Sunday, July 14, 2013

បងប្អូន​បីនាក់​ចាប់រំលោភ​នារី​ក្រមុំ​ម្នាក់​បណ្លា​ល​ឲ្យ​នាងរង​របួសធ្ងន់​

Published by សមាគម និងវិទ្យុសំលេងជនពិការភ្នែក on Sunday, July 14, 2013  | No comments

ក្មេងប្រុស​បីនាក់​ដែលជា​បងប្អូន​បង្កើត​នឹង​គ្នា បាន​រំលោភ​ក្មេងស្រី​ម្នាក់ ក្នុងខណៈ​ពេលដែល​នាង មកលេង​ឪពុកមា ក្នុង​ខេត្ត Nghe An ប្រទេស​វៀតណាម​។ ក្មេងប្រុស​ជាប់ចោទ​ទាំង​បីនាក់​មានឈ្មោះ Hoang Huan អាយុ ១៩​ឆ្នាំ Hoang Xuan Gong អាយុ ១៨​ឆ្នាំ និង Hoang Xuan Hieu អាយុ ១៦​ឆ្នាំ ចំណែក​ក្មេងស្រី​រងគ្រោះ ឈ្មោះ Van Thi H អាយុ ១៦​ឆ្នាំ​។
តាម​ប្រភព​ព៌​ត​មាន បានអោយដឹងថា ក្មេងប្រុស​ទាំងបី​នាក់​ប​ង​ប្អូន​បាន​ចាប់រំលោភ ក្មេងស្រី​រងគ្រោះ ម្នាក់​ម្តងៗ រហូត​បានសំរេច​គ្រប់​គ្នា ក្នុងខណៈ​ឪពុកមា របស់​នាង​មិន​នៅផ្ទះ​។ ពួកគេ​ទាំង​បីនាក់​បងប្អូន ត្រូវជា​អ្នក ជិតខាង​របស់​ឪពុកមា របស់​ក្មេងស្រី​រងគ្រោះ ហើយ​ពេលដែល​នាង​មកលេង ផ្ទះ​ឪពុកមា តែម្នាក់ឯង នោះ ចៃដន្យ ឪពុកមា នាង មិន​នៅផ្ទះ ដែលជា​ឱកាស​ឲ្យ ជនល្មើស​ទាំងបី​នាក់​ប​ង​ប្អូន ឆ្លៀត​ឳ​កាស បបួល​នាង​ចូល​លេង​ផ្ទះ​របស់ខ្លួន​ទំរាំ ឪពុកមា​នាង​មក​ផ្ទះ​វិញ​។
ក្នុង​ហេតុការណ៍​នោះ ក្មេងប្រុស​ទាំងបី​នាក់ បាន​ចាប់រំលោភ នាង​តែម្តង ដោយ​មិន​លើកលែង​នោះឡើយ រហូត​បានសំរេច​ម្នាក់​ម្តង ហើយ​ក្មេងស្រី​រងគ្រោះ បាន​រងរបួស​យ៉ាងធ្ងន់ធ្ងរ ផងដែរ ព្រោះថា​នាង ជា​នារី​ព្រហ្មចារី ហើយ​បាន​ធ្លាក់ឈាម យ៉ាងច្រើន ហើយ​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ។ ជនល្មើស​ទាំង បីនាក់​បងប្អូន ត្រូវបាន​ប៉ូលីស ឃាត់ខ្លួន នៅពេលដែល​ពួក គេ​ព្យាយាម​រត់គេច ដល់​ខេត្ត Quynh Tan និង​នាំខ្លួន​មក​កាត់ ទោស​តាមផ្លូវ​ច្បាប់​៕
ប្រភពពី Technology 2day

About the Author

Write admin description here..

0 comments:

    If you would like to receive our RSS updates via email, simply enter your email address below click subscribe.

Blogger template. Proudly Powered by Blogger.
back to top