Wednesday, July 17, 2013

សាលា​ដំបូង​រាជធានី​ប្រកាស​សាលក្រម ​ផ្តន្ទាទោស​នាង ជួន ចាន់រតនា ហៅក្អយ ដាក់ពន្ធនាគារ ​៣ឆ្នាំ​ ៦ខែ

Published by សមាគម និងវិទ្យុសំលេងជនពិការភ្នែក on Wednesday, July 17, 2013  | No comments

រាជធានីភ្នំពេញ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រម ផ្តន្ទាទោសនាង ជួន ចាន់រតនា ហៅក្អយ កាលពីព្រលប់ថ្ងៃទី ១២ កក្កដា ២០១៣ ដាក់ពន្ធនាគាររយៈពេល ៣ឆ្នាំ ៦ខែ ដែលសាលក្រមនេះ ប្រកាសដោយលោកចៅក្រម ស៊ឹម វិសាល។
គួរបញ្ជាក់ផងដែរថា សំណុំរឿងនាងជួន ចាន់រតនា ហៅក្អយ បានជួលរថយន្តគេជិះ រួចយកទៅបញ្ចាំបាត់ កាលពីអំឡុងឆ្នាំ២០១១ កន្លងទៅ បានត្រូវសាលាដំបូងរាជធានីភ្នំពេញ លើកយកមកបើកសវនាការជំនុំជម្រះ ចំនួន២ករណីជាបន្តបន្ទាប់ កាលពីថ្ងៃទី២៦ មិថុនា ២០១៣។
ក្រោយពីចាត់ការសំណុំរឿងនេះរួចហើយ តុលាការបានសម្រេចចោទប្រកាន់នាងក្អយពីបទរំលោភលើទំនុកចិត្ត រួចចេញដីកាចាប់ខ្លួន នាងក្អយ យកមកសាកសួរតាមច្បាប់។ ប៉ុន្តែរហូតមកទល់ពេលនេះ សមត្ថកិច្ចកំពុងអាចចាប់ខ្លួននាងក្អយបានទេ ទើបតុលាការ ទើប តុលាការសម្រេចបិទការស៊ើបសួរ រួចបញ្ជូនសំណុំរឿងនេះទៅបើកសវនាការជំនុំជម្រះតែម្តង៕
ប្រភពៈ កោះសន្តិភាព

About the Author

Write admin description here..

0 comments:

    If you would like to receive our RSS updates via email, simply enter your email address below click subscribe.

Blogger template. Proudly Powered by Blogger.
back to top