អាឡឺម៉ង់៖ នេះគឺជារឿងដ៏ចំលែកមួយ ដែលបុរសម្នាក់ឈ្មោះ Andreas Muller អាយុ៣៩ឆ្នាំ សុខចិត្តសាករូបលើប្រដាប់ភេទខ្លួនឯង ដើម្បីចង់ឈ្នះរង្វាន់រថយន្តមួយគ្រឿង។ ក្រុមហ៊ុនរថយន្ត Mini Cooper បានផ្តល់ជារង្វាន់រថយន្តមួយគ្រឿងតមលៃ២ម៉ឺនដុល្លារជូនបុរសនោះ ដោយសារតែសេចក្តីក្លាហានរបស់គាត់សាកអក្សរ “Mini” តំណាងអោយឈ្មោះក្រុមហ៊ុនលើប្រដាប់ភេទរបស់គាត់ ហើយការសាករូបនេះត្រូវបានចាក់ផ្សាយបន្តផ្ទាល់ទៀតផង។ លោក Muller បាននិយាយថា ការសាករូបនេះពិតជាឈឺចាប់ខ្លាំងណាស់ ប៉ុន្តែគាត់មិនមានការអាក់អន់ចិត្តអ្វីឡើយ ដោយសារតែគាត់បានឈ្នះរថយន្តដ៏ទំនើបមួយគ្រឿងតំលៃរាប់ម៉ឺនដុល្លារ។ តើប្រិយមិត្តទាំងអស់គ្នាយល់យ៉ាងណាដែរ?
ប្រភពៈKhmer-note

0 comments: