ភ្នំពេញ: រថយន្តកាមរីបាឡែន ជិះគ្នាពីរនាក់ បានបោះពួយទៅបុក រថយន្តឡិចស៊ីស RX300 បណ្តាលឱ្យរថយន្តទាំង២ គៀបជាប់គ្នា ខូចខាតទាំងសងខាង តែមិនបណ្តាលឱ្យមានមនុស្សរងរបួសឡើយ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១០ និង ២០នាទី យប់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៣ ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន។
រថយន្តកាមរីបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2R-8782 ជិះដោយបុរស ២នាក់ ក្នុងនោះមានជនបរទេសម្នាក់ផង ធ្វើដំណើរតាមបណ្តោយផ្លូវ១០៥ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកែងផ្លូវលេខ៤៣២ ស្ថិតក្នុងសង្កាត់បឹងត្របែក ក៏បានជ្រុលទៅបុករថយន្តឡិចស៊ីស RX300 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2D-7589 បើកបរដោយបុរសម្នាក់ បណ្តាលឱ្យរថយន្តទាំង២ គៀបជាប់គ្នា ខូចខាតទាំងសងខាង តែមិនបណ្តាលឱ្យមានមនុស្សរងរបួសឡើយ។
ក្រោយពេលកើតហេតុ រថយន្តទាំង២ ត្រូវសមត្ថកិច្ចធ្វើការវាស់វែង និងនាំយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌចំការមន ដើម្បីរង់ចាំការដោះស្រាយតាមផ្លូវច្បាប់៕
ប្រភព CEN


0 comments: