Monday, July 22, 2013

តារា​សម្តែង On Joo Wan ជួយ​ជនរងគ្រោះ​គ្រោះថ្នាក់​ចរាចរណ៍​

Published by សមាគម និងវិទ្យុសំលេងជនពិការភ្នែក on Monday, July 22, 2013  | No comments

តារា​សម្ដែង​រូប​សង្ហា On Joo Wan បាន​ជួយ​សង្គ្រោះ​អ្នកដំណើរ​ម្នាក់​ដែល​ជួប​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​។ គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​២០​កក្កដា ខណៈ​ដែល On Joo Wan កំពុងធ្វើដំណើរ​នៅតាម​ផ្លូវ​សំដៅ​ទៅ​តំបន់ Suwon ក្នុង​ខេត្ត Gyeonggi កូរ៉េ​ខាងត្បូង​ដែល​ជា​ទីតាំង​តារា​រូប​នេះ​ត្រូវ​សម្ដែង​រឿង​ភាគ​មួយ​របស់​ប៉ុស្តិ៍ KBS ។ ភ្លាមៗ​នោះ On Joo Wan បាន​ប្រទះឃើញ​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដែល​កើតឡើង​រវាង​ឡាន​របស់​អ្នកដំណើរ​ម្នាក់ និង​ឡាន​ដឹក​ទំនិញ​ធំ​មួយ​។​
​ពេលនោះ On Joo Wan បាន​ក្រឡេកឃើញ​ជនរងគ្រោះ​ម្នាក់​ដែល​មិន​ត្រូវបាន​អ្នក​ណា​ម្នាក់​ជួយ​សោះ  តារា​សម្ដែង​នេះ​ក៏​បាន​ទូរ​សព្ទ​ហៅ​ឡានពេទ្យ និង​ថែម​ទាំង​បាន​ចំណាយពេល​ជាមួយ​ជនរងគ្រោះ​នោះ​រហូត​ដល់​ឡានពេទ្យ​នោះ​មក​ដល់​កន្លែងកើតហេតុ​។ បន្ទាប់មក On Joo Wan បាន​បន្តដំណើរ​ទៅកាន់​ទីតាំង​ថត​រឿង​ភាគ​នោះ​តែម្ដង​។​
ប្រភពដើមពីៈ សប្បាយ

About the Author

Write admin description here..

0 comments:

    If you would like to receive our RSS updates via email, simply enter your email address below click subscribe.

Blogger template. Proudly Powered by Blogger.
back to top