Thursday, July 11, 2013

អគ្គិភ័យឆេះ ស្ថានីយប្រេង LHR របួស មេការម្នាក់

Published by សមាគម និងវិទ្យុសំលេងជនពិការភ្នែក on Thursday, July 11, 2013  | No comments

ភ្នំពេញ ៖ ស្ថានីយប្រេងឥន្ធនៈ LHR ដែលមានទីតាំង ស្ថិតនៅខាង ត្បូងសាលា សង្កាត់ភ្នំពេញថ្មី តាម បណ្ដោយផ្លូវហាណូយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បណ្ដាលឱ្យ បុរសមេការម្នាក់ ដែលបម្រើការងារ នៅស្ថា នីយប្រេងមួយនេះ រលាកលើដងខ្លួន ប៉ុន្ដែ អគ្គិភ័យខាងលើ ត្រូវបានអាជ្ញាធរនិងកម្លាំង សមត្ថកិច្ច ពន្លត់អគ្គិភ័យ ជួយអន្ដរាគមន៍ទាន់ ពេលវេលា ហើយក៏រលត់ទៅវិញ ក្នុងរយៈ ពេលខ្លី មិនបណ្ដាលឱ្យ មានការរីករាលដាល កាន់តែខ្លាំង និងទៅកាន់ផ្ទះប្រជាពលរដ្ឋ នៅ ក្បែរខាងនោះឡើយ។
យោងតាមសេចក្ដីរាយការណ៍ពីកន្លែង កើតហេតុ បានឱ្យដឹងថា នៅវេលាម៉ោង ប្រមាណ៨និង៣០ នាទី ព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៣ ស្រាប់តែគេឃើញផ្សែងហុយ ចេញពីស្ថានីយប្រេងឥន្ធនៈខាងលើ បង្កឱ្យ មានការភ្ញាក់ផ្អើល រួចហើយក៏ទាក់ទងទៅ សមត្ថកិច្ចនិងអាជ្ញាធរ ព្រមទាំងកម្លាំងនគរ បាលពន្លត់ អគ្គិភ័យ បញ្ជូនរថយន្ដមកជួយ អន្ដរាគមន៍ ប៉ុន្ដែភ្លាមៗនោះដែរ ខាងបុគ្គលិក របស់ស្ថានីយប្រេង បាន យកបំពង់ពន្លត់អគ្គិ ភ័យបាញ់ពន្លត់ ការពារមិនឱ្យឆេះកាន់តែ ខ្លាំងឡើង ។
សេចក្ដីរាយការណ៍ពីកន្លែងកើតហេតុ បានបន្ដថា ក្រោយពីមានការបាញ់ពន្លត់ពី សំណាក់ក្រុមបុគ្គលិក និងកម្លាំងសមត្ថកិច្ច ពន្លត់អគ្គិភ័យរួចមក ភ្លើងបានចាប់ផ្ដើមថម ថយបន្ដិចម្ដងៗ រហូតដល់រលត់ទាំងស្រុង មិនធ្វើឱ្យរីករាលដាលទៅកាន់លំនៅឋាន របស់ប្រជាពលរដ្ឋនៅក្បែរខាងនោះឡើយ។
សម្រាប់គ្រោះអគ្គិភ័យខាងលើនេះ ត្រូវ បានប្រជាពលរដ្ឋដាក់ការសង្ស័យទៅលើ កន្លែងផ្សារដែកមួយ កន្លែង ដែលមានទីតាំង នៅក្បែរនោះ ហើយទីតាំងផ្សារដែកខាងលើ នេះ ត្រូវបានទទួលរងការ ស្ដីបន្ទោស ទៅដល់ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ដែលអនុញ្ញាត ឱ្យមានការបើកអាជីវកម្មផ្សារ ដែកនៅក្បែរ ស្ថានីយប្រេង ដូច្នេះចំពោះករណីនេះ ជាសារ មួយឱ្យអាជ្ញាធរខណ្ឌសែនសុខ ក៏ដូចជាខណ្ឌ ផ្សេងទៀត ជួយត្រួតពិនិត្យមើលពីបញ្ហា នេះផង ។
យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច មូលដ្ឋានបានឱ្យដឹងថា បុរសមេការដែលរង របួសឆេះរលាកលើ ដងខ្លួននោះ មានឈ្មោះ ប៊ុនលី ប៊ុននី អាយុ៣៤ឆ្នាំ ។
យ៉ាងណាក៏ដោយ មិនទាន់មានការបញ្ជាក់ ពីទំហំនៃការខូចខាតនោះទេ ចំពោះអគ្គិភ័យ ដែលបានឆាបឆេះស្ថានីយប្រេងមួយនេះ៕
ប្រភព៖ ដើមអម្ពិល

About the Author

Write admin description here..

0 comments:

    If you would like to receive our RSS updates via email, simply enter your email address below click subscribe.

Blogger template. Proudly Powered by Blogger.
back to top