Sunday, July 21, 2013

និស្សិតស្រីមហាវិទ្យាល័យ លក់ខ្លួន ដើម្បីដូរយកការសិក្សា

Published by សមាគម និងវិទ្យុសំលេងជនពិការភ្នែក on Sunday, July 21, 2013  | No comments

កាលពីថ្ងៃទី ១២ខែកក្កដា ឆ្នាំ ២០១៣នេះ ប៉ូលីសវៀតណាម នៅក្នុងតំបន់ Bo Trach នៃខេត្ដ Quang Binh បានធ្វើការចោទប្រកាន់ ទៅលើស្ដ្រីម្នាក់ ដែលមានឈ្មោះថា Trieu Thi Dao អាយុ ៣៥ឆ្នាំ និងជាអ្នករស់នៅក្នុងសហគមន៍ Thanh Trach នៃតំបន់នេះ បានលួចបម្រើសេវាកម្មផ្លូវភេទ។

ជុំវិញរឿងរ៉ាវទាំងនេះបានឲ្យដឹងថា ស្ដ្រីនេះជាម្ចាស់ផ្ទះសំណាក់ Starfish និងបានប្រកបររបររកស៊ីផ្លូវភេទ ដែលនៅក្នុងនោះចាប់បាន នារីលក់ខ្លួន៣នាក់។ តែនៅក្នុងចំនោម៣នាក់ មានម្នាក់ដែលមានឈ្មោះថា Tr.Th.Tr. អាយុ ១៩ឆ្នាំ គឺជានិស្សិតមហាវិទ្យាល័យឆ្នាំ ២នៅក្នុង Ha Tinhc ។ យ៉ាងណាមិញ នារីនេះបានសារភាពប្រាប់ប៉ូលីសថា នាងលក់ខ្លួន ដើម្បីយកប្រាក់ មកបង់ថ្លៃសាលារៀន ក៏ដូចជាគ្រឿងប្រើប្រាស់ផ្សេងៗ។ នៅក្នុងនោះ បានឲ្យដឹងថាប្រសិនជាភ្ញៀវស្នាក់នៅក្នុងផ្ទះសំណាក់នេះ ត្រឹមតែកន្លះថ្លៃ គឺចំនាយត្រឹមតែ ២០០,០០០ដុង ឬ ៩.៤ ដុល្លារអាមេរិកប៉ុណ្ណោះ ក្នុងមួយនាក់ តែប្រសិនជាមួយយប់គឺ ៤០០,០០០ ដុង ឬ ១៨.៨ ដុល្លារអាមេរិក ដែលស្ដ្រីជាមេបននេះ នឹងយកប្រាក់ពាក់កណ្ដាលពីភ្ញៀវ មុននឹងប្រគល់ឲ្យនាងៗទាំងនោះ។
ប្រភពដើមពីៈ ខ្មែរឡូត

About the Author

Write admin description here..

0 comments:

    If you would like to receive our RSS updates via email, simply enter your email address below click subscribe.

Blogger template. Proudly Powered by Blogger.
back to top