Friday, July 19, 2013

Selena Gomez ពិបាកគេចពី អ្នកកាសែតបន្ទាប់បែកគ្នា ជាមួយ Justin Bieber

Published by សមាគម និងវិទ្យុសំលេងជនពិការភ្នែក on Friday, July 19, 2013  | No comments

ប្រភពព័ត៌មាន ពីគេហទំព័រ Hollywood បានឲ្យដឹងថា ថ្មីៗនេះ ម្ចាស់បទ “Come & Get It” នាង Selena Gomez បានប្រាប់ថា បន្ទាប់នាងបែកគ្នា ជាមួយ Justin កាលពីខែ វិច្ឆិកាមក នាងពិបាកគេចពី អ្នកកាសែត ខ្លាំងណាស់។
Selena បាននិយាយថា “វាពិតជាពិបាកខ្លាំង ណាស់ដែលត្រូវ សម្ងំនៅផ្ទះ ហើយមិនអាចធ្វើអ្វីបាន”។ តែទោះជាយ៉ាងណា ម្ចាស់បទ “Spring Breakers” រូបនេះមិនបង្ហូរទឹកភ្នែក ដោយសារតែ ស្នេហាយូរនោះទេ នាងបែបជា ខំប្រឹងធ្វើការ ជាពិសេសជាមួយ នឹងអាល់ប៊ុមថ្មី “Stars Dance” ដែលត្រៀមនឹងចេញ លើទីផ្សារ នៅថ្ងៃទី ២៣ កក្កដានេះ។នាងបន្តថា “វាពិតជាពិបាកណាស់ សម្រាប់ខ្ញុំ ព្រោះពេលខ្ញុំទៅ ណាមកណាម្តងៗ គេស្គាល់ខ្ញុំគ្រប់គ្នា ប៉ុន្តែខ្ញុំមិន ចាប់អារម្មណ៍នោះទេ”។
គួរបញ្ជាក់ផងដែរ កាលពីថ្ងៃទី ៤ កក្កដានេះ គេ Selena និង Justin ដើរលេងយ៉ាងរីករាយជាមួយគ្នា ហើយមួយក្រោយមកទៀត ស្រាប់តែគេឃើញJustin បង្ហោះរូបថតរបស់លោក ជាមួយនឹង Selena ក្នុងកម្មវិធី Instagram៕
ប្រភព LookingToday

About the Author

Write admin description here..

0 comments:

    If you would like to receive our RSS updates via email, simply enter your email address below click subscribe.

Blogger template. Proudly Powered by Blogger.
back to top