Thursday, July 11, 2013

ទាហាន ០៨នាក់​រង​របួស ដោយ​ការ​បង្កៃ​គ្រាប់​បែក នៅ​ខេត្ត​ភាគ​ខាង​ត្បូង​ថៃ

Published by សមាគម និងវិទ្យុសំលេងជនពិការភ្នែក on Thursday, July 11, 2013  | No comments

បាងកក៖ ទាហាថៃ ០៨នាក់ បានរងរបួស ដោយសារតែគ្រាប់បែក ដែលគេដាក់បង្កៃ នៅតាមដងផ្លូវ បានផ្ទុះនៅខេត្ត យ៉ាឡា ភាគខាងត្បូងប្រទេសថៃ កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ។
ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធ ទី១១ ខែកក្កដា ឆ្នាំ២០១៣ថា ទាហានដែលការពារ ក្រុមគ្រូបង្រៀន មកពីកងពលពិសេសទី១២ នៅស្រុក រ៉ាម៉ាន់ ខេត្ត យ៉ាឡា ខណៈពេលកំពុងជិះយាមល្បាត កាលពីព្រឹកថ្ងៃព្រហស្បតិ៍ រថយន្តពួកគេបានទាក់នឹងគ្រាប់បែក ដែលគេដាក់បង្កៃតាមផ្លូវមួយកន្លែង បណ្តាលផ្ទុះរបួសទាហាន ០៨នាក់ ដែលជិះនៅលើរថយន្តនោះ ហើយត្រូវបានគេបញ្ជូន ទៅកាន់មន្ទីរពេទ្យ រ៉ាម៉ាន់។
បន្ទាប់ពីមានហេតុការណ៍ ផ្ទុះនោះកើតឡើង អាជ្ញាធរបានឡោមព័ទ្ធ តំបន់កើតហេតុ ដើម្បីត្រួតពិនិត្យ និងប្រមូលភស្តុតាង។
ពាក់ព័ន្ធទៅនឹងភាពអសន្តិសុខ នៅខេត្តភាគខាងត្បូង ប្រទេសថៃនេះដែរ មនុស្សច្រើនជាង ៥.០០០នាក់បានស្លាប់ និងច្រើនជាង ៩.០០០នាក់ទៀតរងរបួស ក្នុងឧប្បតិហេតុ ១១.០០០ និងប្រហែល ៣,៥ ឧប្បតិហេតុដែលបានកើតឡើង ក្នុងរយៈពេលមួយថ្ងៃ។ ឧប្បតិហេតុដែលបានកើតឡើង ជារៀងរាល់ថ្ងៃនេះ ជាទង្វើរបស់ក្រុមមូស្លីម ជនជាតិភាគតិចម៉ាឡេ ដែលត្រួតត្រាខេត្តចំនួនបី នៅភាគខាងត្បូងថៃរួមមានខេត្ត យ៉ាឡា ខេត្ត ប៉ាតានី និងខេត្ត ណារ៉ាត់ធីវ៉ាត់ និងនៅបួនស្រុក ក្នុងខេត្ត សុងក្លា ចាប់តំាងពីកោលាហល កាលពីខែមករា ឆ្នាំ២០០៤មកម្លេះ។ នេះបើតាមក្រុមអ្នកឃ្លាំមើល សភាពការណ៍ នៅភាគខាងត្បូងថៃ បានលើកឡើង៕
ប្រភពៈ ដើមអម្ពិល

About the Author

Write admin description here..

0 comments:

    If you would like to receive our RSS updates via email, simply enter your email address below click subscribe.

Blogger template. Proudly Powered by Blogger.
back to top