Saturday, July 13, 2013

តារា​វិទូ​រក​ឃើញ​ភព​ពណ៌​ខៀវ​នៅ​ខាងក្រៅ​ប្រព័ន្ធ​ព្រះអាទិត្យ​

Published by សមាគម និងវិទ្យុសំលេងជនពិការភ្នែក on Saturday, July 13, 2013  | No comments

តារាវិទូ​មានលទ្ធភាព​ជា​លើកដំបូង​ដើម្បី​កំណត់​ពណ៌​របស់​ភព​មួយ​នៅ​ខាងក្រៅ​ប្រព័ន្ធ​ព្រះអាទិត្យ ជា​យក្ស​ឧស្ម័ន​ពណ៌​ខៀវ ដែល​ស្ថិតនៅ​ចម្ងាយ​៣៧៨​លាន​ម៉ៃ។ ដោយ​ប្រើ​កែវយឹត Hubble Space ក្រុម​អន្តរជាតិ​មួយក្រុម​បាន​និយាយ​ថា ភព​នេះ​ គេ​ស្គាល់​ថា ជា​ភព HD189733b គឺ​ដូច​ចំណុច​ពណ៌​ខៀវ​មួយ​ប្រសិនបើ​គេ​មិន​ភព​នេះ​នៅ​ជិត។
លោក​ហ្វ្រេ​ដេរិក ប៉ុង នៃ​សាកលវិទ្យាល័យ Exeter នៅ​ប្រទេស​អង់គ្លេស​បាន​និយាយ​ កាលពី​ថ្ងៃ​សុក្រ ទី​១២ ខែកក្កដា​ថា ការពិនិត្យ​វាស់​មើល​ពណ៌​របស់​ភព​នេះ​គឺជា​ការពិត​ជាក់ស្ដែង​ជា​លើកដំបូង យើង​មិនដែល​មានលទ្ធភាព​ដូច្នេះ​ទេ កាលពីមុន ជាមួយនឹង​ភព​មួយ​ដែល​ស្ថិតនៅ​ខាងក្រៅ​ប្រព័ន្ធ​ព្រះអាទិត្យ​របស់​យើង។
នៅពេលដែល​ផែនដី​មើលឃើញ​មាន​ពណ៌​ខៀវ​ពី​លំហ​អាកាស​នោះ គឺ​ដោយសារ​មហាសមុទ្រ​របស់​វា ហើយយ​ពួក​តារាវិទូ​បាន​និយាយ​ថា ពណ៌​របស់​ភព​ត្រូវបាន​បង្កើតឡើង​ដោយ​បរិយាកាស​ចុះ​អ័ភ្រ​កួច​វក់វី និង​ចំណែក​កូន​ល្អិតៗ​នៃ​ស៊ី​លី​ខេត ដែល​បាន​​បាចសាច​ឲ្យ​មាន​ពន្លឺ​ពណ៌​ខៀវ។
រកឃើញ​នៅក្នុង​ឆ្នាំ​២០០៥ ភព​នេះ​គឺជា​របស់​ភព​ថ្នាក់​ឧស្ម័ន​យក្ស​មួយ​ដែល​គេ​ហៅថា «hot Japiter» ដែល​ធ្វើដំណើរ​តាម​គន្លង​តារាវិថី នៅ​ជិត​តារា​ទាំងឡាយ​មួយ​របស់ខ្លួន​។ នៅពេល​ថ្ងៃ​វា​មាន​សីតណ្ហភាព​ប្រហែល​១,០០០​អង្សា Celsius ហើយ​កំដៅ​របស់​វា​បណ្ដាល​ឲ្យ​ដុំថ្ម​រលាយ​បាន ហើយ​កញ្ចក់​កែវ​បែក​រលាយ​ក្លាយ​ទៅ​ដូចជា​ទឹកភ្លៀង៕
ប្រភព កម្ពុជាថ្មី

About the Author

Write admin description here..

0 comments:

    If you would like to receive our RSS updates via email, simply enter your email address below click subscribe.

Blogger template. Proudly Powered by Blogger.
back to top