក់​មាន​វ័យ​ជាង​៣០​ឆ្នាំ​ មាន​សភាព​ស្រវឹង​ជោក​ជាំ​ បាន​ជិះ​ម៉ូតូ​ទៅ​លោត​ទឹក​​នៅ​លើ​ស្ពាន​ព្រះ​មុនី​វង្ស​ ប៉ុន​ប៉ង​សម្លាប់​ខ្លួនតែ​មិន​បាន​សំរេច​ ។​
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១១និង៣០នាទី យប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៣ នៅលើស្ពានព្រះមុនីវង្សថ្មី ស្ថិតក្នុងភូមិព្រែក សង្កាត់ច្បារអំពៅទី១ ខណ្ឌមានជ័យ ។
អ្នកឃើញហេតុការណ៍បានឲ្យដឹងថា បុរសម្នាក់មានវ័យជាង៣០ឆ្នាំ ក្នុងស្ថានភាពសភាពស្រវឹងជោកជាំ មិនដឹងជាចេញមកពីផឹកស៊ីនៅទីណាទេ បានជិះម៉ូតូមួយគ្រឿងម៉ាកគុបមូល ពណ៌ទឹកប៉ិច អត់ស្លាកលេខ បានជិះឆ្លងស្ពានបញ្ច្រាសទិសដៅចរាចរណ៍ទៀត ដោយជិះពីលិចទៅកើត ឆ្លងស្ពានព្រះមុនីវង្សថ្មី មកដល់ពាក់កណ្តាលស្ពានស្រាប់តែឈប់ម៉ូតូរត់ទៅលោតទឹកគ្រាំ ចូលក្នុងទឹកទន្លេទាំងសភាពស្រវឹងជោកជាំ ។
គួរកត់សំគាល់ផងដែរថា បុរសដែលជិះម៉ូតូទៅលោតទឹកប៉ុនប៉ងធ្វើអត្តឃាតនេះ ជាមនុស្សចេះហែលទឹក បន្ទាប់ពីលោតគ្រាំចូលទៅក្នុងទឹកបានបន្តិច ស្រាប់តែឃើញបុរសនោះអណ្តែតខ្លួនលើទឹក រួចខំប្រឹងស្រវេស្រវាហែលទៅកាន់ច្រាំងទន្លេវិញទាំងត្រដាបត្រដួសលែងចង់ស្លាប់ហើយ។ ស្របពេលនោះមានបុរសម្នាក់អះអាងថាជាមិត្តភក្តិ បានជិះម៉ូតូមួយគ្រឿងទៀតមកពីក្រោយ បានចុះទៅជួយស្រង់និងគ្រាហ៍ឡើងលើម៉ូតូជិះចេញទៅបាត់ ។
បន្ទាប់ពីស្រង់ចេញពីក្នុងទឹកភ្លាម សមត្ថកិច្ចធ្វើការសាកសួរបានតែពីរបីម៉ាត់ប៉ុណ្ណោះដោយប្រាប់ថា រូបគាត់តូចចិត្តនឹងវាសនាទើបជិះម៉ូតូទៅលោតទឹកសម្លាប់ខ្លួន ដោយមិនទាន់បានបញ្ជាក់ប្រាប់មូលហេតុច្បាស់លាស់ផង បុរសរូបនោះប្រញាប់ប្រញាល់ឡើងជិះម៉ូតូជាមួយមិត្តភក្កិចេញទៅបាត់ ។ ទុកឲ្យប្រជាពលរដ្ឋ​រាប់រយនាក់ទៅចោមរោមមើលកកកុញស្ទះចរាចរណ៍នៅលើស្ពានព្រះមុនីវង្សថ្មីនោះ ៕
ប្រភព អង្គរធំមេឌា

About the Author

Write admin description here..

0 comments:

    If you would like to receive our RSS updates via email, simply enter your email address below click subscribe.

Blogger template. Proudly Powered by Blogger.
back to top