Thursday, July 18, 2013

ក្មេងស្រីអាយុ ១៤ឆ្នាំ ងប់ងល់នឹងស្នេហា ព្យាយាមទិញឡានអូឌី ជូនមិត្ដប្រុស

Published by សមាគម និងវិទ្យុសំលេងជនពិការភ្នែក on Thursday, July 18, 2013  | No comments

កាលពីថ្ងៃអាទិត្យ សប្ដាហ៍មុននេះ ក្មេងស្រីអាយុ ១៤ឆ្នាំម្នាក់ នៅក្នុង Zhengzhou ខេត្ដ Henan ប្រទេសចិន បានព្យាយាមទិញឡាន អូឌី ដើម្បីឲ្យមិត្ដប្រុសរបស់ខ្លួន ដែលនាងបានត្រឹមតែស្គាល់ បុរសតាមតែ អនឡាញក្នុងរយៈពេល ៣ខែតែប៉ុណ្ណោះ។តាមសារព័ត៌មានរបស់សៀងហៃឌេលី បានឲ្យដឹងថា ក្មេងស្រីនេះមានឈ្មោះ Wang Fang បានទៅកន្លែងលក់ឡានអូឌី នៅក្នុង Zhengzhou ។ នៅក្នុងនោះ នាងព្យាយាមយកប្រាក់សន្សំនាង ដែលមានចំនួន ៣៨០,០០០ យ័ន ឬ ៦១,៩៧៦ ដុល្លារអាមេរិក ទៅទិញរថយន្ដជូនមិត្ដប្រុស ព្រោះបើសិនជាមិនទិញទេ នោះមិត្ដប្រុសនាងនឹងបែកគ្នាពីនាង។ ជាមួយគ្នានោះ បុគ្គលិកដែលជាអ្នកលក់រថយន្ដ និងមានឈ្មោះថា Tian Pan បានបដិសេធ នៅក្នុងការលក់រថយន្ដឲ្យ និងបានទូរស័ព្ទប្ដឹងប៉ូលីស ដោយសារតែភ័យខ្លាច នាងត្រូវមិត្ដប្រុសបោកប្រាស់។ ម្យ៉ាងវិញ ក្រុមហ៊ុនលក់រថយន្ដនេះ បានធ្វើការព្រមានទៅលើ ក្រុមហ៊ុនចែកចាយផ្សេងៗមិន ឲ្យលក់រថយន្ដទៅក្មេងស្រីនេះនោះទេ ដោយសារតែនាងនៅក្មេង និងកំពុងតែឈ្លក់វង្វេងនឹងសេចក្ដីស្នេហា ដែលអ្វីៗកើតឡើងនៅលើ ពិភពលោកនេះ នាងលែងខ្វល់ទៀតហើយ។
ប៉ូលីសបានប្រាប់អ្នកសារព័ត៌មានថា ក្មេងស្រីនេះកាលពីមុន រស់នៅក្នុងសាលារៀន តែនាងបានរត់គេចឈប់រៀន ដែលនៅក្នុងនោះ ឪពុកម្ដាយនាងមិនដែលឃើញនាង ៤ឆ្នាំមកហើយ តែតែងតែផ្ញើរប្រាក់ ពី ៣០,០០០ ទៅ ៤០,០០០ យ័ន ឬ ជិត ៥,០០០ ដុល្លារអាមេរិក ចូលក្នុងធនាគារនាងជារៀងរាល់ឆ្នាំ។
ការស្គាល់គ្នាតាមរយៈប្រព័ន្ធអ៊ិនធើណេត កំពុងតែមានប្រជាប្រិយភាព ជាខ្លាំង នៅក្នុងសម័យនេះ ដូចនេះ សូមឪពុកម្ដាយគ្រប់រូប យកចិត្ដទុកដាក់ លើកូនចៅរបស់ខ្លួន ព្រោះនឹងអាចមានករណី ចាញ់បោកកើតឡើង។
តើប្រិយមិត្ដយល់យ៉ាងណា?
ប្រភព: ខ្មែរឡូត

About the Author

Write admin description here..

0 comments:

    If you would like to receive our RSS updates via email, simply enter your email address below click subscribe.

Blogger template. Proudly Powered by Blogger.
back to top